ភាគ7
តុកតុក
«មីនីហា ភ្ញាក់ឡើងព្រឹកហើយ»ម៉ែដោះចូលមកហៅជីមីនតែឃើញថាដេកលក់ស្រួលដល់ហើយមិនព្រមភ្ញាក់សោះ
«ហឹម សុំតិចទៀតទេ»ជីមីននិយាយងុលងុល
«តែព្រឹកហើយណាណាមួយលោកប្រុសកំពុងចាំនៅខាងក្រោម»ម៉ែដោះ
«ហាស ព្រឹកហើយ! វីវហើយថ្ងៃប្រកាសលិទ្ធផលផង»ជីមីនស្ទុះងើបពេលនឹកឃើញថាថ្ងៃនេះជាថ្ងៃប្រកាសលទ្ធផលបញ្ចប់ឆ្នាំទីមួយ«អួយ»ជីមីនស្ទុះងើបភ្លេចខ្លួនក៏ថ្ងូរឈឺភ្លាមពេលនឹកឃើញរឿងពីម្សិលមិញ
«ម៉ែដោះជួយណា»ម៉ែដោះរកជួយ
«មិនបាចទេម៉ែដោះខ្ញុំធ្វើខ្លួនឯងបានតែម៉ែដោះចេញក្រៅសិនបានទេ»ជីមីនអៀនឡើងមុខក្រហាមអស់ហើយ
«អូខេឆាប់ឡើងលោកប្រុសចាំ»គ្រាន់តែម៉ែដោះចេញទៅបាត់ជីមីនដើរទាំងបាកចូលបន្ទប់ទឹកហើយឃើញកខ្លួនឯងក្នុងកញ្ចក់គួរអោយខ្លាច
«នេះជា បិសាចមែនទេ»ជីមីនប៉ះស្នាមលើកខ្លួនដែរមានច្រើនហលយខ្លះជាស្នាមធ្មេញដែរជុងមានចេត្តនាទុកអោយ
ជីមីនឈប់គិតច្រើនប្រញាប់ងូតទឹកហើយទៅប្ដូរខោអាវនៅបន្ទប់ខ្លួន
______
តុ តុ តុ
សំលេងរត់ពីជាន់លើអាចធ្វើអោយជុងនិងថេនៅបន្ទប់អាហារអាចទាយដឹងថាជាអ្នកណា
«ឯងប្រញាប់ទៅណា»ជុងហ្គុកសួរអ្នករករត់ទៅទ្វាចេញ
«អូនប្រញាប់ទៅរៀន»ជីមីនឈរនិយាយពីចំងាយព្រោះខ្លួនប្រញាប់ពិតមែន
«មកញាំអីសិនមក»ជុងនិយាយហៃៗ
«ទេអូនប្រញាប់»ជីមីនរករត់ទៅម្ដងទៀតតែជុងគំរាម
«មកតាមសម្រួលឬចង់មិនបានទៅ»ជុងនិយាយបែបនេះអ្នកណាហ៊ានថាទេទៅ ជីមីនដើរអូសជើងទាំងបង្ខំទៅបន្ទប់អាហារ
«សួស្ដីជីមីន»ថេរាក់ទាក់ជីមីនភ្លាមពេលឃើញមុខ
«សួស្ដីលោកថេ លោកមកយូរមែនទេ»ជីមីនរាក់ទាក់ញញឹមស្រស់ដាក់ថេ
«បាទយូរគួរសមដែរហើយ»ថេញញឹមដាក់វិញ
«ក្រែងប្រញាប់មិចមិនញាំនៅញញឹមដល់ណា»ជុងអត់មិនបានក៏ស្ដីអោយជីមីនដែរគិតតែពីអង្គុយញញឹម
«អូនដឹងហើយ»ជីមីនអោនមុខចុះញាំលេងមាត់ព្រោះខ្លាចត្រូវមាត់ទៀត
«ឯងនេះលេងធ្ងន់ដៃដល់ហើយជុងមិនអាណិតជីមីនសោះ»ថេញោះព្រោះឃើញស្នាមច្បាស់ទោះជីមីនខំបិទបាងក៏ដោយ តែអ្នកដែរមុខក្រហមពេលនេះគឺជីមីនទៅវិញទេ
«បិទមាត់ហើយញាំទៅបើមិនចងសុីគ្រាប់កាំភ្លើងជំនួស»ជុងមួមៅដែរមិត្តញោះគេមិនឈប់សោះ
«ចាំបាច់កាចយី តែថា ជីមីនជាមិត្តរបស់សូហ្គាមែនទេ»ថេប្ដូរមកសួរជីមីនព្រោះជួនកាលជីមីនអាចជួយគេបាន
«មែនហើយតើលោកមានអីមែនទេ»ជីមីនងើបមុខសួរ
