ថ្ងៃអាទិត្យមកដល់ហូស៊ុកនឹងថេយ៉ុងបាននាំជុងប៊ីមកដើរលេងតាមដែលបានសន្យា ពួកគេលេងនៅសួនកំសាន្ដជាមួយគ្នាយ៉ាងរីករាយនឹងមានសេចក្ដីសុខតែមិនបានដឹងទេថាមានក្រសែរភ្នែកមួយគូរតែងតែតាមសម្លឹងនិងលួចដើរតាមពីក្រោយពួកគេរហូត ដោយសារមនុស្សច្រើនចឹងហើយពួកគេមិនដឹងឡើយ
" មានក្ដីសុខណាស់ហេ! ចាំមើលតិចទៀតពួកឯងសប្បាយទៀតទេ " ជុងហ្គុក មើលពួកគេចាកចេញពីសួនកំសាន្ដរួចក៏ត្រលប់មកសណ្ឋាគារវិញ
" ចៅហ្វាយគិតចង់ធ្វើអ្វីបន្ដទៀត "
" រឿងដែលយើងឲ្យឯងស៊ើបពីប្រវត្តក្រុមហ៊ុនគេនោះយ៉ាងមិចហើយ "
" ពេលនេះគម្រងសាងសង់ដូចជាមានការយឺតយ៉ាវបន្ដិចព្រោះថាបញ្ហារទិញសិទ្ធិគ្រប់គ្រងមិនទាន់បានកំពុងតែចចារគ្នានៅឡើយ "
" ទៅនិយាយជាមួយលោក វីលាមទៅហើយចាត់អ្នកតំណាងទៅទាក់ទងក្រុមហ៊ុន J-HOPE ធ្វើការសហការសម្រេចគម្រង នៅមានទៀតបង្កើតគម្រងក្លែងក្លាយមួយថាយើងមានជំនួញធំចង់ឲ្យហូស៊ុកទៅញ៉ូយ៉កជួបយើងដោយផ្ទាល់តែត្រូវចាំកុំប្រើឈ្មោះពិតរបស់យើង "
" បាទចៅហ្វាយ ខ្ញុំទៅចាត់ចែងភ្លាម "...
" លោកប្រធានមានអតិថិជន ចង់ធ្វើការសហការលើគម្រងនៅញ៉ូយ៉ក ថែមទាំងដាក់ទន់ខ្ពស់ទៀតផង "
" មានដឹងថាជាក្រុមហ៊ុនអីដែលទេ "
" ក្រុមហ៊ុននេះឈ្មោះថា Alex Group ដំណើរការជោគជ័យត្រឹមរយៈពេលតែ 2 ឆ្នាំប៉ុណ្ណោះ " អ្នកជាលេខាក៏ហុចអាយជេតឲ្យទៅរាងតូចមើល
" គួរសម "
" គាត់និយាយថាបើលោកប្រធានចាប់អារម្មណ៍អាចទៅជួបគាត់នៅញ៉ូយ៉កបានដោយសារតែគម្រងនេះធំគាត់ចង់និយាយជាមួយលោកប្រធានដោយផ្ទាល់ "
" ល្អ ខ្ញុំក៏ត្រូវទៅញ៉ូយ៉កដូចគ្នា រៀបចំសំបុត្រយន្ដហោះទៅ សំរាប់ថ្ងៃស្អែក "
" ចាសលោកប្រធាន "...
សហរដ្ឋអាមេរិច ទីក្រុងញ៉ូយ៉ករាងតូចស្រឡូនស្អាតដើរចេញពីព្រលានយន្ដហោះសំដៅមករកអ្នកដែលកាន់ផ្លាកឈ្មោះរបស់គេឡើង
" លោកប្រធានឲ្យខ្ញុំមកទទួលអ្នកប្រុសហូស៊ុក "
" អរគុណ " រាងតូចឡើងឡានជាមួយអ្នកដែលរាងក្រាស់ចាត់មក ឡានបើកលើផ្លូវថ្នល់ជារឿយៗរហូតមកដល់ភូមិគ្រឹះដ៏ប្រណិតមួយ
" ទីនេះជាកន្លែងដែលអ្នកប្រុសត្រូវស្នាក់នៅ "
" ចាំបាច់ធំយ៉ាងនេះដែរអី " ហូស៊ុកមានការភ្ញាក់ផ្អើលខ្លាំងពេលមកឃើញផ្ទះធំតែគេបែរជាត្រូវនៅម្នាក់ឯង
" នេះជាការរៀបចំរបស់លោកប្រធានខ្ញុំធ្វើតាមបញ្ជារប៉ុណ្ណោះ " និយាយតែត្រឹមនេះបុរសអ្នកបើកឡានក៏ចាកចេញទៅបាត់ទៅ ហូស៊ុកសម្លឹងមើលផ្ទះម្ដងទៀតរួចក៏អូសវ៉ាលីចូលទៅក្នុងដៃស្រឡូនចាប់មូលសោរដើម្បីបើកទ្វារចូលទៅក្នុង គេសម្លឹងមើលគ្រប់យ៉ាង ផ្ទះមួយនេះមានការរៀបចំយ៉ាងប្រណិតដូចជាវិមាណសួគ៌ចឹងដែល ដើរចូលមកដល់កណ្ដាលផ្ទះក៏លឺសំលេងព្យានូដូចជាមានមនុស្សកំពុងតែលេង គេមិនគិតច្រើនក៏ដើរចូលទៅមើលតាមសំលេងនោះ គ្រាន់តែទៅដល់ក៏ឃើញបុរសមាឌធំម្នាក់ បុរសម្នាក់នោះឈប់ដេញព្យាណូហើយងាកមកមើលហូស៊ុកដែលធ្វើឲ្យរាងតូចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
