ជុងហ្គុក សម្លឹងតាមពីក្រោយពួកគេទាំងពីររហូតដល់ទ្វារបិទជិត ទើបគេទាញទូរសព្ទទាក់ទងទៅប្រធានផ្នែកត្រួតពិនិត្យគុណភាព (QC) ដើម្បីប្រមូលភស្តុតាងទាំងអស់ រក្សាទុក បង្ការហានិភ័យសម្រាប់ថ្ងៃក្រោយ។
រួចរាល់ហើយ ជុងហ្គុក ក៏ដើរចេញពីក្នុងបន្ទប់តែម្ដង ព្រោះធុញទ្រាន់នឹងរឿងស្មុគស្មាញដែលវាកើតឡើងដដែលៗពេក មនុស្សចាស់ក្នុងក្រុមហ៊ុន តាំងពីលើដល់ក្រោម តើមានម្នាក់ណា ដែលថាមិនមើលស្រាលគេនោះ? ភាពឆ្លាតវៃក្នុងការគ្រប់គ្រងដឹកនាំ មិនបានស្ថិតលើអាយុតិចច្រើនឡើយ កុំមានអំនួតព្រោះតែសំអាងលើតួលេខអាយុរបស់ខ្លួន ហើយវាយតម្លៃក្មេងស្រករក្រោយ ប្រយ័ត្នក្មេងដកស្កូវអស់ពីក្បាល ប្រាប់ឱ្យដឹង។
-----------------------
រាត្រីកាលស្ងប់ស្ងាត់បានចូលមកដល់ ពន្លឺព្រះចន្ទរះបំភ្លឺភពផែនដី អមដោយហ្វូងតារាបញ្ចេញពន្លឺផ្លេកៗចាំងចែងរស្មីព្រាកៗ ប្រៀបបាននឹងអំពូលរាត្រីប្រដេញគ្នាឥតដាច់។
ទិដ្ឋភាពក៏បញ្ចាំងទៅឃើញ រាងក្រាស់ ដើរចេញពីបន្ទប់ទឹកទាំងសក់ក្បាលនៅមានតំណក់ទឹកនៅតោងទៀមជាប់និងមានកន្សែងរុំល្វែងខាងក្រោមដោយល្វែងខាងលើបានបង្ហាញនៅសាច់ដុំស៊ិចផេកទាំងកង់ៗ រួចក៏ដើរមករកទូខោអាវ ក៏បានទាញអាវក្លុំពណ៌ ស មកពាក់ ហើយគេទម្លាក់ខ្លួនអង្គុយនៅលើគ្រែ ស្រាប់តែទាក់ភ្នែកនឹងទារកដែលកំពុងតែដេកនៅលើពូកដោយដៃកំពុងតែកាន់ក្តោបនៅកំប៉ុងទឹកដោះគោជញ្ជក់ជុបៗ ភ្នែកទាំងគូព្យាយាមបិទព្រឹមៗ
«អស់រឹទ្ធិហើយហេស៎អាល្អឹត?»
ឃើញថេយុងគេងលង់លក់ស្កប់ស្កល់មិនរករឿងរំខានត្រចៀក រាងក្រាស់ ក៏ញោចចុងមាត់ញញឹមចំអក តែហាក់បីដូចកំពុងសើចចំអកឱ្យខ្លួនឯងច្រើនជាង ផ្ទុយពីការបោះបង់ក្មេងនេះចោល ឬយកទៅដាក់មណ្ឌលកុមារកំព្រា គេបែរជាព្រមទុក ថេយុង នៅក្បែរខ្លួនទៅវិញ។
ទោះប្រឹងគិតយ៉ាងណាក៏គ្មានចម្លើយ! ឬមួយអាចមកពីគេចិត្តមិនដាច់ពីអតីតសង្សារ ទើបមិនអាចដៃដល់ចំពោះតំណក់ឈាមរបស់នាង? ជុងហ្គុកស្ទាក់ស្ទើរក្នុងចិត្ត រីឯបេះដូងក៏ទន់ជ្រាយរាល់លើក គ្រប់ពេលដែលថេយុងយំយ៉ាងគួរឱ្យអាណិត។
«អ្វីៗគ្រប់យ៉ាងដែលយើងបាត់បង់ គឺដោយសារតែប៉ារបស់ឯង ប៉ារបស់ឯងធ្វើឱ្យយើងឈឺចាប់ ប៉ារបស់ឯង ពង្រាត់យកក្ដីស្រលាញ់របស់គ្រប់គ្នាពីយើង...ដូច្នោះយើងនឹងទូទាត់គ្រប់យ៉ាងពីលើខ្លួនឯងជំនួសវិញ»
រាងក្រាស់និយាយបណ្តើរទឹកភ្នែកក៏ស្រក់ធ្លាក់ចុះមកបណ្តើរ ក៏ព្រោះតែអារម្មណ៍ឈឺចាប់ ដែលដក់ជាប់នៅក្នុងទ្រូងមិនបានរសាត់ទៅណាឆ្ងាយ ថ្វីបើពេលវេលាអាក្រក់ៗក្នុងជីវិត បានកន្លងផុតទៅអស់ហើយ តែវាបានឆ្លាក់ស្លាកស្នាមយ៉ាងជ្រៅក្នុងបេះដូងរបស់គេ។
