ជុងហ្គុកជិះយន្ដហោះផ្ទាល់ខ្លួនមកប៉ារីសរកលោកប៉ាចៃដន្យបងស្រីក៏នៅទីនោះដែរ
" ប្រសើរណាស់មិនបាច់ហត់តាមរក "
" ជុង! " លោកវ៉ុនហូក្រោកឈរសម្លឹងមើលទៅកូនប្រុសដែលបាត់មុខមកជាច្រើនឆ្នាំ
" ឯងចេះមកផ្ទះដែរអី " ជេននីសួរឡើងដោយស្នាមញញឹមឌឺដង ជុងហ្គុកក្រឡេកឃើញកែវស្រាក្រហមលើតុក៏ចាប់យកមកបោកចោលកណ្ដាលមុខប៉ានិងបងស្រីប្រាវ!
សំលេងកែវបែកលីផ្អើលពេញភូមិគ្រឹះធ្វើឲ្យអ្នកជាម្ដាយនិងកូនចុងដែលទុកដើរចូលមកទាន់ហេតុការណ៍ក្ដៅកកុកនេះ
" នេះ! មានរឿងនឹង? លោកបង! អូ... ជុងហ្គុក "
" បងប្រុស! " ជុងវ៉ូ ហៅឈ្មោះរបស់បងប្រុសទាំងឱនមុខចុះព្រោះតែក្រសែរ
" ភ្នែកសម្លក់របស់ជេននី "
" សម្រាម! " ជេននីពោលតិចៗដោយការមើលងាយមើលថោកចំពោះប្អូននិងម្ដាយចុង
" តើអ្នកទាំងពីរបានធ្វើស្អីខ្លះដាក់ហូស៊ុក!? "
" ពួកយើងមិនបានធ្វើអ្វីនោះទេជុង! ជឿប៉ាចុះ " លោកវ៉ុនហូនិយាយដោយសំដីលួងលោមកូនប្រុស
" ឯងទៅដឹងរឿងស្អីមក ជុង! កុំមកចោតមនុស្សផ្ដេសផ្ដាស់ណា " ជេននី
" ចោតផ្ដេសផ្ដាស់... ឡូវខ្ញុំសួរអ្នកទាំងចង់សារភាពតាមសម្រួលឬឲ្យខ្ញុំបកអាក្រាតអំពើអាក្រក់របស់អ្នកទាំងពីរចេញមក "
" ជុង! "
" ទេ! បងមិនបានខុសមានរឿងអីត្រូវសារភាពនោះ " ជុងហ្គុកសម្លឹងមើលបងស្រីដោយក្រសែរភ្នែកខកបំណងក្នុងចិត្តឈឺចុកចាប់មិននឹកស្មានថាបងស្រីដែលគេគោរពស្រលាញ់គឺជាអ្នកបំផ្លាញ់ជីវិតរបស់គេទៅវិញ
" លោកប៉ា! បងស្រី... ខ្ញុំពិតជា... ខកបំណងនិងអស់សង្ឃឹមជាមួយអ្នកទាំងពីរខ្លាំងណាស់ ខ្ញុំសួរលើកចុងក្រោយមិនព្រមសារភាពទេមែនទេ " កែវភ្នែកសម្លឹងមើលឪពុកនិងបងស្រីដោយសង្ឃឹមថាពួកគាត់ភ្ញាក់រលឹកព្រមនិយាយចេញមកដោយខ្លួនឯង តែគេគិតខុសហើយ
