ភាគ២៣

4K 265 5
                                    

ព្រឹកថ្ងៃថ្មី បានមកដល់
ជុងហ្គុក ព្យាយាមបើកភ្នែក ដើម្បីឱ្យសាំនិងពន្លឺព្រះអាទិត្យដែលចាំងមកប៉ះចំភ្នែករបស់គេ។
ពេលភ្នែករាងស្រឡះបន្តិច កែវភ្នែកមុតសម្លឹងមើលជុំវិញបន្ទប់ទាំងអារម្មណ៍ចម្លែកចិត្ត ព្រោះទីនេះវាប្លែកថ្មីសម្រាប់គេ រកនឹកយ៉ាងណា ក៏នឹកមិនឃើញថាជាកន្លែងណាដែរ។
«ទីណាអញ្ចេះ?» ជុងហ្គុក ក្រោកអង្គុយហើយក៏សញ្ចឹងគិត ព្រោះយប់មិញគេចាំច្បាស់ណាស់ ថាគេកំពុងតែអង្គុយផឹកស្រា។ ប៉ុន្តែហេតុអីបានជាគេនៅក្នុងបន្ទប់របស់អ្នកណាក៏មិនដឹងទៅវិញ?
«លោកភ្ញាក់ហើយហ្អ»
សំឡេងស្រួយស្រែសបន្លឺឡើងពីចម្ងាយ ស្របពេលទ្វាររបើកឡើង បង្ហាញឱ្យឃើញរាងតូចក្នុងឈុតរ៉ូបពណ៌ស្វាយខ្ចីរឹបរាង ព្រមទាំងកាន់កាបូបប្រេនម៉ាកល្បី ដើរចូលមករក ជុងហ្គុក។
«នេះនាង...?»
សំឡេងគ្រលររកនិយាយបន្ត ប៉ុន្តែត្រូវប៊េនី និយាយកាត់មុន។
«ស្តាប់ខ្ញុំសិន យប់មិញលោកស្រវឹងខ្លាំង ទើបខ្ញុំនាំលោកមកគេងក្នុងខុនដូរបស់ខ្ញុំ ហើយយប់មិញក៏ខ្ញុំមិនបានដេកជាមួយលោកដែរ ខ្ញុំដេកនៅផ្ទះខ្ញុំនោះទេ» ប៊េនី បកស្រាយប្រាប់ ជុងហ្គុក តាមដំណើររឿង រីឯជុងហ្គុកវិញប្រញាប់ពាក់អាវរបស់ខ្លួនដើម្បីទៅផ្ទះ ព្រោះគេដេកមិនទាន់ឆ្អែតនោះទេ។
«អរគុណ» និយាយរួច ក៏ឈោងយកនាឡិកាមកពាក់នឹងដៃហើយ ក៏ស្រវាកូនសោឡានដើម្បីចុះទៅចំណតរថយន្ត។​
----------------- ​
ជុងហ្គុក មកដល់ភូមគ្រឹះភ្លាម ក៏ធ្វើមុខក្រមូវ ព្រោះតែថេយ៏ធ្វើឫកពាសោះអង្គើយដាក់ខ្លួន។ មុខមិនឱ្យ ក្រោយមិនមើល ធ្វើដូចមនុស្សមិនស្គាល់គ្នាទាំងដែលគេមានឋានៈជា ឪពុកមា។
«លោកពូពិសារឱ្យឆ្ងាញ់ចុះ ខ្ញុំមិនញុំាទេ ព្រោះខ្ញុំប្រញាប់ទៅប្រលង» សំឡេងស្រទន់ពោលឡើង ទាំងដែលអាហារពេញតុជាថ្វីដៃរបស់គេផ្ទាល់។
«គេកើតអ្វី?»
ជុងហ្គុក មានអារម្មណ៍ថាប្លែកៗ រាល់ដងថេយុងតែងតែនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ដូច​សត្វ​ល្វាចេក ប៉ុន្តែថ្ងៃនេះគេក្លាយជាមនុស្សស្ងៀមស្ងាត់បាត់សំឡេង។
«យប់មិញអ្នកប្រុសតូចមិនបានគេងទេ គាត់អង្គុយរង់ចាំលោកប្រុសទល់ភ្លឺ!» មីងស៊ូ រៀបរាប់តាមអ្វីដែលខ្លួនបានដឹង។
«អង្គុយចាំផ្លូវខ្ញុំ ហ្អេ៎?» កំលោះចាស់ជ្រួញចិញ្ចើមចូលគ្នាដោយងឿងឆ្ងល់ គេប្លែកចិត្តមិនស្ទើរទេ ប៉ុន្តែព្យាយាមលាក់អារម្មណ៍ញាប់ញ័រ ដោយការញាក់ស្មាធ្វើឫកពាធម្មតាៗ។
ជុងហ្គុក ញុំាអាហារពេលព្រឹករួចរាល់ មុននឹងនាំខ្លួនឯងឡើងទៅងូតទឹកសម្អាតខ្លួន ព្រោះសូម្បីខ្លួនគេផ្ទាល់ក៏ស្អុយក្លិនស្រាឡើងឆួលចុងច្រមុះដែរ។
----------------
ងាកមកមើល ថេយុង រត់ចេញពីក្នុងផ្ទះដោយបេះដូងឈឺឆៀបៗ អារម្មណ៍ដែល Crush គេតែម្ខាងវាឈឺចាប់ណាស់ ទោះឈឺដល់ស្លាប់ ក៏អ្នកម្ខាងទៀតមើលមិនឃើញចិត្តស្នេហ៍របស់គេដែរ។ វេលានេះខួរក្បាលតូចទទេស្អាត ភ្នែកទាំងគូងងឹតគ្រប់ទិស...
