ភូមគ្រឹះត្រកូលមីន
ចាប់តាំងពីថ្ងៃដែលស៊ូហ្កាប្រឆាំងជីមីនមិនឱ្យបើកហាងកាហ្វេមក ជីមីនប្រៀបដូចជាមនុស្សម្នាក់ថ្មីអញ្ចឹង។ ពីមុន ធ្លាប់តែជាមនុស្សម្នាក់ដែលលេងសើចច្រើន ប៉ុន្តែឥឡូវស្ងៀមស្ងាត់ មិនសូវមាត់ក មិនចង់និយាយរកអ្នកណាសូម្បីតែមនុស្សនៅក្នុងផ្ទះ។
«យ៉ាងម៉េច ហើយកូន?ប៉ុន្មានថ្ងៃនេះដូចជាមិនឃើញសប្បាយចិត្តសោះ» អ្នកស្រីមីនដើរមកជិតកូនប្រសារហើយក័សួរនាំទៅជីមីន
«ខ្ញុំមិនអីទេម៉ាក់» ជីមីនញញឹមដាក់អ្នកស្រីមីនទាំងមិនសូវសម ព្រោះគេនៅតែឈឺចិត្តនៅពាក្យមើលងាយរបស់ស៊ូហ្កានៅឡើយនោះទេ។ ព្រោះពាក្យសម្តីរបស់ស៊ូហ្កានោះដូចជាគេយកកាំភ្លើងមួយដើមមកបាញ់ចំបេះដូងរបស់គេអញ្ចឹង។
«ហ្អឹម! កូនកុំខ្វល់សម្តីរបស់ស៊ូហ្កាអី» អ្នកស្រីមីននិយាយលើកទឹកចិត្តជីមីន ព្រោះគាត់ដឹងចរិកកូនប្រុសរបស់គាត់ច្បាស់ណាស់ ថាស្រលាញ់មុខមាត់ជាងអ្វីៗទាំងអស់។ ដូចនេះហើយទើបស៊ូហ្កាមិនចង់ឱ្យជីមីនបើកហាងកាហ្វេនោះ
«ថ្ងៃនេះបានម្ហូបអី?» ស៊ូហ្កាធ្វើទៅជាសួរជីមីន ប៉ុន្តែជីមីនគេមិនតបត មិនខ្វល់និងសម្តីរបស់ស៊ូហ្កាសូម្បីតែបន្តិច គេគិតតែរៀបចំបាយ និងម្ហូប។
«តោះ ចាប់ផ្តើញុំាទៅកូន»
«បាទ ម៉ាក់» ជីមីនគេប្តូរកន្លែងអង្គុយពីជិតស៊ូហ្កា ទៅអង្គុយនៅម្ខាងទៀត ទាំងដែលធ្វើឱ្យម្នាក់ទៀតក្តៅចិត្តចង់ផ្ទុះទៅហើយ
«ស៊ូហ្កា» អ្នកស្រីមីនហៅកូនប្រុសគាត់តិចៗ ដែលធ្វើឱ្យអ្នកកំលោះងើមមុខមើលទៅម្តាយ
«បាទ»
«ម៉ាក់សម្រេចចិត្តហើយ ថាឱ្យជីមីនបើកហាងកាហ្វេ» អ្នកស្រីមីននិយាយដូច្នោះធ្វើឱ្យជីមីនបើកភ្នែកធំៗដោយក្តីរំភើបព្រោះគេអាចសម្រេចក្តីប្រាថ្នាគេបានហើយ ប៉ុន្តែស៊ូហ្កាធ្វើមុខមិនពេញចិត្ត ។
«ម៉ាក់និយាយយ៉ាងម៉េច? ខ្ញុំស្តាប់ច្រលំទេដឹង» ស៊ូហ្កាភ្ញាក់ផ្អើលខ្លាំងដែលម៉ាក់របស់គេឱ្យជីមីនបើកហាងកាហ្វេ។
«មិនច្រលំនោះទេ ហើយម៉ាក់ក៏ឱ្យគេមើលកន្លែងរួចហើយដែល» រាងក្រាស់គ្រាន់តែឮម្តាយនិយាយដូច្នោះបាយដែលលេបចូលទាំងប៉ុន្មានសឹងតែចង់ខ្ជាក់មកវិញទាំងអស់។
«អ្នកម៉ាក់ យើងជាម្ចាស់ហាងពេជ្រទាំងមូលណា៎ អ្នកម៉ាក់» ស៊ូហ្កាធ្វើមុខជូ ដាក់ម្តាយគេរួចក៏លើកហេតុផលដែលថាគេជាថៅកែពេជ្យមកដាក់មុខ ធ្វើឱ្យជីមីនទម្លាក់ទឹកមុខចុះភ្លាម។
«ហើយយ៉ាងម៉េចម្ចាស់ហាងពេជ្រនិងបើកហាងកាហ្វេមិនបានមែនទេ» អ្នកជាម្តាយតបទៅនេះធ្វើឱ្យម្ខាងទៀតនិយាយលែងចេញ បានត្រឹមតែខឹងក្នុងចិត្តប៉ុណ្ណោះ។
«ចាំណាកូនការងារណា៎ ក៏មានតម្លៃដែល...»
