ជុងហ្គុកបន្ទាប់ពីធ្វើម្ហូបហើយគេដើរមកហៅហូស៊ុកឲ្យមកញាំ នាយគោះទ្វារហៅជាច្រើនដងតែក៏មិនមានសំលេងអ្វីឆ្លើយតបគេក៏បើកទ្វារចូលទៅ
" គេងលក់ហើយ " ជុងហ្គុកឃើញហូស៊ុកគេងក៏ដើរមកជិតបំណងដាក់ឲ្យគេគេងឲ្យបានត្រឹមត្រូវតែក៏បើកភ្នែកធំៗពេលដែលបានប៉ះសាច់របស់ហូស៊ុក
" ស៊ុក! " នាយស្រែកយ៉ាងខ្លាំងពេលខ្លួនប្រាណរបស់ហូស៊ុកស្រាប់តែក្តៅដូចជាភ្លើងចឹង គេចង់យករាងតូចទៅពេទ្យតែបញ្ហាពេលនេះមេឃភ្លៀងខ្លាំងមន្ទីពេទ្យក៏ឆ្ងាយចឹងហើយពេលនេះមានតែធ្វើការសង្គ្រោះបឋមប៉ុណ្ណោះ" ជូន! កុំទៅអី " ហូស៊ុក មមើលហៅឈ្មោះរបស់ណាមជូន
" ឯងនៅតែមិនអាចភ្លេចគេបានត្រូវទេ " ជុងហ្គុកស្រដីឡើងដោយទឹកមុខស្រពោន នាយបន្ដជូតមុខរបសរាងតូចកិនថ្នាំបញ្ចុះកំដៅហើយបញ្ចុករាងតូចរួចក៏ចាកចេញទៅហូស៊ុក ភ្ញាក់ឡើងនៅកណ្ដាលយប់ គេងើបដើរចេញមកក្រៅក៏ឃើញជុងហ្គុក គេងផ្អែកជញ្ជាំងទៅម្ខាង រាងតូខស្រឡូនក្រោកឈរដើរយឺតៗថ្នមៗកុំឲ្យរំខានដល់ជុងហ្គុក
" ឯងល្អចំពោះយើងពេកហើយជុងហ្គុក សុំទោសបងប្រុស " ហូស៊ុក និយាយចប់គេក៏យកភួយទៅដណ្ដប់ឲ្យទៅជុងហ្គុក ហើយគេក៏ដើរត្រលប់ទៅគេងបន្ដ ទោះបីគេងលក់តែសំដីរបស់ហូស៊ុកមិញនេះជុងហ្គុកគេស្ដាប់លឺទាំងអស់ទឹកចាប់ផ្ដើមហូរស្រក់តាមកន្ទុយភ្នែករបស់គេដោយក្ដីឈឺចាប់
(សុំទោសដែលស្រលាញ់ឯងលើសពីអ្វីដែលឯងផ្ដល់ឲ្យយើង)
ព្រះអាទិត្យបានរះបន្លឺផ្ទៃមេឃងងឹតឲ្យមានពន្លឺ រាងតូចហូស៊ុកបំរាស់ខ្លួនភ្ញាក់ឡើងពីសុបិន្ដដើរទៅរផបចំខ្លួនមុននឹងចេញទៅក្រៅ
ក្រោក...
" ភ្ញាក់ហើយឬ យ៉ាងមិចហើយបាត់ក្ដៅខ្លួនហើយនៅ " ជុងហ្គុក ងាកមកឃើញរាងតូចបើកទ្វារចេញមកក៏រត់ពីផ្ទះបាយមកស្ទាបក្បាលរបស់ហូស៊ុកវាស់កំដៅ
" យើងមិនអីទេ ឆ្ងុយណាស់កំពុងធ្វើអីនឹង " ហូស៊ុកគេចពីការស្ទាបថ្ងាសរបស់ជុងហ្គុកហើយរត់ចូលទៅក្នុងផ្ទះបាយ" អាហារពេលព្រឹកមានស៊ុបត្រីសមុទ្រដែលឯងចូលចិត្ត "
" អូ! ព្រះអើយយើងចាប់ផ្ដើមឃ្លានហើយពេលនេះ "
" ទៅអង្គុយសិនទៅរួចឡូវហើយ " ជុងហ្គុកញញឹមទៅកាន់ហូស៊ុកហើយរាងតូចក៏ដើរទៅអង្គុយតាមការប្រាប់របស់ជុងហ្គុក
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...