" លទ្ធិផលចេញមកហើយ ហូស៊ុក មានដុំសាច់ស្អិតដុះនៅចន្លោះខួរក្បាល ដុំសាច់ដុះកៀកសរសៃតូចឆ្មានៃប្រព័ន្ធប្រសាទ បើធ្វើការវះកាត់មិនប្រយ័ត្នហូស៊ុកនឹងស្លាប់ភ្លាម " យ៉ូនហ្គីយកក្រដាស់ស្កេនមកឲ្យប្អូនប្រុសមើល
" មិចទៅជាចឹង "
" នៅមានទៀតជាទូទៅជម្ងឺនេះពិបាកព្យាបាលណាស់បើទោះជាវះកាត់ជោគជ័យក៏គេមិនអាចរស់បានយូរដែល ហើយនៅត្រលេបថ្នាំពន្យាជីវិតទៀតសំណាងល្អគេអាចរស់បាន 20 ឆ្នាំទៀតតែបើសំណាងមិនល្អនោះគេអាចរស់បានត្រឹមតែ 10 ឆ្នាំទៀតប៉ុណ្ណោះ " ជីននិយាយបន្ដពីប្ដីថេយ៉ុងស្ដាប់លឺហើយគេពិបាកចិត្តណាស់គាំងនិយាយសឹងតែមិនចេញទៅហើយ
" លោកគ្រូពេទ្យយ៉ូនអ្នកជម្ងឺមិនស្រួលហើយ " ពេលនោះពេទ្យស្រីម្នាក់រត់ចញលមកទាំស្លន់ស្លោរ
" រៀបចំបន្ទន់វះកាត់ជាបន្ទាន់ " យ៉ូនហ្គីមិនគិតច្រើនប្រាប់ទៅកាន់គ្រូពេទ្យនោះភា្លម
" ទុកឲ្យខ្ញុំជាអ្នកវះកាត់ឲ្យហូស៊ុក " ថេយ៉ុងក្រោកឈរនិយាយទាំងអារម្មណ៍មិននឹងនរ
" ថេយ៍បងថាការវះកាត់នេះទុកឲ្យបងនិង ជីនជាអ្នកធ្វើវិញ ចំណែកឯងនៅខាងក្រៅរង់ចាំដំណឹងល្អទៅ " យ៉ូនហ្គី ព្យាយាមប្រាប់ប្អូនប្រុសកុំឲ្យចូលមកបន្ទប់វះកាត់
" តែស៊ុកស៊ុក... ស៊ុកជាប្រពន្ធខ្ញុំបងឲ្យខ្ញុំឈប់ឱបដៃមិនធ្វើអ្វីសោះចឹង ខ្ញុំធ្វើមិនបានទេ ខ្ញុំមិនចង់បាត់បង់គេទេ "
" ថេយ៍! ស្ដាប់តាមយ៉ូនទៅ បងសន្យាពួកបងនឹងប្រឹងឲ្យអស់ពីសម្ថតិភាព " ជីនក៏ចូលមកនិយាយលួងលោមប្អូនថ្លៃដូចគ្នា
" ថេយ៍! ប្អូនត្រូវជឿលើពួកបង ហុឹម! " ជីនចាប់ស្មានរបស់ប្អូនសម្លឹងទៅប្អូនផ្ដល់កំលាំងចិត្ត
" សន្យាមកថាធ្វើឲ្យបានជោគជ័យ "
" បងនឹងព្យាយាម " និយាយហើយជីននិងយ៉ូនហ្គីក៏ដើរចូលទៅលាងដៃរួចចូលទៅបន្ទប់វះកាត់......
