ភាគទី ៣៩ : រង់ចាំដល់ដង្ហើមចុងក្រោយ

297 28 3
                                    

" ម៉ាក់ៗ! " ក្មេងតូចរត់ឡើងមកលើគ្រែឱបម្ដាយយ៉ាងណែន
" ប៊ីប៊ី! របស់ម៉ាក់ "
" ញាំអីសិនទៅសុទ្ធតែអាហារដែលអូនចូលចិត្ត " ជុងហ្គុករៀបអាហារដាក់លើតុហើយរុញមកដាក់នៅពីមុខហូស៊ុក
" ម្ហូបកូរ៉េ! បងជាអ្នកធ្វើមែនទេ "
" ត្រូវហើយប៊ីឃើញលោកប៉ាធ្វើដោយផ្ទាល់ភ្នែក " ជុងប៊ីនិយាយបន្ថែម
" តែទីនេះជាប្រទេសបារាំងបងទៅរកគ្រឿងនៅឯណា? "
" រឿងនេះសម្រាប់បងមិនពិបាកទេ កុំខ្វល់អីឆាប់ញាំទៅម៉ោះបងបញ្ចុក " ជុងហ្គុកដួសអាហារបញ្ចុករាងតូច អាល្អិតជុងប៊ីអង្គុយក្បែរនោះក៏ហាមមាត់ចង់ឲ្យលោកប៉ាបញ្ចុកដែរ
" អា៎~! " ជុងហ្គុកនិងហូស៊ុកឃើញចឹងក៏សើចខ្នាញ់នឹងចរឹកគួរឲ្យស្រលាញ់របស់កូន មួយគ្រួសារបីនាក់និយាយសើចសប្បាយរីករាយមើលទៅពួកគេមានសុភមង្គលណាស់

....
យប់កណ្ដាលអាធ្រាតជេននីស្រវាដៃរកឱបប្ដីតែក៏មិនប៉ះខ្លួនសម្រេចចិត្តបើកភ្នែកមើលតែមិនឃើញអ្វីសោះ
" ណាម! " នាងដើរទៅមើលនៅបន្ទប់កូនប្រុសក៏ឃើញតែកូនប្រុសមិនឃើញលោកប៉ា ជេននីត្រលប់មកបន្ទប់វិញទាញទូរស័ព្ទមកបើកមើលរកទីតាំង GPS របស់ឡានប្ដីក៏ឃើញថានៅម្ដុំមន្ទីពេទ្យដែលហូស៊ុកស្នាក់នៅ
" ហុឺយ! បងនៅស្រលាញ់នេះហ៊ានទៅរកវាទាំងយប់ទៀត បានបងនឹងស្ដាយក្រោយ " ជេននីប្ដូរសំលៀកបំពាក់រៀបចំខ្លួនចាកចេញទៅ

ក្រាក!

" ហ៊ូននី! "
" ម៉ាក់! កូនទៅដែរ " បើកទ្វារមកក៏ឃើញកូនប្រុសឈរនៅខាងមុននាងក៏មិនបានគិតច្រើនដែរក៏លើកពរកូនចេញទៅជាមួយគ្នា

មន្ទីពេទ្យ

" បងមកចឹងបើបងស្រីដឹងគិតយ៉ាងមិច " ជុងហ្គុកសួរនាំទៅកាន់បងថ្លៃដោយបារម្ភគេស្គាល់ចរឹកបងស្រីខ្លួនច្បាស់
" មិនអីទេ តែថ្ងៃនេះបងត្រូវតែមកដើម្បីសុំទោសអ្នកទាំងពីរចំពោះរឿងកន្លងមក ព្រោះតែបងទើបជេននីក្លាយជាសាហាវឃោរឃៅរបែរនេះ "
" ក៏មិនអាចបន្ទោសបងទាំងស្រុងដែរ អូ! ខ្ញុំលើកទូរស័ព្ទសិនបងអង្គុយលែងសិនទៅ " ជុងហ្គុកប្រាប់ណាមជូនឲ្យអង្គុយរួចខ្លួនក៏ដើរទៅនិយាយទូរស័ព្ទបាត់

" ហុឹម! បងជូន! " ហូស៊ុកបំរែខ្លួនបន្ដិចក៏ភ្ញាក់ឡើងឃើញណាមជូនអង្គុយក្បែរខ្លួន
" បងរំខានអូនហេ! "
" ទេៗ! មិនអីទេ ខានជួបបងយូរហើយ លឺថាបងមានកូនមិចមិនយកគេមកជាមួយផង នៅមានប្រពន្ធបងទៀត " គ្រាន់តែលឺហូស៊ុកពីមនុស្សពីនាក់នេះណាមជូនក៏ទំលាក់ទឹកមុខចុះភ្លាម
" មានរឿងអីមែនទេ? " ហូស៊ុកសួរបន្ដណាមជូនមើលមុខរាងតូចបន្ដិចមុននឹងរៀបរាប់រឿងគ្រប់យ៉ាងរាងតូចស្ដាប់ហើយមានក្ដីអាណិតចំពោះណាមជូនជាខ្លាំង
" វាអាចជាបាបកម្មដែលបងសាងអាក្រក់លើអូន ស៊ុក! បងសុំទោសរឿងគ្រប់យ៉ាងកន្លងមកកុំបន្ទោសជេននីអីអូនចង់សងសឹកក៏ធ្វើដាក់បងម្នាក់បានហើយ លើកលែងឲ្យជេននីទៅណា " លឺណាមជូននិយាយចឹងហូស៊ុកក៏ញញឹមបន្ដិច
" អូនមិនដែលគិតចង់សងសឹកឡើយបងកុំបារម្ភអីណា "
" ពិតមែនហេ! "
" អូនដែលនិយាយកុហកពីកាល បងទៅវិញទេត្រលប់ទៅវិញរកវិធីលួងលោមបងជេននីឲ្យសប្បាយចិត្តនិងកែរប្រែខ្លួនសារជាថ្មីទៅ "
" អរគុណអូនណាស់ស៊ុក " ណាមជូនរំភើបពេកក៏ស្ទុះទៅឱបហូស៊ុកដោយមិនបានគិត

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Tempat cerita menjadi hidup. Temukan sekarang