" ប៊ីប៊ីម៉ាមីមកវិញហើយ "
" ម៉ាមី " គ្រាន់តែលឺសំលេងម្ដាយភា្លម ក្មេងតូចក៏រត់មករកភ្លាមរាងតូចឃើញហើយក៏លើកពរថើបកូនយ៉ាងសប្បាយចិត្ត
" យ៉ាងមិចដែលកូនមានស្ដាប់សំដីប៉ាថេយ៍និងមីងអូលីទេ "
" ប៊ីប៊ី គេឆ្លាតណាស់អូនកុំបារម្ភថាគេខូចអី " ថេយ៉ុងចេញមកមើលប្រពន្ធនិងកូន
" មែនហើយលោកស្រី អ្នកប្រុសតូចស្ដាប់បង្កប់និងគួរឲ្យស្រលាញ់ណាស់ " អូលី
" បើចឹងម៉ាមីនិងឲ្យរង្វន់ប៊ីប៊ីចុះ ប៊ីប៊ីចង់បានអី "
" ទៅដើរលេងល្អទេ ប៊ីប៊ី ខានដើរលេងជាមួយម៉ាមីនិងប៉ាថេយ៍យូរហើយ "
" អូនគិតយ៉ាងមិចដែល "
" ចឹងទៅស្អែកតែម្ដងទៅ ព្រោះចំថ្ងៃអាទិត្យប៊ីប៊ីអត់រៀនបងក៏សម្រាកដែរ "
" ល្អ ចឹងឡូវពួកយើងញាំអាហារពេលល្ងាចសិនទៅ "
" បាន " ហូស៊ុកងក់ក្បាលហើយពរកូនទៅបន្ទប់ញាំអាហារ...
" យកវាទៅឲ្យជុងហ្គុកទៅ "
" តែអ្នកនាង? "
" បើមិនធ្វើទេយើងនឹងសម្លាប់ប្អូនប្រុសរបស់ឯង គេទុកតែអាយុ 7 ឆ្នាំប៉ុណ្ណោះត្រូវទេ " ជេននីសម្លឹងទៅជេយ៍ដោយក្រសែរភ្នែកបិសាច ជេយ៍គ្មានជម្រើសក៏មានតែយល់ព្រមនាយទទួលសមីពីដៃរបស់ចៅហ្វាយស្រីរួចក៏ដើរចេញទៅបាត់ទៅ
" បើយើងរស់មិនបានសុខឯងក៏មិនសុខដូចគ្នាអាក្មេងខ្ទើយ ជុង ហូស៊ុក " ជេននីខាំមាត់ក្ដោបដៃណែនធ្វើឲ្យក្រចកស្រួចសឹងតែចាក់ទំលុះដៃទៅហើយកាលពី 6 ឆ្នាំមុន
(អ្នកនាងនេះជាសកម្មភាពទាំងអស់របស់លោកប្រុសណាមជូន) ជេននីយករូបថតមួយដុំមកមើលក៏ឃើញសុទ្ធតែជាសកម្មភាពស្និតស្នាលរបស់ណាមជូននិងហូស៊ុក នាងឃើញហើយក៏គប់រូបថតនោះចោល
(វាជាអ្នកណា?)
(លឺថាសង្សារបស់លោកប្រុសណាមជូន)
(ពិតឬអត់បងជូនស្រលាញ់ប្រុសបានយ៉ាងមិចឯងស៊ើបច្បាស់ហើយនៅ)
(ច្បាស់ហើយអ្នកនាង)
(គីម ណាមជូន បងបែរជាធ្វើចឹងដាក់ខ្ញុំ បានតើចាំមើលរវាងគ្រួសាររបស់បងនិងអាក្មេងនោះបងយកអ្នកណា)រាងសង្ហារខ្ពស់ស្រឡះកំពុងរៀបចំខ្លួនយ៉ាងស្អាត អ្នកជាប្អូនជីដូនមួយអង្គុយមើលទាំងមិនយល់
(បងជូន! បងច្បាស់ហើយថាធ្វើចឹង) បូណាអង្គុយឱបដៃឈរមើលបងប្រុសមិនយល់នូវកាយវិការខុសប្រក្រតីរបស់នាយ
(បងគិតច្បាស់ហើយ ឲ្យបងសុំទោសណាដំបូងបងគិតថាលេងសើចជាមួយគេតែសប់ៗទៅបងបែរជាស្រលាញ់គេមែនទែនទៅវិញ)
(អើយ! តាមតែបងចុះបងស្រលាញ់គេមែនឬមិនមែនសំខាន់ជុងហ្គុកនិងហូស៊ុកនោះមិនអាចចាប់ផ្ដើមជាមួយគ្នាទៅបានហើយ តែចុះបងជេននីគាត់ជាគូដណ្ដឹងបងមិនចឹង)
(រឿងនេះបងនឹងដោះស្រាយតាមក្រោយ បងទៅហើយខ្លាចខកពេល)
(ជូនពរបងឲ្យជោគជ័យណា)
(អរគុណ) ណាមជូនងាកមកញញឹមដាក់ប្អូនរួចគេក៏ទាញអាវក្រៅដើរចេញទៅតែពេលដែលបើកទ្វារមកទឹកមុខញញឹមប្រែជាស្មើរភ្លាម
(ជេននី!)
