ភាគ28
នេះរយះពេលជាង1ឆ្នាំហើយដែរជីមីនដេកលើគ្រែមិនភ្ញាក់នោះ។ ជុងហ្គុកប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ គេចំណាយពេលធ្វើការ នៅជាមួយជីមីននឹងមើលថែរកូន ហើយស្ទើតែមិនសូវបានទៅក្រុមហ៊ុននោះទេ គេសុខចិត្តយកការងារមកធ្វើនៅមន្ទីពេទ្យបើគ្មានការចាំបាច់ក៏មិនចេញពីជីមីន ធ្វើអោយអ្នកផ្ទះក្លារីសបារម្មហ៏ពីសុខភាពគេគ្រប់គ្នា។ សម្រាប់ជុងមីនពេលនេះគេអាយុ5ឆ្នាំហើយ គេចូលរៀនហើយក៏ឆ្លាតណាស់ពេលមកពីរៀនក៏នៅមន្ទីពេទ្យជាមួយប៉ាគេមើលថែរជីមីនដូចមនុស្សធំ ធ្វើអោយគេស្រលាញ់គ្រប់គ្នា។
ដូចពេលនេះចឹងជុងហ្គុកអង្គុយកាន់ដៃជីមីននៅក្នុងមន្ទីពេទ្យចាំមនុស្សជំនិតយកកូនចេញពីរៀន
«ជីមីន ហា អូនចងដេកយូរប៉ុនណាទៀតហាអូន»ជុងស្រក់ទឹកភ្នែកមើលប្រពន្ធដែរដេកនៅលើគ្រែមានបំពុងអុកសុីសែនជំនួយ តាំងពីជីមីនដេកលើគ្រែមកជុងហ្គុកគ្មានថ្ងៃដែរមិនយំទេ គេនឹកប្រពន្ធ នឹកស្នាមថើបនឹកគ្រប់យ៉ាងរបស់ជីមីនខ្លាំងណាស់
«អូនឆាប់ក្រោកមកណា កុំដាក់ទោសបងបែបនេះអី បងយល់អារម្មហ៏ចាំគេហើយអូន ចឹងក្រោកមកណាបងពិបាកទ្រាំណាស់ជីមីនហា»ជុងហ្កុគយំដាក់ក្បាលលើដៃជីមីន មានអារម្មហ៏ចងតែស្លាប់ទេ
ក្រាក.....
«ជុងហ្គុកហា»ជីនដើរចូលមកមានអង្គរក្សជួយកាន់ផ្លែឈើនឹងរបស់ក្មេងលេងមកជាមួយដែរ
«ម៉ាក់ មកលេងជុងមីនហេ»ជុងហ្គុគជូតទៅភ្នែកសួរជីនធ្វើដូចគ្មានអីកើតឡើង គ្រួសារគេដឹងរឿងហើយហើយសូហ្គាក៏អត់ទោសអោយគេដែរពេល អ្នកមិនអត់ទោសបើពេលមកដល់ដំបូងជុងហ្គុគដូចមនុស្សគ្មានវិញាញអង្គុយយំមើលជីមីន ហើយជុងមីនដេកជាប់នោះ អស់ភាពជាម៉ាហ្វៀកំណាច
«នឹងហើយ ម៉ាក់មកមើលកូន»ជីនចូលទៅអោបជុងហ្គុគដែរអង្គុយមើលមកខ្លួន
«ចុះអត់មានអ្នកណាជូនម៉ាក់មកទេ»ជុងអោបសួរជីនគេហត់នឿយណាស់គេត្រូវការភាពកកក្ដៅពីម្ដាយដូចគ្នា
«មានសូហ្គាតែគេទៅក្រៅជាមួយថេ ថ្ងៃតិចទើបមក»ជីនប្រាប់ដោយសារសូហ្គាទៅមើលហាងជាមួយថេ ហើយម្យ៉ាងពួកគេក៏ជិតរៀបការដែរ តាមពិតថេចងរៀបការឆាប់ៗខ្លាចសូហ្គារត់ចោលគេទៀតគេយំស្លាប់មិនខានតែសូហ្គាបែរជាពន្យាពេលថាចាំជីមីនដឹងខ្លួនហើយថេក៏អាយុ35ទៅហើយទើបសូហ្គាព្រមរៀបការ
