ភាគ១៥ (កែសម្រួលថ្មី)

4.2K 294 5
                                    

មួយសន្ទុះក្រោយមក ជុងហ្គុក និង ថេយុង ក៏បានមកដល់ក្រមហ៊ុនក្រោមភាពស្ងាត់ស្ងៀម ក្រៅពីស្ដាប់សំឡេងដកដង្ហើមរៀងខ្លួន។ រថយន្ដឈប់នៅពីមុខក្លោងទ្វារក្រុមហ៊ុន។ ថេយុង ប្រញាប់បើកទ្វារឡានរត់ចុះយ៉ាងលឿន ថ្ពាល់ប៉ោងៗឡើងក្រហមដូចប៉េងប៉ោះទុំ។
«រត់ទៅណាលឿនម្ល៉េះ?» ជុងហ្គុក ធ្វើជាស្រែកសួរនាំ ទាំងការពិតគេកំពុងបង្អាប់ក្មេងជើងល្អនោះទៅវិញទេ។
ចេះអៀនអីណា៎!
នាយគ្រវីក្បាលញញឹមខ្ជឹប អត់បដិសេធមិនបានថាញាប់ញ័រចិត្តនឹងសម្ដីបោកប្រាស់របស់នាយតូចជាខ្លាំង។
«ខ្ញុំខ្លាចទៅប្រជុំមិនទាន់និងណា៎លោកពូ» រាងតូចរត់បណ្ដើរស្រែកតបមករាងចំណាស់បណ្ដើរ។ ថ្វីដ្បិតរូបភាពមិនល្អមើលប៉ុន្មាន តែធ្វើម៉េចបើមនុស្សកំពុងអៀន សុំគេចមុខមួយគ្រាសិនហើយ?
«ខ្លាចធ្វើអីជាក្មួយរបស់ អគ្គនាយកក្រុមហ៊ុនទៅហើយ» កំលោះចំណាស់នៅតែតាមដុកដាន់ក្មេងមិនឈប់ឈរ ថែមទាំងប្រឹងដើរដូចរត់ទៀតផង។(ហ្អា៎ មនុស្សមានចេតនានឹងហៃ!)
ឯថេយុងវិញលើកដៃបិទត្រចៀកផងប្រឹងរត់ទៅរកជណ្ដើរយន្ដផង គេមិនចង់ឮសម្ដីញេះញោះរបស់លោកពូឡើយ កាន់តែស្ដាប់បេះដូងរបស់គេកាន់តែលោតញាប់រហូតគួរឱ្យខ្លាច។
ដឹងទេ? បើលោកពូនៅតែញោះខ្ញុំបែបនេះទៀត កុំថាខ្ញុំលោភលន់មើលរំលងព្រំដែនពូក្មួយឱ្យសោះ! ព្រោះខ្ញុំលែងចង់ធ្វើជាក្មួយរបស់លោកពូទៀតហើយ...
---------------------------
ថេយុង រត់ចូលមកក្នុងបន្ទប់ប្រជុំដែលមានមនុស្សច្រើនកុះករកំពុងអង្គុយរង់ចាំខ្លួនព្រោងព្រាត សំខាន់ពេលនេះគ្រប់គ្នាកំពុងតែបាញ់ខ្សែភ្នែកតម្រង់មកកាន់គេហើយ។
«សុំទោស!» រាងតូចអោនក្បាល90ដឺក្រេចំពោះមុខគ្រប់គ្នា។
«សុំអញ្ជើញ!» អ្នកនាងលេខាទាញកៅឱ្យ ថេយុង។
ថេយុង ចូលទៅអង្គុយកន្លែងរបស់ខ្លួន ហើយរើសឯកសារដែលពាក់ព័ន្ធនឹងប្រធានបទប្រជុំថ្ងៃនេះ។
ក្រាក!