«គឺថាជីមីនអាចបបួលសូហ្គាមកលេងទីនេះបានទេ»ថេមិនកាចកុងច្រើនចូលសាចការតែម្ដងព្រោះខ្លួនមិនហ៊ានទៅរកសូហ្គានៅផ្ទះធំទេ(ខ្លាចឳគេ)😂
«អើគឺថា»ជីមីនអេះអុញមើលមុខជុងហ្គុកសំជំនួយ
«អឹម»ជុងគ្រាន់តែហឹមជីមីនគិតជុងប្រហែលជាអនុញាតិហើយ
«មិនអីទេចាំខ្ញុំសាកល្បងតែមិចក៏លោកមិនខលទៅខ្លួនឯង»ជីមីនសួរថេគាំងតែម្ដង
«គឺទីនោះឆ្ងាយហើយណាមួយជីមីននឹកសូដូចគ្នាមិនចឹង»ថេរកលេះតាមពិតខ្លួនមិនហ៊ានទៅរកទេខ្លាចប៉ាសូហ្គាហើយសូហ្គាក៏មិនព្រមមកជួបគេដែរ
«អឹមអូខេចឹងខ្ញុំសុំទៅមុនហើយណាលាសិនហើយលោកថេ លាហើយជុង»ជីមីនញាំហើយល្មមងើបចេញប្រញាប់ទៅសាលា
«គេទៅបាត់ហើយកុំខំតាមមើលពេក»ថេថាអោយដោយសារឃើញជុងហ្គុកតាមមើលជីមីនពេក
«យើងមិនបានមើល»ជុងស្ដីអោយថេតែការពិតទៅខ្លួនបានតាមមើលមែន
«ហើយមនុស្សយើងមិនទទួលស្គាល់ការពិតពិតជាយាប់មែន»ថេថាអោយហើយដើរចេញបាត់មិនខ្វល់នឹងជុងហ្គុកដែរសឹងតែហក់សុីក្បាលទៅហើយ
______
NYU stern school of Business
ថ្ងៃនេះទោះមករៀនយឺតគ្រូស្ដីអោយក៏ជីមីនញញឹមបិទមាត់មិនជិតដែរព្រោះលទ្ធផលប្រលងគេបានលេខ1ហើយនៅប្ដីគេចេះប្រច័ន្នគេកាលពីម្សិលមិញទៀត។ជីមីនគិតថាទោះប្ដីគេមិនទាន់ស្រលាញ់គេតែយ៉ាងណាក៏មានអារម្មហ៏អោយគេខ្លះដែរ
«ជីមីនហាយើងទៅវិញមុនហើយណាថ្ងៃនេះយើងប្រញាប់»សូប៊ីននិយាយពេលកំពុងដើរចេញពីសាលា
«អូខេមិនអីទេឯង»ជីមីនញញឹមដាក់សូប៊ីន
«បាយបាយឯង»សូប៊ីនរត់ទៅបាត់ទុកអោយជីមីនដើរតែឯងទៅមុខសាលា
«ទៅចាប់វាមក»រីណាញញឹមប្រើអោយកូនចៅទៅចាប់ជីមីនអូសមកក្រោយសាលាដោយសារចិត្តនៅគុំរឿងកាលពីម្សិលមិញ
«ពួកឯងធ្វើអីលេងយើង»ជីមីនស្រែកភ័យពេលមានប្រុសមាឌធំ3អ្នកមកចាប់ក្រៀកហើយបិទមាត់គេបែបនេះ
«អូអូនេះជីមីនមែនទេនាក»រីណាដើរមកទល់មុខជីមីនដែរពេលនេះលុតចង្គុងនៅក្រោយអាគាស្ងាត់
«នាងចងធ្វើអី»ជីមីនភ័យណាស់ដោយសារទីនេះស្ងាត់ហើយមានប្រុសពីរអ្នកចាប់ខ្លួនជាប់កំរើកមិនបាន
«ក៏ប្រដៅឯងនោះអីអោយស្គាល់កន្លែងខ្លួនឯងថាក្មេងក្រីក្រដូចឯងនាកគ្មានថ្ងៃក្លាយជាហង្ស»រីណាស្រែកថាអោយជីមីនទាំងកំហឹងច្រណែនពេញទ្រូង
«ខ្ញុំមិនដែរធ្វើស្អីនាងទេរីណា ដោះលេងខ្ញុំទៅ»ជីមីនតវ៉ាហើយកន្ត្រាក់ខ្លួនតែគ្មានកំលាំងគ្រប់គ្រាន់
«ឯងមិនបានធ្វើស្អីយើងតែយើងស្អប់ឯង ពួកឯងប្រដៅវាទៅតែកុំអោយត្រូវមុខវាអោយសោះ»រីណាប្រាប់កូនចៅវៃមុខជីមីនដោយសារមិនចងអោយគេដឹង