" ខ្ញុំចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន " ជុងហ្គុកនិយាយមុខស្មើរជាមួយឪពុក លោកវ៉ុនហូស្ដាប់ហើយរៀងភ្ញាក់បន្ដិច
" ហេតុអី? នេះឯងមានសម្ព័ន្ធ អេនឌីក្រេស ហើយនៅចង់បង្កើតអីទៀត "
" ព្រោះខ្ញុំត្រូវការសងសឹក "
" អូ! ឯងចង់សងសឹកជាមួយអ្នកណា "
" អ្នកណាក៏បានឲ្យតែវាហ៊ានរារាំងខ្ញុំ ខ្ញុំនឹងកំចាត់វា " ជុងហ្គុករេភ្នែកទៅរូបថតម៉ែកូនដែលជាម្ដាយនិងប្អូនចុងរបស់គេ
" រឿងកន្លងទៅយូរហើយឯងនៅមិនព្រមបំភ្លេចទៀតឬ "
" បំភ្លេចចឹងហេ! ស្រីម្នាក់នោះចោលម៉ាក់ថារុញនាងរអិលធ្លាក់ពីកាំជណ្ដើរធ្វើឲ្យនាងរលូតកូន ប៉ាមិនស្ដាប់ហេតុផលដេញម៉ាក់ចេញពីផ្ទះ ម៉ាក់នឹងខ្ញុំត្រូវចាកចេញពីផ្ទះរត់មកកូរ៉េប៉ាមិនខ្វល់ពីម៉ាក់ ប៉ាដឹងទេម៉ាក់ឈឺចិត្តគ្រាំគ្រារហូតដល់ដង្ហើមចុងក្រោយ ទោះបីគាត់ជិតស្លាប់ក៏គាត់នៅតែស្រែកហៅឈ្មោះប៉ាដែរខ្ញុំត្រូវរស់នៅម្នាក់ឯងសំណាងហើយមីងជុងម៉ាក់របស់ហូស៊ុកយកខ្ញុំទៅនៅជាមួយមិនចឹងប៉ាគិតថាខ្ញុំបានមកឈរនៅត្រង់នេះឬ "
" ជុងហ្គុក ប៉ាសុំទោស "
" សុំទោសតើបានអីមកវិញទៅប៉ាសងម៉ាក់ខ្ញុំមកវិញបានទេ ប៉ាអាចធ្វើឲ្យគាត់រស់ឡើងវិញបានទេ អត់ទេត្រូវទេ ... បើចឹងកុំរារាំងការសងសឹងរបស់ខ្ញុំ សប្ដាហ៍ក្រោយខ្ញុំទៅញ៉ូយ៉ក ចំណែករឿងចាប់គូរផ្សំផ្គុំនោះប៉ាដោះស្រាយខ្លួនឯងទៅ អូ! ប៉ានៅមានកូនប្រុសម្នាក់ទៀតតើ ឲ្យជុងវ៉ូ គេភ្ជាប់ពាក្យជាមួយបូណាទៅ រឿងខ្ញុំចាប់ពីពេលនេះទៅ ប៉ាមិនបាច់មកឈឺក្បាលបារម្ភអីទេ ខ្ញុំនឹងបង្កើតគ្រប់យ៉ាងដោយខ្លួនឯងកុំឲ្យលោកប៉ាចេះតែរអ៊ូយកសេសថាគ្រប់យ៉ាងដែលខ្ញុំមានប៉ាជាអ្នកផ្ដល់ឲ្យ " និយាយហើយជុងហ្គុកក៏ទាញបារីមកដើរមកជក់បំហុយផ្សែងដើរចេញពីបន្ទប់ធ្វើការរបស់ប៉ាគេធ្វើមិនដឹង រាងសង្ហារដើរចេញមិនផុតប៉ុន្មានអ្នកជាម្ដាយចុងក៏មកដល់
" លោកបង "
" ឡាសុី មានការអីឬ "
" អូនយកកាហ្វេនិងនំខ្លាចមកឲ្យបង " លោកស្រីឡាសុីក៏ដាក់ដាក់នំនិងលើកកាហ្វេដាក់លើតុធ្វើការប្ដី
" ជុងវ៉ូយ៉ាងមិចហើយ "
