ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី11

2.1K 108 6
                                    

ភាគ11
តាំងពីមកពីhoneymoon វិញគឺពេលនេះ3ខែហើយហើយជីមីននឹងជុងហ្គុកក៏មិនសូវអីដូចពីមុនដែរ ពេលព្រឹកឡើងជីមីនក៏រៀបចំអាហារនឹងសំលៀកបំពាក់អោយប្ដី ហើយទៅរៀនហើយមកវិញក៏ធ្វើការងារផ្ទះទាំងអស់ដូចប្រពន្ធគ្រប់លក្ខអ្នកបំរើស្រលាញ់អាណិតម្ចាស់តូចនេះគ្រប់គ្នាសូម្បីជុងហ្គុកក៏រកន្លែងស្ដីបន្ទោសមិនឃើញ
«ជុប!មោះចាំយើងជូនទៅរៀន»ជុងអោនថើបជីមីនដែរកំពុងចងក្រវាត់កអោយខ្លួនហើយមួយរយះនេះជុងមិនយល់ពីខ្លួនឯងសោះ ថាកើតអីគ្រាន់តែដឹងថាចងអោបចងថើបចងនៅក្បែរហើយខ្លាចបាត់បងជីមីនទាំងដឹងខ្លួនមានសង្សាដែរជិតត្រលប់មកវិញ
«អូនមិនទៅរៀនទេថ្ងៃនេះ អូនមាអារម្មហ៏ថាមិនសូវស្រួលខ្លួន»ជីមីននិយាយទាំងមុខក្រហមងាំងដោយសារជុងថើបរហូត
«អូខេបើមានអីមិនស្រួលក៏ប្រាប់ម៉ែដោះទៅ»ជុងនិយាយហើយកាន់ដៃជីមីនចុះទៅខាងក្រោមដែរនេះជារូនភាពសាំភ្នែករបស់អ្នកក្នុងផ្ទះទៅហើយ
«យើងទៅហើយល្ងាចជួបគ្នា»ជុងផ្ដាំផ្ញើរជីមីនពេញដើរមកដល់មុខផ្ទះ
«បាទសុវត្ថិភាពតាមផ្លូវ អូនចាំបងមកញាំបាយយប់នេះណា»ជីមីនញញឹមហើយតាមមើលរហូតដល់ឡានទៅផុតទើបដើរចូលផ្ទះ
«ម៉ែដោះយើងទៅផ្សាទិញម្ហូបល្អទេ?ខ្ញុំចង់ធ្វើម្ហូនកូរេខ្លះ»ជីមីនបបួលម៉ែដោះដោយសារសុខៗមានអារម្មហ៏ថាចង់ញាំម្ហូបកូរេខ្លាំងណាស់
«ចាសបានតើអ្នកប្រុសតូចចាំម៉ែដោះអោយគេរៀបចំឡានអោយ»
«បាទចឹងខ្ញុំទៅផ្លាស់ខោអាវសិន»ជីមីនរត់ឡើងទៅខាងលើដោយសប្បាយចិត្ត
________
សម្ព័នក្រុមហ៊ុនយក្សក្លារីសគ្រុប
តុកតុក
«ចូលមក»សំលេងរឹងកំព្រឺសរបស់ជុងហ្គុកដែរអង្គុយសញេឯកសារអនុញាតិអោយអ្នកខាងក្រៅចូល
«ជុងហា»សម្លេងពិរោះនេះធ្វើអោយជុងងើបក្បាលពីឯកសារភ្លាម
«ជេសសុី»ជុងងើបឈរ ដោយភ្ញាក់ផ្អើល
«មិចក៏ភ្ញាក់ផ្អើលម្លេះឬមួយបងធ្វើអីខុស»ជេសសុីនិយាយធម្មតាហើយដើរទៅរកជុង
