ជុងហ្គុកដែលពេលនេះកំពុងតែអង្គុយញាំអាហារជាមួយប៉ារបស់គេក្នុងភោជនីយដ្ឋានបុរាណលំដាប់ខ្ពស់ដ៏ល្បីប្រចាំប្រទេស
" ញាំឲ្យច្រើនៗទៅ " រាងចំណាស់ចាប់ម្ហូបឲ្យកូនប្រុសសំណព្វចិត្តញាំ ជុងហ្គុកមិនខ្វល់គេចាប់ម្ហូបលោកប៉ាចេញទៅដាក់ចានមួយម្ខាង
" កូននៅខឹងនឹងប៉ាដល់ណា កូនចង់បានអីប៉ារកឲ្យកូនបានទាំងអស់ "
" ពិតជាបានគ្រប់យ៉ាងមែនអី " ជុងហ្គុកលឺចឹងក៏ងើបមុខសួរទៅលោកប៉ាដោយក្រសែរភ្នែកស្មើរ
" កូនចង់បានអី " លោកវ៉ុនហូ ញញឹមរីករាយរាយបន្ដិចពេលលឺបែបនេះ
" ឈប់មករំខានឬរញ៉េរញ៉ៃក្នុងជីវិតរបស់ខ្ញុំទៀត " អ្នកជាប៉ាលឺចឹងខកចិត្តយ៉ាងខ្លាំងមិននឹកស្មានថាកូនប្រុសរបស់គាត់ស្អប់គាត់ដល់ថ្នាក់នឹង
" ហ្គុក! ប៉ា.... "
" លោកមិនមែនជាប៉ាខ្ញុំទៀតទេ បើលោកមិនចង់ឲ្យខ្ញុំស្អប់លោកកាន់តែខ្លាំងជាងនេះ ល្មមឈប់មករំខានខ្ញុំទៀត អរគុណសម្រាប់អាហារមួយពេលនេះ " និយាយរួចជុងហ្គុកក៏ក្រោកឈរឱនគោរពលោកវ៉ុនហូបន្ដិចមុននឹងដើរចេញទៅដោយទឹកមុខស្មើរ
" លោកម្ចាស់! "
" បណ្ដោយគេសិនទៅ "
" បាទ "ជុងហ្គុកជិះតាក់សុីត្រលប់មកផ្ទះវិញ ជិះតាមផ្លូវជិតដល់ផ្ទះគេក៏ឈប់នៅហាងលក់ តុកប៉ុកហ្គីមួយដែលហូស៊ុកគេចូលចិត្តញាំ គេក៏ចូលទៅទិញតែពេលចេញមកវិញមេឃស្រាប់តែធ្លាក់ភ្លៀងមកយ៉ាងខ្លាំង ជុងហ្គុកក៏ទាញឆត្រ័មកបាំងដើរចេញទៅ ទឹកមុខញញឹមស្រស់ព្រោះថាតិចទៀតនេះគេនឹងបានជួបសំណព្វចិត្តរបស់គេហើយញាំអាហារដែលគេទិញឲ្យរាងតូច ដែលហូស៊ុកចូលចិត្តតែក៏ត្រូវឈប់គាំងពីចម្ងាយពេលឃើញឡានមួយឈប់នៅមុខផ្ទះរបស់គេ
" ហូស៊ុក! " រាងតូចរៀបនឹងបើកទ្វារចូលផ្ទះតែក៏ត្រូវឈប់បន្ដិចងាកមកមើលជីមីនវិញ
" មុននេះសុំទោស " ជីមីននិយាយអុឹមអៀន
" មិនអីទេតែលើកក្រោយកុំធ្វើចឹងទៀតបើមិនមានអ្វីទេខ្ញុំចូលផ្ទះហើយ " ហូស៊ុកតបដោយស្នាមញញឹមបន្ដិចរៀបនឹងបើកទ្វារម្ដងទៀតរាងក្រាស់ក៏ហៅឈ្មោះគេម្ដងទៀត
" ហូស៊ុក ខ្ញុំ .... ខ្ញុំស្រលាញ់ឯង " និយាយចប់ភ្លាមជីមីនក៏ស្ទុះទៅចាប់ថើបបបូរមាត់របស់ហូស៊ុកដែលធ្វើឲ្យរាងតូចភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯជុងហ្គុកវិញពេលឃើញចឹងហើយគេឈឺចាប់យ៉ាងខ្លាំងឆ័ត្រដែលបាំងត្រូវបានរបូតធ្លាក់ពីដៃធ្វើដំណក់ទឹកភ្លៀងរាប់លានធ្លាក់មកស្រោចខ្លួនប្រាណទាំងមូលរបស់គេទទឹកអស់ ជំហានជើងបង្វិលថយក្រោយដើរចាកចេញជាមួយថង់អាហារ បេះដូងរបស់គេពិតជាឈឺខ្លាំងណាស់ហេតុអីគ្រប់ពេលមិនមែនជាគេ
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...