ភាពទី ០៤ : យើងស្អប់ឯង

408 36 1
                                    

/ព្រឹកថ្ងៃថ្មី/

ហូស៊ុក ងើបលឿនជាងធម្មតា មកអង្គុយចាំអ្នកជាមិត្តក្នុងបន្ទប់ទទួលភ្ញៀវទឹកមុខហាក់ធុញថប់នឹងនរណាម្នាក់

" អ្នកមីង... "
" ភ្ញាក់ហើយឬ ជុងហ្គុក ទឹកមុខមិនសូវល្អសោះមកញាំអាហារពេលព្រឹកសិនមក "
" បាទ " ជុងហ្គុក ដើរចូលមកផ្ទះបាយដាក់កាតាបចុះរៀបនឹងអង្គុយតែក៏ត្រូវអាក់ដោយសំដីរបស់ហូស៊ុក

" មិនបាច់ញាំទេ អាល័យតែញាំតិចទៅសាលាយឺតទៅ " រាងតូច និយាយដោយមិនបានងាកមើលមុខរបស់ ជុងហ្គុក ភ្នែកដោតលើទូរទស្សន៍ដែលត្រូវគេចុតដូរប៉ុស្ដ៍ពេញមួយព្រឹកហើយ ជុងហ្គុក ងាកមកមើលមុខរបស់លោកស្រី ជុង

" ថ្ងៃនេះអាចនឹងមានព្យុះធំយកឆ័ត្រទៅផងទៅ "
" បាទ អរគុណអ្នកមីង " ជុងហ្គុក ឱនលាអ្នកជាមនុស្សចាស់

" ហើយកាលទៅ " ហូស៊ុក ស្រែកពីមាត់ទ្វារមក
" ទៅៗក្មួយ ស៊ូៗ "
" បាទ "

" ចន ជុងហ្គុក " រាងតូចស្រែកជំទាលម្ដងទៀត ឡើងផ្អើលពេញផ្ទះ
" បាទ ទៅហើយ " ជុងហ្គុក ប្រញាប់ប្រញាល់រត់ដេញតាមរាងតូចទៅចំណតឡានក្រុង មកដល់ចំណតឡានក្រុង ហូស៊ុក​ មិននិយាយអ្វីទាំងអស់រហូតឡានក្រុងមកដល់ហើយរាងតូចក៏ឡើងទៅដោយស្ងាត់ស្ងៀម រាងក្រាស់មិនហ៊ាននិយាយអីទេ ហូស៊ុក ប្រហែលនៅខឹងគេនៅឡើយ

/សាលារៀន/

អ្នកទាំងក៏បានមកដល់សាលាកជាមួយគ្នារួមទាំងសិស្សផ្សេងៗទៀត ហូស៊ុក រក្សាទឹកមុខស្មើរនៅឡើយ ជុងហ្គុក គេក៏មិននៅស្ងៀមដែលគេព្យាយាមរកនឹកវិធីដែលលួងរាងតូចឲ្យបាត់ខឹងគេ កំពុងតែដើរសុខៗ មិនដឹងជាអ្នកណាទេស្រែកហៅហូស៊ុក

" ហូស៊ុក! "
" បង ណាមជូន? " ហូស៊ុក ងាកមករកប្រភពសំលេង តែថារាល់គេតែងគេចមែនទេ ប្លែកថាថ្ងៃនេះគេបែរជាឈរចាំអ្នកដែលរត់មករកគេទៅវិញ

" ពួកយើងទៅថ្នាក់ជាមួយគ្នាទៅល្អទេ " ណាមជូនដើរមកកៀកស្មាររបស់រាងតូចធ្វើដូចស្និតស្នាលណាស់ចឹង
" ក្រែងបងរៀននៅអាគារខាងលិចអីមិចក៏បែរជានិយាយបែបនេះ ទៅវិញ "

" ថ្ងៃនេះជាថ្ងៃរៀនចល័តណានេះមិនចាំទេអី " ណាមជូនច្បិតច្រមុះរាងតូចបន្តិចបែបខ្នាញ់
" ហ៎! ត្រូវហើយ អើយ! ខួរក្បាលខ្ញុំនេះមិចមិនចាំអីសោះចឹង
បើចឹងកុំចាំយូរអីតោះយើង " ណាមជូនកាន់ដៃរាងតូចទៅថ្នាក់

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Where stories live. Discover now