នាយតូចលើកថាសអាហារ ទៅរៀបចំយ៉ាងមានរបៀបដាក់លើតុវែងដែលមានរាងក្រាស់អង្គុយនៅក្បាលតុ ព្រមជាមួយ ប៊េនី ដែលកំពុងអង្គុយខាងឆ្វេងដៃរបស់គាត់។
ថេយ៏ រៀបចំរួចរាល់ ក៏ទាញកៅអីអង្គុយខាងស្ដាំដៃរបស់លោកពូខ្លួន ទោះមិនសូវស៊ាំទម្លាក់ តែមិនដឹងធ្វើម៉េចបាន បើប៊េនីដណ្ដើមកន្លែងអង្គុយរបស់ខ្លួនបាត់ទៅហើយ។
ប៊េនី សម្លឹងមើលអាហារដែលរៀបចំយ៉ាងមានរបៀប ពិសេសគឺការតុបតែងដេគ័រទាក់ភ្នែកគួរឱ្យចង់ភ្លក្ស សឹងតែអាចបៀបនឹងថ្វីដៃចុងភៅហាងល្បីៗបានទៅហើយ។ ធ្វើឱ្យនាងមានអារម្មណ៍មិនសូវស្រណុកចិត្តប៉ុន្មានទេ ហើយខួរក្បាលក៏ដៅមុខសញ្ញាថា ថេយ៏ និងរាងក្រាស់ ច្បាស់ជាមិនមែនទំនាក់ទំនងពូក្មួយធម្មតាទូទៅឡើយ។
ឃើញដូច្នោះ ស្រីស្រស់ក៏សម្លក់សម្លឹង ចាប់សង្កេតទឹកមុខ ជុងហ្គុកជាប់ ឃើញខ្សែភ្នែករាងក្រាស់សម្លឹងមើលក្មេងម្នាក់នេះហើយ ក្នុងចិត្តនាងក៏ឆេះឆួលភ្លាម ព្រមទាំងមានចេតនាពន្យុះកំហឹង ថេយុង ទៀតផង។
«អូហ៍ នេះជុងហ្គុក អូនចាប់ឱ្យ» ប៊េនី ដួសម្ហូបដាក់ចានរបស់ជុងហ្គុក តែមិនភ្លេចដៀងកន្ទុយភ្នែកមើលមុខ ថេយ៏។
ជុងហ្គុក ក៏មិនលួចញញឹមពេញចិត្តពេលឃើញទឹកមុខក្រៀមៗរបស់នាយតូច បេះដូងហាក់រីកមាឌដោយមិនដឹងខ្លួន។
«បញ្ចុកបងមក!» គេមិនព្រមអូសអាហារក្នុងចាន តែទាមទារឱ្យប៊េនីបញ្ចុកគេទៅវិញ
«...» ថេយុង ខ្ជឹបបបូរមាត់ត្រង់ដូចបន្ទាត់ ទាំងអួលដើមក បាយក្នុងមាត់ប្រែមកជារសជាតិល្វីង ជូចត់ ប្រៀបដូចជាជីវិតរបស់គេពេលនេះអញ្ចឹង ។
«ខ្ញុំ ឆ្អែតហើយ សុំទៅរៀបចំចង្ក្រានបាយហើយ»
ថេយុង ដាក់ស្លាបព្រាចុះ រួចងើបដើរចេញទឹកភ្នែកដែលគេខំទប់ប្រែជាហូរមកដូចជាបាក់ទំនប់ ទឹកភ្នែកដែលពោរពេញទៅដោយឈឺចាប់ ថេយុង យកដៃស្ទាប់ទ្រូងខាងឆ្វេង បេះដូងរបស់គេពេលនេះប្រៀបដូចជាមានគេយកម្ជុលពិលរាប់រយរាប់ពាន់មកចាក់ក្នុងបេះដូងរបស់គេអញ្ចឹង។
គេមិនបានទៅរៀបចំចង្ក្រានជើងឆ្នាំងដូចដែលបានប្រាប់លោកពូឡើយ តែរាងតូចរត់ចូលក្នុងបន្ទប់របស់ខ្លួន រួចក៏សម្លឹងមើករូបថតដែលគេបានថតជាមួយនឹងជុងហ្គុក បិទពេញជញ្ជាំង ទោះក្នុងរូបថតទាំងអស់នោះ ជុងហ្គុក មិនបានពេញចិត្តថតក៏ដោយ។
«ខ្ញុំឈឺចាប់ណាស់ ពូ ដឹងទេ៎»
ថេយុងស្រែកទ្រហោយំ អង្គុយអោបក្បាលជង្គង់ផ្អែកខ្នងនឹងជញ្ជាំងបន្ទប់។ តែរំពេចនោះ ក្នុងខួរក្បាលក៏លេចសំនួរមួយឡើង ហេតុអ្វីគេមានអារម្មណ៍ថាខកចិត្តខ្លាំងម៉្លេះ? ហេតុអ្វីគេឈឺចុកចាប់ដល់ថ្នាក់នេះ? លោកពូក៏មានវ័យជ្រេខ្លាំងណាស់ទៅហើយ គាត់គួរតែមានមនុស្សស្រីម្នាក់មកមើលថែ ចុះគេនេះគ្រាន់តែជា ក្មួយប្រុស ហេតុអ្វីមានអារម្មណ៍តូចចិត្តតូចថ្លើមច្រណែនឫស្យានឹងអ្នកនាងប៊េនី?
