ភាគទី ២២ : ចាប់ផ្ដើមជីវិតថ្មី

208 27 1
                                    

ហូស៊ុកចាកចេញពីកន្លែងជួបជុងហ្គុករួចគេក៏មកអង្គុយយំក្រោមស្ពាននៅក្បែរទន្លេ ហាន យំផងសើចផងរវើរវាយរូបភាពរបស់ជុងហ្គុកដែលតែងតែនៅក្បែរគេ អ្នកមិនដឹងថាគេជាមនុស្សឆ្គួតផង តែតាមពិតទៅគេក៏មិនខុសពីមនុស្សឆ្គួតដែរ
" ហ្គុក! ឯងប្រហែលជាឈឺចិត្តណាស់ហើយ តែដើម្បីអនាគតឯងយើងសុខចិត្តទ្រាំ មិនមែនយើងមិនស្រលាញ់ឯងតែរវាងពួកយើងពិតជាមិនអាចចាប់ផ្ដើមបានទេ " កំពុងតែនិយាយម្នាក់ឯងទូរស័ព្ទរបស់ហូស៊ុកក៏រោទ៍ឡើងគេទាញមកមើល

" អាឡូ! ហូស៊ុកនិយាយ... ហាស! ខ្ញុំៗ ទៅឥឡូវនេះភ្លាម " ហូស៊ុកជូតទឹកភ្នែកប្រញប់ចាកចេញព្រលឹងសឹងមិននៅនឹងខ្លួន

/មន្ទីតម្កត់សព/

កាយតូចក្រោយពឺទទួលដំណឹងដ៏រន្ធត់រួចគេក៏ប្រញាប់រត់មកមន្ទីរក្សាសាកសព ជំហានជើងបោះយឺតៗដៃញ័រដោយភាពតក់ស្លុតកែវភ្នែកដាមដោយទឹកភ្នែកមាត់ញ័រគាំងនិយាយលេងចេញ

" សូមលោកពិនិត្យមើលថានេះជាម៉ាក់លោកពិតប្រាកដឬអត់ " ហូស៊ុកលឺហើយក៏ដើរមកជិតរួចសម្លឹងមើលឡើងយូរមុននឹងស្ទុះទៅឱបសព
" ម៉ាក់! ៗ ដឹងខ្លួនឡើងម៉ាក់ កុំទុកកូនចោលអីម៉ាក់ ហុឹក... ហុឹក! " រាងតូចស្រែកយំយ៉ាងឈឺចាប់គេទុកតែបដិសេដនឹងជុងហ្គុកដេញគេកុំឲ្យមករវល់ជាមួយខ្លួន គេបាត់បង់មនុស្សគេស្រលាញ់ហើយពេលនេះមកបាត់បង់ម្ដាយតែម្នាក់ទៀតតើឲ្យគេនឹងកូនពឹងអ្នកណា គេគ្មានសល់អ្នកណាទេ ពេលនេះសុបិន្ដអាក្រក់របស់គេបានចាប់ផ្ដើមហើយ....

ក្រាក!

ពេលនោះថេយ៉ុងក៏មកដល់ហើយចាប់រាងតូចដែលយំសោកមកឱប លួងលោម
" ម៉ាក់.... ហុឹកហុឹកៗ "

6 ខែក្រោយមក

ពោះរបស់ហូស៊ុកកាន់តែធំទៅៗ ពេលនេះគេរស់នៅជាមួយថេយ៉ុង ដោយសារតែមានតែថេយ៉ុងម្នាក់ប៉ុណ្ណោះដែលគេអាចពឹងពាក់បាន

" ទារកសុខភាពល្អណាស់ មែនហើយរកឈ្មោះដាក់ឲ្យគេបានហើយនៅ "
" រួចហើយ ជុង ជុងប៊ី " លឺហើយថេយ៉ុងទំលាក់ទឹកមុខចុះបន្ដិច
" នៅនឹកដល់ឪពុកក្មេងទៀតឬ ត្រូវហើយយ៉ាងណាក៏ក្មេងនេះជាកូនរបស់គេដែរ "
" កុំនិយាយចឹងអី យ៉ាងណាលោកជួយខ្ញុំច្រើនណាស់ ខ្ញុំមិនដឹងត្រូវសងគុណលោកយ៉ាងមិចទេ ពេលកូននេះកើតហើយខ្ញុំនឹងចាកចេញ "
" ខ្ញុំមិនបានដេញ ចឹងហូស៊ុកកុំទៅអី " ថេយ៉ុងចាប់ដៃរបស់រាងតូចនិយាយយ៉ាងស្រទន់
" មិនបានទេ ខ្ញុំនិងលោកមិនជាប់ពាក់ព័ន្ធគ្នានោះទេ " ហូស៊ុកប្រញាប់ដកដៃចេញតែត្រូវថេយ៉ុងទាញមកចាប់វិញ
" ស៊ុក! រៀបការជាមួយខ្ញុំទៅ ខ្ញុំសន្យាថាស្រលាញ់ក្មេងក្នុងពោះឲ្យដូចជាកូនបង្កើតរបស់ខ្ញុំចឹង បើស៊ុករៀបការជាមួយខ្ញុំចឹងពួកយើងនឹងពាក់ព័ន្ធគ្នាហើយ ស៊ុកក៏មិនបាច់ចាកចេញដែរ "
" រឿងនេះខ្ញុំសុំគិតមើលសិន "
" បានមិនថាយូរប៉ុណ្ណាខ្ញុំចាំចម្លើយរបស់ហូស៊ុក " ទាំងពីរនាក់ញញឹមដាក់គ្នាទៅវិញទៅមក ក្នុងចិត្តរបស់ថេយ៉ុងកំពុងតែមានក្ដីសង្ឃឹមថានឹងបានរៀបការជាមួយហូស៊ុកទោះបីស្គាល់ហូស៊ុកយឺតពេល និងខ្លីតែគេពិតជាស្រលាញ់ហូស៊ុកណាស់

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Dove le storie prendono vita. Scoprilo ora