ភាគ17
បើរាប់មកទល់ពេលដែរជីមីនចាកចេញទៅវាមានរយះពេល4ខែហើយ ហើយជុងហ្គុកក៏ប្រែប្រួលមិនមែនជាជុងហ្គុកពីមុនទៀតទេគេសម្លាប់មនុស្សស្ទើរាល់ថ្ងៃ ព្រឹកទៅគ្រុមហ៊ុនល្ងាចឡើងទៅកាសុីណូរ យប់ឡើងផឹកធ្វើខ្លួនអោយរវល់រាល់ថ្ងៃហើយ គេពេលនេះមិនខុសពីបិសាចទេ។ ហើយទង្វើរបស់គេបានលឺដល់ផ្ទះធំរបស់ក្លារីសនៅប្រេសុីលទៅហើយ
«ពេលណាអាហារមកដល់ហាស»ជុងស្រែកសួរជេកព្រោះជាទម្លាប់ថ្មីដែរគេត្រូវយកអាហារពេលថ្ងៃមកអោយចៅហ្វាយអោយទៀងទាត់ជាពិសេសត្រូវរៀបចំអោយដូចជីមីនដែរធ្លាប់ធ្វើមិនចឹងមានតែផ្លូវស្លាប់ប៉ុនណ្ណោះ
«កំពុងតែយកមកហើយចៅហ្វាយ»ជេកនិយាយទាំងភ័យព្រោះគេក៏ខ្លាចទោសះរបស់សាតានម្នាក់នេះដូចគ្នា
«ហើយឯងមានបានដំណឹងពីជីមីនខ្លះទេ»ជុងងើបពីកៅអីអគ្គនិយកហើយនិយាយដោយសម្លេងត្រជាក់ស្រេប
«នៅមិនទាន់មានទេចៅហ្វាយ»ជេកនិយាយអោនក្បាលចុះត្រៀមទទួលកំហឹងរបស់ជុងហ្គុក
«ពួកឯងទាំងអស់គ្នាសុតតែគ្មានបានការទាំងអស់»ជុងស្រែកហើយគប់ឯកសារចោលពេញនឹងទាំងកំរោលចូល
«ចៅហ្វាយអាហារមកដល់ហើយ»កូនចៅម្នាក់យកអាហារមកអោយចៅហ្វាយហើយប្រញាប់ដាក់លើតុចេញទៅវិញយ៉ាងលឿនដោយសារឃើញទឹកមុខមិនសូវស្រួលទៀតហើយ
«ហើយនៅធ្វើអីទៀតមិចមិនទៅតាមរកជីមីនទៀតហាស»ជុងស្រែកអោយជេក
«គឺថាចៅហ្វាយ លោកប្រុសជីននិងលោកប្រុសជេហូបអញ្ចើញមកថ្ងៃនេះបាទ»ជេករាយការហ៏ប្រាប់
«ម៉ាក់មកហេ ហើយមិចក៏ឯងទើបនឹងប្រាប់យើង»ជុងស្ដីអោយទាំងជេកទាំងជេកមិនបានខុស អោយគ្នាប្រាប់យ៉ាងមិចបើខ្លួនមួយជុងហ្គុកប្រើចង1000មុខ
«អោយខ្ញុំសូមទោសចៅហ្វាយ»ជេក
«ចេញទៅ»ជុងដេញ«ហឺយ»ជុងមួម៉ៅលើកដៃជ្រោងសក់ឡើងលើ ធុញទ្រាន់មួយទំហឹង។