ផាំង
ង៉ឺត!!
សំឡេងបែកកង់ឡាន និងសំឡេងចាប់ហ្វ្រាំង ឮឡើងតំណាលគ្នា ថេយុង ប្រញាប់ទាញចង្កូតឡានដើម្បីឈប់នៅជិញ្ចើមផ្លូវដើម្បីសុវត្ថិភាព។
«ហ៊ឺយ បែកកង់ឡានហ្អេ៎» ថេយុង ដើរទៅមើលកង់ឡាន ហើយក៏យកដៃមកទះថ្ងាសខ្លួនឯង រួចក៏សញ្ជឹងគិតបន្តថាត្រូវធ្វើយ៉ាងណា ព្រោះថ្ងៃនេះជាថ្ងៃដែលគេប្រលងផង។
«សល់តែ៥នាទីទៀតទេ៎» ថេយុង ងាកមកមើលនាឡិកាដៃរបស់ខ្លួនក៏ជិតដល់ម៉ោងទៀត។ នាយតូចរត់ទៅបើកទ្វារឡាន ទាញកាបូបរបស់ខ្លួន រួចក៏ប្រញាប់ដើរត់ទៅសាលា ព្រោះពីទីនេះ ទៅសាលាក៏មិនឆ្ងាយប៉ុន្មានដែរ។
ថេយុង កំពុងរត់យ៉ាងលឿន ដោយមិនមើលក្រោមនោះទេ ធ្វើឱ្យគេក្រលាចជើងដួលផ្កាប់មុខ ធ្វើឱ្យឯកសណ្ឋានរបស់គេបានប្រលាក់អស់។
«អូយ៎» នាយតូចខំប្រឹងងើបឡើង រួចក៏យកដៃបោសសម្លៀកបំពាក់ហើយក៏ដើរប៉ាក់ប៉ើក ទាំងជើងឈឺ។
«នេះលើស១០នាទីហើយ!» គេនិយាយចេញមកដោយអួលដើមក ដឹងថាមុខវិជ្ចាដែលខ្លួនត្រូវប្រលងថ្ងៃនេះ ច្បាស់ជាធ្លាក់អូតូមិនខានដោយសារឡានហេងស៊យនោះ។ បើលោកពូដឹង ថាគេប្រលងធ្លាក់ គេនឹងត្រូវត្មោងមិនខាននោះទេ។
មួយសន្ទុះក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ប្រៀបដូចជាមានគេចាប់ហែកមេឃ រីឯរាងតូចវិញ អស់សង្ឃឹម មិនដឹងត្រូវធ្វើអ្វីបន្តទៀតនោះទេ គេសម្រូតខ្លួនបោះកាតាបចោល ងើយមុខឡើងទទួលរងនូវតំណក់ទឹកភ្លៀងដែលស្រក់ចុះមកឥតឈប់នោះ។
«ទេវតាដូចលេងសើចនឹងជីវិតខ្ញុំពេកហើយ»
ថេយុង និយាយចេញមកទាំងទឹកភ្នែកស្រក់ៗមកតក់ៗ លាយលំជាមួយតំណក់ទឹកភ្លៀង។ ឯកសណ្ឋានសិស្សដែលត្រៀមទៅប្រលងក៏ប្រលាក់ដោយដីភក់ និងភ្លៀកទទឹកជោកជាំ។
ពេលនេះជីវិតរបស់គេ ប្រៀបដូចជាផ្កាមួយដែលក្រៀមស្វិតស្រពោន គ្មានអ្នកណាស្រោចទឹកដាក់ជី រាប់ខែឆ្នាំមកអញ្ចឹង។
នៅពេលដែលភ្លៀងចាប់ផ្តើមរាំង ថេយុង ក្រោកឈរតិចៗ ស្ទើរតែគ្មានកំលាំងកំហែងនៅក្នុងខ្លួន ព្រោះរាងកាយតូចរងាញ័រកខក់។ ថេយុងទាញកាបបូបរបស់ខ្លួន ដើរសំដៅទៅក្រោយវិញ ដើម្បីយកទូរស័ព្ទចូលជាងនឹងយកឡានទៅធ្វើ ប៉ុន្តែក៏ត្រូវបានអាក់ដំណើរ នៅពេលដែលមានឡានមួយមកស៊ីផ្លេនៅពីក្រោយគេ។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now