ភាគទី ៣៧ :កុំទុកបងចោល

240 30 4
                                    

" ការវះកាត់មិនទាន់អាចធ្វើនៅពេលនេះទេព្រោះថាកូននៅតូចពេក យ៉ាងហោចណាស់ក៏ 3 ខែឡើងទៅដែរ "
" បែបនេះស៊ុកអាចទ្រាំបានបីខែដែលទេ " ថេយ៉ុងសួរទៅកាន់ដុកទ័រជេម៍បញ្ជាក់តែគាត់មិនតបបានត្រឹមក្រវីក្បាល
" លោកគ្រូពេទ្យសូមជួយប្រពន្ធខ្ញុំផងទៅ សុំអង្វរ " ជុងហ្គុកចាប់ដៃរបស់គ្រូពេទ្យ ដុកទ័រជេម៍សម្លឹងមុខរបស់មិត្តឃើញថាគេក៏មិនខុសពីជុងហ្គុកប៉ុន្មានដែរ
" បានខ្ញុំនឹងព្យាយាម " និយាយចប់លោកជេម៍ក៏ចាកចេញទៅបាត់ទៅជុងហ្គុកចូលមកមើលថែររាងតូចតាមធម្មតាវិញ ថេយ៉ុងរៀបនឹងចូលទៅដែរតែសំលេងទូរស័ព្ទក៏រោទ៍នាយដកទូរស័ព្ទពីខោបាវមកនិយាយ
(លោកប៉ា! មិចក៏ទៅចោលប៊ី... ឯណាម៉ាក់ៗ)
" ប៊ីឆ្លាត! ម៉ាក់ៗត្រូវការព្យាបាលពេលជាពួកយើងនឹងត្រលប់ទៅវិញ "
(អត់ទេប៊ីចង់ទៅមើលម៉ាក់ដែរ)
" អ៊ុំជីនៅក្បែរនឹងទេឲ្យប៉ានិយាយជាមួយគាត់បន្ដិចបានទេ "
(អាឡូ! ថេយ៍)
" នាំជុងប៊ីមកប៉ារីសមកយ៉ាងណាបើមានរឿងអីក៏គេអាចឃើញមុខម្ដាយគេជាលើកចុងក្រោយបានដែរ "
(ស្ថានភាពហូស៊ុកកាន់តែអាក្រក់ឡើងហើយតើមែនទេ)
" ពិបាកស្មានខ្លាំងណាស់ ពេលនេះមានតែពឹងលើព្រេងសំណាងប៉ុណ្ណោះ "
(ល្អបងនឹងនាំជុងប៊ីទៅទីនោះ)
" អរគុណបងថ្លៃ "
(មិនអីទេ) ក្រោយមកទូរស័ព្ទក៏បិទថេយ៉ុងងាកទៅមើលក្នុងបន្ទប់បន្ដិច

" អូនត្រូវតស៊ូឡើងស៊ុក គ្រប់គ្នាមិនអាចបាត់បងអូននោះទេ " ថេយ៉ុង

....
បីថ្ងៃក្រោយមកស្ថានភាពរបស់ហូស៊ុកនៅតែដដែល ចង្វាក់បេះដូងដើរមិនប្រក្រតីក្នុងមួយថ្ងៃត្រូវធ្វើចលនាបេះដូងបីដង គ្រូពេទ្យប្រចាំការ 24 ម៉ោងរងចាំពិនិត្យអាការៈរបស់ហូស៊ុកមិនហ៊ានឲ្យឃ្លាតពីភ្នែកមួយវិនាទីឡើយ
" លោកប៉ា! " ក្មេងតូចរត់មករកថេយ៉ុង ជុងហ្គុកលឺសំលេងកូនភ្លាមសប្បាយចិត្តណាស់តែក៏ប្រែជាក្រៀមក្រំវិញព្រោះអ្នកដែលកូនហៅថាប៉ាមិនមែនជាខ្លួនឡើយ
" ប៊ី! ចាប់ពីពេលនេះទៅឈប់ហៅប៉ាថាប៉ាទៀត " ថេយ៉ុងបន្ទន់ជង្គង់ឲ្យស្មើរកម្ពស់ក្មេងតូចហើយអង្អែលសក់ថ្នមៗ
" ហេតុអី? "
" ប៉ាបង្កើតកូនគឺជាគេប៉ាគ្រាន់តែជាប៉ាជំនួសប៉ុណ្ណោះ ឆ្លាតទៅរកប៉ាកូនទៅ " ថេយ៉ុងងាកទៅមើលមុខរបស់ជុងហ្គុកដែលឈរសម្លឹងទាំងក្រៀមក្រំ ជុងប៊ីមិននិយាយអ្វីតែក៏ដើរទៅរកជុងហ្គុកយឺតៗ
" កូនប៉ា! "
" លោកប៉ា! " ទាំងពីរអ្នកឱបគ្នាដោយក្ដីនឹករលឹកជុងហ្គុករំភើបឡើងស្រក់ទឹកភ្នែក
" ពួកយើងទុកឲ្យប៉ាកូនគេនៅជាមួយគ្នាទៅ " ថេយ៉ុងបែរមកនិយាយជាមួយជីនហើយទាំងពីរនាក់ក៏ចាកចេញទៅបាត់ទៅ

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Where stories live. Discover now