3 ឆ្នាំក្រោយមក
ពេលនេះជុងប៊ីអាយុបានបីឆ្នាំហើយគេជាក្មេងគួរឲ្យស្រលាញ់ថេយ៉ុងស្រលាញ់ចាត់ទុកជុងប៊ីដូចជាកូនបង្កើតចឹងដែរ
" ម៉ាក់ថ្ងៃនេះកូនមកមើលម៉ាក់ហើយ កូនសុំទោសដែលមិនសូវឧស្សហ៍មកមើលម៉ាក់ កុំបារម្ភពីកូនអី ពេលនេះកូនរស់នៅបានល្អណាស់ ថេយ៉ុងគេល្អចំពោះកូននិហប៊ីប៊ីណាស់ ជាការសងគុណកូននឹងរៀបការជាមួយគេ សូមម៉ាក់ជូនពោះកូនផង " ហូស៊ុកឱនគោរពម្ដាយជាលើកចុងក្រោយមុននឹងចេញទៅបាត់
ថ្ងៃរៀបការរបស់ថេយ៉ុងនិងហូស៊ុកបានមកដល់ថ្ងៃនេះរាងតូចតុបតែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីឲ្យសមជាកូនក្រមុំ
" ម៉ាមី! " ជុងប៊ីរត់មកឱបម្ដាយដោហស្នាមញញឹមគួរឲ្យខ្នាញ់
" ប៊ីប៊ី! ទុកតែមកពីណាកូន "
" ម៉ែដោះអូលី នាំប៊ីប៊ីទៅបេះផ្កាដើម្បីបាចក្នុងពីធីពេលម៉ាមីដើរលើកំរាលព្រំ " លឺចឹងហូស៊ុកក៏លើកូនប្រុសមកអង្គុយលើភ្លៅ
" ប៊ីប៊ីម៉ាមីគួរឲ្យស្រលាញ់ដល់ហើយនៀក៎ សឺត! " មិនត្រឹមតែនិយាយសរសើរថែមទាំងចាប់ថើបទៀត
" អ្នកប្រុសតូចចុះមក ពិធីជិតចាប់ផ្ដើមហើយ " អូលីជួយលើកជុងប៊ីចេញពីហូស៊ុក ហើយក៏នាំក្មេងតូចទៅឈរជិតក្មេងស្រីម្នាក់ទៀតនោះគឺ ជីនហ៊ី កូនស្រីរបស់យ៉ូនហ្គីនិងជីន ដែលមានអាយុពីរឆ្នាំ
" បងប៊ី! "
" អូនជីនហុីគួរឲ្យស្រលាញ់ណាស់ថ្ងៃនេះ "
" ចុះរាល់ថ្ងៃជីនហុីគួរឲ្យស្អប់ឬ "
" អត់ទេរាល់ថ្ងៃគួរឲ្យស្រលាញ់ ថ្ងៃនេះរឹតតែគួរឲ្យស្រលាញ់ "
" បែបនេះគ្រាន់តិច " ក្មេអទាំងពីរជជែកគ្នាយ៉ាងរីករាយដែលធ្វើឲ្យយ៉ូនហ្គីនិងជីនអត់ញញឹមមិនបាន
" កូនស្រីបងនេះខូចដល់ហើយ "
" កាត់រកអូននឹង "
" បងយ៉ូន " ជីនវាយយ៉ូនហ្គីមួយដៃដោយសារតែអៀនពេកពិធីបានចាប់ផ្ដើមប្រារព្ធឡើងជុងប៊ីនិងជីនហុីដើរនាំផ្លូវពីមុខហូស៊ុកដែលជាកូនក្រមុំទៅរកកូនកំលោះដោយអមជាមួយកាតរបាចផ្កាផងដែរ ក្រោយមកហូស៊ុកក៏ទៅដល់វេទកាក្មេងៗឈរទៅម្ខាង
" លោកគីម ថេយ៉ុង តើលោកព្រមទទួលលោក ជុង ហូស៊ុកធ្វើជាភរិយាដែលទេមិនថាស្លាប់ ឬរស់ ឬមានជម្ងឺ "
" យល់ព្រម " ថេយ៉ុងឆ្លើយតបទៅលោកអាចារ្យដោយមិនស្ទាក់ស្ទើរ
" លោកជុង ហូស៊ុក តើលោកព្រមទទួលលោក គីម ថេយ៉ុង ធ្វើជាស្វាមីដែលទេមិនថាស្លាប់ ឬរស់ ឬមានជម្ងឺ "
" ខ្ញុំ... យល់! " មិនទាន់និយាយចប់ផងហូស៊ុកក៏សន្លាប់បាត់ស្មារតីតែម្ដង
" ស៊ុកស៊ុក! អូនកើតអី "
" ម៉ាមី! "
" ឆាប់នាំគេមន្ទីពេទ្យទៅ " យ៉ូនហ្គីរត់មករំលឹកប្អូនមិនចាំយូរថេយ៉ុងក៏បីរាងតូចចេញទៅ ជីនក៏តាមមើលជុងប៊ីនិងជីនហុីមន្ទីពេទ្យ
" លោកគ្រូពេទ្យ ថេយ៍ "
" ឆាប់យកឧបករណ៍មក "
