ភាគ5
ព្រឹកថ្ងៃថ្មី
5:00am
ពេលនេះជីមីនកំពុងរត់ខ្វែងជើងទាំងព្រឹកមកធ្វើម្ហូបអោយលោកប្ដីណាត្រូវទៅរៀនពីព្រឹកផង
«អររុណសួស្ដីជីមីន មិចក៏ភ្ញាក់ពីព្រឹកម្លេះ»ម៉ែដោះរាក់ទាក់ជីមីនតែក៏ចំលែកដែរឃើញជីមីនភ្ញាក់ពីព្រឹកដូចប្រញាប់ទៅណាចឹង
«ខ្ញុំមកធ្វើអាហារអោយជុងណាម៉ែដោះ»ជីមីនញញឹមស្រស់ដាក់ម៉ែដោះដូចខ្លួនមិនហត់អ្វីសោះទាំងខ្លួនធ្វើការពីម្សិលមិញពេញមួយថ្ងៃដល់យប់ហើយឥលូវងើបពីព្រឹកទៀត
«ចាំម៉េដោះធ្វើការបាន ជីមីនហត់ហើយទៅសំរាក់ទៅ»ម៉េដោះ
«មិនអីម៉ែដោះខ្ញុំចង់ធ្វើអោយជុងណា»ជីមីនញញឹមហើយដើរទៅធ្វើម្ហូបដូចមានសេចក្ដីសុខដល់ហើយ
-រំលង-
«រួចហើយ»ជីមីន ញញឹមសរសើរខ្លួនឯង
«ម៉ែដោះ2ប្រអប់នេះអាហារថ្ងៃត្រង់របស់បងជេកនិងជុងណា ម៉ែដោះចាំអោយគាត់ផង»ជីមីនផ្ដាំផ្ញើរម៉ែដោះ
«ហាក ចុះជីមីនមិនញាំសិនទេ?»ម៉ែដោះ
«អត់ទេខ្ញុំប្រញាប់រៀបខោអាវអោយជុងហើយត្រូវទៅរៀនទៀត»ជីមីននិយាយហើយឈរដោះអៀមធ្វើម្ហូបចេញ
«អួយ ធ្វើចឹងប្រយ័ត្នឈឺក្រពះណា»ម៉ែដោះបារម្មហ៏ឃើញរាងតូចស្រាប់ផង
«មិនអីទេម៉ែដោះខ្ញុំទៅរៀបចំខោអាវអោយជុងសិន»ជីមីនរត់ទៅខាងលើយ៉ាងលឿនព្រោះមិញនេះចំណាយពេលធ្វើម្ហូបអស់1ម៉ោងជាងហើយខ្លាចទៅរៀនមិនទាន់
«ក្មេងនេះ»ម៉ែដោះអស់សំណើចនិងចរិកជីមីនណាស់
—បន្ទប់ជុងហ្គុក-
ជីមីនបើទ្វាថ្នាមៗដើរលបៗខ្លាចខ្លាកំពុងដេកភ្ញាកមកស្ដីអោយ
«អូយ»ជីមីនថ្ងូតិចៗដោយសារបន្ទប់រឿងងងឹតចឹងធ្វើអោយដើរមិនប្រយ័ត្នបុកចុងគ្រែ
«ឈឺណាស់»ជីមីនពេបមាត់«ជាំឬអត់នាក»ជីមីនរអូរបណ្ដើរដើរចូលបន្ទប់សំលៀកបំពាក់បណ្ដើរទាំងមិនដឹងថាមានភ្នែកមួយគូរតាមមើលពីក្រោយ
«ស្លាក់ស្លើត»រាងក្រាសនិយាយម្នាក់ឯងពេលជីមីនចូលទៅបាត់
មួយសន្ទុះក្រោយជីមីនចេញមកវិញហើយឃើញជុងហ្គុកនៅដេកនៅឡើយក៏ដើរទៅជិត
«ដេកចឹងគួរអោយស្រលាញ់ណាស់ ដូចទន្សាយចឹងលោកប្ដី»ជីមីនយកដៃប៉ះច្រមុះជុហ្គុកតិចហើយងើបដើរចេញពីបន្ទប់វិញ