«មិនមានទេគ្រាន់ភ្ញាក់ផ្អើលហើយនឹកអូន»ជុងអោបជេសសុី
«នឹកបងដូចគ្នាតែថាអូនលឺថាបងរៀបការមែនទេ»ជេសសុីសួរនេះដោយសារខ្លួនជាសង្សាចាស់បើជុងមិនចាំគេក៏គេមិនខឹងដែរណាខ្លួនមិនចងធ្វើជាជនទី3បំបែកប្ដីប្រពន្ធគេ
«មិនមែនចឹងទេបងរៀបការគ្រាន់ជាភាពចាំបាច់បងមិនបានស្រលាញ់គេ»ជុងនិយាយព្រោះខ្លួនសន្យាហើយថានឹងចាំជេសសុីមកវិញហើយគេមិនចងអោយជេសសុីឈឺចិត្ត(ហើយអត់ខ្លាចប្រពន្ធយំ😒admin)
«អូនមិនចងបំបែកអ្នកណាទេជុងហើយអូនគ្រាន់តែមកសួរអោយច្បាស់ព្រោះអូនមិនចងចាំ»ជេសសុីនិយាយនេះមិនមែនខ្លួនមិនស្រលាញ់តែមិនចងមានរឿងវេញឆ្ងាយ
«អូនមិនបានបំបែកយើងមានគំរងរៀបការតាំងដំបូងចឹងអូនមិនបាច់បារម្មហ៏ទេ»ជុងនិយាយហើយអង្អែលមុខជេសសុី
«អូខេតាមចិត្តបងតែថាបងអាចជីនអូនសបភីងបានអត់ព្រោះតាំងពីអូនរៀនចប់មិនទាន់បានដើរលេងជាមួយបងទេ»ជេសសុីនិយាយស្របពេលដើរទៅអង្គុយលើសាឡុងក្នុងបន្ទប់ជុង
«បានតែចាំបងបង្ហើយការងារតិចសិន»ជុងមានអារម្មហ៏ថាអ្វីគ្រប់យ៉ាងមិនដូចមុនបើពីមុនប្រហែលគេទុកការងារចោលជូនជេសសុីទៅបាត់ទៅហើយតែពេលនេះគេមានអារម្មហ៏ថាធុញ។ គេប្រាប់ខ្លូនឯងថាគេស្រលាញ់ជេសសុីខ្លាចជេសសុីឈឺចាប់តែពេលនេះគេចាប់ផ្ដើមមិនច្បាស់ហើយ
————————
Brookfield Palaces Shopping mall
ជុងនឹងជេសសុីបណ្ដើរគ្នាសបភីងពីហាងមួយចូលហាងឡើងជុងមានអារម្មហ៏ថាធុងមួយទំហឹងហើយទាំងដែឬពីមុនគេប្រកត់ជាពេញបើបានជូនជេសសុីមកសប់ភីងបែបនេះ
«បងមិចក៏ធ្វើមុខបែបនេះ?បងធុញហ៎»ជេសសុីងើយមើលមុខជុងដែរមុខដូចគេយកទៅបាញ់ចោល
«ក៏តិចតួច»ជុងប្រឹងញញឹមនិយាយ
«ចឹងយើងដើរតិចទៀតហើយទៅរកអីញាំទៅចឹង»ជេសសុីនិយាយ
«តែវាក៏ល្ងាចហើយមិនចឹង»ជុងនិយាយដោយសារវាម៉ោង6ជាងដែរហើយ
«តែនេះទើប6ជាងតើឬបងប្រញាប់»ជេសសុីមានអារម្មហ៏ថាជុងដូចភ្លែក
«មិនមែនទេតែបងបារម្មហ៏ពីអូនចឹងទៅទិញទៀតទៅចឹង»ជុងនិយាយហើយដើរអោបចង្កេះជេសសុីដើរចេញ
........