«អូយលេង ខ្ញុំ បានហើយសូមអង្វ»ជីមីនពេលនេះឈឺសព្វសាច់អស់ហើយតែមិនបានធ្វើអោយរីណាអាណិត
«បានហើយ»រីណាប្រាប់ក៏ចៅព្រោះពេលនេះជីមីនដេកក្រាបនឹងដីឈាមចេញតាមមាត់ហើយ«ឯងត្រូវចាំថាឯងគ្រាន់តែជាសំរាមដែរប្ដីមិនត្រូវការហើយបើរឿងថ្ងៃនេះបែកធ្លាយឯងងាប់មិនខាន»រីណាគំរាមហើយដើរចេញជាមួយអង្គរក្សបាត់ទុកអោយជីមីនពិបាកគ្រាន់ក្រោកមិនក៏យាប់យឺន
«ជីមីនក្រោកឡើងឯងអាចធ្វើបាន»ជីមីនអោយកំលាំងចិត្តខ្លួនឯងព្រោះពេលនេះក្រៅពីមុខគេទៅគេឈឺសព្វសាច់អស់ហើយដៃជើងកំរើកមិនចងបាន
«ស៊ូឡើងឯងកុំអន់ពេកបានទេ»ជីមីនយំហើយពេលនេះដោយសារឈឺទាំងខ្លួនឈឺទាំងចិត្ត តូចចិត្តនឹងវាសនាដែរទៅដល់ណាក៏មានតែគេធ្វើបាប
«អ្នកប្រុសមិចក៏យូរយ៉ាងនេះ ចៅហ្វាយខលតាមហើយបាទ»គ្រាន់តែដល់មុខរបងសាលាភ្លាមអង្គរក្សរត់មកសួរភ្លាមព្រោះថ្ងៃត្រងហើយហើយចៅហ្វាយគេមិនទៅធ្វើការទេថ្ងៃនេះ អ្នកប្រុសត្រូវធ្ងន់មិនខានទេ
«អោយខ្ញុំសូមទោសផង»ជីមីននិយាយទាំងខ្សោះកំលាំងឈឺខ្លួនហើយយំខ្លាំងទៀតនៅខំដើរទំរាំមកដល់ចងសន្លប់ម្ដងម្ដងទៅហើយ
«មិនអីទេអ្នកប្រុសតូចឆាប់ចូលឡានទៅ»អង្គរក្សក៏មានអារម្មណ៏ថាមុខជីមីនស្លេកជាងពីព្រឹកតែមិនហ៊ានសួរ សុខចិត្តចេញឡានប្រញាប់ទៅផ្ទះ
______
ឡានរបស់ជីមីនបើកចូលដល់វិមានភ្លាមម៉ែដោះរត់មកបើធ្វាអោយភ្លាម
«ជីមីនមិចក៏យូរយ៉ាងនេះអ្នកប្រុសធំចាំយូរហើយ»ម៉ែដោះសួរដោយបារម្មហ៏
«សូមទោសដែរធ្វើអោយម៉ែដោះបារម្មហ៏ ចាំខ្ញុំទៅរកគេ»ជីមីនអោនសូមទោសម៉ែដោះទាំងទឹកមុខស្លេកស្លាំងហើយដើរចូលផ្ទះ
«ឯងទើបមកពីណាហាស»ចូលដល់បន្ទប់ទទួលភ្ញៀវភ្លាមសំលេងជុងហ្គុកស្រែកអោយភ្លាម
«អោយអូនសូមទោសបងមានអីរកអូនមែនទេ»ជីមីនសួរខ្សោយៗ
«ឯងកើតអី»ជុងឃើញជីមីនមុខស្លេកចំលែកក៏អង្គុយគងទាក់ខ្លាសួរ
«អូនមិនអីទេ»ជីមីនប្រឹងញញឹមទាំងមុខស្លេក
«បើគ្មានអីឆាប់ទៅសំអាតបន្ទប់ហើយបោកខោអាវទាំងអស់ទៅ»ជុងបញ្ជា
«អូខេ»ជីមីនហួសចិត្តនិងប្ដីណាស់ស្មានតែបារម្មហ៏តាមពិតហៅមកប្រើទៅវិញតែពេលដើរចេញបាន2ជំហានជីមីនមានអារម្មហ៏ថាផែនដីក្រឡាប់ចាក់ហើយអ្វីដែរគេលឺចុងក្រោយនោះគឺជុងហ្គុកស្រែកហៅឈ្មោះគេមុនពេលដែរអ្វីៗងងឹតសូន្យ
#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...
