ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី20

3.6K 139 6
                                    

ភាគ20
3ឆ្នាំកន្លងផុតទៅ
មកដល់ពេលនេះគឺ3ឆ្នាំជាងហើយដែរជីមីនត្រូវរស់ចិញ្ចឹមកូនម្នាក់ឯងជំងឺជីមីនក៏រើឡើងម្ដងម្កាលដែរព្រោះគេមិនបានព្យាបាលទេហើយពេទ្យក៏ហាមដាច់ខាតមិនអោយគេដួលនឹងធ្វើការហួសកំរិត។តែវាមិនអាចអោយជីមីនហាមមិនធ្វើការហួសកម្លាំងបានទេព្រោះគេមានបន្ទុះដែរត្រូវរាប់រង ចឹងធ្វើអោយជីមីនខ្សោយជាងមុនខ្លាំងណាស់ហើយក៏ទ្រុតទ្រោមជាងមុនទៀតផង
«ម៉ាមី»សម្លេងក្មេងប្រុសអាយុ3ឆ្នាំកន្លះស្រែកហៅម្ដាយពីចំងាយពេលឃើញម្ដាយកំពុងរៀបនំអោយមីងសុនហុីដូចរាល់ដង
«បាទកូនម៉ាក់»ជីមីនដើរទៅពកូននឹងនៅតែនិយាយផ្អែមដូចដើមហើយជាម្ដាយជាទីស្រលាញ់របស់កូន
«កូនសុំទៅដែរបានទេម៉ាក់»ទៀតហើយ ដូចរាល់ថ្ងៃចឹងជុងមីនតែងតែសុំម៉ាក់គេទៅដាក់នំអោយហាងមីងសុនហុីហលយក៏ទៅមន្ទីពេទ្យចាំគេចេញពីធ្វើការតែវាជាសំណាងដែរមន្ទីពេទ្យមានកន្លែងកុមារចឹងជុងមីនក៏នៅទីនោះជាមួយក្មេងផ្សេងទៀតចាំម៉ាក់គេ
«បាទបានណាកូនចឹងយើងទៅងូតទឹកទៅល្អហើយចាំទៅល្អទេ»ជីមីនថើបកូនដោយក្ដីស្រលាញ់ពេញបេះដូង
«យេ! ចឹងតោះទៅ»ជុងមីនស្រែកហ៊ូរសប្បាយរបផបក្មេងធ្វើអោយអ្នកជាម៉ាក់ក៏សើចតាម
-ហាងកាហ្វេមីងសុនហុី-
«ជុងមីនហាកូនចាំម៉ាក់នៅនឹងហើយណា»ជីមីនប្រាប់អោយកូនចាំនៅខាងក្រៅដោយសារខាងក្នុងមនុស្សច្រើនមិនចងអោយកូនចូលទៅ
«អូខេម៉ាមី»ជុងមីនអង្គុយលេងមនុស្សយន្តរបស់ខ្លួននៅមុខហាងចាំជីមីនចូលទៅ
មួយសន្ទុះជុងមីនឃើញស្រីស្អាតម្នាក់ជ្រុះខ្សែដៃពេលដើរកាត់ ក្មេងតូចរត់ត្រេទៅរើសហើយយកទៅអោយវិញ
«អ្នកមីងបាទ»ជុងមីនហៅ
«មានអីមែនទេក្មេងតូច»ស្រីស្អាតសួរជុងមីនយ៉ាងសុភាព
«អ្នកមីងជ្រុះរបស់នេះហើយ»ជុងមីនហុចខ្សែដៃអោយវិញ
«អូយក្មេងតូចមីងអរគុណច្រើនណាហើយក្មួយមកធ្វើអីទីនេះម្នាក់ឯង វង្វែងមែនទេក្មួយ»ស្រីស្អាតសួរក្មេងតូចទាំងចិត្តស្រលាញ់ក្មេងអីគួរ
«អត់ទេអូនកំពុងចាំម៉ាមីអូន»ជុងមីនឆ្លើយ
«ជុងមីនហា»សម្លេងជីមីនស្រែកហៅកូនធ្វើអោយស្រីស្អាតនឹងជុងមីនងាក់ទៅព្រមគ្នា
«មកធ្វើអីនៅទីនេះហាកូនមិចមិនចាំម៉ាក់មុខហាង»ជិមីនអោនសួរកូន
«គឺអូនជួយរើសរបស់អោយមីងស្អាត»ជុងមីនឆ្លើយទើបជីមីនចាប់អារម្មហ៏ថាមានស្រីស្អាតឈរជិតម្នាក់ដែរ
«ជីមីន»ស្រីស្អាតហៅជីមីនម្ហប់ៗដូចភ្ញាក់ផ្អើលណាស់ចឹង
«អ្នកនាងស្គាល់ខ្ញុំហេ»ជីមីនសួរទាំងឆ្ងល់
«អត់ទេ ខ្ញុំមានការទៅសិនហើយណា អរគុណច្រើនក្មេងតូចចាំជួបគ្នាពេលក្រោយ»ស្រីស្អាតអោនអរគុណគេទាំងពីអ្នកហើយដើរចេញទៅតែក៏ធ្វើអោយជីមីនឆ្ងល់ដូចគ្នាដែរស្រីម្នាក់នឹងស្គាល់គេ
