មិនដល់៥នាទី រាងតូចក៏ត្រលប់មកវិញព្រមជាមួយថាសដែលមានកែវទឹកដោះគោ។
«នេះលោកពូ...អូយ៎» រាងតូចយកទឹកដោះគោឱ្យជុងហ្គុក ប៉ុន្តែក៏ ក្រលាច់កជើង ធ្វើឱ្យទឹកដោះគោនោះស្រោចពេញខោអាវរបស់គេជំនួសវិញ
«ហ៊ឺយ...យ៉ាងម៉េចនឹង» ជុងហ្គុកក្រោកឈរពេញកម្ពស់រួចក៏មើលអាវរបស់គេដែលប្រលាក់សុទ្ធតែទឹកដោះគោ ដែលថេយុងធ្វើកំពប់អម្បាញ់មិញនេះ។
ជុងហ្គុកខឹងសម្បាយ៉ាងខ្លាំង មុខឡើងខ្មៅមុខ ដូចប៉ាវចិនមុខខ្មៅ។
ប្រើឱ្យទៅយកទឹកដោះគោឱ្យគេផឹក បែរជាយកមកងូតឱ្យគេទៅវិញ នរណាមិនក្ដៅ?
«ឱ្យ...ខ្ញុំ សុំទោសផងលោកពូ» ថេយុង ប្រញាប់ក្រោក រួចក៏អោនគំនាប ដោយមិនហ៊ានមើលមុខរបស់ជុងហ្គុកចំនោះទេ គេភ័យឡើងញ័រខ្លួនអស់ទៅហើយ ឈឺខ្លួនមិនស្មើខ្លាចកែវភ្នែកពិឃាតរបស់រាងក្រាស់ឡើយ
«អាយុ ប៉ុន្មានហើយ?»
រាងក្រាស់សួរទៅថេយុង ដោយក្តាប់ដៃយ៉ាងណែន ព្រោះនេះមិនមែនជាលើកទី ១ ឡើយដែលថេយុងធ្វេសប្រហែស។
«...» ថេយុង រកសំឡេងឆ្លើយតបមិនបាន ព្រោះគេនៅភ័យនៅឡើយ ដៃជើងចាប់ផ្តើមត្រជាក់ មាត់ក៏ស្លេក នៅពេលដែលឃើញជុងហ្គុកក្តាប់ដៃយ៉ាងណែនឡើងប៉ោងសរសៃខៀវរវាម។
«យ៉ាងម៉េច? ថ្លង់មែនទេ? ឮយើងសួរឬអត់» ជុងហ្គុក សម្លុតឡើងផ្អើលសត្វល្អឹតក្នុងពោះវៀនពោះតាំង។
«17...ឆ្នាំ» ថេយុងឆ្លើយដ៏ញ័រមាត់
«17ឆ្នាំ ហេតុអីបានជានៅធ្វើចរិតដូចកូនក្មេងអញ្ចឹង?» ជុងហ្គុកចាប់ស្មាតូចអង្រួនសួរដោយខឹងសម្បា។
«ខ្ញុំសុំទោស» ថេយុង នៅតែប្រើពាក្យ សុំទោសៗដដែល ដ៏ថ្នាក់ព្រូនក្នុងពោះវៀនរបស់គេក៏ទ្រលាន់នឹងពាក្យនេះដែរ ។
«ឯងនិយាយសុំទោសយើងប៉ុន្មានលានដងទៀតហាស៎ យើងស្តាប់ឡើងសាំត្រចៀកទៅហើយ» ជុងហ្គុក និយាយដោយកំហឹងក្រេវក្រោធ មួម៉ៅនឹងភាពល្ងីល្ងើរបស់នាយតូច ឡើងងងឹតមុខប្រាំបីទិស ធ្វើឱ្យធ្លាក់ចានបែកខ្ចាយ។ប្រាវ!!!!