«បាទម៉ាក់អង្គុយមកចឹង»ជុងហ្គុកងើបអោយជីនចូលមកអង្គុយវិញម្ដង
«លោកតា ប៉ា»ជុងមីនបើកទ្វារត់មកអោបជីន
«អីយ៉ា ជុងមីនចៅតាថើបសិននឹកណាស់»ជីនថើបជុងមីនធ្វើអោយក្មេងតូចសើចកខឹក
«ម៉ាក់ខ្ញុំផ្ញើ ជីមីនសិនបានទេខ្ញុំត្រូវក្រុមហ៊ុនហើយចាំខ្ញុំយកជុងមីនទៅមួយ»ជុងប្រាប់ព្រោះគេមានការសំខាន់ត្រូវទៅដោះស្រាយនៅគ្រុមហ៊ុន
«ចុះមិនទុកជុងមីននៅទីនេះទៅកូន»ជីនសួរចងនៅជាមួយចៅនេះអោបមិនទាន់ឆ្អែតផង
«កូនចងចេញមកវិញនាំគេទៅទិញរបស់រៀនផងម៉ាក់»ជុង
«អូខេចឹងក៏បាន»ជុងហ្គុកចូលទៅពកូនពីម្ដាយហើយអោនលាគាត់មុននឹងដើរទៅមើលជីមីនបន្តិច
«បងទៅក្រៅតិចមកវិញណា ជុងមីនបាយបាយម៉ាក់ទៅកូន»ជុងថើបដៃជីមីនហើយប្រាប់គេដូចទម្លាប់ធ្វើអោយជីនជាម្ដាយអាណិតកូនខ្លោចចិត្ត
«បាយបាយម៉ាក់»ជុងមីនប្រាប់ជីមីនហើយក៏អោបកប៉ាគេចេញទៅក្រោមខ្សែភ្នែកជីនដែរតាមសម្លឹងកូនទាំងទឹកមុខពិបាកចិត្ត
_____
សម្ព័នក្រុមហ៊ុនយក្សក្លារីសគ្រុប
ជុងហ្កុគទៅប្រជុំទុកអោយជុងមីនអង្គុយក្នុងអូហ្វិសម្នាក់ឯង
មួយសន្ទុះមិនដឹងអ្នកណាចូលមកបន្ទប់ដោយគ្មានមាយាទ
ក្រាក
«ជុងហា»ស្រីសក់ក្រហមបបូមាត់ក្រហមចូលមកនោះគឺតូហ្វីសាដែរជាកូនម៉ាហ្វៀតាមស្រលាញ់ជុងហ្គុគទាំងដឹងថាគេមានប្រពន្ធកូនហើយនោះ
«ឯងជាអ្នកណា ឯណាជុង»នាងសួរជុងមីនដែរអង្គុយសរសេអក្សរនៅតុអគ្គនិយករបស់ប៉ាគេ
«មានលឺយើងសួរទេហាស អាក្មេងឈ្លើយ»ជុងមីនងើយមុខឡើងលើកញ្ចើមមួយចំហៀង មុខធុញ
«ហើយយ៉ាងមេច បើខ្ញុំមិនចងឆ្លើយ»ជុងមីនគេនៅតែគួរអោយស្រលាញ់តែកាន់តែធំគេកាន់តែដូចប៉ាគេ មានចរិកកាចហើយមិនសូវម៉ាត់កសម្រាប់អ្នកក្រៅ
«ឯង អាក្មេងគ្មានម៉ែប្រដៅ»តូហ្វីសាខឹងចងហក់ទៅវៃជុងមីនទៅហើយតែគេខ្លាចមានគេមកឃើញហើយនាងមិនដឹងថាជុងមីនជាកូនជុងហ្គុកទេ
«កុំជេម៉ាក់យើង»ជុងមីនខឹងយកកំប៉ុងប៉ាគេដាក់បិចគប់ទៅស្រីស្អាតមួយទំហឹងខឹងស្ទើផ្ទុះមកហ៊ានថាអោយម៉ាក់គេ
«ឯងហ៊ានកប់យើងផងហេ»តូហ្វីសាចូលទៅចាប់ជុងមីនហូសចេញពីកៅអី
