«នោះពួកតាមទៅ កុំឱ្យវារត់រួច» សំឡេងក្រលរដ៏ធំ ប្រាប់ទៅកូនចៅដែលនៅពីខាងក្រោយឱ្យទៅតាមជុងហ្គុក និងថេយុង។
«អា៎.....» ជុងហ្គុកនិងថេយុង ក៏បានលោតទៅទឹកជ្រោះនៅពេលដែលសត្រូវមិនទាន់បានមកដល់ពួកគេ។
«ចង្រៃយ៎ ផែនការយើងត្រូវរលាយទៀតហើយមែនទេ?» ប្រុសម្នាក់ដែលពាក់របាំងមុខខ្មៅជិត បានឱ្យឃើញតែភ្នែកនិងចន្លោះមាត់ប៉ុណ្ណោះក្តាប់ដៃយ៉ាងណែន ព្រោះគេមិនបានសម្លាប់ជុងហ្គុក និងថេយុងបាន។
ព្រឹកថ្ងៃថ្មី....
....សំឡេងទឹកជ្រោះហូរធ្លាក់ចុះមក រួមទាំងព្រៃព្រឹក្សាដ៏បៃតងស្រស់ឆើតឆាយ ជាមួយបក្សាមក្សីហោះហើរទាំងហ្វូងៗ ជាមួយភាពសប្បាយរីករាយ។
រីឯជុងហ្គុក និង ថេយុង វិញពួកគេក៏បានមកដល់ច្រាំងនៃមាត់ទឹកជ្រោះ ពួកគេទាំងបានសន្លប់ស្តូងស្តឹងបាត់ទៅហើយ តាំងតែពីពួកគេហក់ពីលើទឹកជ្រោះ មកម្ល៉េះ។ សំណាងហើយដែលពួកគេមិនទាន់បាត់បង់ជីវិតនោះ។ ពួកគេទាំងពីមានរបួសពេញខ្លួន តែមិនធ្ង់ធ្ងរនោះទេ។
ជុងហ្គុកប្រឹងក្រោកឡើងទាំងធីងធោងនៅក្នុងក្បាលរបស់គេពេលនេះ ធ្ងន់កណ្តុកប្រៀបដូចជាទូលភ្នំមួយទាំងមូលអញ្ចឹង។
«ខ្ញុំនៅទីណា?» ជុងហ្គុកយកដៃញីសៀតផ្ការបស់ខ្លួន រួចក៏ព្យាយាមញីភ្នែកដើម្បីមើលកន្លែងដែលនៅជុំវិញខ្លួនឱ្យច្បាស់ជាងមុន ព្រោះគេនៅស្រពិចស្រពិលនៅឡើយ។
ជុងហ្គុកមើលទៅថេយុងដែលសន្លប់មិនទាន់ក្រោកនោះ រួចគេក៏ដើរទៅជិតរាងតូច ហើយក៏យកដៃរបស់គេទៅវែកសក់របស់ថេយុង បង្ហាញឱ្យឃើញមុខដ៏តូចច្រលឹង គួរឱ្យខ្នាញ់។
«មិនទាន់ដឹងខ្លួនទៀតហ្អេ៎» ជុងហ្គុកនិយាយដោយសំឡេងរាបស្មើ ហើយក៏ដើរទៅមាត់ច្រាំងនៃទឹកដើម្បីលុបលាងមុខ ឱ្យបានស្រស់ថ្លាជាងមុន។
ផ្ទៃទឹកដ៏សែនថ្លាប្រៀបដូចជាកញ្ចក់ បានឆ្លុះបង្ហាញឱ្យឃើញផ្ទៃមុខដ៏សែនស្រស់សង្ហារបស់ជុងហ្គុក ប្រៀបដូចជាទេវបុត្រចុះមកឋានក្រោមអញ្ចឹង។
«ហឹម....» ជុងហ្គុកដកដង្ហើមធំបន្តិចរួចក៏ ដងទឹកមកលុបមុខ។
ល្ងាចបន្តិចថេយុងក៏បានភ្ញាក់ដឹងខ្លួន គេក៏មិនខុសពីជុងហ្គុកដែរ ក្បាលរបស់ញេឈឺស្ទើរតែផ្ទុះទៅហើយ។ ថេយុងគេក៏ក្រលេកឃើញជុងហ្គុកដោះអាវ ហើយចុះទៅក្នុងទឹក ប៉ុន្តែគេមិនដឹងថាពូរបស់គេធ្វើអ្វីនោះទេ?
ESTÁS LEYENDO
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Terrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)