ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី23

3.8K 141 12
                                    

ភាគ23
ជីមីនញាំអីហើយក៏ឡើងមកខាងលើតាមបញ្ជារបស់ជុងហ្គុកទៅដល់ឃើញគេកំពុងដេកលើគ្រែ
«មេដោះជួយយកជុងមីនទៅងូតទឹកសិនទៅ»ជុងហ្គុកនិយាយប្រាប់មេដោះដែរនៅក្រោយជីមីននោះអោយយកកូនចេញសិន
«ចាសអ្នកប្រុស»មេដោះនិយាយហើយដឹកដៃជុងមីនចេញទៅនៅសល់តែជុងហ្គុកនឹងជីមីន
«បើខឹងបងជេបងបានតែកុំយំទៀត»ជុងហ្គុកងើបពីពូកនិយាយទៅជីមីនដែរនៅឈកណ្ដាលបន្ទប់
«បងមានដែរគិតថាបងជ្រុលពេកអត់ជុងហ្គុក បងធ្លាប់គិតពីចិត្តអូនខ្លះអត់ ឬចង់អោយអូនស្លាប់សិនទើបបងអស់ចិត្ត»ជីមីនទ្រាំលេងបានហើយយំនិយាយរាយរាប់អោយធូរចិត្តខ្លះ
«ចុះអូន..... ធ្លាប់គិតចងផ្ដល់ឳកាសអោយបងខ្លះអត់ជីមីន»ជុងនិយាយទាំងទឹកមុខសោកសៅបេះដូងឈឺណាស់ដែរឃើញមនុស្សខ្លួនស្រលាញ់យំនៅនឹងមុខ
«បងសួរចងមានន័យថាមិចជុង យើងទើបជួបគ្នាហើយបងចងយកកូនចេញពីអូន»ជីមីនរកពាក្យតបមិនឃើញក្នុងចិត្តគ្រាន់តែខ្លាចខ្លាចគេយកកូនទៅបាត់ គេមានទាំងអំណាច គេមានទាំងលុយ គេមានគ្រប់យ៉ាងជីមីនគ្មានអីដែរអាចទប់ទល់បានសោះបើគេពង្រាត់កូនពីខ្លួន
«អូនអរគុណបងដែរមេត្តាដល់ជុងមីន តែអូនអង្វដោះលេងអូននឹងកូនទៅបង»ជីមីននិយាយទាំងទឹកភ្នែកហូរ
«តែជុងមីនជាកូនបង»សម្ដីគ្មានបេះដូងរបស់ជុងហ្គុកធ្វើអោយជីមីនសើចដូចមនុស្សបាត់សតិ
«ហាហា កូនបង កូនដែរបងអោយអូនរំលូតចោលមែនទេ»ជីមីនសើចផងយំផងដូចមនុស្សរោគចិត្ត
«នឹងហើយកូនដែរបងប្រាប់អោយអូនរំលូតចោលនឹងអែង....អូនចងអោយបងនិយាយបែបនឹងមែនទេ អូនចងអោយឈឺស្លាប់ម្ខាងៗទើបអូនអស់ចិត្តហេជីមីន»ជុងហ្គុកគេនិយាយដោយសម្លេងច្រជាក់ស្រេប កន្លងមកគេខំកែខ្លួន ខំព្យាយាមធ្វើគ្រប់យ៉ាងអោយល្អប្រសើរហេតុអីជីមីនមិន ផ្ដល់ឳកាស ហេតុអីរាងតូចនៅនឹងមុខគេនៅតែចងអោបក្រសោបទុក្ខសោកនេះទៀត ដែរវាធ្វើអោយគេឈឺមិនចាញ់គ្នា គេឈឺស្ទើស្លាប់ មនុស្សដែរគេនឹកមនុស្សដែរគេស្រលាញ់ មនុស្សដែរគេតាមរកស្ទើស្លាប់មិនទុកឳកាសអោយគេ គិតតែចង់រត់ចេញ
