" អា~! "
" ហូស៊ុកប្រយ័ត្ន "
" ម៉ែអើយ "ជុងហ្គុកនិង ហូស៊ុកគិតថាទៅទិញទឹកញាំហើយឡើងទៅលើដំបូលសាលាញាំអាហារថ្ងៃត្រង់តែអ្នកណាទៅដឹងនៅតាមផ្លូវបែរជាសិស្សស្រីមួយក្រុមរត់ឈូរមកសំដៅគេសំណាងហើយ ជុងហ្គុកទាញមកទាន់កុំអីក៏ក្លាយជាចេកចៀនបាត់ទៅហើយ
" យ៉ាងមិចហើយ? " ជុងហ្គុក មិនបានចាប់អារម្មណ៍ស្រីៗអស់នោះទេក្នុងកែវភ្នែកគេមានតែហូស៊ុកទេ
" យើងមិនអីទេ អរគុណហើយ តែថានេះវាមានរឿងស្អីនឹង " ហូស៊ុក ស្ងប់អារម្មណ៍បានបន្ដិចគេក៏ងាកទៅមើលពួកស្រីៗមួយក្រុង នោះថាមុននេះរត់ធ្វើអី" ដាមី! មានរឿងអី? ហូស៊ុក ចាប់ដៃសិស្សស្រីម្នាក់ដែលរៀបនឹង រត់ទៅវូងនោះដែរ
" គឺសិស្សច្បងណាមជូន ណាជាសិស្សពូកែប្រចាំសាលាទាំងឆ្លាត ទាំងសង្ហាររៀននៅអាគារខាងលិច គាត់មិនងាយដើរមកអាគារពួក យើងទេ តតាត្រូវយកសៀវភៅកិច្ចការទើបគាត់បង្ហាញខ្លួន "" ហើយមានអីគួរឲ្យចាប់អារម្មណ៍ទៅគ្រាន់តែជាប្រុសស្អាតនឹងនៅអាគារយើងក៏មានមួយដែរ " និយាយហើយងាកទៅ
ជុងហ្គុក
" អ្នកណា? " ដាមីងាកទៅតាមខ្សែភ្នែករបស់ ហូស៊ុក តែក៏ត្រូវឱនក្បាលចុះវិញ
" អូយ! យើង .... យើងទៅហើយ " ដាមី មើលទៅជុងហ្គុក ហើយក៏រត់ទៅបាត់" ស្លាប់ហើយ ជុងហ្គុក ឯងធ្វើមុខដូចចង់សម្លាប់អ្នកណាចឹង " មិញនេះ ជុងហ្គុកសម្លក់មុខរបស់ដាមី ប្រាប់បានវាគួរឲ្យខ្លាចប៉ុណ្ណា
ត្រូវបើសម្លាប់មនុស្សហើយមិនជាប់គុកយើងសម្លាប់ស្រីៗអស់នឹងតែម្តង" យើងមិនយល់ពីឯងទេ មិចស្អប់ស្រីៗខ្លាំងម្ល៉េះ បើបែបនេះមានតែឯងស្រលាញ់ប្រុស "
" អឺ! បើយើងស្រលាញ់ប្រុសតើវាយ៉ាងមិច "
" ក៏មានយ៉ាងមិច នេះស្រលាញ់អ្នកណាហាស ប្រាប់មកប្រាប់
មក " រាងតូចញោះមិត្តរបស់ខ្លួនគេមិនបានគិត" ចុះបើយើងប្រាប់ថាជាឯង " ជុងហ្គុក និយាយពិតបន្លំមែន
" យើង .... " ហូស៊ុក ចង្អុលខ្លួនឯង មិនបានចាប់អារម្មណ៌នឹងសំដីរបស់ជុងហ្គុក ទេគេគឺថាជុងហ្គុកលេងសើច
" ហាសហាស! ឯងនេះឡប់ទេឬយ៉ាងមិច មកលេងសើចអី
ឆ្គួតៗបែបនេះបានហើយ តោះមិនបាច់ខ្វល់ទេ យើងឃ្លានហើយឯងឡើងទៅលើដំបូលមុនទៅយើងទៅទិញទឹកដោះគោចេកសិនហើយចាំយើងឡើងទៅតាមក្រោយ "
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...