«ខ្ញុំសុំទៅធ្វើការសិនហើយ» ស៊ូហ្កានិយាយកាត់សម្តីរបស់អ្នកស្រីមីនទោះដឹងថាវាគ្មានសីលធម៏ពិតមែន ប៉ុន្តែគេមិនចង់ស្តាប់រឿងដែលម៉ាក់គេនិយាយនោះទេ។
«អ្នកម៉ាក់!!» ជីមីនហៅអ្នកស្រីមីនតិចៗ
«ចា៎កូន»
«ម៉ាក់បើស៊ូហ្កាគេមិនពេញចិត្ត ខ្ញុំថាមិនបាច់បើកនោះទេ»
«មិនអីទេកូន! ស៊ូហ្កាតិចទៀតគេនិងយល់» អ្នកស្រីមីនខំនិយាយលួងលោមជីមីន ដើម្បីកុំឱ្យគិតច្រើន ព្រោះគាត់យល់អារម្មណ៍របស់ជីមីន។
ថេយុងគេអង្គុយសម្លឹងទីក្រុងស៊េអូលដ៏ដែនស្រស់ស្អាតពីបន្ទប់របស់គេ។ រាងតូចនៅតែបន្តសម្រក់ទឹកភ្នែកឥតឈប់នៅពេលដែលគេនឹកឃើញរឿងដែលជុងហ្គុកតែងតែធ្វើបាបគេ មិនដែលផ្តល់ក្តីស្រលាញ់ឫភាពកក់ក្តៅឱ្យគេម្តងណាឡើយ។
«មើលទៅសូម្បីតែសត្វក៏វាមានសេរីភាពដែល ហេតុអីបាណជាខ្ញុំមិនមានសេរីភាពសោះអញ្ចឹង» ថេយុងខាំមាត់ខ្លួនឯងដើម្បីបញ្ចេញកំហឹង រីឯទឹកភ្នែកវិញក៏ស្រក់ចុះមកឥតឈប់ដែល។
«ខ្ញុំរកទៅបណ្ណាល័យទិញសៀវភៅខ្លះទយកអានសិន» រាងតូចគិតដល់រឿងសៀវភៅទើបយកដៃមកជូតទឹកភ្នែកឱ្យស្ងួតហើយក៏យកការបូបរបស់គេ រួចក៏ដើរចុះទៅខាងក្រោម។
រាងតូចចុះមកដល់ខាងក្រោមក៏ជួបពូរបស់គេដែលកំពុងតែអង្គុយផឹកកាហ្វេអានកាសែតយ៉ាងមានក្តីសុខ ថេយុងឃើញដូចនេះក៏ប្រញាប់ដើរចេញទៅព្រោះមិនចង់ឱ្យជុងហ្គុកសួរណែនាំគេច្រើន។
«ចង់ទៅណា?» ជុងហ្គុកឃើញថេយុងដើរទៅលបៗ រួចក៏ទម្លាក់កាសែតលើតុហើយក៏សម្លឹងមើលទៅថេយុង។
«ខ្ញុំទៅទិញសៀវភៅ» ថេយុងនិយាយដោយគ្មានភាពភ័យខ្លាច ព្រោះគេបានសន្យានិងខ្លួនឯងហើយថាត្រូវតែរឹងមាំ។
«ទៅទិញសៀវភៅឫក៏ទាក់ប្រុស?» ជុងហ្គុកនិយាយសម្តីមួយម៉ាត់នេះចេញមកធ្វើឱ្យថេយុងប្រៀបដូចជាមានអ្នកណាម្នាក់យកព្រួញមកបាញ់ចំបេះដូងរបស់គេអញ្ចឹង។ ព្រោះមនុស្សដូចជាគេនេះហ៎ដែលទៅទាក់ប្រុស។
«ខ្ញុំទៅណាជារឿងរបស់ខ្ញុំ ទោះខ្ញុំទៅទាក់ប្រុសក៏ដោយ» ថេយុងខំនិយាយចេញមកដោយស្នាមញញឹម តាមពុតនៅក្នុងចិត្តរបស់គេគ្រាំគ្រាសឹងស្លាប់ទៅហើយ។ឯងអីឡូវថ្លើមធំដល់ហើយ គីមថេយុង» រាងក្រាស់ទះតុមួយទំហឹងធ្វើឱ្យថេយុងកាន់តែញ័រជើងទោះគេខំប្រាប់ខ្លះនឯងកុំឱ្យភ័យក៏ដោយ។
«ខ្ញុំមិនដល់ពូនោះទេ អ៎ខ្ញុំភ្លេចប្រាប់ក្រែងខ្ញុំជាក្មួយក្រៅខូពូហ្អេ៎ អញ្ចឹងមិនអីទេគ្រាន់តែពាក្យសម្តីប៉ុណ្ណឹង» ថេយុងនិយាយហើយក៏ដើរចេញទៅ គ្រាន់តែផុតជុងហ្គុកបានប៉ុន្មានជំហានទឹកភ្នែកដែលខំទប់នោះក៏ហូរចុះមកម្តងទៀត ទោះគេខំធ្វើរឹងមាំយ៉ាងណាក៏នៅចាញ់ពាក្យរបស់ជុងហ្គុកដែលនិយាយមកកាន់គេដែល។
«លោកប្រុសថេយុងទៅណា៎ដែល ឱ្យខ្ញុំជូនទៅទេ៎» ដូសាសួរទៅថេយុងដោយក្តីអាណិត ព្រោះតាំងពីតូចដល់ធំថេយុងមិនសូវបានភាពកក់ក្តៅនោះទេ។
«មីនអីទេ! ខ្ញុំអាចដើរទៅខ្លួនឯងបាន ព្រោះបណ្ណាល័យក៏ជិតនេះដែរ» ថេយុងលើកដៃចង្អុលបង្ហាញហើយក៏ដើរចេញទៅ ផ្ទៃមេឃដែលស្រលះក៏ប្រែមកជាអាប់អួល ដូចជាជីវិតរបស់ថេយុងអញ្ចឹង។
VOUS LISEZ
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horreurពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)