2 ឆ្នាំក្រោយមក
ពេលនេះហាង J-HOPE បានចូលទីផ្សារអន្ដរជាតិក្លាយជាក្រុមហ៊ុនច្នៃម៉ូតសំលៀកបំពាក់ម៉ាកល្បីប្រចាំប្រទេសហើយ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះកំពុងតែរៀបចំគម្រងបើកសាខានៅញ៉ូកយ៉កដូចគ្នា
តុក... តុក!
" ចូលមក! " សំលេងស្រទន់បន្លឺពីខាងក្នុងមកអ្នកជាលេខាទទួលបានការអនុញ្ញាតហើយក៏ចូលទៅក្នុងដោយកាន់ឯកសារជាច្រើននៅក្នុងដៃ
" លោកប្រធាន នេះជាគំរូម៉ូតសំរាប់រដូវរងារឆ្នាំនេះ និងគម្រងតុបតែងសាខាថ្មីនៅញ៉ូយ៉កផងដែរ "
" ទុកលើតុនឹងហើយ នាងចេញទៅវិញចុះ " ហូស៊ុតបដោយស្នាមញញឹមក្រោយមកលេខានោះក៏ចេញទៅបាត់ទៅ ហូស៊ុកក៏ទំលាក់ខ្លួនផ្អែកកៅអីបិទភ្នែកស្រមៃទៅកាលពីពីរឆ្នាំមុន(ស៊ុកអូនដឹងខ្លួនហើយ! ប្រសើរណាស់)
(បងមានដំណឹងអាក្រក់មួយ)
(បងយ៉ូននិយាយមក ខ្ញុំត្រៀមរួចហើយ) ហូស៊ុកចាប់ដៃរបស់ថេយ៉ុងជាប់
(ឯងមានពេលតែ 20 ឆ្នាំទៀតតែប៉ុណ្ណោះ មែការវះកាត់ជោគជ័យតែពួកយើងធ្វើមិនសូវស្អាតទេ បើហ៊ានតែចាក់ចូលជ្រៅទៀតឯងប្រហែលជាមិននៅអង្គុយនិយាយជាមួយយើងទេ)
(ខ្ញុំយល់ឲ្យតែអាចមើលជុងប៊ីធំធាត់ 20 ឆ្នាំសមល្មមហើយ) ហូស៊ុកនិយាយទាំងទប់ទឹកភ្នែក
(នៅមានទៀត 10 ឆ្នាំក្រោយបើឯងនឹងត្រូវពិការមិនអាចដើរបានទេ) ជីននិយាយបន្ថែមពាក្យគ្រប់ម៉ាត់សុទ្ធតែវាយប្រហារផ្លូវចិត្តរបស់ហូស៊ុកខ្លាំងណាស់តែគេព្យាយាមសម្រួលអារម្មណ៍ធ្វើជារឹងមាំនៅចំពោះមុខគ្រប់គ្នារីង....
