ភាគ19
តាំងពីចូល7ខែមកជីមីនពិតជាពិបាកណាស់ព្រោះអាកាសធតុចាប់ផ្ដើមត្រជាក់ហើយជីមីនក៏ពិបាកនឹងធ្វើការដែរ
«ហុឹម អូយ»ជីមីនកំពុងដើរទៅផ្ទះសុខៗស្រាប់តែឈឺពោះខ្លាំងណាស់ដល់ថ្នាក់ស្រុញជើងចុះមួយទំហឹង
«អូយ ជួយផង»ជីមីនស្រែកស្ទើរអស់សម្លេង ដៃម្ខាងទប់ពោះដៃម្ខាងរាវរកទូរស័ព្ទ
«ហាឡូជីមីនហា»ជីមីនខំប្រឹងខលទៅគេបានស្រេច
«ជួយផង អុំប្រុស ជួយមីនផង»ជីមីនយំយកស្រែកសុំអោយដុកទ័រជួយទាំងខ្លួនអង្គុយផ្ទាល់ដីហើយ ឈឺឡើងបែកញើស
«ជីមីនក្មួយនៅណាពេលនេះ»លោកដុកទ័រនិយាយប្រញាប់ប្រញាល់ទាញអាវក្រៅដើរចេញទៅ
«ខ្ញុំនៅជិតមន្ទីពេទ្យលោកអុំ»ជីមីននិយាយចាប់ផ្ដើមខ្សោយទៅៗ
«អុំចេញទៅហើយឯងត្រូវទ្រាំណាជីមីន»ដុកទ័ររៃអេនដាក់ទូរស័ព្ទចុះដើរញាប់ជើងចេញពីមន្ទីពេទ្យ ហើយដើររកជីមីន ហើយក៏ឃើញជីមីនកំពុងអង្គុយបិទភ្នែកគៀនស្មៅតាមផ្លូវចេញពីពេទ្យ
«ជីមីនហាយ៉ាងមេចហើយក្មួយ»លោកដុកទ័រជួយគ្រាជីមីនដែរបិទភ្នែកជិតសន្លប់ហើយ
«ជួយខ្ញុំផង ខ្ញុំឈឺពោះណាស់អុំ»ជីមីននិយាយខ្សោយៗខ្លួនឈឺអស់ហើយស្ទើដាច់ខ្យល់ហើយ
«ក្មួយជិតកើតហើយមោះអុំយកឯងទៅពេទ្យ»លោកដុកទ័រជួយយកជីមីនទៅពេទ្យព្រោះជីមីនកើតមុនខែហើយ គាត់ខំខ្នាស់ខ្នែងយកមីនីទៅពេទ្យ
-4ម៉ោងក្រោយ-
ទីបំផុតជីមីនកើតកូនហើយ ជីមីនកើតកូនមុនខែដោយបញ្ហាសុខភាពនឹងជីមីនធ្វើមិនឈប់ឈរមិនបានថ្នមខ្លួន តែក៏សំណាងដែរកូនកើតមកបានល្អតែកូននៅខ្ចីខែត្រូវចិញ្ចឹមក្នុងកែវសិន ហើយជីមីនក៏សន្លប់មិនទាន់ដឹងខ្លួនដែរ
«ហឹម»ជីមីនក្រហឹមប្រឹងបើកភ្នែកតិចៗក្រោយពីសន្លប់ជាច្រើនម៉ៅង
«ក្មួយដឹងខ្លួនហើយហ៎មីនី»ស្រ្តីចំណាស់ជាប្រពន្ធដុកទ័ររៃអេនដែរជួយមកមើលជីមីនព្រោះគេដេកពេទ្យម្នាក់ឯង
«ហឹមអុំស្រីឯណាកូនខ្ញុំអុំ»ជីមីនយំកាន់ដៃគាត់ទាំងភ័យគេក្លាចកូនគេមានបញ្ហាហើយរកងើបទៀតផង
«កូនរបស់ក្មួយមិនឥទេគេគ្រាន់តែកើតមុនខែប៉ុនណោះ»អុំស្រីប្រាប់អោយជីមីនសម្រួលអារម្មហ៏ខ្លាចជីមីនលាប់ទើបតែកើតកូនផង
«ចុះគេនៅឯណាអុំ»ជីមីនសួរអុំស្រីបន្ទាប់ពីសម្រួលអារម្មហ៏បានខ្លះហើយ
«គេនៅបន្ទប់ក្មេង គេត្រូវចិញ្ចឹមក្នុងកែវមួយរយះដោយសារកើតមុនខែ»អុំប្រាប់ជីមីន
«ខ្ញុំចងទៅមើលកូនអុំជួយខ្ញុំតិចមកណា»ជីមីនគ្រាន់តែលឺថាកូនចិញ្ចឹមក្នុងកែវចិត្តជាម្ដាយស្ទើធ្លុះធ្លាយអស់ហើយ
«ចាំតិចណាក្មួយ ចាំអុំប្រុសមកសិនថាតើក្មួយទៅបានឬនៅ»អុំស្រីគាត់ជួយនិយាយ
«មិនអីទេអុំអោយខ្ញុំទៅៗ»ជីមីនប្រឹងងើបទាំងនៅឈឺថ្នេរកើតកូន
«មិនអីទេអុំអោយខ្ញុំទៅៗ»ជីមីនសុំគាត់គេចងឃើញកូន
«ចិត្តត្រជាក់សិនក្មួយ»អុំស្រីខំទប់ជីមីន ហើយកំពុងតែឃាត់ទៅឃាត់មកស្រាប់តែទ្វាបើកឡើងភ្លាម
ក្រាក....