ជុងហ្គុកក្រលែកភ្នែកទៅឃើញអាហារថ្ងៃត្រង់ក៏ដើរទៅបើកវាហើយរៀបចំញាំតែគ្រាន់តែញាំមួយមាត់ក៏ដាក់ស្លាបព្រាចុះវិញ«វាមិនដូច អូនធ្វើទេ ជីមីនហា អូននៅឯណា បងនឹងអូន នឹកម្ហូបអូន នឹកការរៀបចំរបស់អូននឹកគ្រប់យ៉ាងរបស់អូន»ជុងហ្គុកនិយាយហើយងើបដើរទៅឈរមើលទេសភាពរបស់ទីក្រុងញូយ៉ក់ទាំងទឹកភ្នែករលីងរលោង«មកវិញមក អូននៅឯណាជីមីនហា»ជុងហ្គុកនិយាយតិចៗហើយហូរទឹកភ្នែកមក។ គេចេះយំហើយ គេចេះឈឺហើយ គេជាសាតាននៅមុខគ្រប់គ្នាតែគេតែងយំនឹកមនុស្សម្នាក់ដែរពេលនេះមិនដឹងនៅទីណា។
________
វិមានជុងហ្គុក ក្លារីស
ពេលល្ងាចគ្រាន់ជុងហ្គុកគ្រាន់តែចូលមកដល់ក្នុងវិមានភ្លាមអ្នកបំរើរត់មកប្រាប់ភ្លាមថាជីនកំពុងចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ
«ម៉ាក់មកធ្វើអី»ជុងហ្គុកចូលទៅអង្គុយភ្លាមសួរបែបនេះភ្លាមដូចមិនស្វាគមន៏ជីនសោះទាំងរាល់ដងគេមិនហ៊ានសម្បីតែនិយាយគំរោះគំរើយដាក់ជីន
«ម៉ាក់មកលេងកូនមិនបានហេជុង ឬកូនមានអីលាក់ម៉ាក់»ជីនសួរ ដែរមានជេហូបបានត្រឹមអង្គុយជិតហើយស្ដាប់មិនហ៊ានលូកម៉ាត់រឿងបងប្រុសជាប្អូនគេក៏មិនហ៊ានលូកម៉ាត់ដែរ
«ខ្ញុំគ្មានស្អីលាក់ម៉ាក់ទេ»ជុងនិយាយទាំងស្មុកធុញមួយទំហឹង
«ចុះជីមីននៅឯណា»ជីនសួរដេញដោលទាំងគេបានដឹងរឿងពីជេកអស់ហើយ
«គេទៅបាត់ហើយ»ជុងនិយាយទាំងបិទភ្នែកផ្អែកក្បាលនឹងសាឡុង
«គេទៅណា ហេតុអីគេទៅហាជុង»ជីនដំឡើងសម្លេងសួរ
«ខ្ញុំមិនដឹងទេម៉ាក់»ជុងដំឡើងសម្លេងវិញ
«នេះឯងហ៊ានដំឡើងសម្លេងដាក់ម៉ាក់ ហាសជុងហ្គុកឯងថាឯងស្អប់ទង្វើរបស់ណាមជូនចុះហេតុអីឯងដើរតាមគន្លងរបស់គេហាស»ជីនឈរស្ដីអោយទាំងឈឺចិត្តនឹងជុងហ្គុក
«ខ្ញុំមិនបានធ្វើអោយជីមីនឈឺខ្លួនហើយក៏បានមានប្រពន្ធពីរដូចប៉ា»ជុងឈស្រែកអោយជីនទាំងមិនដឹងខ្លួន
«ជុងហ្គុក/បងប្រុស»ជេហូបនិងជីនស្រែកព្រមគ្នាទាំងហួសចិត្តនឹងជុងហ្គុកដែរហ៊ានរំលឹកអតីតកាលជូរចត់របស់ជីន
«ឯងហ៊ាននិយាយបែបនេះដាក់ម៉ាក់ផងហេជុងហ្គុក»ជីននិយាយដោយសម្លេងញ័រទឹកភ្នែកហូរហើយមានជេហូបអោបជាប់
