រាងល្ងាចបន្ដិចហូស៊ុកក៏ភ្ញាក់ឡើងងូតទឹកប្ដូរសំលៀកបំពាក់ចុះទៅក្រោមបំណងរកអីញាំតែក៏ជួបជាមួយជុងហ្គុកដែលកំពុងឈរធ្វើម្ហូប ហូស៊ុកឃើញជុងហ្គុករៀងស្ទាក់ស្ទើចង់ដើរចូលទៅតិចអត់តិច រៀបនឹងសម្រេចចិត្តថាដើរចេញតែត្រូវជុងហ្គុកក្រលេកមកឃើញ
" ស៊ុក! ភ្ញាក់ហើយ មកញាំអីសិនមក " រាងក្រាស់លើចានអាហារដែលធ្វើរួចមកដាក់លើតុអាហារមាត់ស្រែកហៅរាងតូចឲ្យមកអង្គុយ
" បាទ! " ដោយឃ្លានផងគ្មានជំរើសក៏សម្រេចចិត្តដើរចូលទៅអង្គុយញាំជាមួយជុងហ្គុកបរិយាកាសក្នុងផ្ទះស្ងប់ស្ងាត់ខុសពីរាល់ដងហូស៊ុកតិចតែពីឈ្ងោកញាំមិនខ្វល់ពីជុងហ្គុកសោះ
" ខ្ញុំឆ្អែតហើយ " ហូស៊ុកងើបមុខមកនិយាយទៅកាន់រាងក្រាស់គេប្រមូលចានដាក់កន្លែងលាងហើយក៏ប្រញាប់រត់ចេញទៅបន្ទប់វិញបាត់
" ហេ! ស៊ុក! " រកតែរាងក្រាស់ស្រែកហៅមិនទាន់មិនយល់ថាហូស៊ុកគិតអីបានប្លែកៗចឹង...
ព្រឹកថ្ងៃថ្មីបានមកដល់ហូស៊ុកប្រញាប់ប្រញាល់ភ្ញាក់ពីគេងរៀបចំខ្លួនទៅរៀនខុសពីធម្មតា ជុងហ្គុក ឃើញចឹងក៏ចម្លែកចិត្តខ្លះដែររៀបនឹងហៅឲ្យមកញាំអាហារពេលព្រឹកតែហូស៊ុករត់ចេញទៅសាលាមុនបាត់ ជុងហ្គុកមិនគិតច្រើនគេរហ័សខ្ចប់បាយដាក់ប្រអប់រួចទាញកាតាបចេញទៅតាមមិត្តខ្លួនហូស៊ុកបានឡើងឡានក្រុងសិស្សចេញទៅបាត់ ជុងហ្គុកមកយឺតគេក៏ជិះតាក់សុីតាមពីក្រោយ ជុងហ្គុកមកដល់សាលាមុនឈរចាំរាងតូចមុខរបងសាលា មួយសន្ទុះហូស៊ុកក៏មកដល់ រាងតូចគ្រាន់តែឃើញមុខជុងហ្គុកភ្លាមក៏ប្រញាប់រត់ហួសគេចចូលទៅមុនបាត់ រាងក្រាស់ឃើញថាមិនស្រួលក៏ដេញទៅតាម
" ស៊ុកឈប់សិន! នេះកើតអី... បានគេចពីខ្ញុំចឹង " ជុងហ្គុកចាប់កដៃរាងតូចជាប់សួរនាំដោយសំលេងស្មើរ
" ខ្ញុំ... ខ្ញុំអត់មានកើតអីទេ " ហូស៊ុកតបទាំងមិនមើលមុខជុងហ្គុកអីបន្ដិច
" បើមិនអីមិចនិយាយមិនមើលមុខខ្ញុំ នេះខ្ញុំគួរឲ្យស្អប់ណាស់មែនទេ " ជុងហ្គុកនិយាយទាំងអន់ចិត្តដែលហូស៊ុកស្រាប់តែព្រងើយកន្ទើយដាក់គេ
" ទេ! ទេ... យើងមិនបានស្អប់ឯងទេ... យើងគ្រាន់ទេ... "
" គ្រាន់តែអី.... " សំលេងមាំក្រលរនៅតែជំរិតសួរនាំមិនឈប់ធ្វើឲ្យហូស៊ុកពិបាកនឹងឆ្លើយ
" គឺ.... "
(យើងស្រលាញ់ឯងហូស៊ុក...) ពាក្យសំដីដែលជុងហ្គុកនិយាយកាលពីយប់នោះលោតឡើងពេញខួរក្បាលរបស់រាងតូចមិនឈប់ គេសម្លឹងមើលជុងហ្គុកហើយក៏ប្រមូលភាពក្លាហានរបស់គេមកនិយាយតបទៅជុងហ្គុកវិញ
" យើងចង់នៅម្នាក់ឯងទុកពេលឲ្យយើងខ្លះ " និយាយចប់ហូស៊ុកក៏បេះដៃជុងហ្គុកចេញរួចដើរចេញដោយទឹកមុខស្មើរ ជុងហ្គុក ឃើញចឹងគេក៏មិនជំទាស់ដែល តែគេនៅតែមានអារម្មណ៍ថាហូស៊ុកចង់គេចពីគេនៅរកលេសនៅឆ្ងាយពីគេទៀត
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...