សំឡេងធ្លាក់បែកចានបង្កឱ្យឮសូរខ្លាំង ធ្វើឱ្យថេយុងកាន់តែភិតភ័យថែមទៀត ម្ហូបដែលរាងតូចខំធ្វើ ត្រូវធ្លាក់មកលើឥដ្ឋខ្ទេច។
«មិនបាច់ស៊ីទេ» ជុងហ្គុក និយាយពាក្យមិនសមគួរ រួចក៏យកជើងជាន់លើចានម្ហូបដែលកំពប់លើឥដ្ឋបន្ថែម មុននឹងបែរខ្នងឡើងទៅបន្ទប់ ដើម្បីប្តូរសម្លៀកបំពាក់ថ្មី។
ថេយុង ភ្នែករលីងរលោងដាមដោយតំណក់ទឹកថ្លាៗ សម្លឹងមើលទង្វើជាន់ឈ្លីផ្លូវចិត្តរបស់គេយ៉ាងឈាមត្រជាក់។
«ហ៊ឹកៗ...» ទឹកភ្នែកដែលខំទប់ ក៏ស្រក់ចុះប្រដេញលើថ្ពាល់រលោង ថេយុង ឈរយំតូចចិត្តតូចថ្លើមនឹងវាសនា បើសិនពេលនេះប៉ាម៉ាក់នៅរស់ គេប្រហែលជាមានក្តីសុខជាងនេះមិនខាន ប៉ុន្តែអភូតហេតុ មិនអាចកើតមានចំពោះមនុស្សចង្រៃយ៍ដូចគេឡើយ។
ថេយុង អោនរើសអំបែងចាន និង អំបែងកែវដែលជុងហ្គុកធ្វើធ្លាក់អម្បាញ់មិញទាំងទឹកភ្នែករហាម ដោយមិនប្រយ័ត្ន អំបែងទាំងនោះក៏ចាក់ត្រូវដៃ ធ្វើឱ្យឈាមក្រហមស្រស់ហូរមកយ៉ាងច្រើន។
«អ្នកប្រុសតូចទុកឱ្យខ្ញុំធ្វើវិញ»
មីងស៊ូ ឃើញ ថេយុង ដូច្នេះក៏ប្រញាប់មកជួយរើសអំបែងនោះទៅបោះចោល។ រីឯថេយុងវិញក៏ឡើងទៅបន្ទប់របស់ខ្លួនដើម្បីយកប្រអប់ថ្នាំមកលាងរបួស ប៉ុន្តែក៏ជ្រួសផ្លូវជាមួយ លោកពូ។
«ដៃកើតអី?» ជុងហ្គុក សួរ ដោយភ្នែកសម្លក់សម្លឹងមើលដៃដែលក្ដោបដៃម្ខាងទៀតរបស់ថេយុង។
«គ្មានអីទេ! លោកពូ» ថេយុងយកដៃដែលមានរបួសដាក់នៅខាងក្រោយ ដើម្បីលាក់បាំងពីខ្សែភ្នែករបស់លោកពូ។
«មើល៍...» រាងក្រាស់ទាញដៃ ថេយុង មកមើលរបួសនោះ រួចក៏មើលទៅមុខស្រទន់ដែលមានស្នាមទឹកភ្នែកពាសពេញឡើងកង្វក់។
«នៅក្នុងបន្ទប់មានប្រអប់ថ្នាំទេ?» ជុងហ្គុកសួរទៅថេយុង
«បាទ! មាន» ថេយុង
«...» ជុងហ្គុក មិនមាត់ រួចក៏ទាញដៃរបស់ ថេយុង ចូលបន្ទប់ហើយក៏ឱ្យរាងតូចអង្គុយនៅលើគ្រែ ចំណែកខ្លួនដើរឆែកឆេររកមើលប្រអប់ថ្នាំ។
កន្លងទៅមួយសន្ទុះហើយ នៅតែរកមិនឃើញទៀត រាងក្រាស់ក៏បែរខ្នងសម្លឹងមើលអ្នកដែលកំពុងអង្គុយស្រងូតស្រងាត់លើពូកវិញ។
KAMU SEDANG MEMBACA
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Hororពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)