«ម៉ាក់ខ្ញុំសូមទោសម៉ាក់ ខ្ញុំគ្មានចេតនារំលឹកពីវា ខ្ញុំសូមទោស»ជុងហ្គុកងើបឈទៅកាន់ដៃជីនសូមទោសជាច្រើនដងព្រោះគេដឹងថាគេនិយាយជ្រុលប៉ះដល់របួសបេះដូងរបស់ជីន
«ឯងចាំសន្យារបស់ឯងបានទេជុងហ្គុក កាលពីឯងនិយាយយ៉ាងមេចដាក់ម៉ាក់ខ្លះហាស»ជីននិយាយហើយជុងក៏នឹកឃើញពាក្យដែរខ្លួនបាននិយាយពីក្មេង
៚20ឆ្នាំមុន
ក្នុងអាផាតមិនមួយកណ្ដាលទីក្រុងញូយ៉ក់ជីនកំពុងអង្គុយចាំអ្នកណាម្នាក់នៅតុបាយមាននំខេកដែរខ្លួនខំរៀបចំជាស្រេចពេញមួយថ្ងៃ
«ម៉ាក់ជីនហា ពេលណាប៉ាជូនមក»ជុងហ្គុកសួររកណាមជូន
«ប៉ាជូនមកឥលូវហើយ កូនឃ្លានមែនទេកូន»ជីនសួរក្មេងតូចអាយុ11ឆ្នាំ
«កូនឃ្លានហើយម៉ាក់»ជុងហ្គុកល្មមឃ្លានហើយបើនេះម៉ោង10យប់ទៅហើយ
«អោយម៉ាក់សូមទោសណាចាំម៉ាក់រៀបបាយអោយកូនញាំមុមល្អទេ»ជីនរៀបអោយកូនញាំ
«ចុះប៉ាជូននោះម៉ាក់គាត់មិនមកឆ្លងខួបកំណើតជាមួយយើងទេហ៎»ជុងហ្គុកសួរ
«ប៉ាមកអីលូវហើយកូន កូនញាំសិនល្អទេចាំប៉ាជូនមកយើងផ្លំទានជាមួយគ្នា»ជីនលួងកូនរហូតជុងហ្គុកព្រមញាំតែពេលញាំហើយជុងហ្គុកក៏ដេកលើសាឡុងបាត់ទុកអោយជីនចាំណាមជូនម្នាក់ឯងរហូតដេកលើតុកបាយដល់ព្រឹក(ហេតុការណ៏ស្រដៀងណាគេទេអ្នកអាន😢)
ជុងហ្គុកងើបឡើងដើររកជីនតែក្រលែកទៅក៏ឃើញជីនដេកក្រាបនឹងតុក៏អាចស្មានដឹងថាណាមជូនមិនបានមកហើយជីនចាំបែបនេះពេញមួយយប់
«ម៉ាក់ហាម៉ាក់»ជុងហ្គុកហៅជីន
«ហ្គុកគីភ្ញាក់ហើយហ៎កូន»ជីនសួរកូនងើបឡើងទាំងឈឺខ្លួន
«ប៉ាមិនមកទេមែនទេ»ជុងហ្គុក
«ប៉ារវល់ប៉ាមិនបានមកទេកូន»ជីនឆ្លើយទាំងទឹកភ្នែកស្រក់មិនដឹងខ្លួនព្រោះគេដឹងថាណាមជូនគេទៅណា
«ប៉ាទៅនៅជាមួយមីងអេលែនណា ហើយទុកម៉ាក់ចោលកូនស្អប់ប៉ាជូន»ជុងហ្គុកនិយាយទាំងខឹងហើយជូតទឹកភ្នែកអោយជីន
«អត់ទេកូនប៉ាស្រលាញ់កូនណា កូនកុំស្អប់ប៉ា ប៉ាមានមូលហេតុ»ជីនប្រាប់កូនដូចបន្លប់ខ្លួនឯង
«ដោយសារកូនជាក្មួយមិនមែនកូនបង្កើតទើបប៉ាមិនស្រលាញ់កូនហើយធ្វើបាបចិត្តម៉ាក់ពេលកូនធំឡើងកូននឹងយកម៉ាក់ចេញអោយបាត់»ជុងហ្គុកនិយាយសម្ដីដូចមនុស្សចាស់ម៉ាត់ៗតែម្ដង