" ហ្គុក? នេះ... មិចក៏ជាលោក? "
" ភ្ញាក់ផ្អើលណាស់មែនទេ? មិត្តសំលាញ់ អូទេ! គួរតែហៅថាលោកស្រី គីម... " រាងខ្ពស់ងើបឈរអស់កម្ពស់ដៃស៊កខោប៉ាវខោកែវភ្នែកមុតសម្លឹងមើលរាងតូចដែលឈរធ្វើមុខភ្ញាក់ផ្អើល
" បានន័យថាមិច នេះលោកបោកខ្ញុំមកទីនេះ "
" បើមែនតើយ៉ាងមិច មានបញ្ហា "
" ឯងប្ដូរហើយ ឯងមិនមែនជាជុងហ្គុកដែលខ្ញុំស្គាល់នោះទេ "
" ត្រូវហើយយើងផ្លាស់ប្ដូរ ហើយអរគុណឯងដូចគ្នាបើមិនមែនឯងយើងក៏មិនក្លាយជាចឹងដែរ គួរតែផឹកដើម្បីអបអរយ៉ាងមិចដែរ " និយាយហើយជុងហ្គុកក៏កាន់ស្រាក្រហមពីកែវមួយយកមកហុចឲ្យហូស៊ុក ដោយមិនគិតច្រើនហូស៊ុកក៏ទទួលយកមកផឹកក្រោយឃើញជុងហ្គុកផឹកហើយ
" ខ្ញុំមិនសហការជាមួយក្រុមហ៊ុនលោកទេ " ហូស៊ុកដាក់កែវចុះលើតុរួចរៀបនឹងដើរចេញតែក៏មានអារម្មណ៍ថាវិលមុខ ក្នុងខ្លួនក្ដៅរោលរាល គេងាកមកមើលជុងហ្គុកយ៉ាងស្រពិចស្រពិល
" យ៉ាងមិចមានអារម្មណ៍មែនទេ " ជុងហ្គុកញញឹមចុងមាត់
" លោកដាក់អីក្នុងកែវស្រា អ្អឹក! "ទឺត!
សួរមិនទាន់ចាប់ផងក៏ត្រូវជុងហ្គុកចាប់ច្របាច់កផ្ដួលទៅលើព្យាណូក្បែរនោះ
" ដាក់អីឯងដឹងច្បាស់ណាស់ តែយើងមិនជួយឯងទេ " និយាយចប់ជុងហ្គុកក៏ដើរចេញបាត់ទុកឲ្យហូស៊ុក ស្រើបស្រាលរវើរវាយតែឯង
" អូ! ខាងនោះមានកាំមេរ៉ា វានឹងថតសកម្មភាពឯងគ្រប់យ៉ាង " ដើរបានបន្ដិចនាយក៏ងាកមកប្រាប់ហូស៊ុករួចក៏បន្ដដំណើរចាកចេញហូស៊ុកដែលព្យាយាមទប់អារម្មណ៍របស់ខ្លួនគេប្រឹងងើបឈររហូតប្រទះនឹងអាងទឹកធំមួយនៅកណ្ដាលផ្ទះគេ មិនគិតច្រើនក៏លោតចូលទៅ សំណាងអាក្រក់គឺលោតចំកន្លែងទឹកជ្រៅ ដែលធ្វើឲ្យគេឈ្លក់ទឹករហូតសន្លប់បាត់ ជុងហ្គុកដែលមើលតាមកាំមេរ៉ាគេក៏ស្រវារត់មកមើលគេលោតចូលទៅក្នុងទឹកហើយស្រង់រាងតូចឡើងមក គេធ្វើចលនាបេះដូងរបស់ហូស៊ុក និងបញ្ជូលខ្យល់តាមមាត់ឲ្យគេខ្ចាក់ទឹកចេញមក ទីបំផុតក៏បានសម្រេច
" ហ្គុក! " និយាយបានមួយមាត់នេះរាងតាូចក៏សន្លាប់បាត់ទៅជុងហ្គុកមិននិយាយច្រើនក៏បីកាយតូចចូលទៅក្នុងបន្ទប់បាត់ទៅ
ESTÁS LEYENDO
មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️
Fanficអារម្មណ៍ដែលស្រលាញ់គេតែម្នាក់ឯង វាពិតជាពិបាកខ្លាំងណាស់ ក្នុងបេះដូងគេយើងមានឋានៈត្រឹមតែជា «មិត្ត» ជុងហ្គុក : អារម្មណ៍ដែលយើងមានចំពោះឯងគឺវាលើសពីពាក្យថា «មិត្ត» យើងដឹងថាឯងតែងតែមើលរំរលងមិត្តម្នាក់នេះ យើងមិនសុំច្រើនទេ ត្រឹមបាននៅក្បែរឯងមានឋានៈជាមិត្តយល់ចិត្...