«នាងធ្វើអីកូនយើងហាស»សម្លេងដូចតោក្រហឹមស្រែកមួយទំហឹងដែរមានគេមកហ៊ានចាប់ទាញកូនគេ
«គឺជុងអូនសួរគេធម្មតាតែគេហ៊ានយកកំប៉ុងដាក់បិចគប់អូន»នាងភ័យដូចគ្នាមិនស្មានថាក្មេងនេះជាកូនជុងហ្គុកសោះ
«នាងកុហកនាងជេម៉ាក់ នាងហ៊ានថាអោយម៉ាក់យើង»ជុងមីនស្រែកយកៗថាអោយនាងធ្វើអោយនាងភ័យស្លេកមុខ
«ជុងមីនមករកប៉ាមកកូន»ជុងហៅកូនដែរឈមិនឆ្ងាយពីខ្លូនហើយជុងមីនដើរមកជុងក៏ពឡើង
«ជុងស្ដាប់អូនសិន អូនមិនបាន»ស្រីស្អាតចងយកលេស
«មិនបាច ជេក»ជុងស្រែកហៅមនុស្សជំនិត
«បាទចៅហ្វាយ»ជេកចូលមក
«ឯងយកនាងទៅប្រដៅចេញទៅ តែមិនបាច់អោយស្លាប់»ជុងហ្គុគប្រាប់
«បាតចៅហ្វាយ»ជេកអោនក្បាលហើយអោយកូនចៅចូលអូសនាងចេញ«អត់ទេជុង អត់ទេ»នាងខំស្រែកសុំក្ដីមេត្តាតែមើលទៅដូចមិនបានផលសោះ កូនចៅជុងចាប់អូសនាងចេញបាត់ជុងហ្គុគក៏ពកូនមកអង្គុយនៅលើសាឡុងក្នុងបន្ទប់ខ្លួន ដាក់អោយកូនដេកលើខ្លួនគេទាំងទឹកមុខហត់នឿយ
«ប៉ាសូមទោសណាកូនដែរអោយមនុស្សបែបនេះមករញេរញៃនឹងកូន»ជុងអង្អែលក្បាលមានអារម្មហ៏ខុសដែរទុកកូននៅម្នាក់ឯង
«ប៉ាមិនខុសតែមីងម្នាក់នោះអ្នកខុស»ជុងមីនអោបប៉ាគេប្រាប់«ប៉ាហា»ជុងមីនហៅ
«បាទកូន»ជុងហ្គុក
«ពេលណាទើបម៉ាក់ភ្ញាក់វិញ កូននឹកម៉ាក់ណាស់»ជុងមីនយំនឹកម៉ាក់គេបើម៉ាក់គេនៅគ្មានអ្នកណាហ៊ាននិយាយអោយគេបែបនេះទេ
«ម៉ាក់ជិតក្រោកហើយណាកូនណា»ជុងហ្គុគលួងកូនតែវាក៏ដូចជាពាក្យលួងខ្លួនឯងដែរតែសុខសុខទូរស័ព្ទគេក៏រូឡើង
~~When you're gone the piece of my heart are missing you~~~(សម្លេងទូរស័ព្ទជុង)
«ហាឡូ»ជុងនិយាយទាំងដៃអោបកូន
«ម៉ាក់ថាមិច»ជុងស្រែកដោយការភិតភ័យ
«ខ្ញុំទៅភ្លាម»ជុងនិយាយហើយដាក់ទូរស័ព្ទចុះទាញអាវក្រៅអោយកូននឹងខ្លួន
«ប៉ាមានរឿងអី»ជុងមីនឃើញប៉ាគេប្រញាប់ក៏សួរ
«យើងទៅរកម៉ាក់ណាកូន»ជុងប្រាប់កូនហើយប្រញាប់ចេញទៅមន្ទីពេទ្យរកជីមីន
_______
NewYork-Presbyterian Manhattan Hospital
ជុងហ្គុករត់មកបន្ទប់សង្រ្គោះបន្ទាន់ជាមួយកូនគេ ទៅដល់ឃើញជីន ណាមជូន សូហ្គា ថេ នឹងជេហូបនឹងអង្គរក្សជាច្រើនឈទ្រៀបត្រាពេញទីនោះតែម្ដង
