ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី30

3.1K 138 5
                                    

ភាគ30
បន្ទាប់ពីថេនឹងសូហ្គារៀបការបាន2អាទិត្យពួកគេក៏មកដើរលេងជុំគ្នានៅហាវៃរបៀបជាលក្ខណះគ្រួសារនិងsurprised ជប់លៀងខួបកំណើតរបស់ជីន
ជុងហ្គុកកំពុងអូសរទេះរុញជីមីននឹងដឹកដៃកូនចូលមកខាងក្នុងកម្មពិធីជប់លៀងដូចគ្នា
«ប៉ា ម៉ាក់»ជុងហ្គុកហៅជីននឹងណាមជូនដែរអង្គុយនឹងតុ
«អីយា ជីមីនហា ជុងមីនចៅតាមកនេះមកណា»ជីនពចៅដាក់លើជើង
«ជីមីនជើងកូនយ៉ាងមិចហើយ»ណាមជូនសួរ
«គ្រាន់បើហើយប៉ាតែនៅពិបាកដើរមិនទាន់កើត»ជីមីនញញឹមនិយាយ
«មិនបាច់ដើរទេកូនអោយជុងបំរើទៅ»ជីននិយាយមើលមុខជុងហ្គុគដែរឈជិតជីមីន
«មើលមួយជីវិតក៏បានម៉ាក់»ជុងហ្គុកនិយាយ
«សំដីបានណាស់លោកកូន»ជីននិយាយទាំងគ្រឺតនឹងជុងហ្គុក
«មោះជុងមីនទៅយករបស់ញាំជាមួយប៉ា»ជុងហៅជុងមីនអោយចុះពីជីនហើយដឹកដៃកូនចេញទៅមួយជំហៀងទៀតដែរជាកន្លែងដាក់របស់ញាំដើម្បីរកអីញាំហើយរៀងឆ្ងាយពីកន្លែងជីនអង្គុយ ដោយសារជីនអង្គុយជិតអាងទឹកហើយបែរខ្នងទៀតនោះទើបមិនដឹងថាកូនកំហូចកំពុងរៀបគំរោងធ្វើបាប
«ជុងមីនកូនយកនំហើយអង្គុយក្រោមតុកុំមាត់ដឹងទេចាំប៉ាហៅចាំចេញមក»ជុងហុចនំអោយជុងមីនហើយអោយកូនចូលក្រោមតុកមិនដឹងចង់ធ្វើអីអោយប្រាកត់
ហើយជុងហ្គុគក៏កាន់អាហារតិចតួចដើរទៅរកជីមីន
«នេះអូន»ជុងហុចរបស់ញាំអោយជីមីន
«ចុះឯណាចៅហាសជុង»ជីនសួររកចៅ
«ហាកក្រែងគេមកមុនកូនហេ»ជុងធ្វើអោយជីមីនភ័យដូចគ្នា
«បងនិយាយអីជុង កូនទៅជាមួយបងមិនទាន់មកវិញទេ»ជីមីននិយាយតែមានអារម្មហ៏ដៃជុងហ្គុគកំពុងកេះខ្នងគេដូចជាអោយសញ្ញាថាកុំមាត់
«វីវហើយចឹងបាត់ជុងមីនទៅណា»ជុងហ្គុគធ្វើជាភ័យឆោឡោបំភ័យជីន
«បាត់ចៅយើងទៅណា ពួកឯងរកចៅយើង»ជីនភ័យស្រែកហៅអង្គរក្សអោយរកចៅ
«ពួកឯងឆាប់រកចៅយើងអោយលឿន»ណាមជូនស្រែកខ្លាំងហើយងើបតាមទៅរកចៅជាមួយជីន
«បងធ្វើអីនឹងជុងហា»ជីមីនសួរជុងហ្គុក
«គឺសូហ្គាគេចងស៊ូប្រាយ ថ្ងៃកំណើតម៉ាក់តែបងខ្លាចម៉ាក់មិនសូវភ្ញាក់ផ្អើលទើបថែមឆាកមួយទៅ»ជុងនិយាយសើចជីមីនបានត្រឹមក្រវីក្បាលនិងកំពូលប្ដីរបស់ខ្លួន
«តាកញ្ចាស់ជូន មិចក៏កូនចៅបងរកចៅអូនមិនឃើញហាស»ជីនស្រែកស្ដីអោយម៉ាហ្វៀជើងចាស់ផាងៗគ្មានទុកមុខអីសោះធ្វើអោយកូនចៅសើចគ្រប់គ្នា
«អោយបងសូមទោសប្រពន្ធ ពួកឯងរកចៅយើងលឿនទៅ»ណាមជូនបែកញើសពេលឆ្មាក្រឡាខ្លួនជាខ្លា