«ជុងបងថាវាស្អាតទេ»ជេសសុីលើកអាវតំលៃថ្លៃហលយជាញូខូលលិចសិនមកអោយជុងមើល
«ក៏ស្អាត»ជុងនិយាយហៃៗ
«ចឹងអូនយកវាចុះបងត្រូវការអីទេ»ជេសសុីសួរជុងក្រោយពីដើរអស់រាប់ម៉ោងទិញសុតតែរបស់ខ្លួនឯងមិនខ្វល់ពីជុងសោះ
«មិនទេអូនទិញទៅ»ជុងនិយាយដោយហត់មែនតែនហើយ
«ចឹងយើងទៅគិតលុយទៅ»ជេសសុីដឹកដៃជុងហ្គុកទៅគិតលុយ
«អូយអ្នកនាងជេសសុីមែនទេ»បុគ្គលិកម្នាក់សួរ
«ចាសមែនហើយ»ជេសសុីញញឹមរាក់ទាក់តាមចរិករបស់ខ្លួន
«អ្នកស្អាតខ្លាំងណាស់នៅក្រៅ»បុគ្គលិមសរសើរដោយសាថជេសសុីជាកូនស្រីទោលរបស់មហាសេដ្ធីជួរមុខរបស់ប្រទេសអ្នកណាមិនស្គាល់នោះ
«ចាសអរគុណច្រើន»ជេសសុីញញឹមអរគុណ
«អ្នកនាងនឹងសង្សាពិតជាសំគ្នាណាស់»បុគ្គលិកសរសើរហើយហុចថងអីវាន់អោយ
«ចាសអរគុណណា»ជេសសុីនិយាយហើយដឹកដៃជុងចេញទៅតែមិនបាច់មើលមុខជុងទេគ្មានញញឹមអីសោះតែគេក៏ទទួលស្គាល់ថាគេនឹងជេសសុីសមគ្នាមែនហើយជេសសុីក៏សាកសមជាម្ដាយរបស់កូនគេព្រោះមិនថាទាំងស្អាត ថានះគ្រួសារទាំងចំណេះដឹងចឹងហើយទើបជុងចងយកមកធ្វើជាប្រពន្ធ។
........
ពួកគេដឹកដៃគ្នាទៅញាំអីប៉ិនតែពេលកំពុងញាំជេសសុីមានអារម្មណ៏ទើសទាល់ណាស់ដោយកែវភ្នែកកែវភ្នែកអ្នកក្នុងហាងសំលឹងមកខ្លួនមិនល្អសោះ
«អូនឆ្អែតហើយហេ»ជុងសួរពេលឃើញជេសសុីឈប់ញាំ
«ចាសអូនញាំឆ្អែតហើយ»ជេសសុីញញឹមបន្លប់
«អូនមានអីមែនទេ»ជុងសួរដោយសារឃើញទឹកមុខមិនល្អរបស់សង្សា
«មិនអីទេគ្រាន់តែមានអារម្មហ៏មិនសូវល្អ»ជេសសុីនាងអាចដឹងថាគេមើលមកនាងបែបណាដែរបណ្ដើរប្ដីរបស់គេបែបនេះហើយវាមិនខុសពីខ្លួនជាស្រីកំណាន់តែអោយធ្វើយ៉ាងមិចបើនាងក៏ស្រលាញ់ជុងខ្លាំងដល់ថ្នាក់ខំរៀនអោយឆាប់ចប់ដើម្បីមករកគេ
«ហឹមបើរួចហើយចឹងតោះទៅវិញ»ជុងនិយាយហើយអើបដើរចេញជាមួយជេសសុីតែពេលមកដល់មុខហាងជុងក្រលែកឃើញគេតូបលក់ការេមតាមផ្លូវដូចដែរជីមីនធ្លាប់ញាំ
«អូនចងការេមទេជេស»ជុងសួរជេសសុី
«កុំកំផ្លែងអីជុង បងក៏ដឹងអូនមិនញាំរបស់បែបនេះទេ»ជេសសុីញញឹមឆ្លើយនាងហួសចិត្តដែរនាងបែបនេះក៏ដឹងហើយថានាងតមរបស់ផ្អែមដោយសារខ្លាចខូចរាង
«បងក៏គ្រាន់តែសួរ»ជុងនិយាយចំពេលឡានមកដល់ល្មមហើយគេមិនយល់ហេតុអីគេមានអារម្មហ៏មិនដូចមុនទាំងដែរជេសសុីជាមនុស្សសាកសមនឹងគេតែខួរក្បាលបែរជានឹកឃើញជីមីនទៅវិញ
«បាយបងសម្លាញ់ស្អែកជួបគ្នាណា»ពេលមកដល់ភូមិគ្រិះជេសសុីក៏លាជុងប្រញាប់ចូលផ្ទះដូចគ្នា
«អឹមស្អែកជួបគ្នា»ជុងនិយាយហើយតាមមើលចាំជេសសុីចូលផ្ទះសិន«ចេញឡានទៅ»ជុងនិយាយមានអារម្មហ៏ថាធុញណាស់មួយថ្ងៃនេះ