«ជុងមីនមកពូមក»សូហ្គាចូលទៅយកក្មួយពីជុងហ្គុកហើយជុងក៏ដើរទៅរកជីនយ៉ាងលឿន
«ម៉ាក់ជីមីនកើតអី»ជុងចាប់ដៃជីបសួរ ពេលគេចេញទៅជីមីននៅមិនអីទេហេតុអីសុខសុខទៅជាសង្រ្គោះបន្ទាន់បែបនេះ
«ម៉ាក់ក៏មិនដឹងសុខសុខ ជីមីនក៏កន្ទ្រាក់ដៃជើងឈាមតាមមាត់ម៉ាក់ក៏ហៅពេទ្យមកជួយទៅ»ជីននិយាយគេភ័យណាស់ដែរសុខៗកូនប្រសាគេទៅជាបែបនេះ
«សូមអង្វអូនកុំកើតអី»ជុងដើរទៅចាំមុខទ្វាបន្ទប់មួយសន្ទុះដុកទ័រក៏ដើរអោនមុខចេញមក
«ដុកទ័រ តើប្រពន្ធយើងយ៉ាងមិចហើយ»ជុងចាប់ដៃសួរដុកទ័រ
«អោយខ្ញុំសូមទោសផង ពួកយើងប្រឹងអស់ពីសមត្ថភាពហើយ គាត់បានទៅផុតហើយ»ដុកទ័រអោនក្បាលសូមទោស គ្រាន់តែគាត់និយាយចប់ភ្លាមជីននិង សូហ្គាយំយកតែម្ដង
«មិនពិតឯងកុហកយើង»ជុងកំរោលក្របួចក៏ពេទ្យ
«អោយខ្ញុំសូមទោសផង»ដុកទ័រនិយាយសូមទោសដដែរ
«មិនពិត ទុកអោយយើងជាអ្នកចូលទៅវិញ»ជុងរត់ចូលទៅ ដោយពួកគេក៏មិនហាម ណាមជូន ជីននឹងគ្រប់គ្នាឈនៅមាត់ទ្វាមើលទៅជុងហ្គុកដែរលុតជុង្គុងអោបជីមីនដែរដេកមិនទាន់ដោះខ្សែរចង្វាក់បេះដូងចេញ
«ជីមីន ហា អូនឈប់លេងទៅបង ដឹង បងខុសទើបអូនធ្វើបាបបង ហឹកហឹកតែបងឈឺហើយអូន កុំដាក់ទោសបងអោយរស់នៅឯការបែបនេះអី ត្រលប់មកវិញមកអូន មករៀបការជាមួយគ្នា មកមើលថែរកូនយើងជាមួយគ្នា»ជុងស្រែកយំអោបដង្ហើយហៅជីមីនអោយត្រលប់អ្នកមើលយំនឹងអាណិតគេណាស់ ហើយក៏សោកស្ដាយមិនគួរណាមនុស្សល្អដូចជីមីនមកស្លាប់បែបនេះ«ជីមីន ក្លារីស អូនទៅមិន បានទេអូន ជារបស់បង អូនទៅបានបើបងអោយអូនទៅ ហឹកហឹហា ជីមីនបងមិនយល់ព្រមអោយអូនទៅទេ អូនជាដង្ហើមជាជីវិតបង អូនគ្មានសិទ្ធទៅទេ»ជុងហ្គុគយំស្រែកដូចមនុស្សឆ្កួតបាត់បងសតិ ជីនចងចូលទៅឃាត់តែណាមជូនហាម«កុំអីអូនបណ្ដោយគេទៅ»ណាមជូនប្រាប់ជីនដែរយំសសឹក
«យកបេះដូងសងបងវិញមក អូនសម្លាញ់បងអង្វកុំដាច់ចិត្តទៅចោលបង អាណិតបងផងអូន បើចងទៅយកបងទៅផងបងរស់មិនបានទេអូនបើគ្មានអូន»សម្ដីជុងហ្គុគធ្វើអោយអ្នកស្ដាប់ស្មានមិនដល់ថាប្រុសសាហាវដូចជុងហ្គុគចងស្លាប់តាមជីមីនបែបនេះ
#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...