«Happy birthday to you ម៉ាក់»សូហ្គាកាន់នំខេកចេញមកជាមួយនឹងថេហើយនឹងជេហ៊ូប ដោយមានជុងហ្គុគកំពុងអូសរទេះជីមីនមកច្រៀងចំរៀងខួបកំណើតអោយជីន
«ពួកកូនធ្វើស្អីហា ជុងមីនបាត់មិចមិនរក មកខួបស្អីទៀតហា»ជីនស្ដីអោយកូន ដែរគេភ័យបាត់ចៅមុខឡើងស្លេកអស់ហើយនៅមកខួបស្អីទៀត
«អូ កូនភ្លេច ជុងមីនហា»ជុងហ្គុកគ្រាន់តែស្រែកហៅភ្លាមជុងមីនលូនចេញពីក្រោមតុធ្វើអោយគេសើចគ្រប់គ្នាលើកលែងតែជីន
«នេះកូនបោកម៉ាក់ ជុង»ជីនសម្លក់កូនដែរមកបោកគេអោយភ័យលោះប្រលឹងអស់
«ក៏ខ្លាចម៉ាក់មិនភ្ញាក់ផ្អើល»ជុងសើចហើយលើកកូនមកពមុខប្រលាក់សុតតែនំ
«បានហើយអូនផ្លុំទានទៅ»ណាមជូនប្រាប់ប្រពន្ធ
«បាន បាន»ជីនលើកដៃផ្គុំបួងសួងហើយផ្លំទាន
«យេ រីករាយថ្ងៃកំណើតម៉ាក់»កូនកូននិយាយព្រមគ្នាហើយចូលមកអោបជីន
«ថេ ជេហូប»ជីនញាក់ជញ្ចើមដាក់កូនប្រុសនឹងកូនប្រសារហើយ2អ្នកនោះដូចយល់ន័យច្បាស់ចឹង
«ជុងមីនមកពូអោបតិចណា»សូហ្គាលើកដៃទៅយកជុងមីនពីដៃជុងហ្គុក តែគ្រាន់តែជុងហ្គុគហុចកូនអោយភ្លាម ថេនឹងជេហូបដើរមកជិតចាប់លើកគ្រៀកជុងហ្គុគបោះចូលទៅអាងទឹកតែម្ដង ធ្វើអោយគ្រប់គ្នាសើចកខឹក
«អោយសំមុខឯងដែរធ្វើបាបម៉ាក់»ជីននិយាយសើច មិនលើកលែងសូម្បីតែជុងមីន
«ថេ ជេហូបឯង»ជុងធ្វើជាសង្គ្រឺតប្អូនហើយវាលឡើងលើវិញហើយដេញធាក់ប្អូនពេញនោះ
«ពួកខ្ញុំមិនដឹងអីទេម៉ាក់បញ្ចា»ជេហូបរត់បណ្ដើរនិយាយបណ្ដើរ
«យើងក៏មិនដឹងដែរប្រពន្ធជួយប្ដីផង»ថេស្រែកអោយសូហ្គាជួយធ្វើអោយគ្រប់គ្នាសើចចង់រឹងថ្គាមនៅចរឹកមិនចេះធំរបស់លោកម៉ាហ្វៀ
«បងឈប់ដិញទៅមកប្ដូរខោអាវនឹងបានញាំអី»ជីមីនហៅជុងហ្គុគបើនៅបែបនេះទៀតបាយក៏មិនបានញាំដែរមើលទៅ
«ហឹម»ជុងហ្គុគគ្រហឹមទទួលកន្សែងនឹងអាវដែរកូនចៅហុចអោយហើយដោះអាវប្ដូរបង្ហាញស្នាមសាកជាច្រើនអោយឃើញច្បាស់ ជាពិសេសគឺនៅខាងឆ្វេងកន្លែងបេះដូងមានអក្សរ P.J13 យ៉ាងច្បាស់
«នេះបងប្រុសសាកបន្ថែមហេ»សូហ្គាសួរ ព្រោះអក្សរធំអោយឃើញច្បាស់
«ហឹមនឹងហើយ»ជុងញញឹម
«វាជាស្អីនឹងបង»ជេហូបឆ្ងល់ ព្រោះរូបសាកលើខ្លួនបងប្រុសគេសុតតែ មានអត្ថន័យទាំងអស់
«ក៏ជា ឈ្មោះជីមីននឹង ថ្ងៃកំណើតរបស់គេ »ជុងនិយាយធ្វើអោយជីមីនមុខក្រហមដូចប៉េងប៉ោះ
«យាគីម ថេយ៉ុងបងមិនសាកឈ្មោះអូនផងហាឃើញបងប្រុសអូនផ្អែមទេ »សូហ្គា ធ្វើជាខឹងប្ដីហើយវៃថេដែរកំពុងញាំសាច់អាំងជាមួយជុងមីនស្ទើរចងឈ្លួកព្រោះមិនយល់សាច់ការថាមានរឿងអី