«ទន្សាយ?»ជុងយកដៃប៉ះកន្លែដែរជីមីនប៉ះមិញ«ក្មេងល្ងងនេះ»ជុងនិយាយញញឹមអត់ដឹងខ្លួន
«អាជុងឯងកើត ឆ្កួតអី! ឯងមិនបានស្រលាញ់ប្រុស ឯងស្រលាញ់ជេសសុី»ជុងហ្គុកងើបអង្គុយស្វាវតែម្ដងហើយមួមៅនឹងខ្លួនឯងណាស់«បងចាំអូនជេសសុី បងស្រលាញ់អូន»ជុងមើលរូបក្នុងអេក្រងទូរស័ព្ទជារូបខ្លួននឹងជេសសុីសង្សាចាស់ជុងហ្គុកដែរសុំបែកគ្នាមួយរយះដោយសារត្រូវរៀនបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។ (ជេសសុីនិងជុងហ្គុកទើបទាក់ទងគ្នាបាន6ខែក៏បែកគ្នា)
—8:00am—
បន្ទប់ទឹក
«ឆឺស ចេះរៀបគ្រាន់បើ»ជុងសរសើរជីមីនដែររៀបឆុតសំរាប់ធ្វើការអោយគេទាំងគេមិនបាច់ប្រាប់ ហើយស្អាតសុីគ្នាទៀតផង
ជុងហ្គុកចុះមកដល់ក្រោមបាត់ជីមីនទៅហើយតែអ្វីចំលែកគឺម្ហូបព្រឹកនេះ គ្រាន់ចូលដល់ទុកអង្គុយភ្លាមចាប់បានថាភ្លែកមិនដូចរាល់ដង
«ម្ហូបថ្ងៃនេះអ្នកណាអ្នកធ្វើអុំ»ជុងនិយាយ
«អ្នកប្រុសតូចជាអ្នកធ្វើចាស»ម៉ែដោះឆ្លើយហើយដួសបាយអោយជុងហ្គុក
«អឹម ហើយគេទៅណាហើយ»ជុងសួរបណ្ដើរហុតទឹកស៊ុបបណ្ដើរ(ក្មេងនេះធ្វើម្ហូបរស់ជាតិមិនអន់ទេ)ជុងគិត
«គាត់ទៅរៀនមុននេះលោកប្រុស»ម៉ែដោះ
«អឹមអូខេ»ជុងញាំរួចដើរចេញរៀបនឹងចេញទៅធ្វើការជាមួយមនុស្សជំនិតតែម៉ែដោះឃាត់
«លោកប្រុសអ្នកប្រុសជីមីនផ្ញើរអាហារថ្ងៃជូនហើយនេះរបស់លោកជេក»ម៉ែដោះហុចអោយជេកដែរធ្វើមុខលេងលង
«មានរបស់ខ្ញុំដែរ»ជេកសួរឆ្ងល់
«ចាសអ្នកប្រុសតូចផ្ញើរអោយដូចគ្នា»ម៉ែដោះនិយាយមិនបានមើលមុខជុងហ្គុកដែរខឹងកូនចៅទាំងគ្មានមូហេតុសឹងតែហក់សុីក្បាល
«ឯងនៅយូរទៀតទេ»ជុងសួរទាំងដើរមួមៅចេញទៅ
«បាទទៅហើយចៅហ្វាយ ខ្ញុំទៅអុំ»ជេកប្រាប់ម៉ែដោះហើយប្រញាបើរត់ទៅតាមចៅហ្វាយចិត្តក្ដៅ
«ក្មេងនេះហ៊ានយកចិត្តប្រុសផ្សេងមុខយើងផងហេចាំមើរមកផ្ទះដឹងគ្នាមិនខាន»ជុងនិយាយទាំងក្ដៅចិត្តពេលចូលដល់ក្នុងឡាន។
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...