ភាគ18
ហើយអ្នកដែរគេកំពុងរកនោះកំពុងមមាញឹកក្នុងផ្ទះបាយព្រោះគេត្រូវធ្វើនំសំរាប់លក់។ មែនហើយពេលនេះជីមីនមានកូនជិត7ខែហើយហើយពោះក៏ខ្ទាតធំហើយតែជីមីននៅតែខំធ្វើការសន្សំលុយ ពេលព្រឹកជីមីនធ្វើនំលក់អោយហាងកាហ្វេហើយពេលថ្ងៃក៏ធ្វើការជាមេផ្ទះនៅមន្ទីពេទ្យដើម្បីសន្សំលុយទុកអោយកូនហើយវាក៏ដូចពេលនេះចឹង
«ជីមីនហាហើយឬនៅក្មួយ»មីងសុនហ៊ីម្ចាស់ហាងកាហ្វេនៅមកយកនំស្រែកហៅជីមីនពីក្រៅផ្ទះ
«ទៅហើយអ្នកមីង»ជីមីនដើរមួយៗកាន់ថងនំជាច្រើនទៅជាមួយ
«មោះមីងជួយណាក្មួយ»មីងសុនហុីដើរមកជួយយកយកនំពីជីមីន
«បាទអរគុណអ្នកមីង»ជីមីនញញឹមហើយហុចលុយអោយស្រ្តីវ័យកណ្ដាល
«នេះលុយហើយមិនបាច់អាប់ទេជីមីន»មីងសុនហុីញញឹមហើយលុយជីមីន តែវាសឹងតែជាទំលាប់ទៅហើយដែរជីមីនតែងតែបានលុយលើសពីគាត់ព្រោះគាត់អាណិតជីមីនដែរនៅក្មេងមានកូនហើយតស៊ូរចិញ្ចឹមកូនដូចគាត់ចឹង ណាគាត់ក៏មេមាយហើយចិញ្ចឹមកូនម្នាក់ឯងទើបយល់ច្បាស់
«ទៀតហើយមីង ខ្ញុំខ្លាចចិត្តណាស់»ជិមីនញញឹមមុខក្រហមអៀនៗ
«មិនអីទេក្មួយទុកចុះមីងត្រូវទៅបើកហាងហើយណា»គាត់ញញឹមលាជីមីន
«បាទ សុវត្ថិភាពតាមផ្លូវណាអ្នកមីង»ជីមីនអោនក្បាលលាគាត់ហលយគាត់ក៏ដើរចេញទៅ
«ដល់ពេលទៅធ្វើការហើយកូនម៉ាក់»ជីមីនញញឹមហើយដើរចូលផ្ទះរៀបចំទៅមន្ទីពេទ្យធ្វើការ បើសួរថាហត់ទេជីមីនហត់ណាស់រាល់ថ្ងៃនេះតែគេសប្បាយចិត្តនឹងតស៊ូគ្រប់យ៉ាងដើម្បីកូន
________
ពេលល្ងាចមកដល់
ជិមីនកំពុងរៀបនឹងដើរចេញពីមន្ទីពេទ្យទៅផ្ទះតែក៏លឺគេស្រែកហៅគេក៏ផ្អាក់ដំណើរសិន
«ជីមីនហានេះអុំស្រីផ្ញើរមកអោយ»តាមពិតគឺលោកដុកទ័ររៃអេនយកស៊ុបដែរប្រពន្ធគាត់ផ្ញើរមកអោយជីមីននោះយកមកអោយជីមីន។ តាំងពីប្រពន្ធគាត់ស្គាល់ជីមីនមកគឺត្រូវគ្នាល្អណាស់ផ្ញើរនេះផ្ញើរនោះអោយរហូតអាណិតស្រលាញ់ដូចកូនបង្កើត
«អូយទៀតហើយលោកអុំនេះខ្ញុំខ្លាចចិត្តណាស់»ជីមីនទទួលពីដៃគាត់ទាំងអឹមអៀនដាក់អ្នកដែរគោរពដូចឳពុក
«ហើយខ្លាចស្អីទេក្មួយ យើងតែពីនាក់តាយាយមានអីក៏ចែកគ្នាទៅ»លោកដុកទ័រញញឹមនិយាយ