«ចាំពេលទៅវិញបងសាកមុខអូនតែម្ដងកុំអោយចាញបងប្រុសណាប្រពន្ធ»ថេលួងប្រពន្ធធ្វើអោយគេសើចគូរនេះណាស់គួរអោយស្រលាញ់ង គ្នាបានរហូត
ពិធីជប់លៀងក៏ធ្វើរហូតដល់យប់ជ្រៅពោលពេញដោយសម្លេងសើចក្អាកក្អាយ រហូតដល់យប់ទើបបំបែកគ្នាទៅបន្ទបើរៀងខ្លួន
_____
5ឆ្នាំកន្លងផុតទៅ
មកដល់ពេលនេះជុងហ្គុគនឹងជីមីនរៀបការបាន10ឆ្នាំហើយបើមិនគិតពេលបែកបាកគ្នាអស់3ឆ្នាំនឹងជីមីនឈឺនោះទេក៏ពួកគេមិនត្រូវរៀបការម្ដងទៀតដែរ។ ពេលនេះជើងជីមីនដើរបានវិញហើយ ហើយពួកគេក៏មានកូនស្រីម្នាក់ទៀតអាយុ4ឆ្នាំដែរចរិកដូចជីមីនមិនខុសឈ្មោះថាមីនណា ក្លារីសជាសំណប់ចិត្តរបស់បងប្រុសនឹងលោកប៉ា ហើយបើនិយាយពីជុងមីនវិញគឺកាត់ដូចប៉ាគេមិនខុស ហើយជុងមីនពេលនេះក៏អាយុ10ឆ្នាំទៅហើយដែរ សម្រាប់ជុងហ្គុគគេមិនផ្លាស់ប្ដូរមានតែស្រលាញ់ប្រពន្ធលើសដើម ហើយកាន់តែផ្អែមពីមួយថ្ងៃទៅមួយថ្ងៃ
«អាឡូជុងហា»ជីមីនខលទៅជុងហ្គុគព្រោះប៉ុន្មានថ្ងៃនេះជុងហ្គុគភ្លែកណាស់មកផ្ទះយប់ប្រលប់ ហើយមិនសូវបានញាំបាយផ្ទះទេ ដូចពេលនេះចឹង
«អូនមានការអី»ជុងហ្គុគនិយាយដោយសម្លេងត្រជាក់ស្រេបធ្វើអោយជីមីនភ្ញាក់តែម្ដង ព្រោះតាំងនៅជាមួយគ្នាវិញមកជុងហ្គុកមិនដែរនិយាយគំរោះគំរើយឬត្រជាក់បែបនេះដាក់ជីមីនទេ
«បងមិនមកផ្ទះទេហជុង»ជីមីនសួរព្រោះនេះយប់ហើយ
«អត់ទេ បានហើយបងរវល់»ជុងហ្គុគចុចបិតបាត់ ទុកអោយជីមីនអង្គុយមើលមុខកូនទាំងទឹកភ្នែកចងហូរ
«ញាំបាយទៅកូន ប៉ារវល់មិនបានមកញាំទេ»ជីមីនអង្អែលក្បាលកូនប្រុសស្រីប្រាប់ពួគេដែរអង្គុយសងខាងខ្លួន
«នេះទៀត ហើយហេម៉ាក់ ម៉ាក់ត្រូវការអោយកូនទៅតាមប៉ាទេ»ជុងមីននិយាយជ្រួញញ្ចើមខឹងមិនបាត់ដូចជុងហ្គុកបេះដាក់
«មិនបាច់ទេកូន ញាំបាយទៅណា»ជីមីនមិនចងអោយជុងមីនវែងឆ្ងាយខ្លាចកូនម្នាក់នេះទៅប្រាប់ជីននឹងណាមជូននាំអោយមានរឿង
«បើប៉ានៅតែបែបនេះទៀតកូននឹងប្រាប់លោកតាហើយ»ជុងមីនខឹងណាស់ដែរម៉ាក់គេស្លូតបែបនេះតែងតែស្អីក៏បានប៉ាគេថាបែបណាក៏តាមបែបនឹងមិនដែរហ៊ានតវាអ្វីសោះ
«បាតកូនប្រុសម៉ាក់»ជីមីនញញឹមមើលកូនញាំបាយដើម្បីអោយជុងមីនស្ងប់ចិត្តទាំងក្នុងទ្រូងភ័យខ្លាចប្រវត្តិច្រំដែរ ខ្លាចអតីតកាលកើតឡើងម្ដងទៀតបើពិតមែនលើកនេះគេឆ្កួតមិនខាន
#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now