«អៅជីមីន ភ្ញាក់ហើយហេក្មួយ»ដុកទ័ររៃអេនចូលមកឃើញប្រពន្ធកំពុងទាញជីមីនអោយដេក
«អុំអោយខ្ញុំទៅមើលកូនតិចមកអុំ»ជីមីនទទូចសុំគាត់ភ្លាមគ្រាន់តែឃើញគាត់ដើរចូលមក
«អូនបានប្រាប់គេអោយគេចាំបងមកសិន»ប្រពន្ធដុកទ័ររៃអេនដើរមកឈរជិតប្ដី
«ក្មួយទៅបានតែអុំមានរឿងប្រាប់ក្មួយដូចគ្នា» ដុកទ័រនិយាយពេលដឹកដៃប្រពន្ធអោយអង្គុយនៅកៅអីជិតគ្រែពេទ្យ
«មានអីមែនទេអុំ»ជិមីនសួរងើបអង្គុយស្រួលបួល
«កូនក្មួយមិនអីទេក្មួយកុំបារម្មហ៏គេគ្រាន់ខ្សោយហើយត្រូវចិញ្ចឹមក្នុងកែវរយះពេលខ្លីហើយក្មួយកើតកូនចឹងក៏អាចទទួលការព្យាបាលបានហើយ»លោកដុកទ័រនិយាយប្រាប់ជីមីនពីដំណឹងល្អនេះ
«តើខ្ញុំត្រូវវះកាត់មែនទេអុំ»ជីមីនគេខ្លាចត្រូវវះកាត់ចុះបានអ្នកណាមើលថែកូនគេ ហើយគេមាន លុយមកពីណាព្យាបាល
«អត់ទេក្មួយ ជំងឺសរសៃឈាមខួរក្បាលគ្រាន់តែប្រើគីមីសម្រាប់ព្យាបាលប៉ុនណោះតែពេលព្យាបាលជាក្មួយតាមដួលប៉ះទង្កិចក្បាល នឹងកម្លាំងក្មួយអាចចុះខ្សោយ»ដុកទ័រប្រាប់
«បាទអុំ ចឹងខ្ញុំអាចទៅមើលកូនបានទេ»ជីមីនរាងធូរចិត្តដែរមិនបាច់វះកាត់ចឹងគេអាចមើលកូននឹងរកលុយបាន
«បានណា តែក្មួយទៅជាមួយអុំស្រីទៅអុំត្រូវទៅមើលអ្នកជំងឺបន្ត»ដុកទ័ររៃអេនញញឹមប្រាប់
«បាទអរគុណទាំង2 ហើយក៏សូមទោសដែររំខានបែបនេះបើមិនបានអុំខ្ញុំនឹងកូនត្រូវយ៉ាប់មិនខាន»ជីមីនលើកដៃសំពះអរគុណទឹកភ្នែករលីងរលោង
«អូយមិនអីទេមីនីអុំចងទៅមើលចៅដូចគ្នាចឹងមោះ»អុំស្រីនឹងដុកទ័រជួយគ្នាដាក់ជីមីននឹងរទេះរុងហើយក៏បណ្ដើរគ្នាទោបន្ទប់ទារកតែលោកដុកទ័ររៃក៏ទៅមើលអ្នកជំងឺបាត់ទៅ
«កូនម៉ាក់ ឆាប់ជាណាកូនណា យើងទៅផ្ទះយើងវិញកូន»ជីមីនអង្អែលកញ្ចក់ដែរមានកូនតូចនៅពីក្នុងនឹងមានខ្សែេអុកសុីសែនខ្វែងខ្វាត់ធ្វើអោយជីមីនយំហូរ ទឹកចិត្តម្ដាយប្រេះបែកអស់ហើយ មិនលើកលេងសូម្បីអុំស្រីប្រពន្ធដុកទ័ររៃអេនក៏យំតាមអាណិតជិមីនខ្លោចចិត្ត ដែរកើតកូនមិនមានប្ដីក្បែរ សូម្បីតែសញ្ញេរវះកាត់កើតកូនក៏គាត់អ្នកសញ្ញេរធានាដែរហើយកូនកើតមកបែបនេះគាត់ត្រឹមអោបលួងលោមនឹងសង្ឃឹមថាថ្ងៃណាមួយប្ដីជីមីននឹងដឹងខ្លួនខុសហើយមកទទួលខុសត្រូវលើពួកគេ
______
សម្ព័នក្រុមហ៊ុនយក្សក្លារីសគ្រុប
ក្រាំង!!!
