ភាគ៤៣

3.1K 218 23
                                    

នៅពេលដែលចុះមកដល់ក្រោមគេក៏ឃើញលោកពូរបស់គេ កំពុងតែអង្គុយធ្វើការនៅខាងក្រោមធ្វើឱ្យគេពិបាកក្នុងការដើរចេញទៅខាងក្រៅជាខ្លាំង។

រាងតូចខំដើរលបៗដើម្បីកុំឱ្យឮសំឡេង ប៉ុន្តែដោយសារតែដើរមិនប្រយ័ត្នទើបធ្វើឱ្យថូផ្កាដែលនៅលើតុនោះធ្លាក់បែខ្ចាយរីឯខ្សែរភ្នែកទាំងគូររបស់លោកពូរបស់គេបាញ់ចំមកមុខរបស់គេតែម្តង។

«ទៅណា?»សម្តីសួរឡើងត្រជាក់ត្រហឹមធ្វើឱ្យថេយុងប្រញាប់ដើរទៅអង្គុយជិតលោកពូរបស់គេដើម្បីសុំទៅហាងកាហ្វេរបស់ជីមីននិងស៊ូហ្កា។
«គឺខ្ញុំសុំទៅហាងកាហ្វេរបស់បងស៊ូហ្កាហើយនិងទៅទិញសៀវភៅប្រលោមលោកខ្លះព្រោះខ្ញុំអស់សៀវភៅអានហើយ» រាងតូចនិយាយរបៀបខ្លាចចិត្ត ព្រោះគេដឹងថាលោកពូរបស់គេប្រហែលជាមិនឱ្យគេទៅនោះទេ
«ទៅៗ ប៉ុន្តែត្រូវឆាប់មកវិញ» ជុងហ្គុកនិយាយបែបនេះ
ធ្វើឱ្យថេយុងបើកភ្នែកធំៗស្ទើរតែមិនគួរឱ្យជឿថាលោកពូរបស់គេពិតជាឱ្យគេទៅមែន។
«លោកពូនិយាយមែនក៏និយាយលេង? ឫក៏ខ្ញុំស្តាប់ច្រលំ?» ថេយុងសួរលោកពូរបស់គេទាំងមិនគួរឱ្យជឿ ព្រោះមនុស្សដូចជាលោកពូរបស់គេនេះឯណាដែលបណ្តោយឱ្យដើរស្រួលៗនោះទេ។
«កុំសួរច្រើនពេក ប្រយ័ត្នយើងប្តូរចិត្ត» ជុងហ្គុកនិយាយបែបនេះធ្វើឱ្យថេយ៍ប្រញាប់យកដៃបិតមាត់ រួចក៏ក្រោកពីកៅអី ហើយក៏លើកដៃលាលោកពូរបស់គេរួចក៏ដើរចេញទៅ។

រាងតូចដើរបានមួយសន្ទុះក៏ឃើញហាងកាហ្វេរបស់ស៊ូហ្កានិងជីមីន ដែលរៀបចំបានយ៉ាងស្អាតផ្លែក ដែលនៅខាងក្រៅហាងគេរៀបចំជារៀបពណ៏លឿងៗព្រមទាំងនៅលើជញ្ជាំមានគំនូរបានយ៉ាងស្អាតប្រៀបដូចជានៅក្នុងពិភពតុកត្តាអ៊ុីចឹង។

ថេយុងញេក៏បើកទ្វារដើរចូលទៅខាងក្នុងហាងធ្វើឱ្យគេចំហរមាត់ៗធំ ព្រោះនៅខាងក្នុងហាងរៀបចំបានស្អាតណាស់ ដោយម្ចាស់ហាងបានរើសពណ៍ស្វាយនិងពណ៍ស ដើម្បីមករៀបចំនៅក្នុងហាងនេះ។