«កុំស្អប់ប៉ាណាម៉ាក់សូមអង្វកូន ប៉ាស្រលាញ់កូនដូចកូនបង្កើតចឹងកូនសន្យាណា ថាមិនស្អប់ប៉ា»ជីននិយាយអោបកូនទាំងទឹកភ្នែក
«កូនសន្យា»ជុងហ្គុកនិយាយទាំងបង្ខំចិត្តទាំងក្នុងចិត្តខឹងនឹងណាមជូនដែរធ្វើអោយជីនយំរាល់ថ្ងៃ«ម៉ាក់ម៉ាក់»ជុងហ្គុកងើយក្បាលពីទ្រូងជីនហើយហៅ
«បាទកូន»ជីនអង្អែលក្បាលកូន
«កូនសន្យាណាថាពេលធំឡើងកូននឹងស្រលាញ់ប្រពន្ធ ធ្វើជាប្ដីល្អមិនអោយដូចប៉ាដាច់ខាតហើយនិងការពារម៉ាក់ការពារប្អូនទៀតផង»ជុងហ្គុកនិយាយដោយមុឺងម៉ាត់ហើយយកដៃអង្អែលពោះជីន
«ហាហាហា បាតកូនល្អរបស់ម៉ាក់»ជីនសើចហើយអោនថើបក្បាលកូនពពេញដោយក្ដីស្រលាញ់
៚បច្ចុប្បន្ន
«ម៉ាក់ កូនសូមទោសម៉ាក់ កូនខុសហើយម៉ាក់»ជុងហ្គុកអោបជីនយំអោយសសឹកធ្វើអោយជេហូបភ្ញាក់មិនស្ទើរដែរបងប្រុសគេចេះយំដែរ
«ហេតុអីកូនដើរតាមគន្លងប៉ា ហេតុអីធ្វើបាបចិត្តប្រពន្ធបែបនេះហាកូន»ជីនយំអោបកូនវិញ
«ម៉ាក់កូនដឹងខុសហើយ កូនតាមរកគេ តែរកមិនឃើញទេម៉ាក់ ម៉ាក់ហាកូនខ្លាច ខ្លាចកូនបាត់បងកូន ខ្លាចជីមីនស្អប់កូន»ជុងហ្គុកស្រែកយំក្នុងទ្រូងជីនធ្វើអោយជេហូបនិងជីនអាណិតមិនស្ទើរ ទោះដឹងហើយថាជុងហ្គុកខុសតែអ្នកណាក៏ធ្លាប់មានកំហុសសំខាន់ខុសត្រូវចេះកែរ
«ទៅរកគេទៅកូន ទៅប៉ះពៅកំហុសដែរកូនបានសាងវាមិនទាន់ហួសពេលទេណាកូនណា»ជីនអង្អែលក្បាលជុងលួងលោមកូន
«កូនរកគេមិនឃើញទេម៉ាក់ គេលាក់ខ្លួនហើយគេស្អប់កូន កូនអោយគេយកកូនចេញកូននិយាយមិនចេះគិត»ជុងនិយាយស្រែកយំហើយសម្ដីនេះធ្វើអោយជីននឹងជេហូបភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនស្មានថាជុងហ្គុកនិយាយពាក្យនេះទៅរួច
«ពុទ្ធោជុង កូនហេតុអីកូនដល់ថ្នាក់នេះហាកូន»ជីនហូរទឹកភ្នែកគេយល់ច្បាស់ចិត្តជាម្ដាយអោយគេយកកូនចេញគេឈឺប៉ុនណា
