បន្ទាប់ពីនោះ គាត់ក៏ប្រញាប់ទៅប្រាប់តៃកុងឡាន ឱ្យយកឡានចេញដើម្បីនាំអ្នកប្រុសតូចទៅទទួលលោក ជុងហ្គុក។
«ខ្ញុំសុំទៅជាមួយដែលណា មីង» ថេយុងនិយាយដោយស្នាមញញឹម រួចក៏ក្រោកឈរពេញកម្ពស់ ហើយក៏ប្រញាប់រត់ទៅបន្ទប់ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់សិស្សសាលាចេញ។
«ចា៎ បាន» អ្នកមីងស៊ូ គាត់យល់ព្រមជាមួយថេយុង ហើយក៏ទៅផ្ទះបាយដើម្បីរៀបចំម្ហូប។
«មីងតោះយើងទៅ» ថេយុងគេបានរៀបចំខ្លួនរួចរាល់ហើយក៏ ហៅមីងស៊ូឱ្យទៅជាមួយគេ នៅពេលដែលគេនិយាយហើយគេក៏ងាកទៅមើលមុខមីងស៊ូ ស្រាប់តែប្រទះឃើញថាទឹកមុខរបស់គាត់មិនសូវស្រស់បស់ ទើបធ្វើឱ្យថេយុងកើតចិត្តចម្លែកភ្លាមៗ មិនចាំយូរ គេក៏ដើរទៅសួរគាត់ ដែលកំពុងតែអង្គុយនៅលើកៅអីក្នុងផ្ទះបាយ ។
"មីងមានអ្វីមែនទេ? ខ្ញុំមើលទៅមីងទៅ មុខមិនសូវស្រស់បស់សោះ"
«ថ្ងៃនេះប្រហែលខ្ញុំមិនបានទៅទេ ព្រោះកូនរបស់ខ្ញុំឈឺនៅឯមន្ទីរពេទ្យ»
«កូនរបស់មីង កើតអ្វីមែនទេ?» ថេយុងសួរដោយក្តីបារម្ភ ព្រោះមើលទឹកមុខរបស់មីងស៊ូ មិនសូវសប្បាយចិត្ត។
«កូនមីងជួបគ្រោះថ្នាក់ចរាចរណ៍សម្រាកនៅឯមន្ទីរពេទ្យ ទើបមីងប្រញាប់ទៅមើលគេ ថេយុង ក្មួយឆាប់ទៅៗ ព្រោះតៃកុងឡានចាំហើយ»
«បាទ! មីង ខ្ញុំលាទៅសិនហើយណា៎» ថេយុងអោនក្បាលបន្តិច រួចក៏ដើរទៅឡានដែលចតនៅខាងមុខភូមិគ្រឹះ កំពុងតែរង់ចាំគេនោះ។
------------------
មួយសន្ទុះក្រោយមក ថេយុង ក៏បានមកដល់ព្រលានយន្តហោះ មាឌតូចប្រញាប់បើកទ្វារឡានចេញមកទទួលលោកពូភ្លាម។ គេឃើញ ជុងហ្គុក ដើរចេញពីច្រកចេញរបស់ព្រលាន។
រាងក្រាស់ស្ថិតនៅក្នុងចំណោមអ្នករួមដំណើរជាច្រើន កំពុងដើរចេញមក តែគេបែរជាបាញ់ខ្សែភ្នែកតម្រង់រករាងតូចរបស់ក្មួយប្រុស ដោយកែវភ្នែកំណាចបែបមិនរាប់ញាតិទៅវិញ។
ថេយុង ឃើញដូចនេះ ក៏មិនហ៊ានមើលមុខរបស់ លោកពូ ចំដែល តាំងពីគេធំដឹងក្តីមក មិនដឹងស្រក់ទឹកភ្នែកដោយសារលោកពូរបស់ខ្លួនប៉ុន្មានដងនោះទេ ពាក្យសម្តីរបស់ ជុងហ្គុក ប្រៀបដូចជាកាំបិតមុតស្រួចអញ្ចឹង គាត់ចាប់ផ្ដើមប្រែប្រួលរាល់ថ្ងៃ ស្របពេលដែលគេកាន់តែធំដឹងក្ដីឡើងរាល់ថ្ងៃដូចគ្នា។
«យើងមិនជិះឡានជាមួយក្មេងម្នាក់នេះទេ!» ជុងហ្គុក និយាយដោយសំឡេងខឹងសម្បា ព្រមទាំងក្តាប់ដៃយ៉ាងណែន ប៉ុន្តែមួយប្រយោគអម្បាញ់មិញនេះ សឹងតែសម្លាប់អ្នកដែលកំពុងតែអង្គុយស្តាប់នៅក្នុងឡានឱ្យស្លាប់ទាំងរស់។
«ហេតុអីបានជាលោកពូ មិនជិះឡានជាមួយខ្ញុំ?» សំឡេងតូចឆ្មាសួរទាំងអួលដើម ក តើគេគួរឱ្យស្អប់ខ្ពើមដល់ថ្នាក់នេះឬ? ទើបលោកពូមិនចង់ជិះឡានជាមួយគេ។
«យើងមិនចង់ជិះ គឺជារឿងរបស់យើង ឯងគ្មានសិទ្ធមកសួរយើងនោះទេ» ជុងហ្គុក ស្រែកដាក់ដោយមិនអាណិតចិត្តរបស់ក្មួយប្រុសសោះឡើយ ។ ថេយុងឈឺស្ទើរតែស្លាប់ទៅហើយ នៅពេលដែលឮលោកពូនិយាយដូច្នេះ តែគេខាំមាត់សង្កត់ចិត្តទ្រាំ ហើយក៏គិតចំពោះលោកពូក្នុងផ្លូវវិជ្ជមានដូចដើម។
«យកក្មេងនេះទៅវិញទៅ ហើយយកឡានថ្មីមកយកយើង»
ជុងហ្គុក និយាយចប់ក៏ដើរចេញទាំងត្រមាត់ត្រមុយ។
«...»
កញ្ចក់ឡានបិទឡើងសន្សឹមៗ ទឹកភ្នែកកំសត់ដែលខំទប់ទាំងប៉ុន្មានក៏ហូរស្រក់ចុះមកសន្សឹមៗដែរ ថេយ៏ មិនដឹងទេថាខ្លួនបានធ្វើអ្វីខុស ទើបអារម្មណ៍ល្អៗដែលលោកពូមានឱ្យគេកន្លងមកប្រែប្រួលទៅបែបនេះ? ថេយ៏ មិនខឹងនឹងគាត់ទេ គេគ្រាន់តែតូចចិត្តនឹងខ្លួនឯង ដែលល្អមិនគ្រប់គ្រាន់ តែងតែធ្វើឱ្យលោកពូទើសចិត្តក្រហល់ក្រហាយចិត្តគ្រប់ពេលដែលឃើញមុខខ្លួន គេចាប់ផ្ដើមស្អប់ខ្លួនឯង ទាំងមិនដឹងថាខ្លួនខុសអ្វី...
នៅពីក្រោយខ្នងលោកពូដែលកំពុងខឹង តែងតែមានក្មេងល្ងង់ម្នាក់ដែលមិនដឹងថាខ្លួនឯងខុសអី! (>_<)
អូនឈឺសមហើយ តែទប់ទឹកភ្នែកមិនបាន!
CITEȘTI
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)