សំលេងទូរស័ព្ទរោទ៍កាត់ផ្ដាច់ការស្រមៃរបស់ហូស៊ុក ពេលវេលាក៏កាត់ចូលមកបច្ចុប្បន្នវិញ រាងតូចស្រវារលើកទូរស័ព្ទមកនិយាយ
(ម៉ាមី ញាំបាយនូវ មានលេបថ្នាំហើយនូវ កុំធ្វើការច្រើនពេក) ពេលលឺសំលេងកូនហូស៊ុកហាក់សប្បាយចិត្តយ៉ាងខ្លាំង
" បន្ដិចទៀតម៉ាក់ញាំហើយចុះកូនវិញមានស្ដាប់បង្កាប់ទេ កូនត្រូវញាំបាយដូចគ្នាណា "
(បាទ ម៉ាមីចឹងប៊ីប៊ីបិទហើយម៉ាមីទៅញាំបាយចុះ)
" បាទលោកកូន " និយាយចប់ដៃស្រឡូនក៏បិទទូរស័ព្ទរួចចាកចេញទៅធ្វើតាមអ្វីដែលកូនប្រុសប្រាប់វាជារឿងធម្មតាទៅហើយជុងប៊ីតែងតេមករំលឹកគេរាល់ថ្ងៃមិនដឹងថាជាណាជាកូនឲ្យប្រាកដទេសហរដ្ឋអាមេរិក ទីក្រុង ញ៉ូយ៉ក
" ចៅហ្វាយ ខាងក្រុមហ៊ុងច្នៃម៉ូតសំលៀកបំពាក់ប្រេន J-HOPE កំពុងតែដំណើរការបើកសាខាថ្មីនៅទីក្រុងញ៉ូយ៉កទឹកដីរបស់យើងហើយ " ជេយ៍ហុចឯកសារឲ្យទៅរៀងក្រាស់ដែលមិនមានអ្នកណាឆ្ងាយទេគឺជាជុងហ្គុកនេះឯងពេលនេះគេគឺជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅញ៉ូយ៉ក ទាំងផ្លូវសរនិងផ្លូវងងឹតគឺគេគ្រប់គ្រងទាំងអស់ត្រឹមរយៈពេលតែ 2 ឆ្នាំប៉ុណ្ណោះ អ្នកណាក៏ទុកមុខឲ្យគេដែរទោះបីគេនៅក្មេងតែសម្ថតិភាពរបស់គេមិនធម្មតានោះទេ
" មានដឹងថាអ្នកណាជាម្ចាស់ក្រុមហ៊ុននេះទេ " ជុងហ្គុកនិយាយបណ្ដើរជក់បារីខ្លែមស្រាក្រហមបន្ដើរ
" គឺ ... គឺ ជុង ហូស៊ុក! " គ្រាន់តែលឺឈ្មោះមួយនេះជុងហ្គុកក៏ក្រោកឈរអស់កម្ពស់ទុកកែវស្រាក្រហមលើតុនិងញិចបារីពន្លត់រួចទាញឯកសារប្រវត្តិរូបរបស់ហូស៊ុកមកមើល
" មានស៊ើបបានអីទៀតទេ "
" ដោយសារតែឈ្មោះគេដូចជាមនុស្សដែលចៅហ្វាយចង់រកខ្ញុំក៏ស៊ើបបន្ដតែថាចៅហ្វាយត្រៀមចិត្តស្ដាប់ឲ្យច្បាស់ "
" ឆាប់និយាយមក " រាងក្រាស់អន្ទះសារយ៉ាងខ្លាំង
" គាត់ៗ រៀបការហើយ "
" ថាមិចរៀបការចឹងហេ? " ជុងហ្គុកគាំងនិយាយសឹងតែមិនចេញទៅហើយប្រាវ!
ដៃមាំចាប់កាន់កែវស្រាគប់ចោលទៅជញ្ជាំង បែកអំបែងពេញបន្ទប់គេខឹងខ្លាំងណាស់
" វាជាអ្នកណា? "
" ជាគ្រូពេទ្យម្នាក់ កូនប្រុសទីពីរនៃគ្រូសារគីម ជាមន្ទីពេទ្យល្បីប្រចាំប្រទេស "
" វាមានសិទ្ធិអីមកដណ្ដើមមនុស្សរបស់យើងនោះ មើលទៅដល់ពេលហើយដែលយើងត្រូវយកអ្វីដែលជារបស់យើងត្រលប់មកវិញ ជុង ហូស៊ុក ត្រូវតែជារបស់ ចន ជុងហ្គុកតែម្នាក់ យើងតែម្នាក់គត់ដែលអាចប៉ះពាល់ខ្លួនប្រាណរបស់គេបាន " ជុងហ្គុកនិយាយទាំងសក្រឺតធ្មេញទឹកមុខកំណាចដូចជារាជសីចឹង ដៃក្ដោបណែន ក្រសែរភ្នែកខឹងឡើងចេញសរសៃក្រហមទៅហើយ
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...