________
មកមើលជីមីនវិញគឺថាដេកក្រាបក្បាលនឹងតុហើយដោយសារចាំជុងហ្គុកមកញាំបាយ
«អ្នកប្រុសតូចញាំហើយទៅសម្រាក់ទៅនេះយប់ហើយណា»មេដោះអាណិតជីមីនដែរខំធ្វើអាហារជាច្រើនចាំប្ដីទាំងខ្លួនមួយមាត់មិនហ៊ានញាំផង
«មិនអីទេមេដោះទៅសម្រាក់ទៅខ្ញុំចាំជុងសិនណា»ជីមីនញញឹមដាក់មេដោះទាំងពេលនេះងងុយក៏ងងុយឃ្លានក៏ឃ្លានហើយក៏ហត់ណាស់ដែរណាដើរផ្សាហើយនៅធ្វើការងារផ្ទះទៀត
«ចាសតែបើចាំយូរគួរតែញាំមុនទៅណា»មេដោះអង្អែកក្បាលជីមីនដោយក្ដីអាណិតស្រលាញ់
«បាតមេដោះ»ជីមីនញញឹមស្រាលហើយពេលមេដោះចេញបាត់ក៏ដេកក្រាបលើតុតទៀតហើយក៏ដេកលក់ទៅ
ប្រហែល1ម៉ោងក្រោយក្បួនឡានជិះចូលមកក្នុងវិមានជុងចុះពីលើឡានដើរចូលផ្ទះបិទភ្លើងងងឹតហើយតែឃើញភ្លើងផ្ទះបាយនៅបើកក៏ដើរទៅមើលឃើញជីមីនដេកក្រាបនឹងតុក៏នឹកឃើញថាខ្លួនសន្យាថានឹងមកញាំបាយជាមួយជីមីនតែនេះម៉ោង10យប់ទៅហើយ
«ជីមីនហា»ជុងហៅជីមីនអោយភ្ញាក់
«ហឹម បងមកវិញហើយហេ ឃ្លានទេអូនរៀបបាយអោយ»ជីមីននិយាយទាំងដៃញីភ្នែក
«ហើយមិចក៏មកដេកទីនេះ»ជុងសួរទាំងជ្រួញជញ្ចើម
«អូនចាំបងញាំបាយ ហើយមិចក៏បងមកយប់ម្លេះ»ជីមីនងើបពីកៅអីទៅដួសបាយអោយជុងដែរឈតាមមើលគេ
«យើងរវល់ ហើយមិនបាច់រៀបទេយើងញាំរួចហើយ»និយាយតែប៉ុននឹងជុងក៏បែរខ្នងដើរឡើងទៅលើបាត់មិនខ្វល់ពីជីមីនដែរតាមមើលពីក្រោយ
«ហឹម....គាត់ប្រហែលហត់ណាស់ហើយ ហើយយើងញាំមិចនឹងអស់ទៅនេះ»ជីមីននិយាយម្នាក់ឯងពេលជុងហ្គុកទៅនាត់ហើយក៏អង្គុយញាំម្នាក់ឯងយ៉ាងស្ងាមស្ងាត់តែគ្មានអារម្មហ៏អន់ចិត្តនឹងប្ដីទេមានតែបារម្មហ៏ដែរប្ដីត្រូវធ្វើការដល់យប់បែបនេះ

សង្សាជុងហ្គុកជេសសុីកា ក្លូវេសនី ជាកូនស្រីតែម្នាក់របស់មហាសេដ្ធីអេឡិចហ្រេសិន ក្លូវេសនី មានចរិករសរាយស្អាតឆ្លាតនឹងចំណេះដឹងខ្ពស់ស្រលាញ់ជុងហ្គុកខ្លាំងតែត្រូវបែកគ្នាមួយរយះដោយសារលោកប៉ាអោយរៀនអនុបណ្ឌិតអោយចប់ហើយក៏សន្យាថានឹងត្រូវគ្នាវិញពេលបញ្ចប់ការសិក្សា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សង្សាជុងហ្គុកជេសសុីកា ក្លូវេសនី ជាកូនស្រីតែម្នាក់របស់មហាសេដ្ធីអេឡិចហ្រេសិន ក្លូវេសនី មានចរិករសរាយស្អាតឆ្លាតនឹងចំណេះដឹងខ្ពស់ស្រលាញ់ជុងហ្គុកខ្លាំងតែត្រូវបែកគ្នាមួយរយះដោយសារលោកប៉ាអោយរៀនអនុបណ្ឌិតអោយចប់ហើយក៏សន្យាថានឹងត្រូវគ្នាវិញពេលបញ្ចប់ការសិក្សា

#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now