ភាគទី ៣២ : ពួកយើងមិនសាកសម

219 29 1
                                    

ពីរថ្ងៃក្រោយមក រាងតូចសន្លប់អស់ពីថ្ងៃជុងហ្គុកនៅអង្គុយមើលថែររាងតូចរហូតគេស្អប់ខ្លួនឯងដែរធ្វើបាបរាងតូច គេក៏មិនចង់ដែលតែគេទ្រាំមិនបានពេលសម្លឹងឃើញចិញ្ជៀនលើដៃរបស់ហូស៊ុុក

តុក... តុក

" ចូលមក... "
" លោកប្រុសបបរសម្រាប់អ្នកប្រុសតូច " អ្នកបំរើពីរនាក់ចូលមកជាមួយថាសអាហារដែលជុងហ្គុកប្រាប់ឲ្យរៀបចំទុកសំរាប់ហូស៊ុក
" ដាក់លើតុហើយចេញទៅវិញទៅ "
" សុំទោស! អូនសុំទោសហ្គុក! " រាងតូចនៅតែមមើលនិយាយពាក្យដដែលៗ ទឹកភ្នែកក៏ស្រក់ចុះមកជុងហ្គុកឃើញហើយក៏ចាប់លើកកាយតូចមកឱបក្រសោបក្នុងទ្រូងកក់ក្ដៅ
" តើមានរឿងអីកើតឡើងទៅស៊ុក! តើនេះបងធ្វើខុសឬត្រូវដែលធ្វើបាបអូនដល់ថ្នាក់នេះ "
" កុំទៅអី... កុំទៅចោលអូននឹងកូន "
" អូនអត់បានការអូនឃាត់បងមិនបាន ហ្គុក! សុំទោស... ហុឹកៗៗ! " ដៃតូចខ្ញាំដើមដៃរបស់រាងក្រាស់ជាប់ណែនដូចជាខ្លាចថារាងក្រាស់នឹងត្រូវរលាយខ្លួនបាត់ពីផែនដីនេះចឹងដែរ
" បងមិនទៅណាចោលអូនទេបងនឹងនៅក្បែរអូនរហូត ស៊ុក... សឺត! " ជុងហ្គុកតបដោយទឹកភ្នែកអាណិតរាងតូចហើយថើបថ្ងាស់របស់ហូស៊ុកបន្ដិចរួចលួងឲ្យគេងវិញ

.....
" ថាមិចទាក់ទងហូស៊ុកមិនបានចឹងឬ? " ថេយ៉ុងមកក្រុមហ៊ុនរបស់រាងតូចសួរនាំពីរឿងរាងតូចតែអ្នកនាងលេខាបែរជាឆ្លើយថាមិនដឹងទាក់ទង់មិនបាន
" សុំទោសអ្នកប្រុស "
" ចុះក្រុមហ៊ុនដែលហៅស៊ុកទៅសហការនោះមានទាក់ទងទៅទេ "
" គឺ.... " អ្នកជាលេខាធ្វើភ្នែកឡេឡង់ដូចជាមានអ្វីលាក់បាំងទឹកមុខភ័យៗពេលថេយ៉ុងចាប់បាន
" ឆ្លើយភ្លាម... "
" ក្រុមហ៊ុននោះស្រាប់តែប្រកាស់បិទ ក្រោយពេលដែលអ្នកប្រុសតូចទៅដល់ទីនោះមួយថ្ងៃ "
" មានព័ត៌មាននឹងទេ "
" នេះចាស " ថេយ៉ុងហុចថេបប្ល៊ែកពណ៌ខ្មៅឲ្យថេយ៉ុងមើល អូសចុះអូសឡើងក៏ឃើញរូបថតមួយសន្លឹក កែវភ្នែកបើកឡើងធំៗ
" ជុងហ្គុក? " នាយភ្ញាក់ផ្អើលជាខ្លាំងគិតឡើងវិញទើបដឹងថានេះជាការរៀបចំរបស់ជុងហ្គុកដើម្បីសងសឹកហូស៊ុក

" ចប់ហើយ ឆាប់កក់សំបុត្រយន្ដហោះទៅទីនោះឲ្យខ្ញុំជាបន្ទាន់ "
" ចាសលោកប្រុស " អ្នកជាលេខាឱនគោរពបន្ដិចរួចក៏ទីចាត់ចែងតាមបញ្ជារ រៀបនឹងដើរចេញទៅក៏មានសារមួយលោតឡើងក្នុងទូរស័ព្ទរបសនាយ មិនស្ទាក់ស្ទើរក៏ចុតចូលមើល
" ចង្រៃយ៎! " ក្រោយពីមើលវីឌីអូននោះរួចថេយ៉ុងខឹងក្ដៅក្រហាយជាខ្លាំងវាជាវីឌីអូនសុិចរបស់ជុងហ្គុកនិងហូស៊ុកមើលទៅព្រៃផ្សៃខ្លាំងណាស់

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Donde viven las historias. Descúbrelo ahora