ភាគទី ០៦ : ស្នាមថើបដំបូង

460 45 2
                                    

" អេ! នេះពួកកូនទៅណានឹង? " លោកស្រីជុងសួរកូននិងក្មួយខណៈដែលចេញពីផ្ទះជាមួយការតុបតែងយ៉ាងស្អាត

" ហ៎! អ្នកមីងពួកយើងទៅមើលមេរៀននៅបណ្ណាល័យជាតិ " ជុងហ្គុក
" ជិះឡានប្រយ័ត្នប្រយែងផងណា "
" បាទ "
" ចឹងពួកកូនទៅហើយ " អ្នកទាំងពីរក៏ចាកចេញពីផ្ទះទៅចំណតឡានក្រុង

" ត្រូវចាំហាមយករឿងថ្ងៃនេះប្រាប់ម៉ាក់ "
" យើងដឹងហើយ " មិនយូរប៉ុន្មានឡានក្រុងក៏ឈប់ពួកគេក៏ដើរទៅបណ្ណាល័យជាតិដែលនៅក្បែរនោះ
" ណាមជូន " រាងតូចរត់ទៅឱបអ្នកជាសង្សារ

" ចាំអូនយូរទេ "
" អត់ទេបងទុកតែមកដល់ទេ "បណាមជូន ច្បិតថ្ពាល់របស់សង្សាខ្លួនបែបខ្នាញ់

" បើជួបគ្នាហើយយើងទៅហើយ " ជុងហ្គុក មើលឃើញភាពផ្អែមល្ហែមរបស់ពួកគេវារឹតតែធ្វើឲ្យគេឈឺចាប់
" អឺ!​ ពេលទៅវិញយើងតេរកឯងតោះណាមជូន "

" តែបងថាឲ្យគេទៅជាមួយពួកយើងទៅល្អទេ ឲ្យគេជួយថតរូបឲ្យពួកយើង " ណាមជូន
" ក៏បាន ជុងហ្គុក ទៅជាមួយពួកយើងទៅ " ជុងហ្គុកមិនមាត់តែក៏ងក់ក្បាលយល់ព្រមណាមជូនហុចកាំមេរ៉ាឲ្យទៅ ជុងហ្គុកហើយកៀកដៃណាមជូនចូលទៅក្នុងសួរកំសាន្ត

មនុស្សពីរនាក់ស្និតស្នាលជាមួយគ្នា ចំណែកម្នាក់ទៀតបានត្រឹមតែដើរពីក្រោយថតរូបឲ្យគេខំប្រឹងញញឹមទាំងឈឺចាប់តែក៏មិនបង្ហាញចេញមក

" ថ្ងៃនេះសប្បាយខ្លាំងណាស់ "
" អូនឃ្លានទេ "
" អូនចង់ញាំប័រហ្គឺម្រេចខ្មៅ "
" បាន ហើយជុងហ្គុកទៅញាំជាមួយគ្នាទេ "

" អត់ទេអ្នកទាំងពីរទៅញាំទៅខ្ញុំមានការមិនបាននៅកំដរទេ
ហូស៊ុក ពេលទៅវិញតេប្រាប់ខ្ញុំផង "
" ដឹងហើយ "
" ចឹងមិនរំខានទេ " ណាមជូន ញញឹមហើយក៏នាំហូស៊ុកទៅញាំអីទៅ

" ហុឹស!​ អ្នកណារំខានអ្នកណាឲ្យច្បាស់ទៅ " ជុងហ្គុក​សើចចំអកខ្លួនឯងហើយដើរចេញទៅ គេដើរមកដល់ទន្លេងហានហើយអង្គុយ មើលទេសភាពជុំវិញនោះហើយក៏នឹកស្រមៃទៅដល់ពេលដែលគេជួបរាងតូចដំបូងកាលនោះពួកគេអាយុ 13 ឆ្នាំ

" ហេ! ជុងហ្គុក ឯងធ្វើអីនឹង? " ក្មេងប្រុសម្នាក់រត់មករកជុងហ្គុកដែលឈរនៅលើបង្កាន់ដៃស្ពាន
" យើងគ្មានសល់អ្នកណាទៀតទេ "
" អ្នកណាថាឯងនៅសល់យើង ពួកយើងមកធ្វើជាមិត្តនឹងគ្នាទៅ ខ្ញុំសន្យានឹងមើលថែរឯង " ក្មេងប្រុសថ្ពាល់ខួចមុខមាត់គួរឲ្យស្រលាញ់ហុចដៃជាមួយស្នាមញញឹមហើយ ជុងហ្គុករាងស្ទាក់ស្ទើរតែពេលឃើញស្នាមញញឹមរបស់ក្មេងនោះហើយធ្វើឲ្យគេមានអារម្មណ៍ថាលេងចង់ស្លាប់

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Where stories live. Discover now