ភាគទី ១៨ : ចាត់ការទៅ

252 35 2
                                    

នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយត្រូវបានរៀបចំយ៉ាងប្រណិតជាពិធីរាត្រីស្រមោលសរសម្រាប់សិស្សសាលាដេជុងបញ្ចប់ការសិក្សា ឃើញថាមានសិស្សជាច្រើននៅជំនាន់នោះមកចូលរួច ពេលនោះវត្តមានរបស់ជីមីននិងសុងជេ មានការសា្វគមន៍យ៉ាងច្រើនពីសំណាក់សិស្សរួមជំនាន់

" យ៉ាងមិចហើយរបស់ដែលយើងឲ្យឯងយកមកនោះ " ជីមីនចូលមកបន្ទប់ទឹកសួរទៅកាន់មិត្តរបស់ខ្លួន
" នៅទីនេះ " សុងជេលើកញ្ចប់ថ្នាំមកបង្ហាញជីមីន ដៃមាំទាំក៏ចាប់យកមកកាន់
" យប់នេះយើងនឹងឲ្យគេចប់ក្រោមដៃយើង "
" កុំដាក់ច្រើនពេកគេអាចស្លាប់បាន "
" ដឹងហើយ ទៅរៀបចំកក់បន្ទប់ទៅ " សុងជេមិននិយាយច្រើនក៏ចេញទៅធ្វើតាមមិត្តប្រាប់

ជុងហ្គុកឈរចាំមុខក្លោងទ្វាររង់ចាំរាងតូចកម្មវិធីជិតចាប់ផ្ដើមហើយហូស៊ុកមិនទាន់បង្ហាញខ្លួនទៀត មួយសន្ទុះហូស៊ុកក៏មកដល់ធ្វើឲ្យជុងហ្គុកលេចស្នាមញញឹមស្រស់

" ស៊ុក! មិចក៏យូរម្ល៉េះ " ជុងហ្គុកសួរដោយការបារម្ភតែក៏រីករាយ
" ខ្ញុំ... ខ្ញុំ... " ហូស៊ុកភ្ញាក់បន្ដិចពេលលឺសំលេងជុងហ្គុកព្រោះមុននេះគេដើរចូលមកដោយទឹកមុខស្រពោនភ្លឹកៗ
" មានរឿងអីឬ? " ដោយឆ្ងល់នឹងកាយវិការបស់រាងតូចជុងហ្គុកក៏សួរឡើង
" គ្មានអីទេ តោះចូលទៅក្នុង " ឃើញរាងក្រាស់សួរនាំដូចជាសង្ស័យគេក៏ប្រែទឹកមុខញញឹមបន្ដិចបង្វែរប្រធានបទរួចចាប់អូសមិត្តចូលទៅក្នុង
" នោះមកហើយ " សុងជេប្រាប់ទៅជីមីនដែលឈរក្បែរខ្លួន
" ឯងរកវិធីបំបែកអាជុងហ្គុកចេញទៅយើងទៅចាត់ការអាក្មេងនោះ "
" ដឹងហើយ នេះសោរបន្ទប់ "
" អរគុណ ចាំដំណឹងល្អទៅ " ក្រោយពីព្រៀងព្រាងគ្នារួចក៏បំបែកគ្នាទៅធ្វើតាមផែនការរៀងៗខ្លួន

ការថ្លែងសនិរកថាបានបញ្ចប់ពេលនេះជាវេលាផឹកសុីជប់លៀងមានអ្នកខ្លះរាំ អ្នកខ្លះអង្គុយជជែកគ្នា អ្នកខ្លះផឹកស្រាអីចឹងទៅ ងាកមកមើលហូស៊ុកនឹងជុងហ្គុកវិញពួកគេនៅរាងហាលដែលឆ្ងាយពីកន្លែងកម្មវិធីបន្ដិច

" ហូស៊ុក ត្រៀមហើយឬនៅ? "
" ហាស! ត្រៀម... ត្រៀមអីទៅ? " ហូស៊ុកធ្វើមុខឆ្ងល់ដែលធ្វើឲ្យជុងហ្គុកអន់ចិត្តបន្ដិចដែរ
" រឿងដែលឯងសួរយើងនោះ "
" រឿងអី? " ជុងហ្គុកចាប់ដៃទាំងពីររបស់ហូស៊ុកគេដកដង្ហើមធំរួចបន្ដនិយាយ
" ស៊ុក យើងស្រលាញ់ឯង ស្រលាញ់ខ្លាំងណាស់តាំងតែពីថ្ងៃដំបូងដែលយើងបានជួបឯង យើងដឹងកន្លងមកឯងមើលមិនឃើញក្ដីស្រលាញ់របស់យើង តែយើងនឹងព្យាយាម " លឺចឹងក្នុងចិត្តរបស់ហូស៊ុកពិតជារំភើបណាស់តែគេមិនអាចបញ្ចេញវាមកក្រៅឲ្យជុងហ្គុកដឹងឡើយ គេព្យាយាមបិទភ្នែកដកដង្ហើមមួយខ្សឺតទប់ទឹកភ្នែកមិនឲ្យស្រក់មុននឹងដកដៃចេញពីជុងហ្គុកហើយបែរខ្នងដាក់រាងក្រាស់
" សុំទោសរវាងពួកយើង មិនអាចទៅរួចនោះទេ ឯងបំភ្លេចយើងចោលទៅ " និយាយត្រឹមនេះហូស៊ុកក៏រត់ទៅបាត់ទៅជុងហ្គុកប្រុងនឹងទៅតាមក៏មានសុងជេនិងស្រីៗប៉ុន្មានអ្នកមករុំព័ទ្ធជុងហ្គុក
" ហេ! ទៅលេងជាមួយគ្នាទៅ មិចមកឈរនៅត្រង់នេះចឹង មកៗ... " សុងជេអូសទាញជុងហ្គុកទៅវង់រាំដោយត្រូវជុងហ្គុករើបំរាស់រត់ចេញទៅរកហូស៊ុក តែរកមិនឃើញសោះរាងតូចដើរចេញមកក៏ជួបនឹងជីមីនមកស្ទាក់ផ្លូវគេ

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Where stories live. Discover now