សម្លេងបើទ្វាទំលុះមួយទំហឹងចូលបន្ទប់ម៉ាហ្វៀធំអាមេរិចមិនដឹងថាអ្នកណាហ៊ានចូលមកបែបនេះមិនខ្លាចស្លាប់
«អ្នកណាហាស»ជុងស្រែកមួយទំហឹងដែរកំពុងអង្គុយនៅកៅអីអគ្គនិយក
«គឺអូន»សម្លេងស្រួយរបស់រាងតូចសូហ្គាដើរចូលមកជាមួយថេយ៉ុងទាំងមុខមៅដូចចង់សម្លាប់អ្នកណា
«អូនមកធ្វើអីសូ»ជុងប្ដូរសម្លេងមកជាតូចជាងមុនភ្លាមពេលឃើញសូហ្គា
«ឯណាជីមីនហាស»សូហ្គាស្រែកអោយជុងមួយទំហឹងបើអ្នកផ្សេងវិញគ្រាប់កាំភ្លើងឡើងក្បាលមិនខាន
«បងមិនដឹងទេ»ជុងឆ្លើយដោយសម្លេងត្រជាក់ស្រេបដូចគ្មានអីកើតឡើង
«បងហេតុអីនិយាយបែបនេះហាស មិត្តអូនទៅណា»សូស្រែកអស់សម្លេងដើរទៅរកជុងហ្គុក
«បងមិនដឹងបងរកគេមិនឃើញ»ជុងហ្គុកងើបឈរនិយាយទាំងទឹកមុខអស់សង្ឃឹម
«ហេតុអីបងនិយាយបែបនេះហាស អូនស្ដាយក្រោយណាស់ដែរអូនអោយមិត្តរៀបការនឹងបង»សូនិយាយញ័រមាត់តតាត់សឹងតែលើកដៃហក់វៃជុងហ្គុកទៅហើយ
«បានហើយសូជុងហ្គុកគេមិនចងបែបនេះទេអូននិយាយគ្នាសិនមិនបានហេ»ថេចូលទៅចាប់ដៃសូហ្គាអោយគេត្រជាក់ចិត្ត
«បិទមាត់ភ្លាមថេបើមិនចងស្លាប់»សូស្ដីអោយថេគ្មានទុកមុខអីតិចហើយថេវិញស្ងាត់ជ្រៀបដូចគេបិទមាត់សូម្បីតែជុងក៏ស្ងាត់ ដែរ
«ខ្ញុំប្រាប់បងអោយច្បាស់ ជុងហ្គុកក្លារីសបើបងរកមិត្តអូនមិនឃើញអូនកាត់កាលបងចោលមិនបាច់បងប្អូនអីទៀតទេ»សូនិយាយតែប៉ុននឹងដើរចេញបាត់ទាំងកំហឹង
«ចាំយើងនិយាយជាមួយគេហើយយើងអោយមនុស្សរបស់យើងជួយតាមរកប្រពន្ធឯងហើយយើងទៅហើយ»ថេនិយាយហើយប្រញាប់រត់តាមសូហ្គាបាត់គ្រាន់តែគេចេញទៅអស់ជុងហ្គុកក៏ដាក់គូតអង្គុយវិញ
«អូននៅឯណាមីនហា»ជុងមើលរូបជីមីនដែរគេលួចថតកាលនៅជប៉ុននៅលើកុំព្យូទ័រទាំងទឹកភ្នែកហូរ តាំងពីជីមីនចេញទៅគ្មានថ្ងៃណាដែរគេមិនយំទេ#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...