" បាន! មើលខ្លួនឯងទៅចឹង! " ជុងហ្គុកផ្ញើរសារចូលទូរស័ព្ទរបស់ឪពុកនិងបងស្រីដែលទាំងនោះជាភ័ស្ដុតាំងដែលលោលប៉ានិងបងស្រីខ្លួនជួបជាមួយហូស៊ុកក្រោយថ្ងៃពួកគេមានអីៗជាមួយគ្នា វីឌីអូនិងសាក្សី ជនបង្ករហេតុដែលបងស្រីរបស់ជុងហ្គុកជួលឲ្យទៅសម្លាប់ម្ដាយហូស៊ុក នៅមានរឿងជាច្រើនទៀតដែលគ្រប់យ៉ាងបញ្ជាក់ថាលោកប៉ានិងបងស្រីរបស់ខ្លួនជាអ្នកធ្វើរឿងរ៉ាវទាំងនេះ ជេននីបិទទូរស័ព្ទហើយដើរមកជិតប្អូនកែវភ្នែកកំណាចក៏លេចឡើងមក
" បើមែនតើវាយ៉ាងមិច... បងធ្វើវាក៏ព្រោះតែឯងដែល វាគ្រាន់តែជាក្មេងក្រីក្រ ឯងនៅជាមួយវាគ្មានអនាគតទេម្យ៉ាងទៀតបងស្អប់វា... គឺវាដោយសារតែវាទើបណាមជូនវុីសតែនឹងផ្ដាច់ពាក្យជាមួយបងឯងដឹងទេ នៅមានពីរនាក់ម៉ែកូននេះទៀតវាចង់ដណ្ដើមគ្រប់យ៉ាងដែលជារបស់ឯងណាហ្គុក បងមិនព្រមដាច់ខាត " ជេននីនិយាយផងចង្អុលគ្រប់គ្នាដែលនាងនិយាយពាក់ព័ន្ធទាំងអស់
" តែក៏មិនបាច់បំផ្លាញ់ជីវិតរបស់អ្នកណាដែរ យ៉ាងណាបងក៏បានរៀបការជាមួយបងណាមថែមទាំងមានកូនប្រុសជាចំណងអាពាហ៍ពិពាហ៍ទៀត ពួកបងបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលហើយចុះខ្ញុំ... ខ្ញុំវិញបងមានគិតទេមនុស្សដែលខ្ញុំស្រលាញ់លាក់បាំងការពិតគ្រប់យ៉ាងពីខ្ញុំសូម្បីតែកូនក៏ខ្ញុំមិនដែលបានប៉ះឬមើលថែរគេម្ដងណាឡើយ គេសុខចិត្តបៀមទុក្ខសំងំឈឺតែឯងទោះស្លាប់ក៏មិនព្រមប្រាប់ខ្ញុំពីការពិតដែរ បងថាធ្វើដើម្បីអនាគតខ្ញុំចឹងហេ! ទេ! វាជាការបំផ្លាញ់បងបំផ្លាញខ្ញុំបងធ្វើឲ្យខ្ញុំលើកដៃធ្វើបាបមនុស្សជាទីស្រលាញ់របស់ខ្ញុំ បង... បងមិនសមធ្វើជាបងស្រីរបស់ខ្ញុំទេនៅមានប៉ាទៀតចាប់ពីថ្ងៃនេះទៅពួកយើងលេងជាអ្វីនឹងគ្នាទៀតហើយ "
" ជុង! កុំចឹងអីប៉ា! "
" លោកបិទមាត់ទៅ ខ្ញុំព្រមានអ្នកទាំងពីរ ឈប់ទៅយាយីជីវិតរបស់ហូស៊ុកទៀតមិនចឹងកុំបន្ទោសថាខ្ញុំឃោរឃៅរឲ្យសោះ " និយាយចប់ភ្លាមជុងហ្គុកក៏ដើរចេញទៅវិញបាត់ ជេននីតាមសម្លឹងមើលដំណើរប្អូនប្រុសមិនដាក់ភ្នែក(វាមិនចប់ត្រឹមនឹងទេជុង)
....
