" អាទិត្យក្រោយម៉ាក់ហៅពួកយើងទៅញាំអាហារពេលល្ងាចជុំគ្នា " ថេយ៉ុងដើរចូលមកក្នុងបន្ទប់រាងតូចប្រាប់ពីរដំណឹងម៉ាក់គេ
" អាចដោយសារតែរឿងរៀបការបស់ពួកយើងទេ " ហូស៊ុកងាកមកមើលមុខថេយ៉ុងដោយបារម្ភ
" មិនអីទេបងនឹងនិយាយជាមួយម៉ាក់ មានបងនៅកុំខ្លាចអី " ថេយ៉ុងចាប់ដៃរបស់ហូស៊ុកនិងញញឹមដាក់រាងតូចយ៉ាងស្រទន់
" អរគុណណាស់ "
" ទៀតហើយ ឈប់អរគុណបងទៅ យប់ហើយគេងទៅបងទៅវិញហើយ " ថេយ៉ុងក្រោកឈរហើយឱនថើបសក់របស់ហូស៊ុកមុននឹងចេញទៅ...
ប្រទេសបារាំង" ធ្វើបានល្អណាស់នេះទើបសាកសមជាកូនប្រុសប៉ា " លោកវ៉ុនហូនិយាយសរសើរកូនប្រុសមិនដាច់ពីមាត់ស្របពេលកំពុងតែញាំអាហារពេលល្ងាចជុំគ្រួសារក្នុងនោះក៏មានវត្តមានរបស់ណាមជូនដែរ
" អ្នកមីងនិងកូនប្រុសគាត់មិមចុះមកញាំអីទេឬ " ជេននីសួរទៅប៉ារបស់ខ្លួនតែក៏លួចសប្បាយចិត្តក្នុងចិត្តដែរ
" គេថាមិនស្រួលខ្លួន ជុងវ៉ូ នៅមើលម្ដាយគេហើយ តិចទៀតប៉ាឲ្យអ្នកបម្រើយកអាហារទៅឲ្យពួកគេ "
" មិនចុះមករហូតក៏បាន " ជេននីនិយាយមុខស្មើរ លោកវ៉ុនហូក៏មិនបានមាត់បន្ដញាំអាហារទៀត
" ខ្ញុំឆ្អែតហើយ " ជុងហ្គុកទំលាក់ស្លាព្រាចុះងើបឈរប្រុងនឹងដើរចេញ
" កូនញាំតិចម្ល៉េះ " លោកវ៉ុនហូ
" ខ្ញុំមានការងារដែលត្រូវធ្វើទៀត " មិនចាំឲ្យលោកប៉ាឃាត់ទាន់ជុងហ្គុកក៏ដើរចេញទៅដោយមិនងាកក្រោយ ណាមជូនឃើញចឹងគេក៏ក្រោកឈរបំណងទៅតាមជុងហ្គុក
" លោកពូខ្ញុំសុំអនុញ្ញាតទៅតាមជុងហ្គុក "
" មិនអីទេទៅចុះ " បានការអនុញ្ញាតណាមជូនក៏ប្រញាប់រត់តាមជុងហ្គុកមកដល់មុខបន្ទប់របស់គេ
" ជុងហ្គុក និយាយគ្នាបន្ដិចបានទេ " លឺបែបនេះជុងហ្គុក ដកដង្ហើមធំដោយធុញទ្រាន់ហើយងាកមកមើលណាមជូន
" ពួកយើងដូចជាគ្មានអីនិយាយផង "
" ហូស៊ុក! ហូស៊ុកសុខសប្បាយទេ "
" មិនសួរគេទៅមកសួរខ្ញុំ ខ្ញុំក៏នៅទីនេះមិចដឹងថាគេសុខឬពិបាកចិត្តនោះ "
" ពួកឯងឈ្លោះគ្នាអី មានរឿងអីកើតឡើងចំពោះអ្នកទាំងពីរទៅ " ណាមជូននូវតែទតូចសួរនាំជុងហ្គុកពីររឿងរបស់ហូស៊ុកមិនឈប់
" បានហើយ! យកពេលសួរនាំរឿងអ្នកដទៃទៅបារម្ភពីគូរដណ្ដឹងរបស់លោកទៅ កុំឲ្យខ្ញុំដឹងថាឯងធ្វើឲ្យបងស្រីខ្ញុំខូចចិត្តមិនចឹងយើងនឹងសម្លាប់ឯង " ជុងហ្គុកក្របួចកអាវរបស់ណាមជូនសម្លក់គេរួចប្រលេងវិញហើយក៏បើកទ្វារចូលបន្ទប់បាត់
" ជុងហ្គុក! "
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...