(បងជូនចង់ទៅណា? អូ! ទៅសារភាពស្នេហ៍មែនទេ នេះបងជូនភ្លេចហើយថាខ្ញុំជាគូរដណ្ដឹងបងនោះ)
(ជេន! បង... បង...)
(បងឆាប់បញ្ឈប់ភ្លាមមិនចឹងបងនឹងបាត់បង់គ្រប់យ៉ាងសូម្បីតែគ្រួសាររបស់បង) ជេននីសម្លក់មុខរបស់ណាមជូនដោយក្រសែរភ្នែកកាចសាហាវនិងគម្រាម ណាមជូនដើរថយក្រោយពេលជេននីដើរចូលមកខាងក្នុងបូណាឃើញហើយក៏ខ្លាចដែរនាងមិនដែលឃើញជេននីបង្ហាញទឹកមុខបែបនឹងទេ
(អត់ទេបងមិនឈប់ទេអូនចង់ធ្វើអីកីស្រាចតែចឹងបងនឹងផ្ដាច់ពាក្យ)
(ធ្វើទៅខ្ញុំនឹងសម្លាប់អាក្មេងនោះហើយបំផ្លាញសាកសពវាបងនឹងគ្មានថ្ងៃរកវាឃើញឡើយ)
(អូនហាន)
(ចឹងក៏សាកមើលទៅ) ទាំងពីរអ្នកសម្លក់គ្នាទៅវិញទៅមកបញ្ចេញចង្គូមរាងខ្លួន
(បងជូន) បូណាដើរមកចាប់ដៃបងជីដូនមួយបំណងឲ្យនាយដកថយហើយបោះបងហូស៊ុកចោល
(បានតែបងហាមអូន កុំធ្វើអីហូស៊ុកនឹងគ្រួសារបង)
(ប្រាកដហើយ ចឹងជំហានបន្ទាប់បងដឹងហើយថាត្រូវធ្វើបែបណាហើយ) មិនចាំយូរណាមជូនក៏តេទូរស័ព្ទទៅហូស៊ុក
(ពួកយើងបែកគ្នាទៅកន្លងមកយើងបោកឯងតែប៉ុណ្ណោះ យើងមានគូរដណ្ដឹងហើយ កុំមករកយើងទៀតព្រោះយើងស្អប់ឯង) ជេននីឈរក្បែរណាមជូនស្ដាប់ណាមជូននិយាយជាមួយហូស៊ុកដោយស្នាមញញឹមចុងមាត់ត្រលប់មកបច្ចុប្បន្នវិញជេយ៍កំពុងស្ទាក់ស្ទើរគេដើរចុះឡើងមួយសន្ទុះទើបសម្រេចចិត្តគោះទ្វារចូលទៅជួបរាងក្រាស់ដែលជាចៅហ្វាយខ្លួន
តុក... តុក...
" ចូលមក! " សំលេងអនុញ្ញាតស្រែកពីខាងក្នុងជេយ៍ក៏លូកដៃបើកទ្វារចូលមកជួបចៅហ្វាយខ្លួន
" ចៅហ្វាយនេះជាអ្វីដែលខ្ញុំស៊ើបបានពីអ្នកប្រុសហូស៊ុក " ជេយ៍ហុចសមីនោះទៅឲ្យជុងហ្គុក នាយយកមកមើលហើយក៏កើតចិត្តក្ដៅក្រហាយចាប់ហែកក្រដាស់នោះជាចំណែកតូចៗឡើងខ្ទើចវ៉ល់តែម្ដងហើយបោះឡើងលើក
" រៀបការហើយមានកូនជាមួយគ្នាចឹងអី ជុង ហូស៊ុក ហេតុអី... ហេតុអីឯងតែងតែមើលរំលងយើង ឯងស្អប់យើងដល់ថ្នាក់ទៅរៀបការជាមួយអ្នកផ្សេងចឹងហេ? បានបើឯងចង់បានបែបនឹងយើងកំដរឯង ជេយ៍ រៀបចំយន្ដហោះយើងចង់ទៅមើលឲ្យបានច្បាស់ អាម្នាក់នោះវាល្អត្រង់ណាទៅហេតុអីទើបហូស៊ុករៀបការជាមួយវា "
" បាទ... បាទចៅហ្វាយ! " ជេយ៍ឱនគោរពរួចក៏ចេញទៅបាត់ប្រាវ!
របស់របរលើតុធ្វើការរបស់ជុងហ្គុកត្រូវនាយក្រវៀសធ្លាក់ខ្ទើចអស់សំលងនេះលឺមកដល់ខាងក្រៅទៀតជេននីលឺចឹងនាងសប្បាយចិត្តណាស់ដែលអាចធ្វើឲ្យជុងហ្គុកយល់ច្រលំចំពោះហូស៊ុកបានតែខុសពីជុងហ្គុកដែលពេលនេះត្រូវកំហឹងគ្រប់គ្រងបានទៅហើយលេងដឹងថាអ្វីខុសអ្វីត្រូវ
" យើងគ្មានថ្ងៃឲ្យអ្នកណាដណ្ដើមឯងចេញពីយើងទេ ជុង ហូស៊ុក យើងនឹងយកឯងមកវិញ ឯងត្រូវតែជាកម្មសិទ្ធរបស់យើងតែម្នាក់គត់ "
VOCÊ ESTÁ LENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...