" ចាសៗ " មិនចាំឲ្យបុគ្គលិកចាត់ការគេដាក់រាងតូចទៅលើគ្រែរួចក៏ចាប់ផ្ដើមពិនិត្យភ្លាម ពេលនោះយ៉ូនហ្គីមកពីផ្លាស់សម្លៀកបំពាក់រួចក៏មកមើលស្ថានភាពប្អូនថ្លៃ
" គ្របយ៉ាងប្រក្រតីល្អដូចជាមិនមានបញ្ហាអីទេ " ថេយ៉ុងប្រាប់អាការៈដែលគេបានដឹង
" មួយរយៈនេះហូស៊ុកមានសកម្មភាពអ្វីប្លែកដែលទេ "
" មានម្ដងគេនិយាយថាឈឺក្បាល ទេមិនមែនម្ដងទេច្រើនដល់មានពេលនោះគេឈាមច្រមុះទៀតផង "
" បញ្ជូនគេទៅស្កេនខួរក្បាលទៅ "
" បងដឹងអ្វីមែនទេ "
" យកអ្វីដែលឯងនិយាយទៅគិតមើលទៅ ហូស៊ុក ទុកឲ្យបងមើលគេ ឯងទៅដោះស្រាយរឿងនៅផ្ទះទៅ ម៉ាកប្រហែលជាបារម្ភ "
" បើចឹងពឹងលើបងហើយ "
" ទុកចិត្តចុះ " និយាយហើយថេយ៉ុងក៏ចាកចេញទៅ...
" អូ! នោះគេមកល្មម " លោកវ៉ុនហូ ងាកទៅមើលវត្តមានកូនប្រុសដើរចូលមកយ៉ាងសប្បាយចិត្ត
" បងហ្គុក! " ស្រីតូចក្រោកឈរឡើងដោយការភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ជុងហ្គុក តែរាងក្រាស់មិនបានខ្វល់នោះទេ គេដឹងមុនទៅហើយថាមនុស្សស្រីដែលប៉ាគេរៀបចំឲ្យមកណាត់ជួបនោះជាអ្នកណា
" បូណា ពួកកូនស្គាល់គ្នាឬ " ប៉ារបស់ស្រីតូចងាកមកសួរ
" ពួកយើធ្លាប់រៀនសាលាជាមួយគ្នាកាលដែលនៅកូរ៉េ "
" ក្មួយជុងធ្លាប់រស់នៅកូរ៉េដែរអី "
" គឺ... "
" មិនធ្លាប់ទេនាប្រហែលជាច្រលំមនុស្សហើយ " ជុងហ្គុកអង្គុយចុះក្បែរឪពុកនិងបងស្រី
" ណាណា! ប្រហែលជាច្រលំហើយ " ជេននី យល់ពីរបំណងប្អូនគេក៏មិនបានប្រកែកច្រើន
" ហៅខ្ញុំមកដូចជាមិនគ្រាន់តែញាំបាយប៉ុណ្ណឹងទេ "
" ត្រូវហើយប៉ាគិតចង់ណែនាំកូនឲ្យស្គាល់បូណា " លោកវ៉ុនហូ
" ហេតុអីទៅ? "
" ព្រោះប៉ាគិតចង់ផ្សំផ្គុំកូនទាំងពីរ " បូណាលឺចឹងនាងរៀងអៀនបន្ដិចតែជុងហ្គុកវិញធម្មតារក្សាមុខស្មើរដដែល
" ខ្ញុំទៅវិញហើយមានការងារសំខាន់ត្រូវធ្វើ " មិនចាំឲ្យអ្នកជាប៉ាឆ្លើយតបទាន់
" ជុងហ្គុក កូនម្នាក់នេះ "
" ហេ! មិនអីទេជាកូនប្រុសរវល់ច្រើនជារឿងធម្មតាទៅហើយ " ប៉ារបស់បូណានិយាយឲ្យប៉ាជុងហ្គុកស្ងប់
អារម្មណ៍ " លោកវ៉ុនហូក៏អង្គុយចុះវិញជុងហ្គុកបើកឡានមកឈប់នៅកន្លែងស្ងាត់មួយហើយក៏ដកបារីមួយដើមមកជក់
" រភងដែលយើងឲ្យឯងធ្វើយ៉ាងមិចហើយ "
" អ្នកប្រុសហូស៊ុកបាត់ដំណឹងសូន្យផ្ទះចាស់នោះគ្មានមនុស្សនៅរយៈពេលបីឆ្នាំហើយ "
" មិនខ្វល់ថាពួកឯងធ្វើយ៉ាងមិចទេត្រូវរកគេឲ្យឃើញ " និយាយចប់ជុងហ្គុកក៏ចោលបារីទៅលើដីជាន់ពន្លត់ភ្លើងរួចក៏ដើរចូលឡានគេវិញ
" បាទចៅហ្វាយ " ជេយ៍ឱនគោរពពីក្រោយ(នេះអូនបាត់ទៅណាមិចក៏បងរកអូនមិនឃើញចឹង)
YOU ARE READING
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanfictionអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...