«បាទអរគុណខ្លាំងណាស់ អរមែនហើយនៅផ្ទះខ្ញុំបានធ្វើគីមឈីច្រើនគិតថាស្អែកចាំយកមកផ្ញើរអុំស្រីដូចគ្នា»វាជាទំលាប់ថ្មីមួយទៀតរបស់ជីមីនដែរតែងតែផ្ញើររបស់ញាំអោយពួកគាត់ទុកជាការដឹងគុណនិងស្រលាញ់ពួកគាត់ដែរបារម្មហ៏ហើយយកអាសារគេរហូត
«មិនអីទេជីមីនហើយបើទំនេរក៏ទៅលែងអុំស្រីឯងផង គេរអ៊ូរនឹកក្មួយរហូតហើយ»លោកដុកទ័រសើចពេលនឹកឃើញប្រពន្ធគាត់ដែរតែងតែរអ៊ូរថានឹកជីមីន
«ថ្ងៃអាទិត្យនេះខ្ញុំនឹងទៅលេងអុំស្រីហើយលោកអុំ»ជីមីនញញឹម
«អូខេចឹងក្មួយទៅផ្ទះអិយស្រួលបួលណា នេះយប់ហើយ»ដុកទ័រដើរជូនជីមីនដល់មុខមន្ទីពេទ្យ
«បាទអរគុណណាស់លោកអុំ ខ្ញុំលាសិនហើយ ជួបគ្នាស្អែក»ជីមីនអោនក្បាលគោរពហើយដើរចេញទៅផ្ទះ លោកដុកទ័រតាមមើលដល់បាត់ពីភ្នែកទើបដើរចូលមន្ទីពេទ្យវិញ
មកដល់ផ្ទះជីមីនងូតទៅហើយញាំបាយហើយក៏វាយប់ល្មមពេលនេះម៉ោង10ជាងហើយជីមីនកំពុងអង្គុយអង្អែលពោះមុខផ្ទះមើលព្រះច័ន្ទពាក់អាវយឺតសរលុងត្រឹមផ្លូវជាមួយខោខ្លី
«កូនម៉ាក់ កូននឹកប៉ាទេកូន ពេលនេះប្រហែលប៉ាកំពុងមានក្ដីសុខហើយមែនទេ»មិននិយាយមិនមែនជីមីនភ្លេចទេតែគេព្យាយាមបំភ្លេចទៅវិញទេទាំងគេនឹកជុងហ្គុកស្ទើររាល់ថ្ងៃ
«អូយទៀតហើយមែនទេនេះ»អង្គុយឈាមក៏ហូរចេញពីច្រមុះជីមីន វាធ្វើទុក្ខទៀតហើយ នេះក៏វាគ្រាន់ជាងប៉ុន្មានខែមុនដែរគេត្រូវចាញ់កូនផងឈឺក្បាលផងធ្វើអោយគេមានអារម្មហ៏ចងស្លាប់អោយបាត់ៗ«ហឹក ហឹក ឈឺណាស់ អាយហឹក»ជីមីនអង្គុយយំព្រោះឈឺក្បាលខ្លាំងណាស់ហើយជើងគេក៏ចាប់ផ្ដើមហើមបណ្ដើរៗចឹងគេពិបាកដើរដែរ«ព្រះជា
ម្ចាស់ហេតុអីធ្វើបាបខ្ញុំបែបនេះ សូមអង្វទុកផ្លូវអោយខ្ញុំបានរស់ផង ហឹក»ជីមីនអង្វមេឃដីប្រណីគេផងគេឈឺស្ទើតែទ្រាំលេងបានហើយស្ទើសន្លប់ទៅហើយ មួយសន្ទុះក្រោយណាជីមីនរាងធូរបន្តិចហើយឈាមលេងហូរទើបគេវារចូលបន្ទប់ដេកវិញ «គេងទៅណាកូនណា កូនសម្លាញ់ចិត្តម៉ាក់»ជីមីននិយាយខ្សោយៗហើយសំងំគេងទៅ
_______
Clasris Casio Le New York
ជុងហ្គុកកំពុងអង្គុយផឹកក្នុងបន្ទប់វីអាយភីម្នាក់ឯងដូចរាល់ដងសុខៗមានស្រីម្នាក់ដើរចូលមកស្លៀករ៉ូបពណ៏ក្រហមបញ្ចេញដើមទ្រូងដើរចូលមកដោយមិនបានអញ្ចើញ