«អា៎! ថេយុងមកយូរហើយនៅ?» ជីមីនដើរមកនិយាយជាមួយថេយុងទាំងសប្បាយចិត្ត ព្រោះគេពិតជាចូលចិត្តថេយុងណាស់ តាំងពីថ្ងៃដែលគេបានចូលទៅលេងនៅក្នុងភូមិគ្រឹះត្រកូលចនមកម្ល៉េះ។
«សួស្តី!បងជីមីន ខ្ញុំទើបតែមកដល់នោះទេ ប៉ុន្តែឯណាបងស៊ូហ្កា គាត់មិនមកជួយបងនោះទេ?» ថេយុងងាក ក ឆ្វេង ស្តាំ ដើម្បីអើតរកមើលស៊ូហ្កាប៉ុន្តែនៅតែមិនឃើញ។
«បងស៊ូហ្កា!គាត់កំពុងតែនៅខាងក្រោយ ដើម្បីយកកាហ្វេដែលទើបតែនិងចូលស្តុក» ជីមីននិយាយបែបនេះហើយថេយុងគេក៏ងក់ក្បាលទទួលដឹង រួចក៏ដើរទៅអង្គុយនៅកន្លែង។
«បងជីមីន! ឱ្យឡាតេខ្ញុំមួយមក» ថេយ៍និយាយប្រាប់ជីមីនហើយគេក៏ដើរទៅកន្លែងទូដាក់សៀវភៅដើម្បីដើររកសៀវភៅមួយក្បាល ដែលគេចង់អានខ្លាំងមែនទែន ប៉ុន្តែគេរកមិនឃើញសោះ។
«បងមីន! សៀវភៅចំណងជើង ម៉ាយហាន់នី បាត់ទៅណាហើយ?» រាងតូចដើរទ្រុកៗទៅសួរជីមីន ព្រោពគេមកនេះដើម្បីខ្ចីសៀវភៅហ្នឹងយកទៅអាននៅឯផ្ទះ។ព្រោះសៀវភៅនេះមានតែមួយក្បាលប៉ុណ្ណោះនៅប្រទេស កូរ៉េទោះគេខំដើររកទិញតាមអីនធឺណេតក៏គ្មានលក់ទៀតដែរ ព្រោះសៀវភៅមួយហ្នឹងចេញយូរមកហើយ។
«សៀវភៅហ្នឹង! បងជុងហ្គុក យកទៅអានបាត់ហើយ» ជីមីនប្រាប់ទៅរាងតូចហើយរួចក៏យកឡាតេដែលគេបានកម្មង់នោះមកដាក់លើតុ។
«លោកពូចេះអានប្រលោមលោកដែលហ្អ?». ថេយុងចំហរមាត់ធំៗ ម្តងទៀតព្រោះគេមិនជឿថាមនុស្សដូចលោកពូរបស់គេនេះចេះអានរឿងប្រលោមលោក បែបផ្អែមល្ហែម បែបនេះនោះទេ។
«បងក៏មិនដឹងដែរ!» ជីមីនសើចហួសចិត្តជាមួយនិងកាយវិការដែលភ្ញាក់ផ្អើលរបស់ថេយុងអម្បាញ់នេះ រួចក៏អង្គុយចុះដើម្បីនិយាយលេងជាមួយនិងថេយុង។
«អឹម...ឆ្ងាញ់ណាស់! ប៉ុន្តែឈប់សិន! បងមានផ្ទៃពោះមែនទេ?» រាងតូចបឺតឡាតេដែលមាននៅក្នុងកែវនោះមួយដង្ហើម រួចក៏ទៅចាប់អារម្មណ៍ជាមួយនិងពោះរបស់ជីមីន។
«អឹម..មិនទាន់មាននោះទេ»
«វា៎វ!! អបអរសាទរផងបង មុនចុះ បងចង់កូនប្រុសឫស្រីមុន?» ថេយ៍សួរទៅជីមីន ប៉ុន្តែត្រូវស៊ូហ្កាដើរមកនិយាយកាត់
«ប្រុស...»ស៊ូហ្កានិយាយហើយក៏យកកៅអីមកអង្គុយជិតភរិយារួចក៏ថើបជីមីនមួយខ្សឺតធ្វើឱ្យថេយុងអង្គុយមើលនោះចង់រឹងខ្លួនទៅហើយ។
«បង!អូនឆ្ងល់យូរហើយហេតុអ្វីបានជាថេយុងហៅបងថាបង ព្រោះបងក្រែងអាយុច្រើនជាងបងជុងហ្គុកត្រូវទេ?» នៅពេលដែលជីមីនសួរបែបនេះថេយុងសើចហើយក៏និយាយរឿងនេះប្រាប់ទៅជីមីន។
«តាមពិតទៅខ្ញុំត្រូវហៅបងស៊ូហ្កា ថាពូនោះទេ! មកពីគាត់មិនឱ្យខ្ញុំហៅថាពូ គាត់មានអារម្មណ៍ថាចាស់ពេកទើបគាត់ឱ្យខ្ញុំហៅបង» រាងតូចនិយាយបែបនេះហើយធ្វើឱ្យជីមីនសម្លឹងមើលមុខស្វាមីរបស់ខ្លួនរួចក៏លួចនិយាយបង្អាប់។
«ខ្លាចចាស់?បើមុខចាស់បាត់ហើយនោះ» ជីមីននិយាយធ្វើបាបស៊ូហ្កាហើយ រួចក៏សើចយ៉ាងសប្បាយចិត្តពីរអ្នកថេយុង។
«មុខបងចាស់មែន? តែកម្លាំងមិនចាស់នោះទេ! បើអូនចង់សាកលើកក្រោយបងយកភ្លោះតែម្តង.. អូយ៎» ស៊ូហ្កានិយាយរបៀបឌឺដងទៅឱ្យជីមីន ប៉ុន្តែត្រូវជីមីនក្តិចឡើងជាំសាច់ទៅហើយ ព្រោះនិយាយពាក្យមិនសមគួរដាក់ថេយុងបែបនេះ។
«ឯងកុំប្រកាន់គាត់អី!» ជីមីនប្រាប់ទៅថេយុងហើយក៏មិន ភ្លេចសម្លឹងមើលមុខស្វាមីរបស់ខ្លួនម្តងទៀតដែរ។
«មិនអីទេបងជីមីន! ខ្ញុំសុំត្រលប់ទៅផ្ទះសិនហើយណា៎» ថេយ៍និយាយរួចក៏លើកដៃលាៗដាក់ជីមីននិងស៊ូហ្កា រួចក៏ដើរចេញទៅបាត់។
«បងនេះនិយាយមិនមើលសោះ! ថេយ៍គេទើបតែអាយុ១៧ឆ្នាំ ហេតុអីបានជាបងនិយាយរឿងហ្នឹងមកកើត» រាងតូចថាឱ្យស្វាមីខ្លួនប៉ាំងៗ ដោយមិនចាំយូរ។
«ចុះបងមាននិយាយអីលើសលួសឯណា? គ្រាន់តែប៉ុណ្ណឹងសោះប្រកាន់ដែរ ប្រពន្ធខ្លា អ្ហា៎» ស៊ូហ្កាថាឱ្យប្រពន្ធខ្លួនរួចក៏លាអណ្តាតឌឺដង ដាក់ជីមីន ចំណែកឯជីមីនវិញគ្រាន់តែឃើញស្វាមីបែបនេះ បើមានអីនៅជិតដៃប្រហែលជាមិនអាចលាអណ្តាតបានស្រួលដូចនេះទេ ប្រាកដជាបែកក្បាលមិនខាន។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Donde viven las historias. Descúbrelo ahora