«អឹម តោះកូនយើងទៅពេទ្យណា»ជីមីនញញឹមដឹកដៃកូនទៅមន្ទីពេទ្យដូចរាល់ថ្ងៃ
—យប់—
តក់តក់
ក្នុងផ្ទះចាស់របស់ជីមីនពេលនេះមេឃភ្លៀងខ្លាំងធ្វើអោយជីមីនពិបាករាល់លើកពេលក្ដៅខ្លាំងពិបាកដេក ពេលរងារខ្លាំងគេត្រូវអោបកូននឹងខ្លួនឯងហើយគ្មានម៉ាសុីនកំដៅមានតែដុតភ្លើងពេលកម្ដៅហើយដល់ពេលភ្លៀងក៏មានទឹកលិចជ្រៀបតាមដំបូលដូចពេលនេះចឹង
«ម៉ាក់ហត់ទេ»ជុងមិនអង្គុយអោបមនុស្សយន្តសួរម៉ាក់គេដែរកំពុងដាក់ថុងទ្រទឹកភ្លៀងកំពុងតក់ចុះពីលើដំបូលទាំងខ្លួនង័រទទ្រឹត
«ម៉ាក់មិនអីទេកូន»ជីមីននិយាយហើយអង្គុយលើកកូនមកដាក់ផ្លូវអោបជាប់ទាំងខ្លួនរងាញ័រចំប្រប់
«អោយតែភ្លៀងម៉ាក់ពិបាករហូត»ជុងមីនអង្អែលមុខស្លែករបស់ជីមីនថ្នមៗ
«ហាហាមិនអីទេកូនសម្លាញ់»ជីមីនសើចថើបកូនថ្នមទោះខ្លួនលំបាកយ៉ាងណានេះគឺជាកំលាំងរបស់ជីមីនដែរមានកូនក្បែរ
«ម៉ាក់ហា»ជុងមីនងើយក្បាលហៅម្ដាយ
«បាទកូន»ជីមីនអង្អែលក្បាលកូនបណ្ដើរចាំកូននិយាយត
«ពេលណាប៉ាមក»សំនួរនេះជុងមីនសួរជីមីនរាប់ភ្លេចធ្វើជីមីនស្ទើរស្រក់ទឹកភ្នែកមុខកូនហើយ
«ប៉ាកំពុងវង្វែងផ្លូវមិនទាន់មកបានទេកូន»នេះហើយជាចំលើយរបស់ជីមីនគេជ្រើសរើសកុហកកូនគេមិនបានប្រាប់ថាប៉ាមិនបានត្រូវការពួកគេទេ
«ចុះពេលណាប៉ារកផ្លូវឃើញ»ជុងមីនសួរតាមរបៀបក្មេងមិនដឹងអី
«ម៉ាក់មិនដឹងទេព្រោះប៉ារវល់នោះអីហើយប៉ាក៏នៅឆ្ងាយទៀតផង» ជីមីននិយាយលួងកូន
«ប៉ាមិនត្រូវការពួកយើងមែនទេម៉ាក់ ប៉ាមិនស្រលាញ់កូនមែនទេទើបមិនរកផ្លូវមករកយើង»ជុងមីននិយាយទាំងទឹកភ្នែករលីងរលោង
«អត់ទេកូនប៉ាស្រលាញ់កូនណាស់គ្រាន់តែប៉ានៅឆ្ងាយហើយមិនទាន់រកផ្លូវឃើញ»ជីមីនជូតទឹកភ្នែកអោយកូនទាំងកំពុងយំដូចគ្នាទាំងមិនដឹងខ្លួនរហូតដៃតូចៗជូតអោយគេ
«ម៉ាក់ៗកុំយំអី អូនឈប់សួរពីប៉ាហើយ»ជុងមីនជាក្មេងឆ្លាតហើយក៏យល់ពីសុខទុកម្ដាយមិនចង់អោយម្ដាយគេយំទេទាំងដែរគេក្មេងទើប3ឆ្នាំជាង
«បាទកូនប្រុសម៉ាក់ កូនគេងទៅល្អទេយប់ហើយ»ជីមីនដាក់កូនអោយដេកព្រោះវាយប់ដែរហើយ
«បាទGood night ម៉ាមី»ជុងមីនអោបម្ដាយសំងំគេងមួយសន្ទុះក៏គេងលក់ទៅទុកអោយជីមីនដេកយំមើលមុខកូន
«ម៉ាក់សូមទោសដែរអោយកូនមានប៉ាមិនបាន សូមទោសដែរកុហកកូន»ជីមីនយំមើលមុខកូនប្រុសដែរមុខដូចប្ដីបេសដាក់ហើយនេះជាមូលហេតុដែរភ្លេចប្ដីមិនបានហើយយំនឹកប្ដីរហូតធ្វើអោយភ្នែកខ្សោយអ៊ូរសារស្រវាំងអស់ដោយសារកើតកូនហើយយំពេកតែវាជាសំណាងដែរមិនប៉ះពាល់ដល់ថ្នាក់បង់ភ្នែកនោះ។ ជីមីនយំរហូតដល់ដេកតាមកូនមិនដឹងពីពេលណា