"..." ជុងហ្គុក យកដៃជូតទឹកភ្នែកចេញពីថ្ពាល់រួចក៏ទម្លាក់ខ្លួនគេងក្បែរក្មួយប្រុសសម្អប់របស់គេ។
-----------------
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ រាងក្រាស់ងើបពីព្រលឹមដូចរាល់ដងក៏ព្រោះតែថ្ងៃនេះគេប្រញាប់ទៅធ្វើការនៅឯក្រុមហ៊ុន។ បន្ទាប់ពីតែងខ្លួនហើយរួចរាល់ ជុងហ្គុក ក៏ចុះមកខាងក្រោម ស្រាប់តែបានជួបនឹងមេធាវីប្រចាំត្រកូល កំពុងតែអង្គុយរង់ចាំនៅលើសាឡុង។ គាត់កំពុងសម្លឹងមើលឯកសារជាច្រើនសន្លឹក ទើបធ្វើឱ្យគេអត់ឆ្ងល់មិនបាន ព្រោះគាត់ទើបតែមកចួបគេកាលពីប៉ុន្មានថ្ងៃមុនសោះ ឥលូវក៏មកទៀតហើយ តើមានរឿងអ្វីទៅ? រាងខ្ពស់សង្ហា ដើរទៅសាឡុងដែលមេធាវីកំពុងតែអង្គុយនោះ។
«សួស្តី»
ជុងហ្គុក ទម្លាក់ខ្លួនអង្គុយលើសាឡុង រួចក៏ប្រញាប់និយាយពាក្យស្វាគមន៍ទៅកាន់មេធាវី។ ចំណែកឯលោកមេធាវី គ្រាន់តែឃើញ ជុងហ្គុកភ្លាម ក៏ប្រញាប់ក្រោកឈរអោនគោរពបន្តិច ហើយក៏ដាក់គូទអង្គុយតាមសម្រួលវិញ។
«សួស្តី! លោកប្រុសជុង ថ្ងៃនេះខ្ញុំមានរឿងនិយាយជាមួយលោកប្រុសបន្តិច» មេធាវីថាចប់ក៏ហូតឯកសារចេញពីសាម៊ី រួចហុចទៅឱ្យរាងក្រាស់ដែលកំពុងតែងឿងឆ្ងល់មិនឈប់ ព្រោះហេតុអីបានជាសុខៗ មេធាវីមកផ្ទះរបស់គេ ទាំងដែលក្នុងគ្រួសាររបស់គេដូចជាមិនមានរឿងអ្វីកើតឡើងទេ ។
«...» ជុងហ្គុក ក៏ទទួលឯកសារពីមេធាវីមកអានអក្សរមួយៗដោយយ៉ាងចិត្តទុកដាក់ គេអានបណ្តើរដៃក្តាប់ក្រដាសឡើងខ្ទក់ខ្ទី ឯកែវភ្នែករាជបុត្រសេះសក៏ប្តូរមកជាកំណាចដូចជាសាតានមួយរំពេច។
«ហេតុអីបានជា ត្រូវមានវិន័យកម្មបែបនេះ?» ជុងហ្គុក បោះក្រដាសទៅឱ្យមេធាវី គេនិយាយឡើងតឹងសរសៃក ព្រោះឯកសារដែល បានអានអម្បាញ់មិញ ធ្វើឱ្យនាយក្ដៅស្លឹកត្រចៀកជាខ្លាំង វាទាក់ទងនឹងក្មួយក្រៅខោរបស់គេនោះឯង។
«ន... នេះ គ...គឺ ជាបណ្តាំនិងច្បាប់ដែលលោក ចន គាត់បានឱ្យខ្ញុំសរសេរមុនពេលដែលគាត់ទទួលអនិច្ចកម្ម ខ្ញុំគ្រាន់តែសរសេរអ្វីតាមដែរគាត់បានប្រាប់ប៉ុណ្ណោះ ព្រោះគាត់ចង់ឱ្យលោកប្រុសមើលអ្នកប្រុសថេយុងឱ្យបានល្អ"
មេធាវីនិយាយទាំងភ័យ នៅពេលនេះជើងទាំងគូរបស់គេញ័រអស់ទៅហើយ ចំណែកឯញើសស្រក់ចុះមកប៉ុនគ្រាប់ពោត ក៏ព្រោះតែជុងហ្គុកស្រែកសម្លុតអម្បាញ់មិញនេះឯង។
«ហ៊ឺយ!!»
ជុងហ្គុក ស្រែកទាំងមួម៉ៅ ចំណែកឯមេធាវីក៏មិនចាំយូរ ប្រញាប់ ប្រមូលរបស់របរដាក់កាបូប ហើយដាក់មេប្រូច! (រត់គេចពីអនុភាពគ្រាប់បែកកំណត់ម៉ោង មាននរណាទៀត គឺពូជុងកំណាចនឹងហៃ) បើមិនអ៊ីចឹងទេប្រាកដជាត្រូវស្លាប់នៅកន្លែងមិនខាន។
BẠN ĐANG ĐỌC
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Kinh dịពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)