" គ្រូពេទ្យនិយាយថាហូស៊ុកត្រូវវះកាត់យកកូនចេញបើទុកទៀតស៊ុកអាចនឹងគ្រោះថ្នាក់ដល់ជីវិត " យ៉ូនហ្គីត្រលប់មកពិគ្រោះជាមួយគ្រូពេទ្យវិញក៏យករឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ប្អូន
" ស៊ុក! មានកូនចឹងឬ? "
" 6 សប្ដាហ៍! កូនជារបស់អ្នកណាឯងគួរតែដឹង " យ៉ូនហ្គីសម្លឹងមុខរបស់ថេយ៉ុងដោយក្ដីអាណិត
" មិនអីទេ ព្រោះពីដើមមកមនុស្សនៅក្នុងចិត្តរបស់ស៊ុក! គឺជាជុងហ្គុក ខ្ញុំគ្រាន់តែជាអ្នកមើលថែរជំនួសប៉ុណ្ណោះ " និយាយចប់នាយក៏ងាកទៅមើលជុងប៊ីដែលគេងនៅក្នុងរង្វង់ដៃរបស់ជីន
" ដល់ពេលដែលគេត្រូវដឹងការពិតហើយថាលោកប៉ាបង្កើតគេជាអ្នកណា! "
" រឿងនេះចាំនិយាយពេលក្រោយទៅ ពេលនេះអ្វីដែលសំខាន់កូនក្នុងពោះរបស់ហូស៊ុកគិតយ៉ាងមិចយើងគ្មានពេលច្រើនទេ "
" ទុកឲ្យលោកប៉ារបស់ក្មេងសម្រេចចិត្តចុះ ខ្ញុំគ្រាន់តែជាប្ដីក្លែងក្លាយគ្មានសិទ្ធិសម្រេចលើជីវិតរបស់ស៊ុកនោះទេ " និយាយចប់ថេយ៉ុងក៏ដើរចាកចេញទៅបាត់ទៅយ៉ូនហ្គីសម្លឹងមើលដំណើររបស់ប្អូនប្រុសហើយងាកមកមើលមុខប្រពន្ធវិញ
" តើបងគួរជួយប្អូនបែបណាទៅជីន "
" បណ្ដោយគេសិនទៅពេលនេះអ្វីដែលយើងអាចធ្វើបានគឺនៅក្បែរគេលើកទឹកចិត្តរបស់គេ " ជីនតបទៅប្ដីវិញដោយក្ដីបារម្ភដូចគ្នា...
" ថាមិចវះកាត់យកកូនចេញ? នេះគ្មានវិធីអ្វីផ្សេងក្រៅពីនឹងទេឬ? " ជុងហ្គុកត្រលប់មកវិញថេយ៉ុងជាអ្នកនិយាយស្ថានភាពគ្រប់យ៉ាងទៅកាន់ជុងហ្គុក
" គ្រូពេទ្យនិយាយបែបនឹងយើងមិនដឹងទេ "
" ឯងក៏ជាពេទ្យដែរសាករកនឹកទៅមើល វាអាចនឹងមានវិធីល្អជាងនេះក៏ថាបានដែរសុំអង្វរ ជួយផងទៅ " ជុងហ្គុកលុតជង្គង់អង្វរថេយ៉ុងឲ្យគេស្រេចចិត្តបែបណាប្រពន្ធនិងកូនទេមិនអាចបាត់បង់ម្នាក់ណាឡើយ ថេយ៉ុងក៏មិនខុសពីជុងហ្គុកដែរទោះក្មេងមិនមែនកូនរបស់គេតែគេដឹងច្បាស់ហូស៊ុកក៏មិនចង់បាត់បងកូនដូចគ្នា
" ប៉ារីស! ខ្ញុំស្គាល់ពេទ្យម្នាក់គេប្រហែលជាអាចជួយបាន បញ្ជូនហូស៊ុកទៅទីនោះទៅ "
" ល្អៗ ខ្ញុំនឹងរៀបចំភ្លាម អរគុណ!ៗ ណាស់ "
" មិនបាច់ទេខ្ញុំធ្វើក៏ដើម្បីហូស៊ុកដែលចាំខ្ញុំទាក់ទងគេឲ្យលោក "
" ប្រសើរណាស់ " ទាំងពីរនាក់ញញឹមដាក់គ្នាសង្ឃឹមថាគ្រប់យ៉ាងនឹងរលូតហូស៊ុកមិនកើតអី
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...