" មួយរយៈនេះគេប្រឹងធ្វើការណាស់តែងតែថែមម៉ោងមិនលូវមកផ្ទះទេ " លោកស្រីនិយាយធ្វើទឹកមុខអាណិតចំពោះកូន
" បងដឹងហើយអូនទៅវិញចុះបងចង់សម្រាកបន្ដិច "
" ចាសលោកបង " លោកស្រីយកថាសកាន់ដើរចេញទៅផុតមកដល់ខាងក្រៅបន្ទប់ទឹកមុខកំសត់មិញនេះក៏ប្រែមកជាធម្មតាហើយញោចស្នាមញញឹមចុងមាត់មួយ
" ចង់សងសឹកយើងឬអាក្មេងចង្រៃ ចាំមើលបើកូនយើងក្លាយជាម្ចាស់កេមរតកពេលណាយើងនឹងដេញពួកឯងចេញឲ្យអស់
" ប្រហែលជាគ្មានថ្ងៃនោះទេមើលទៅ " សំលេងសង្កតន័យធ្ងន់របស់ជេននីលឺចេញមកពីក្រោយខ្នងគាត់ក៏ងាកទៅមើល
" កូន... កូនជេននីនេះកូនៗ មកពីកាល " លោកស្រីឡាសុីនិយាយដោយសំលេងញ័រៗ
" មកពីកាលមិនសំខាន់ដែលសំខាន់លោកស្រីប្រយ័ត្នខ្លួនតិចទៅ មិញនេះទុកឲ្យខ្ញុំស្ដាប់មិនលឺចុះ អូ! តែខ្ញុំរំលឹកកុំធ្វើអូសព្រំដែនមិនចឹងអ្វីក៏លោកស្រីមិនបានដែរ " ជេននីដើរមកជិតឱនខ្សឹបប្រាប់លោកស្រីឡាសុីរួចក៏ដើរចេញបាត់ទៅដោយធ្វើឲ្យលោកស្រីឡាសុីខឹងយ៉ាងខ្លាំងតែគាត់អាចធ្វើអ្វីបានទៅ...
ងាកមកមើលខាងថេយ៉ុងវិញ ហូស៊ុកវះកាត់បានជោគជ័យហើយតែថាមួយខែជាងហើយនៅមិនទាន់ដឹងខ្លួននៅឡើយទេ ជុងប៊ី ឃើញម្ដាយចឹងគេពិបាកចិត្តមិននិយាយអ្វីទាំងអស់" បងប្រុសអំឡុងពេលវះកាត់មានបញ្ហាអ្វីមែនទេ នេះមួយខែជាងហើយណាហូស៊ុកនៅមិនទាន់ដឹងខ្លួនទៀតឬ " ថេយ៉ុងដើរមកជិតបងប្រុសសួរនាំពីអាការៈរបស់រាងតូច
" ការវះកាត់តាមលំដាប់លំដោយល្អណាស់ តែដូចដែរបងធ្លាប់និយាយចឹង ត្រៀមលក្ខណៈផ្លូវចិត្តឲ្យហើយទៅ " យ៉ូនហ្គីចាប់ស្មាប្អូនប្រុសផ្ដល់កំលាំងចិត្តរួចក៏ចាកចេញទៅ ថេយ៉ុងងាកមកមើលមុខរាងតូចវិញមួយសន្ទុះក៏ដើរមកជិតជុងប៊ី
" ប៊ី! ញាំអីតិចទៅកូន "
" ប៊ីមិនញាំទេ ប៊ីប៊ី ចាំម៉ាមីភ្ញាក់ហើយចាំញាំ "
" ប៊ី! កុំរឹងរួសអីកូនមិនសូវញាំទេមួយរយៈនេះបើម៉ាមីភ្ញាក់ឡើង ដឹងថាកូនញាំមិនសូវបាន ម៉ាមីនិងពិបាកចិត្តណា " លឺចឹងក្មេងតូចងាកមកមើលមុខហូស៊ុករួចក៏ចាប់ម្ហូបដែលនៅលើតុមកញាំ ថេយ៉ុងលើកដៃអង្អែលសក់ក្មេងតូចរួចញញឹមស្រាលៗ
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...