/តុក... តុក/
" ស៊ុកហ្គីហា! ងើបឡើងកូន " លោកស្រីជុងគោះទ្វារហៅកូនកម្ចិលរបស់ខ្លួនឲ្យភ្ញាក់
" អូយ! ម៉ាក់កូនសុំគេងតិចទៀតមក " ស៊ុកស៊ុក និយាយទាំងភ្នែកនៅបិទនៅឡើយ
" នែ! នេះក្មួយ ហ្គុក គេងើបយូរណាស់ហើយគេជួយម៉ាក់ហើយ មួយព្រឹកហើយកូនឯងនេះនៅដេកដល់កាលទៀត " លោកស្រីជុង បើកទ្វារមកដាស់កូនរបស់ខ្លួនទាញភួយចេញ" តែ 5 នាទីទេម៉ាក់ណាៗ " ស៊ុកស៊ុក ទាញភួយពីដៃម៉ាក់មកគ្រប់ក្បាលវិញ
" អ្នកមីងទុកឲ្យខ្ញុំ " ជុងហ្គុក ដើរចូលមកក្នុងបន្ទាប់របស់កំពូលមិត្តមហាខ្ចិលរបស់ខ្លួន" បើឯងមិនងើបទេយើងចាប់បីឯងទំលាក់ចូលអាងទឹកហើយ
ណា "
" ... " គ្មានការឆ្លើយតប ជុងហ្គុកអស់ជម្រើសគេក៏បី ហូស៊ុក ចូលបន្ទប់ទឹកហើយទំលាក់ចូលអាងទឹកដែលមានទឹកពេញស្រាប់" អ្អាយ! " ហូស៊ុក ស្រែកចាចពេលដែលខ្លួនតូចស្រឡូនត្រូវគេទំលាក់ចូលក្នុងទឹកទទឹកជោគ
" យ៉ាងមិចស្វាងនៅ " ជុងហ្គុកសួរឌឺ
" ហុឺយ! ចន ជុងហ្គុក ចង់សម្លាប់យើងអី "" ទឹកប៉ុណ្ណឹងវាមិនធ្វើឲ្យឯងលង់ស្លាប់ទេ "
" ឯងហុឺយនេះនែក " ហូស៊ុក ខឹងខ្លាំងគេក៏បាចទឹកដាក់ ជុងហ្គុក
" បានហើយស៊ុក ទទឹកខោអាវគេអស់ហើយនេះឆាប់មុជទឹកឲ្យលឿនទៅហួសម៉ោងទៅរៀនឡូវហើយ " លោកស្រី ជុង រហ័សទាញ ជុងហ្គុក ចេញមិនឲ្យត្រូវទឹក" តែ ... តែ ... "
" យើងមុជឲ្យយ៉ាងមិចដែល " ជុងហ្គុកញញឹមឌឺ
" មុជក្បាលឯងទៅ អ្នកទាំងពីរឆាប់ចេញទៅ ខ្ញុំមុជទឹក "
" ឲ្យលឿនណាមិនចឹងយើងមកមុជឲ្យឯងហើយ " ជុងហ្គុក វាយចិញ្ជើមឌឺ ហូស៊ុក" ម៉ាក់មើលវានិយាយហ៎ " ហូស៊ុកពេបមាត់ចង្អុលទៅ ជុងហ្គុក ដែលឈរសើចធ្វើមិនដឹង
" នឹងហើយក្មួយបើលើស 10 នាទីក្មួយក៏ចូលមកចាប់គេមុជឲ្យលឿនទៅ " និយាយហើយលោកស្រី ជុងក៏ដើរចេញទៅបាត់" បាទទទួលបញ្ជារ " ជុងហ្គុក ញញឹមឌឺហើយដើរទៅចាំនៅខាងក្រៅ
" ម៉ាក់ខ្ញុំជាកូនម៉ាក់ណាមិចម៉ាក់កាន់ជើងគេចឹង " ហូស៊ុក ឈរស្រែកប្រាប់ម៉ាក់គេ តែគាត់មិនខ្វល់ដើរចេញទៅនិយាយជាមួយជុងហ្គុក ធ្វើមិនដឹង
" ជុងហ្គុក ផ្ទៀងម៉ោងទៅ "
" បាទ "
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...