«អឹស...ជុង...អ្ហាស៎...!» សំឡេងប្លែកៗក៏លាន់ឮរសឹបរសាវ។
ថេយ៏ ដែលកំពុងតែទ្រេតខ្លួនយំក្បែរជញ្ជាំង ក៏ប្រឹងផ្ទៀងត្រចៀកស្ដាប់ ទាំងជ្រួញចិញ្ចើមឆ្ងល់។
«អ្ហឺស...អ្ហា៎...ជុងទៀត...ទៀត...កុំឈប់...ឱ្យញាប់ទៀត...ហ្អាស៎!»
សំឡេងថ្ងួចថ្ងូររបស់មនុស្សស្រី ដែលកំពុងតែប្រលែងស្នេហ៍នៅលើគ្រែដោយក្តីសុខឯបន្ទប់ជាប់នេះ ធ្វើឱ្យថេយុង លើកដៃបិទត្រចៀកមុខឡើងក្រហមខ្មាសអៀនជំនួស...
«បន្ទប់ខ្លួនឯងមានមិនធ្វើទេ បែរជាមកធ្វើនៅបន្ទប់ក្បែរឯងទៅវិញលោកពូអើយលោកពូ!» មាត់តូចរអ៊ូងូវៗទាំងចុកចាប់។ មុននឹងស្ទុះក្រោកយ៉ាងលឿន ប្រញាប់រត់គេចពីសំឡេងថ្ងួចថ្ងូរយ៉ាងវេទនារបស់ ប៊េនី។
«កាថេយ៏ ឯងមិនត្រូវយំទេ រឹតតែមិនត្រូវខូចចិត្តទៀត ព្រោះឯងជាក្មួយ ជាក្មួយពេលដែលឃើញលោកពូបានចួបមនុស្សដែលគាត់ស្រលាញ់ ឯងត្រូវតែជួយត្រេកអរគាត់ មិនមែនយំយែកដូចក្មេងហួងហែងរបស់លេងអ៊ីចឹងទេ»
មាត់បូរបាច់ហេតុផលដាស់តឿនខ្លួនឯង តែទឹកភ្នែកបែរជាក្បត់ខួរក្បាល ថេយុង ដើរទៅបន្ទប់សៀវភៅ ព្រោះមើលទៅ បន្ទប់របស់គេមិនអាចគេងបានទេយប់នេះ។
---------------------
ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួច ធ្វើឱ្យអ្នកដែលកំពុងតែដេកលើឥដ្ឋការ៉ូញាក់ត្របកភ្នែកពីរបីដង ពេលស្មារតីវិលមកកាន់ពិភពលោកពិតប្រាកដ អាការៈចុករោយក៏ចាប់ផ្ដើមឈឺសៀតណែនពេញរាងកាយ...
«អះ...ឈីស!!!» ថេយុង កណ្ដាស់ឆាច់។
នាយតូចឈ្លក់ខ្យល់ត្រជាក់ដែលឆួលចុងច្រមុះ គេយកដៃញីត្របកភ្នែកតិចៗមុននឹងសម្លឹងមើលជុំវិញខ្លួន។
«អ៎មែនហើយ! យប់មិញយើងដេកនៅបន្ទប់សៀវភៅតើ!» ថេយ៏ ទះក្បាលខ្លួនឯងតិចៗ ចេះភ្លេចទៅកើតថាខ្លួនឯង បានចួបអ្វីខ្លះកាលពីយប់ ទើបត្រូវមកដេកនៅទីនេះជំនួសបន្ទប់ដែលកក់ក្ដៅនិងពូកទន់ៗ។
នាយតូចក្រោកឈរពេញកម្ពស់ ពត់ខ្លួនពត់ប្រាណដើម្បីកាត់បន្ថយអាការៈចុកស្រពន់តាមរាងកាយ មុននឹងបោះជំហានសំដៅទៅបន្ទប់គេងផ្ទាល់ខ្លួនដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់។
តុក! តុក!
សំឡេងគោះទ្វារបន្លឺឡើងពីរបីដង មុននឹងទ្វាររបើក បង្ហាញឱ្យឃើញថាជាមីងស៊ូដែលកំពុងតែដើរចូលមកអើតរកមើលអ្នកប្រុសតូច។
ឈូ! ឈូ!
សំឡេងបើកទឹកផ្កាឈូក ព្រមជាមួយក្លិនសាប៊ូក្រអូបស្រទន់ភាយចេញមកក្រៅ ហៅស្នាមញញឹមរបស់ស្រ្តីចំណាស់បានយ៉ាងងាយ។
«អ្នកប្រុស!!!»
«បាទ!» ថេយ៏ ដែលកំពុងតែកក់សក់ឆ្លើយតប។
«ប្រញាប់បន្តិចទៅ លោកប្រុសជុង កំពុងរង់ចាំអ្នកប្រុសនៅបន្ទប់អាហារណា៎»
«ខ្ញុំដឹងហើយ! មីងទៅវិញចុះ!» ថេយ៏ ប្រញាប់ទាញក្បាល រ៉ូមីណេបាញ់ទឹកលាងជម្រះសាប៊ូភ្លាមៗ។
VOUS LISEZ
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horreurពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)