ហូស៊ុកដែលសន្លប់អស់រយៈពេលពេញមួយថ្ងៃទីបំផុតក៏ដឹងខ្លួនឡើងវិញ
" អ្នកប្រុសតូចដឹងខ្លួនហើយ "
" នាងជាអ្នកណា? " រាងតូចសួរទៅមនុស្សស្រីម្នាក់មើលការស្លៀកពាក់ទំនងជាអ្នកបំរើ
" ខ្ញុំជាអ្នកបំរើក្នុងផ្ទះនេះ "
" មានរឿងអី? "
" ឡានខ្ញុំបើកបុកឯង តែសំណាងដែលប៉ះខ្ញុំជាពេទ្យសង្រ្គោះបឋមរួចក៏នាំឯងមកផ្ទះព្យាបាល " រាងខ្ពស់សង្ហារដើរចូលមកជាមួយទឹកមុខញញឹម
" អរគុណទេ "
" កុំគួរសមអីយ៉ាងណាខ្ញុំខុស ឯងមិនអីល្អហើយក្មេងតូច មានអារម្មណ៍យ៉ាងមិចដែលមានឈឺត្រង់ណាទៀតអត់ "
" ខ្ញុំមិនអីទេ ... មែនហើយលោកឈ្មោះអី "
" ហៅខ្ញុំថេយ៉ុងចុះ " នាយតបដោយស្នាមញញឹមទៅកាន់ហូស៊ុក
" ខ្ញុំហូស៊ុក សុំទោស ធ្វើឲ្យលោកពិបាក " ហូស៊ុកនិយាយទាំងឱនមុខចុះ
" បានហើយ សម្រាកឲ្យច្រើនទៅរបួសនឹងឆាប់ជា " ថេយ៉ុងជួយតម្រេតកាយតូចឲ្យគេងត
" លោក! ខ្ញុំសុំខ្ចីទូរស័ព្ទបន្ដិចតើបានទេ "
" បាន នេះ " ហូស៊ុកទទួលយកពីដៃរាងក្រាស់ ដៃតូចៗចុតតេទៅរកនរណាម្នាក់(អាឡូ! អ្នកណា?)
" ម៉ាក់គឺកូនណា? "
(ស៊ុក! នេះកូននៅឯណាម៉ាក់មកដល់ផ្ទះមិនឃើញពួកកូនសួរជុងហ្គុកគេថាកូនមិននៅជាមួយគេទេ)
" ម៉ាក់ស្ងប់អារម្មណ៍កូនមិនអីនោះទេ ជុងហ្គុកមិននៅក្បែរម៉ាក់ទេត្រូវទេ "
(អត់ទេ)
" បើចឹងម៉ាក់ស្ដាប់កូនធ្វើយ៉ាងមិចក៏បានកុំប្រាប់ថាកូននៅកន្លែងណា កូនប្រហែលជាមិនបានទៅផ្ទះមួយរយៈ ម៉ាក់ជួយរៀបចំផ្ទះនៅស្រុកកំណើតឲ្យកូនផងកូនទៅនៅទីនោះមួយរយៈ "
(ពួកកូនមានរឿងអីទៀតហើយឬ? ស្ដាប់ទៅដូចជាឈ្លោះគ្នា)
" កូនមិនអាចប្រាប់ម៉ាក់ពេលនេះបានទេ មានឱកាសល្អកូននឹងប្រាប់ម៉ាក់តាមក្រោយ "
(បានចឹងចាំម៉ាក់រៀបចំឲ្យ)
" អរគុណម៉ាក់ " និយាយចប់ហូស៊ុកក៏បិទទូរស័ព្ទហុចឲ្យថេយ៉ុងវិញ
" អរគុណលោក របួសជាខ្ញុំនឹងចាកចេញ "
" នៅរហូតក៏បានខ្ញុំមិនថាអីនោះទេ " ថេយ៉ុងយកទូរស័ព្ទពីដៃរាងតូច
" អត់ទេ បុិននេះខ្ញុំមិនដឹងថាមានអ្វីសងលោកវិញទេ "
" តែ... មិនអីទេគេងចុះ " ដោយឃើញរាងតូចបំរាស់ខ្លួនបែរខ្នងដាក់ថេយ៉ុងក៏ឈប់និយាយរួចចាកចេញទៅបាត់...
រយៈពេលមួយខែហើយដែលជុងហ្គុកតាមស្វែងរកហូស៊ុក សភាពរបស់គេពេលនេះកាន់តែយ៉ាប់ទៅយ៉ាប់ទៅហើយ គេមិនគិតធ្វើអី ក្រៅពីផឹកស្រានិងដើរគ្រប់ទីកន្លែង
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...