ជុងហ្គុក ទទួលស្គាល់ ព្រមទាំងងើបចេញពីសាឡុង រួចក៏ច្របាច់មាត់តូចពេញមួយទំហឹង ដោយមិនសំចំដៃឡើយ។
«លែងទៅ ខ្ញុំឈឺ» រាងតូចប្រឹងតវ៉ាទាំងពិបាកបញ្ចេញសំឡេង។
«យើងមិនលែង ចង់ធ្វើអីយើង?» ដៃរឹងមាំដែលប្រៀបបាននឹងដង្កាប់ដែក បន្ថែមកម្លាំងដៃច្របាច់ថ្គាមរបស់ថេយុងកាន់តែខ្លាំង ហើយក៏គ្រវាសរាងតូច មួយទំហឹងធ្វើឱ្យថេយ៏ដួលនៅលើសាឡុងប្រូស។
«ខ្ញុំ...ឈឺ ហ៊ឹកៗ...»ថេយុង យកដៃអង្អែលត្រគាកមូលក្លុំរបស់ខ្លួនដែលចុកខ្ទាំជាខ្លាំង។
«បើឈឺហើយក៏ចាំទុក កុំមករវល់ជាមួយយើងទៀត»
អ្នកជាពូ ព្រមាន ទាំងដែលខ្សែភ្នែកកំពុងបាញ់ទៅដៃរបស់ក្មួយប្រុសតូច ខ្លាចថាគេមានរលាកត្រង់ណាឬអត់?«ហ៊ឹក...ហ៊ឹក...» នាយតូចមិនចាប់អារម្មណ៍អ្វីទាំងអស់ ព្រោះពេលនេះបេះដូងគេ ចុកចាប់ខ្លាំងណាស់ តូចចិត្តរកទីបំផុតគ្មាន។
«ខ្ញុំស្អប់លោកពូ!» ថេយុង លើកដៃស្ទាប់ទ្រូងខាងឆ្វេងដែលកំពុងខ្លោចផ្សា រងទារុណកម្ម ពីទង្វើគ្មានចិត្តថ្លើមរបស់អ្នកជាពូ។
«ផាំង ផាំង» ថេយុង យកដៃរបស់ខ្លួនទៅដំលើអំបែងពែងដែលជុងហ្គុកធ្វើធ្លាក់អម្បាញ់មិញនោះ ដៃរបស់គេក៏ចាប់ផ្តើមហូរឈាមយ៉ាងច្រើន រីឯ មីងស៊ូ ឃើញថេយុងដូច្នេះក៏ប្រញាប់ទៅឃាត់។
«អ្នកប្រុសថេយ៏ កុំធ្វើបែបនេះអី»
«កុំឃាត់ខ្ញុំអី ប៉ុណ្ណឹងវាមិនឈឺស្មើនឹងចិត្តខ្ញុំដែលកំពុងតែឈឺនៅពេលនេះនោះទេ» ថេយុង យំមិនបាត់ព្រោះពេលនេះគេពិតជាឈឺចាប់ខ្លាំងណាស់។ជុងហ្គុក ទប់ចិត្តរន្ធត់នឹងទង្វើគ្មានការពិចារណារបស់ក្មួយប្រុសទាំងចិត្តពិតចង់ចូលទៅឃាត់ តែគេគ្មានភាពក្លាហានគ្រប់គ្រាន់ បានត្រឹមឈរមើលរាងតូចធ្វើបាបរាងកាយខ្លួនឯងប៉ុណ្ណោះ។
«ហិក ហិក» ថេយុង ទ្រេតខ្លួននឹងជញ្ជាំងរួចក៏ជ្រប់មុខយំ យ៉ាងកំសត់។
«សួរតាមត្រង់ លោកពូធ្លាប់ស្រលាញ់ខ្ញុំទេ? ធ្លាប់មានម្ដងណាដែលលោកពូបារម្ភពីខ្ញុំយ៉ាងពិតប្រាកដទេ?» ថេយ៏ យំរៀបរាប់ទាមទារចម្លើយពិត ចេញពីមាត់រាងចំណាស់ទាំងទឹកភ្នែករលីងរលោង។
ជុងហ្គុក ស្ដាប់ឮហើយ ក៏ក្ដាប់ដៃណែន ឆ្លើយទាំងញ័របបូរមាត់ចំប្រប់ ។«បើឯងចង់ដឹង ចឹងយើងប្រាប់ឯងទៅចុះ! យើងព្រមឱ្យឯងធំធាត់ឡើងមក វាគុណបុណ្យណាស់ទៅហើយ! មនុស្សដូចឯងមិនសមរស់នៅលើលោកនេះទេ យើងស្អប់ឯងជាងឯងស្អប់យើងទៅទៀត!»
ជុងហ្គុក ពោលពាក្យស្អប់ទាំងញ័រក្បាល សម្ដីហួសព្រោះនឹកដល់អតីតកាលជូរចត់របស់ខ្លួន តែគេភ្លេចទៅហើយថាខ្លួនឯងកំពុងរស់នៅក្នុងបច្ចុប្បន្ន ចំណែក អតីតកាលគ្រាន់តែជារឿងកន្លងហួស។
«បើលោកពូស្អប់ខ្ញុំដល់ម្លឹង លោកពូម៉េចមិនសម្លាប់ខ្ញុំចោលតាំងពីតូចទៅ?» ថេយ៏ ដេញដោលសួរបន្ត រាងតូចសម្លឹងមើលមុខសង្ហាកាត់តាមវាំងននទឹកភ្នែក។
«ហ៊ឹស! យើងចង់ធ្វើបែបនេះខ្លាំងណាស់ តែលោកប៉ារបស់យើង រារាំង កុំអីឯងបានងាប់តាំងពីនៅជាទារកម្ល៉េះ!»
ជុងហ្គុក ថាហើយក៏រុញរាងស្ដើងចេញពីផ្លូវរបស់ខ្លួន។ រាងក្រាស់ដើរចេញទៅទាំងមិនងាកក្រោយ មើលក្មេងប្រុសតូចដែលកំពុងយំសស្រាក់ ហើយសួរខ្លួនឯងថា តើគេខុសអ្វី? ហេតុអ្វីលោកពូស្អប់គេទាំងដែលគេបារម្ភស្រលាញ់ខ្វល់ខ្វាយពីគាត់អ៊ីចឹង? ទោះជាគាត់ស្អប់ខ្ពើមខ្លួនប៉ុណ្ណា ក៏គេមិនអាចបង្ខំខ្លួនឯងឱ្យស្អប់លោកពូវិញបានដែរ ព្រោះក្នុងបេះដូងគេបានដាក់រូបគាត់ពេញ រហូតគ្មានសល់កន្លែងទំនេរសម្រាប់អ្នកផ្សេងទៀតឡើយ
ថេយ៏ ទម្លាក់ខ្លួនយំអោបក្បាលជង្គង់ បន្ទោសខ្លួនឯងមិនឈប់ បន្ទោសខ្លួនឯងគ្មានបានការណ៍តែងតែធ្វើឱ្យលោកពូទើសចិត្តគ្រប់រឿង ។
ESTÁS LEYENDO
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Terrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)