«បើបងមិនត្រូវការគេ មិនចងអោយគេកើតមកចឹងកុំមករវល់នឹងពួកយើងអី ជុងមីនមិនមែនជាកូនបង»ជីមីនតវ៉ាភ្នែកឡើងផ្សាអស់ហើយដោយសារយំខ្លាំងពេក
«ទេ ជុងមីនជាកូនរបស់បង មិនថាអូនខឹងស្អប់បងយ៉ាងណាក៏បងមិនអោយកូនបងទៅប្រើជីវិតដូចកន្លងមកទៀតដែរ»សម្ដីជុងហ្គុកធ្វើអោយជីមីនយំសសឹកញ័រខ្លួនតតាតសឹងតែសន្លប់ទៅហើយ
«អូន មិនព្រមដាច់ខាត»ជីមីននិយាយទាំងភ្នែកក្រហមសម្លក់ជុងហ្គុកជាលើកដំបូងក្នុងជីវិតគេស៊ូស្លាប់ក៏មិនអោយកូនទៅអ្នកណាដែរ
«ជុងមីនមុខដូចបងណាស់ គួរអោយស្រលាញ់ហើយឆ្លាតទៀតផងអរគុណអូនដែរចិញ្ចឹមកូនបានល្អ»ជុងហ្គុកឈ្លាតពេលជីមីនភ្លេចខ្លួនក៏ចូលទៅអោបជីមីន ធ្វើអោយរាងតូចរើមិនរួចសោះ
«ជុងហ្គុកក្លារីស លេងភ្លាម»ជីមីនរើចុះឡើងជុងហ្កុកអូនអោនចុះមកថើបមាត់យកតែម្ដង
«ជុងហ្កុក»ជីមីនស្រែកអោយតែមិនធ្វើអោយជុងរង្គើសោះ
«បាទ»ជុងញញឹមច្រលើមដាក់
«ប្រាប់អោយលេងភ្លាម»ជីមីនខឹងហើយតែមិនបានធ្វើអោយជុងហ្គុកខ្លាចតែចងសើចទៅវិញ
«ថាមិចមេញ»ជុងហ្គុកមិនព្រមលេងមានតែអោបថែម
«លេងដៃពីអូន»ជីមីនចងតែខាំអណ្ដាត់អោយស្លាប់ទេដែរខឹងគេហើយនៅហៅគេបងទៀត អាទំលាប់និយាយល្អរបស់ខ្លួនកែមិនឡើងសោះ
«ហាសថាមិចបងស្ដាប់មិនបាន»ជុងហ្គុកញោះជីមីនថែម
«ប្រាប់អោយលែង»ជីមីនស្រែកដាក់ត្រជៀកជុងហ្គុក
«ហាសថាមេចថើបអូនហេ បានបាន»ជុងហ្គុកចងតែសើចនឹងខ្លួនឯងពេលនេះទេ គេមិនដែរធ្វើចរិកបែបនេះសោះមួយជីវិតនេះ
«អត់ទេ»ជីមីនប្រកែកមិនទាន់បានស្អីផងជុងហ្គុកអោនមកថើបគេយកថើបយកដូចអត់ឃ្លានណាស់ចឹង ជុងហ្គុកច្របាច់ចង្កាជីមីនអោយហើបមាត់ហើយលូកអណ្ដាតចូលផ្ដោះផ្ដងយកភាពផ្អែមរបស់ជីមីនដែរគេនឹកមករាប់ឆ្នាំ តែកំពុងតែផ្អែមល្ហែមស្រាប់តែមានអ្នកមកគោះទ្វា
តុកតុក
ជុងហ្គុកត្រូវប្រលែងជីមីនទាំងចិត្តមិនចង់តែដៃនៅតែអោបចង្កេះជីមីនជាប់
«អ្នកណា»ជុងហ្គុកសួរទាំងខឹងក្រៅងំដែលមកកាត់ចង្វាក់គេ
«គឺអ្នកនាងជេសសុីមករកអ្នកប្រុស»អេរាប្រាប់ទាំងរៀងភ័យពេលលឺសម្លេងមួមៅរបស់ចៅហ្វាយ
«ប្រាប់គេអោយចាំសិនទៅយើងចុះទៅលូវហើយ»ជុងហ្គុកស្រែកដេញ
«លេងបានហើយជុងហ្កុក»ជីមីនមុខក្រហមដូចម្ទេសដែរអោយគេមកឈ្លាតថើបបានតែឈ្មោះមិញធ្វើអោយជីមីនមានរម្មហ៍ថាធ្លាប់លឺតែភ្លេចដោយសារជំងឺសរសៃឈាមខួរក្បាលរបស់ខ្លួនធ្វើអោយជីមីនភ្លេចច្រើនហើយភ្លេចមុខជែសសុីនឹងស្រពិចស្រពិលនឹងឈ្មោះនេះ
