ជុងហ្គុក គ្រាន់តែមកដល់ភ្លាមឃើញបុគ្គលិករួមទាំង ថេយុង កំពុងតែខ្វែងដៃខ្វែងជើង ឆែកមើលកាំមេរ៉ាសុវត្ថិភាពរបស់ក្រុម។
«លោកពូ កាម៉េរាសុវត្ថិភាពត្រូវបានផ្តាច់អស់ហើយ» ថេយុង រត់ទៅចាប់ដៃលោកពូទាំងយំសស្រាក់។
ជុងហ្គុក ខឹងយ៉ាងខ្លាំង ចង់ដឹងណាស់ថាអ្នកណាថ្លើមដុះមមីស ហ៊ានយ៉ាងនេះ ហ៊ានចូលមកក្នុងក្រុមហ៊ុនរបស់គេហើយ ប្រហើនហ៊ានកាត់ខ្សែកាមេរ៉ាទៀតផង រាងក្រាស់គេក្តាប់ដៃយ៉ាងណែនព្រមទាំងគ្រឺតធ្មេញក្រេក្រត។«រឿងនេះចាំឱ្យប៉ូលីសដោះស្រាយទៅ» ថេយុង មកនិយាយសម្រួលអារម្មណ៍ពូរបស់ខ្លួន ដើម្បីបន្ថយកំហឹងប៉ុន្តែជុងហ្គុកគេមិនបាត់ខឹងនោះទេ ព្រមទាំងសម្លក់មុខថេយុងថែមទៀតផង។
ជុងហ្គុក ដើរសំដៅចេញពីក្រុមហ៊ុនយ៉ាងលឿន ដើម្បីទៅភូមគ្រឹះរបស់គេវិញ ចំណែកឯថេយុងឃើញពូរបស់ខ្លួនដើរទៅកន្លែងចំណតឡានគេក៏រត់តាមពីក្រោយភ្លាម
«អូយ៎» ថេយុង ស្រែកចេញមកដោយភាពឈឺចាប់ ព្រោះគេរត់លឿនពេកមិនប្រយ័ត្នក៏ធ្វើឱ្យក្រលាច់ជើងមួយទំហឹង
«យ៉ាងម៉េចហើយ?» ជុងហ្គុក គ្រាន់តែឃើញថេយុងបែបនេះភ្លាមគេក៏ប្រញាប់ជួយគ្រាហ៍រាងតូចទៅក្នុងឡាន។
«គឺ...ឈឺ» ថេយុង និយាយហើយគឺមើលទៅកជើងរបស់ខ្លួនដែលឡើងក្រហមនោះ ចំណែកឯជុងហ្គុកវិញឃើញដូច្នេះក៏ប្រញាប់បើកឡានទៅមន្ទីរពេទ្យ ។
រាងក្រាស់ឈប់ឡាននៅមុខមន្ទីរពេទ្យ ហើយក៏លើកបីរាងស្ដើងដើរចូលទៅខាងក្នុងដោយមិនទើសក្បាលនរណាមួយរៀល។ ចង់មើលស្អីក៏មើលទៅ គេមិនឈឺក្បាលហាលថ្ងៃជាមួយឡើយ។
បន្ទប់ថតស្កេនឆ្អឹង!
«ខ្ញុំគិតថាលោកគួរប្រយ័ត្ននឹងកជើងរបស់លោកបន្តិច នេះសំណាងហើយដែលវាមិនសូវធ្ងន់ធ្ងរនោះ» លោកគ្រូពេទ្យដកខ្សែភ្នែកពីអេក្រង់កុំព្យូទ័រដែលកំពុងបញ្ចាំងរូបភាពឆ្អឹងរបស់ថេយុង។
«លេបថ្នាំឱ្យបានទៀងទាត់ សម្រាកកមួយសប្ដាហ៍ជាឡើងវិញហើយ អស់ភារៈអ្វីហើយ ខ្ញុំសុំលាទៅពិនិត្យអ្នកជំងឺផ្សេងទៀតសិនហើយ» លោកគ្រូពេទ្យនិយាយចប់ក៏ដើរចេញទៅ។ចំណែកឯថេយុងក៏រំកិលចុះពីគ្រែពេទ្យ ដើរប៉ាក់ប៉ើកៗ...
ធ្វើឱ្យពិបាកភ្នែកមើលពេក ជុងហ្គុក ក៏ចាប់បីថេយុងដើរចេញពីមន្ទីរពេទ្យដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃដែលមើលមកគេនោះទេ។
រំលងទៅ១៥នាទីក្រោយ មកពួកគេទាំងពីរក៏បានមកដល់ភូមគ្រឹះវិញ ទឹកមុខរបស់ ជុងហ្គុក នៅតែចងចិញ្ចើមមិនស្រាយដដែល ។ តើថ្ងៃនេះជាថ្ងៃអន្សារបស់គេឬយ៉ាងម៉េច? ប៊េនី មកនិយាយស្អីរំខានសតិ មិនគ្រប់ ថែមទាំងមានអ្នកលូកថ្លើមគេទៀត។រាងក្រាស់ដើរមកអង្គុយនៅលើសាឡុង ដោយក្តាប់ដៃជាប់ណែន ព្រោះ ធុញទ្រាន់នឹងរឿងរ៉ាវស្មុគស្មាញទាំងអស់ដល់កម្រិតហើយ កុំឱ្យដឹងថាជាថ្វីដៃនរណា មិនអ៊ីចឹងច្បាស់ជាបានដឹងគ្នាមិនខាន។
ចំណែកឯថេយុងវិញឃើញលោកពូមានអារម្មណ៍មិនល្អដូច្នេះ គេក៏ទៅឆុងតែក្លិនផ្កាម្លិះទឹកឃ្មុំ ដើម្បីបំបាត់ភាពតានតឹងជូនរាងចំណាស់ភ្លាម។
«លោកពូ អញ្ចើញពិសារតែ» ថេយុង ចាក់ទឹកតែចូលពែង ហើយលើកជូន លោកពូពិសារ។
«យើងមិនឃ្លានទេ!» ជុងហ្គុក តបដោយមិនមើលមុខថេយុងសូម្បីតែបន្តិច។«ប៉ុន្តែវាអាចជួយឱ្យអារម្មណ៍លោកពូប្រសើរឡើងវិញខ្លះណា៎» គេនៅតែហុចពែងទឹកតែផ្កាម្លិះទឹកឃ្មុំទៅឱ្យពូរបស់គេដូចដើម។
«យើងប្រាប់ហើយថាមិនឃ្លានទេ!» ជុងហ្គុក កាន់តែមួម៉ៅក្ដៅចិត្តលើសដើម គេគ្រវាសដៃមួយទំហឹងធ្វើឱ្យទឹកតែកំពប់ខ្ចាយ។
«អឹកកក...លោកពូ!!!» ថេយុង ភ្ញាក់ផ្អើលមិនតិចទេ កែវភ្នែករលីងរលោងសម្លឹងមើលទឹកតែដែលកំពប់ពេញឥដ្ឋទាំងតូចចិត្ត។
«លោកពូចិត្តខ្មៅពេកហើយ...» ថេយុង អន់ចិត្តឡើងស្រក់ទឹកភ្នែក
ចិត្តខ្មៅអ៊ីចឹងហេស៎? សព្វថ្ងៃនេះយើងចិត្តល្អប៉ុណ្ណាហើយ ដែលមិនសម្លាប់ឯងឱ្យផុតៗទៅនោះ?
«ត្រូវហើយ យើងនេះវាចិត្តខ្មៅ!»
BẠN ĐANG ĐỌC
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Kinh dịពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)