" អូ! ថ្ងៃស្អែកជាថ្ងៃកំណើតរបស់ជុងហ្គុក តើ! " រាងតូចភ្ញាក់ពីគេងមិនប៉ុន្មានទូរស័ព្ទក៏លោតសញ្ញាប្រាប់ថាស្អែកជាថ្ងៃកំណើតរបស់ជុងហ្គុក
" ម៉ាក់ឯណាជុងហ្គុក! " ហូស៊ុករៀបចំខ្លួនរួចចុះមកក្រោមមិនឃើញរៀងក្រាស់ក៏សួរ
" ថ្ងៃនេះជុងហ្គុកមិនបានទៅរៀនទេកូនជួយសុំច្បាប់ឲ្យគេផង "
" បាទ! "/សាលារៀន/
" ហូស៊ុក! " កំពុងដើរសុខៗក៏ មានសំលេងស្រែកហៅពីចំងាយធ្វើឲ្យរាងតូចងាកទៅរកប្រភពសំលេង
" ជីមីន! " រាងតូចឃើញជីមីនរត់មករកគេ
" ហេ! ថ្ងៃនេះមិនឃើញជុងហ្គុក "
" គេមិនបានមកទេ "
" ហេតុអី? "
" គ្រាន់តែប្រាប់ថាមានការ " ហូស៊ុកតបមុខស្មើររួចក៏បន្ដដំណើរទៅថ្នាក់
" ហូស៊ុកកុំចឹងដាក់ខ្ញុំបានទេ ខ្ញុំក៏ចង់ធ្វើជាមិត្តឯងដូចជាជុងហ្គុកដែរ តើបានទេ? " ជីមីនចាប់ដៃរបសហូស៊ុកឃាត់មិនឲ្យគេចាកចេញ
" មិនមែនមិនបានទេ តែលោកធ្វើខ្លួនមិនគួរឲ្យទុកចិត្ត " រាងតូចសម្លឹងមើលមុខរបស់ជីមីន
" ហូស៊ុកចង់ឲ្យខ្ញុំធ្វើយ៉ាងមិច "
" មិនដឹងទេ " ហូស៊ុក ដកដៃចេញពីជីមីនរួចក៏ដើរទៅបាត់ ជីមីនតាមសម្លឹងមើលពីក្រោយ
" យ៉ាងមិចហើយ.... យើងប្រាប់ហើយថាមិនងាយនោះទេ " សំលេងក្រលរ
" វាទើបតែចាប់ផ្ដើមទេ មិនចង់ឲ្យវាឆាប់ចប់លឿន " ជីមីនញញឹមចុងមាត់ រួចក៏ដើរទៅថ្នាក់បាត់ទៅពេលវេលាមួយថ្ងៃកន្លងផុតទៅលឿនណាស់ ហូស៊ុក រៀបចំរបស់របបដាក់ការតាបរួចក៏ដើរចេញទៅចុះមកដល់ក្រោម ជីមីនឃើញហើយប្រញាប់រត់ទៅតាម
" ហូស៊ុកចាំផង "
" លោកយ៉ាងមិចនឹង " ហូស៊ុកបង្ហាញទឹកមុខធុញទ្រាន់ដានាយសង្ហារដែលរត់មកស្ទាក់មុខគេ
" ខ្ញុំគ្រាន់តែចង់ធ្វើមិត្តរបស់ស៊ុក ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅណា " ជីមីនចាប់ដៃហូស៊ុកហើយធ្វើមុខគួរឲ្យអាណិត រាងតូចឃើញហើយមិនដឹងធ្វើមិចចំដែលគេជាមនុស្សឆាប់ចិត្តទន់ទៀត
" បានតែខ្ញុំមិនចូលចិត្តឲ្យអ្នកណាមករំខានខ្ញុំទេ ថ្ងៃនេះខ្ញុំប្រញាប់ណាស់មិននិយាយច្រើនជាមួយលោកទេ " ថាហើយហូស៊ុកក៏ដើរចេញទៅបាត់ទៅ====
ជុងហ្គុកចេញពីរថភ្លើងដើរសំដៅទៅរកតាក់សុីតែក៏ត្រូវមនុស្សពីរនាក់មកស្ទាក់ផ្លូវ
VOUS LISEZ
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...