ភាគទី ៣០ : កុំធ្វើពុត

249 34 0
                                    

" ប៉ាថេយ៍ពេលណាម៉ាក់មកវិញ " ជុងប៊ីនជជីកសួរនាំថេយ៉ុងមិនឈប់ពីហូស៊ុក
" ប៉ាក៏មិនដឹងដែរតែកូនកុំបារម្ភអីម៉ាក់កូននឹងត្រលប់មកវិញ "
" បាទ " ថេយ៉ុងអង្អែលសក់ក្មេងតូចបន្ដិចរួចជុងប៊ីក៏រត់ចេញទៅលេងនៅខាងក្រៅវិញ ចំណែកថេយ៉ុងបន្ដព្យាយាមទាក់ទងទៅហូស៊ុកតែនៅតែគ្មានអ្នកលើកទាក់ទងមិនបាន
" ហេតុអីខ្ញុំមានអារម្មណ៍មិនសូវល្អសោះចឹង ហូស៊ុកអូនកុំកើតអីឲ្យសោះណា "

...
" អ្នកនាង? "
" យ៉ាងមិចរកអាក្មេងនោះឃើញទេ "
" សុំទោសអ្នកនាងរកមិនឃើញទេ " អ្នកជាកូនចៅឆ្លើយដោយការភ័យខ្លាច
" គ្មានបានការគ្រាន់តែប្រុសទន់ខ្សោយម្នាក់ក៏ពួកឯងចាត់ការមិនបានសមឲ្យយើងទុកជីវិតឲ្យឯងទេ " ជេននីស្រែកសម្លុតដោយក្រសែរភ្នែកកំណាច
" អ្នកនាងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅ ខ្ញុំសន្យាយថានឹងមិនឲ្យថ្លោះថ្លូយទៀតទេ "

ផាំង! អ្ហឹក!

មួយគ្រាប់ទំលុះក្បាលធ្វើឲ្យកូនចៅដែលធ្វើការបរាជ័យនោះស្លាប់ភ្លាមៗនៅនឹងកន្លែង
" អូសចេញទៅ "
" បាទអ្នកនាង " សាកសពបុរសនោះត្រូវបានអូសចេះកាត់មុខរាងចំណាស់ដែលជាលោកប៉ាគាត់ក៏មិនបានមាត់កឬជេរស្ដីកូនស្រីឡើយព្រោះទាំងនេះមិនមែនលើកទីមួយឡើយ
" កូនសម្លាប់វាចោលចឹងធ្វើមកចដឹងដំណឹងរបស់អាក្មេងនោះទៅ "
" វាប្រាប់កូនអស់ហើយ ទុកក៏គ្មានប្រយោជន៍ព្រោះកូនមិនចញលចិត្តប្រើប្រាស់មនុស្សបរាជ័យទេ " ជេននីតបដោយមិនញញើតអីបន្ដិច
" កូនត្រូវធ្វើយ៉ាងណារកក្មេងនោះឲ្យឃើញ បើចាប់បានទាំងរស់ក៏សម្លាប់វាចោលទៅ កុំឲ្យវែងឆ្ងាយ "
" រឿងនេះកូនចេះចាត់ចែងហើយ "
" និយាយចឹងកូនមានឃើញជុងហ្គុកទេ "
" នេះហើយជាមូលហេតុ ពេលនេះគេគួរតែនៅជាមួយអាក្មេងនោះហើយ តែស្ដាយកូនរកទីតាំងមិនឃើញទេ បើទោះជារកឃើញក៏មិនប្រាកដថាសម្លាប់ក្មេងបោះបានដោយងាយដែរ "
" កូនមិនខ្លាចវាបកអាក្រាតរឿងកូនសម្លាប់ម្ដាយវានិងរឿងដែលប៉ានិយាយឲ្យវាចាកចេញពីជុងហ្គុកទេឬ? "
" សម្រាប់កូនវាគ្មានថ្ងៃដឹងឡើយថាម៉ែវាកូនជាអ្នកសម្លាប់តែសម្រាប់ប៉ា កុំបារម្ភវាមិនហ៊ានប្រាប់ឡើយថាប៉ាជាអ្នកបំបែកបំបាក់រវាងគេនិងជុងហ្គុក "
" កូនអាចធនាទេ! "
" វាស្រលាញ់កូនប្រុសវាណាស់កាលពីពីរឆ្នាំមុនកូនជួបវាម្ដងដោយចៃដន្យកូនក៏ឈ្លាតនិយាយគំរាមវាដូចគ្នា "
" កូនស្រីប៉ាពិតជាឆ្លាតមែន "
" កាត់តាមលោកប៉ានោះទេ " ពីរនាក់ប៉ាកូនលើកកែវស្រាក្រហមដែលចាក់ត្រៀមជុលគ្នាហើយផឹកអបអរដែលផែនការបានសម្រេច

មិត្តកំពូលស្នេហ៍ "THE SELFISH" «ចប់» ✔️Where stories live. Discover now