«នាងចូលមកធ្វើអី»ជុងអង្គុយគងទាក់ខ្លាក្រវីវីស្គីសួរទាំងមិនមើលមុខ
«អូនដឹងថាបងស្ត្រេសទើបអូនមកជួយបងនោះអី»រ៉ូសសុីតារាបង្ហាញម៉ូតស្រីដែរលួចស្រលាញ់ជុងហ្គុកយូរហើយនោះពេលលឺដំណឹងថាជុងមានរឿងនឹងប្រពន្ធទើបគិតថាវាជាឳកាសល្អដែរចូលខ្លួនមកអោយដៃទាក់ជុងហ្គុក
«អ្នកណាថា»ជុងនិយាយដោយសម្លេងត្រជាក់ស្រេបតែមិនបានធ្វើអោយស្រីស្រស់ខ្លាចរអាទេតែបានជាហ៊ានចូលទៅអង្គុយជិតសាតានហើយបំបោសអង្អែលគេទៀត
«គឺអ្នកណាក៏គេដឹងថាបងមិនបានស្រលាញ់ដែរមិនបានការរបស់បងគ្រប់គ្នាមិនចឹង មោះអោយអូនបំរើបងទៅល្អទេ»រ៉ូសសុីនិយាយទាំងជឿជាក់តែគេមិនដឹងទេថាជុងពេលនេះកំពុងឆេះដូចភ្លើង
ប្រូស
ជុងចាប់បោះរ៉ូសសុីមួយទំហឹងទៅលើឥត
«យើងប្រាប់នាងអោយច្បាស់នាងគ្មានសិទ្ធនិយាយប៉ះប្រពន្ធយើង គ្មានសិទ្ធសូម្បីហៅឈ្មោះគេ»ជុងស្រែកអោយខ្លាំងៗភ្នែកឡលងក្រហម
«អោយអូនសូមទោសណា»រ៉ូសសុីយោងខ្លួនទាំងលំបាកវាទៅជិតជើងរបស់ជុងហ្គុក
ផុស
ជុងទាញដបស្រាវៃលើក្បាលស្រីស្អាតមួយទំហឹងឡើងបែកឈាម
«អាយ»រ៉ូសសុីស្រែកអស់សម្លេង
«ពួកឯង»ជុងហ្គុកស្រែកមួយទំហឹង ធ្វើអោយអង្គរក្សរត់ចូលមកយ៉ាងលឿន
«បាទចៅហ្វាយ»កូនចៅចូលមកភ័យមិនស្ទើដែរឃើញស្រីស្អាតសុតតែឈាមដេកលើឥតគួរអោយអាណិតតែពួកគេមិនបានភ័យដោយសារនាងទេគេភ័យខ្លាចថាគេជាអ្នកបន្ទាប់ទៅវិញទេ
«យកវា ចេញអោយផុតកុំអោយយើងឃើញទៀត»ជុងនិយាយសម្លេងស្មើដដែរហើយអង្គុយផឹកវីស្គីរបស់គេបន្ត
«បាទចៅហ្វាយ»កូនចៅប្រញាប់លើកស្រីស្អាតចេញយ៉ាងលឿន ទុកអោយចៅហ្វាយនៅម្នាក់ឯងបន្តទៀត
«មីនីហា បងមិនអោយអ្នកណានិយាយប៉ះពាល់ឈ្មោះអូនទេ អូនមកវិញមកប្រពន្ធសម្លាញ់»ជុងដែរជាបិសាចអម្បិញមេញប្រែជាយំដូចមនុស្សឆ្កួតស្រែកនឹកប្រពន្ធដែរបាត់ខ្លួនរកមិនទាន់ឃើញមិនដឹងនៅទីណា#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Любовные романыណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...