_____
មកមើលនៅអាមេរិចវិញជុងហ្គុកកំពុងនៅកាសុីណូអង្គុយផឹកបំបាត់ទុកទៀតហើយ។វាក្លាយជាទំលាប់ដែរសាំភ្នែកហើយពេលព្រឹកដល់ល្ងាចជុងហ្គុកធ្វើការដូចម៉ាសុីនហើយយំឡើងក៏មកផឹកបែបនេះ។ រយះពេល3ឆ្នាំនេះជុងហ្គុកខំតាមរកជីមីនគ្រប់កន្លែងតែរកមិនឃើញដោយសារគ្មានដំរុងទាល់តែសោះហើយគេក៏ក្លាយជាមនុស្សថ្មីព្រៀបដូចបិសាចដែរប៉ះអីសម្លាប់នឹង គ្មានម៉ាហ្វៀប្រទេសណាហ៊ានក្អកនឹងគេទេ សូម្បីទំនាក់ទំនងគេនឹងផ្ទះធំក៏ឆ្ងាយពីគ្នា សូហ្គាក៏កាត់កាលគេចោលដែរធ្វើអោយគេក្លាយជាមនុស្សឯកោ
~~When you're gone the piece of my heart are missing you~~~(សម្លេងទូរស័ព្ទជុង)
«អ្នកណា»ជុងហ្គុកក្រវីកែវស្រាសួរក្នុងទូរស័ព្ទដោយសម្លេងត្រជាក់ស្រេប
«គឺអូន»សម្លេងផ្អែមរបស់មនុស្សស្រីខលមក
«អូនមានអីហេជេសសុី»តាមពិតអ្នកខលមកនោះគឺជេសសុីទោះបីបែកគ្នាមែនតែពួកគេនៅតែរាប់អានគ្នាហើយជេសសុីក៏បានរៀបការមានប្ដីហើយបន្ទាប់ពីបែកពីជុងហ្គុកបាន1ឆ្នាំ
«អូនមានរឿងប្រាប់បង អូនរកឃើញជីមីនហើយ»សម្ដីជេសសុីធ្វើអោយជុងហ្គុកស្វាងចេះងើបឈតែម្ដង
«អូនថាមិច»ជុងសួរទាំងរំភើបនឹងមានសង្ឃឹម
«អូនឃើញពួកគេនៅប៉ូសាននៅតំបន់ជាយខេត្តហើយបងដឹងទេបងមានកូនទៀតណាជុង កូនបងរើសខ្សែដៃអោយអូន»ត្រូវហើយអ្នកដែរជុងមីនរើសខ្សែរដៃនោះគឺជេសសុីនេះឯង នាងទៅរកចរចារទិញដីនៅតំបន់នោះមកអភិវត្តហើយគាំជួនដើរកាត់ហាងកាហ្វេនោះទើបបានជួបជុងមីន
«កូន ជីមីនទុកកូនហេ»ជុងសប្បាយចិត្តស្ទើស្រែកហ៊ូទៅហើយនេះគេមានកូនហើយគេនឹងរកប្រពន្ធគេឃើញទៀត ការខំប្រឹងប្រែងរបស់គេជិត3ឆ្នាំជិតបានផលហើយ
«ប្រកត់ណាស់ ចាំអូនផ្ញើរអាស័យអាដ្ធានអោយណា»ជេសសុីនិយាយ
«អរគុណជេស»ជុង
«មិនអីទេ បងឆាប់ទៅរកពួកគេទៅណា សំណាងល្អជុង»ជេសសុីជុចបិទមួយសន្ទុះក្រោយសារលូតចូលមកប្រាប់ពីទីតាំងរបស់ជីមីន
«ជួបគ្នាឆាប់ៗណាប្រពន្ធសម្លាញ់»ជុងថើបអេក្រងទូរស័ព្ទហើយដើរទៅត្រៀមខ្លួនហោះទៅកូរេទាំងយប់

ភាគ203ឆ្នាំកន្លងផុតទៅមកដល់ពេលនេះគឺ3ឆ្នាំជាងហើយដែរជីមីនត្រូវរស់ចិញ្ចឹមកូនម្នាក់ឯងជំងឺជីមីនក៏រើឡើងម្ដងម្កាលដែរព្រោះគេមិនបានព្យាបាលទេហើយពេទ្យក៏ហាមដាច់ខាតមិនអោយគេដួលនឹងធ្វើការហួសកំរិត។តែវាមិនអាចអោយជីមីនហាមមិនធ្វើការហួសកម្លាំងបានទេព្រោះគេមានបន្ទុះដែរត្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ផាកជុងមីន

(ហេតុអីបានជាជីមីនមិនព្យាបាលជំងឺ?តើជុងធ្វើយ៉ាងមេចទើបយកជីមីនបានវិញ?ចាំតាមដានមើលទាំងអស់គ្នាបងប្អូន)😂♥️

#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now