ទម្ទឹងនឹងនោះដែរ ទ្វារបន្ទប់ប្រជុំក៏របើកឡើង បង្ហាញឱ្យឃើញរាងខ្ពស់សង្ហាបោះជំហានចូលមក គ្រប់គ្នាក្រោកឈរឡើងស្ររ ដើម្បីសម្ដែងការគួរសមចំពោះលោកអគ្គនាយកក្រុមហ៊ុន។ ជុងហ្គុក ដើរមកកាន់កន្លែងរបស់ខ្លួន គេដាក់បង្គុយនៅកៅអីក្បាលតុ
«អាចចាប់ផ្ដើមអង្គប្រជុំបានហើយ!» រាងក្រាស់ទាញឯកសារដែលលេខាចែកតាមតុឱ្យ។ វាជាឯកសារទាក់ទងនឹងម៉ូតដែលកាបូបថ្មី។
ពេលឃើញគ្រប់គ្នា មានរបាយការណ៍ស្ដីពីការងាររបស់ខ្លួនហើយនៅក្នុងដៃគ្រប់គ្នាហើយ ថេយុង ក៏ក្រោកឈរអោនគោរពគ្រប់គ្នា មុននឹងចាប់ផ្ដើមនិយាយពីសមិទ្ធ​ផលរបស់ខ្លួន។
«សួស្ដី! ថ្ងៃនេះខ្ញុំចង់បង្ហាញអស់លោកលោកស្រីដែលមានវត្តមាននៅទីនេះឱ្យបានជ្រាបថា របាយការណ៍ដែលស្ថិតក្នុងដៃអ្នកទាំងអស់គ្នា នេះគឺជាម៉ូតកាបូបថ្មីដែលខ្ញុំបានឌីហ្សាញវា សង្ឃឹមថាអស់លោកលោកស្រីផ្ដល់កិត្តិយសជួយណែនាំផង»
ស្ងាត់!
ក្នុងបន្ទប់ប្រជុំទាំងមូលស្ងាត់ស្ងៀមដូចចោរលួចសេះ។ ខ្សែភ្នែកម្នាក់ៗកំពុងចាប់ថ្នាក់ពីរូបភាពកាបូបក្នុងដៃដោយយកចិត្តទុកដាក់។
ឃើញដូច្នោះ ថេយុង ក៏រូតរះបន្ថែមអំណះអំណាងបន្ថែមភ្លាម។
«កាបូបនេះប្រើប្រាស់ស្បែកពស់យកមកឆ្នៃ វាស្រាលងាយស្រួលកាន់ និងយកតាមខ្លួន ព្រមទាំងដាំគ្រាប់ពេជ្យ ម៉ាក ហ្វូណាសូម៉ា បន្ថែមភាពលេចធ្លោរបស់កាបូបទៀតផង កាបូបនេះគឺពិតជាស័ក្តិសមសម្រាប់មនុស្សសម័យថ្មី កាន់តែពិសេស ដើម្បីឱ្យសមស្របទៅនឹងសម័យកាលឌីជីថល ខ្ញុំបានបន្ថែមឧបករណ៍ GPS គោលដៅគឺសម្រួលដល់អតិថិជន លើសពីនេះជាប្រភេទកាបូបស្បែកកញ្ចក់ដែលធន់នឹងអាកាសធាតុ ទោះត្រជាក់ឬក្ដៅក៏មិនធ្វើឱ្យងាយប្រែពណ៌ដែរ ដូច្នោះវាអាចវាយឡុកទាំងទីផ្សារអឺរ៉ុបនិងប៉ែកអាស៊ីបានមិនពិបាក» ថេយុង រៀបពីគុណសម្បត្តិកាបូបហើយអស់ បុគ្គលិកព្រមទាំងជុងហ្គុកក៏បានទះឱ្យថេយុងដែរ ជុងហ្គុក នឹកស្មានមិនដល់ថាថេយុងអាចមានសម្ថភាពដល់ថ្នាក់នឹងទេ។
«តើកាបូបនេះនឹងផលិតចំនួនប៉ុន្មាន? ហើយតម្លៃប៉ុន្មាន?»
