ភាគទី ១២ : មិត្តភ័ក្ដថ្មី

307 36 4
                                    

រយៈពេលមួយសប្ដាហ៍បានកន្លងផុតទៅយ៉ាងឆាប់រហ័ស សាលាក៏រៀនតាមធម្មតា អ្នកគ្រូដើរចូលថ្នាក់ជាមួយនឹងសិស្សថ្មីម្នាក់ ហូស៊ុកឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង

" គឺគេ? "
" ទាំងអស់គ្នា ជីមីន នៅថ្នាក់ A ដូរមករៀននៅថ្នាក់ B របស់ពួកយើងស្វាគមន៍បន្ដិចទៅ " អ្នកគ្រូនិយាយណែនាំ សិស្សស្រីៗជាច្រើននាំគ្នាជ្រួលជ្រឺម
" សួស្ដីទាំងអស់គ្នាខ្ញុំ ផាក ជីមីន សុំជួយណែនាំផង " មាត់និយាយតែក្រសែរភ្នែកបាញ់ទៅហូស៊ុកដែលអង្គុយក្បែរបង្អួចដោយក្រសែភ្នែកព្រាន
" ទៅអង្គុយនៅតុទំនេរនោះទៅ " អ្នកគ្រូចង្អុលទៅតុទំនេរនៅក្រោយតុរបស់ហូស៊ុក នាយក៏ដើរទៅ ហូស៊ុកប្រែទឹកមុខធម្មតាចាប់អារម្មណ៍នឹងមេរៀនចំណែកជុងហ្គុកគេតាមសម្លក់ជីមីនដោយអារម្មណ៍មិនស្រណុកក្នុងចិត្តសោះ

" ទាំងអស់គ្នាបើកសៀវភៅទៅទំព័រទី 25 .... "

ម៉ោងសម្រាកថ្ងៃត្រង់បានមកដល់សិស្សគ្រប់គ្នាក៏ចាកចេញទៅរកអីញាំ

" ហូស៊ុក ហើយឬនៅ? " ជុងហ្គុកដើរមកជិតហូស៊ុកដែលឱនមុខធ្វើលំហាត់យ៉ាងយកចិត្តទុកដាក់
" រួចហើយ.... តោះ... " រាងតូចងើយមុខសម្លឹងមើលទៅជុងហ្គុកដោយស្នាញញឹម គិតថានឹងដើរចេញទៅតែក៏ត្រូវជីមីនមកស្ទាក់ផ្លូវ
" ឯងចង់យ៉ាងមិច? " ជុងហ្គុកច្រលោតភ្លាមគេមិនចូលចិត្តម្នាក់នេះទេ
" ជុងហ្គុក... " ហូស៊ុកទាញមិត្តចេញរួចដើរមកនិយាយជាមួយនឹងជីមីន
" មុខលោកយ៉ាងមិចហើយ " ហូស៊ុកសួរមុខស្មើរ
" លែងអីហើយអរគុណដែលបារម្ភ "
" មិនបានបារម្ភទេ ថយចេញបានហើយនូវ "
" ទៅញាំអីមែនទេ សុំទៅជាមួយផង " ជីមីន
" មិនបាន... " ជុងហ្គុក
" ទាក់ទងអីនឹងឯងយើងសួរហូស៊ុក មិនមែនសួរឯងទេ " ជីមីនសម្លក់ជុងហ្គុកវិញ
" ហូស៊ុក "
" ខ្ញុំឃ្លានហើយ " និយាយរួចរាងតូចក៏ដើរចេញទៅមុនបាត់ទៅ
" ស៊ុក! " ជុងហ្គុកមិនចាំយូរក៏រត់ទៅតាម ចំណែកជីមីនក៏ចឹងដែរ

កុងទីន

បរិយាកាសក្នុងកុងទីនពេលនេះហាក់បីដូចជាធុំក្លិនចំហាយឈាមចឹង ជុងហ្គុកនិងជីមីនសម្លក់គ្នាមិនឈប់ ចំណែកហូស៊កគិតតែពីញាំមិនបានចាប់អារម្មណ៍នោះទេ

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Dove le storie prendono vita. Scoprilo ora