«ម៉ាក់កូនសូមអង្វ កូនចងបានជីមីនមកវិញកូននឹងប៉ះប៉ូវគ្រប់យ៉ាងម៉ាក់ដឹងមែនទេថាគេនៅទីណា ម៉ាក់ប្រាប់កូនមកណាម៉ាក់ណា»ជុងចាប់ដៃជីននិយាយគិតថាជីនដឹងដោយសារសូហ្គាជាមិត្តជិតស្និតរបស់ជីមីន
«ម៉ាក់មិនដឹងទេកូន»ជីនមិនដឹងពិតមែន
«ម៉ាក់កុហក សូប្រាកតជាដឹងគេជាមិត្តរបស់ជីមីនមិនចឹង»ជុងយំស្រែកអោយជីន
«ម៉ាក់ហើយនឹងសូមិនដឹងរឿងទេបងប្រុស ព្រោះសូក៏ស្គាល់ជីមីននៅទីនេះហើយមិនដែរដឹងរឿងជីមីននៅកូរេ នឹងមួយរយះនេះមិនបាននៅផ្ទះធំទេ»ជេហូបនិយាយដោយសារសូហ្គានៅអុីតាលីមួយរយះហើយមិនទាំងដឹងរឿងជុងហ្គុកផងណាមួយអ្នកផ្ទះលាក់គេជិតមិនចឹងទេរឿងធំមិនខានដែរហ៊ានធ្វើអោយមិត្តគេបាត់ខ្លួន
«កុហក អ្នកទាំងអស់គ្នាកុហកខ្ញុំហឹក ហឹក»ជុងហ្គុ កយំទួញសោករំជួលអារម្មហ៏ធ្វើអោយអ្នកមើលទប់ទឹកភ្នែកមិនបានមិនស្មានថាម៉ាហ្វៀធំអាមេរិចធ្លាក់ដល់ចំណុចនេះសោះ
«កូនសម្រួលអារម្មហ៏ណាកូនណា កូនដេកមកល្អទេស្អែកចាំយើងទៅរកមីនីជាមួយគ្នាណា»ជីនលួងកូនដាក់អោយជុងហ្កុកគេងកើយផ្លូវខ្លួន
«ម៉ាក់សន្យាណាថាស្អែកយើងនឹងរកមីនីឃើញ»ជុងហ្គុកបន្លប់ខ្លួនឯងទាំងទឹកភ្នែកហូរ
«បាទស្អែកយើងទៅរកមីនីជាមួយគ្នាណាកូន»ជីនអង្អែល ក្បាលបំពេជុងហ្កុគដូចកាលគេពីក្មេងរហូតជុងគេងលក់ដោយសារហត់នឿយនិងការងារហើយនៅសម្ពាធដែររកជីមីនមិនឃើញទៀត
«ម៉ាក់យើងធ្វើយ៉ាងមេចបន្ត»ជេហូបសួរម្ដាយពេលប្រាកត់ថាជុងដេកលក់បាត់ហើយ
«ជួយគ្នាតាមរកមីនី ហើយរឿងរបស់សូហ្គាចាំម៉ាក់ជាអ្នកចាត់ការ»ជីននិយាយទាំងហត់នឿយកូនធំក៏បាត់ប្រពន្ធកូនទី2ក៏មិនព្រមចូលផ្ទះដោយសារឈ្លោះជាមួយប៉ាគេគ្រប់សព្វតែម្ដង
«ម៉ាក់កុំពិបាកចិត្តអី ចាំកូនជួយរកមីនីហើយទៅនិយាយជាមួយប៉ារឿងសូ»ជេហូបលួងម្ដាយ
«អឹម ល្អកូនធ្វើតាមនឹងចុះចឹង ហឺយ ជុងអើយជុង»ជីនប្រាប់ជេហូបហើយក៏ដកដង្ហើមធំមិនសំណាកូនគេដើរតាមកន្លងចាស់របស់គេសោះ
#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...