ជុងហ្គុក ធ្វើជាសួរទៅ ថេយុង ព្រោះគេគិតថាគំនិតរបស់ថេយុងល្អ កាបូបនេះនៅពេលដែលផលិតចេញ ប្រហែលជាអាចជាប់លេខ១នៅក្នុងពិភពម៉ូដ។
«សម្រាប់ខ្ញុំគិតថានឹងផលិតកាបូបនេះចំនួនប្រាំពីរកាបូប ហើយតម្លៃនោះគឺ X,XXXលានដុល្លា ហើយចំពោះប្រក់ដែលលក់បានខ្ញុំយកលុយ៦០ភាគរយដើម្បីផ្តល់ជូនអង្គការក្មេង និងមនុស្សចាស់» ថេយុង
«អញ្ចឹងកាបូបនេះផលិតតែ៧ប៉ុណ្ណោះ» បុគ្គលិក
«បាទ...» ថេយុង ងក់ក្បាលរួចគេក៏ឱ្យឯកសារនិង រូបសម្រាប់ផលិតការបូបទៅឱ្យបុគ្គលិកទៅទុកនៅក្នុងទូដែក។
«ដូច្នោះតើមានអ្នកណាមានយោបល់អ្វីបន្ថែមដែរទេ?»
ជុងហ្គុក យកដៃគោះតុប្រជុំតិចៗរង់ចាំយ៉ាងអត់ធ្មត់...(វាជាក្ដីស្រមៃរបស់ ថេយ៏ បើមាននរណាហ៊ានប្រឆាំងតតាំង ច្បាស់ជាត្រូវប្ដូរនឹងការរើបង្វិចចេញពីក្រុមហ៊ុនមិនខាន)
ស្ងាត់!
«អ៊ីចឹងសម្រេចតាមនេះចុះ! បិទអង្គប្រជុំ!»
ចប់សម្ដីរាងក្រាស់ មនុស្សគ្រប់គ្នាក្រោកឈរអោនគោរពមុននឹងបែរខ្នងចាកចេញទៅទាំងមិនហ៊ានមាត់ករ។ មិនមែនថាម្នាក់ៗគ្មានសមត្ថភាពដូចថេយុងឡើយ គ្រាន់តែខ្វះឱកាសស័ក្តិសមមួយប៉ុណ្ណោះ ធ្វើម៉េចបើគេជាក្មួយប្រុសម្ចាស់ក្រុមហ៊ុន ឯខ្លួនគ្រាន់តែជាបុគ្គលិកស៊ីប្រាក់ខែ។
«កាបូបដែលឯងឌីហ្សាញនេះពិតជាស្អាតណាស់»
ជុងហ្គុក មកខ្សឹបក្បែរត្រចៀកថេយុងរួចក៏ដើរចេញទៅ ដែលធ្វើឱ្យរាងស្ដើងមុខក្រហមជាលើកទី២។
(ថ្ងៃនេះ លោកពូចង់សម្លាប់គេដោយការចែចង់ឬយ៉ាងម៉េច?)
«អ៎! យើងមានការត្រូវទៅដោះស្រាយបន្ទាន់ ចំណែកឯងចាំនៅទីនេះហើយ ចាំយើងឱ្យដូយ៉ុងមកយក» ជុងហ្គុក ទច់ដំណើរបន្តិច រួចក៏និយាយឡើងទាំងមិនងាកក្រោយ មុននឹងបន្តដំណើរចេញទៅ។
បន្សល់ទុកតែក្មេងតូចមុខក្រហម អង្គុយញញឹមអៀនខ្ញង់ម្នាក់ឯងនៅក្នុងបន្ទប់ប្រជុំដែលត្រជាក់ស្រឹប។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Nơi câu chuyện tồn tại. Hãy khám phá bây giờ