«លេងក៏បានតែឈប់សិន»ជុងហ្គុកនិយាយហើយូកដៃមួយចំហៀងចូលអាវក្រៅខ្លួនទាញខ្សែកមួយចេញមក
«មោះបងពាក់អោយអូនណា»ជុងហ្គុកចាប់ជីមីនអោយចូលមកជិតហើយពាក់ខ្សែកអោយគេ
«អត់ទេអូនមិនយក»»ជីមីនប្រុងដោះចេញតែលឺសម្ដីជុងហ្កុកហើយត្រូវទប់ដៃមកវិញ
«ហាមដោះបើមិនចឹង បងនឹងធ្វើអោយអូនដើរលេងរួច ឆាប់ផ្លាស់ខោអាវបងទិញអោយទៅបងចាំនៅខាងក្រោម»ជុងថើបមាត់ជីមីនហើយដើរចេញបាត់ទុកអោយជីមីនមុខក្រហមម្នាក់ឯង
-នៅខាងក្រោម-
«ហេឡូបងប្រុស»ជេសសុីស្វាគមន៏គ្រាន់តែឃើញជុងហ្គុកចុះមកភ្លាម
«អូនមកមានការអីហេជេស»ជុងហ្គុកសួរពេលចូលមកអង្គុយលើសាឡុងហើយសួរជេសសុី
«អូនមករកកូនបងនោះអី បងធ្លាប់សន្យាថាអោយគេធ្វើជាកូនធម៏អូន»ជេសសុីនិយាយដោយសប្បាយចិត្តព្រោះនាងស្រលាញ់ក្មេងតែប្ដីនាងនិងនាងមិនទាន់មានកូនចឹងមកទារសន្យានឹងអាលបានលេងជាមួយជុងមីន
«ហឹមចាំហៅអោយមេដោះទៅយកគេមកសិនចឹង»ជុងងាកទៅហៅមេដោះអោយទៅហៅជុងមីនពីបន្ទប់ក្មេងលេងមក
«ជុងមីនហាមកនេះមកកូន»ជុងហ្គុកហៅជុងមីនអោយទៅអង្គុយលើផ្លូវខ្លួន
«ហាយជុងមីន»ជេសសុីញញឹមស្រស់ហើយលូកដៃទៅក្ដិចថ្ពាល់ជុងមីន
«សួស្ដីមីងស្អាត»ជុងមីនញញឹលឹបភ្នែកដាក់ព្រោះគេចំណាំថាធ្លាប់ជួបជេសសុីពីមុនមក
«អួយឆ្លាតម្លេះកូន នេះសំណាងហើយដែរពួកយើងជាកូនកាត់មិនចឹងប្រាកតជានិយាយគ្នាមិនដឹងរឿង»ជេសសុីនិយាយសើច វាក៏ពិតមែនព្រោះទាំងនាងនឹងជុងហ្គុកសុទ្ធតែជាកូនកាត់អាមេរិច-កូរេ ទើបអាចនិយាយកូរេបានច្បាស់
«ជុងមីនហៅម៉ាក់ម៉ាក់ទៅកូន»ជុងហ្គុកបង្គាប់ជុងមីន
«អត់ទេមីងមិនមែនម៉ាក់កូនទេ»ជុងមីនប្រែក
«តែមីងក៏ជាម៉ាក់កូនដែរ»ជុងហ្គុកនិយាយលួងកូនតែគេមិនដឹងទេថាសម្ដីនេះបានចូលត្រជៀកជីមីនត្រឹមពាក្យបង្គាប់អោយកូនគេហៅអ្នកផ្សេងថាម៉ាក់ធ្វើអោយជីមីនដែរទើបនឹងដើរមកដល់ក៍ដើរបកក្រោយវិញទាំងទឹកភ្នែកហើយជុងហ្គុកនឹងជេសសុីក៏មិនដឹងថាជីមីនបានលឺទេដោយសារពួកគេអង្គុយបែរខ្នងទើបមិនឃើញជីមីនដើរមកនោះ
«អត់ទេមីងមិនមែនម៉ាក់»ជុងមីនស្រែកអោយជុងហ្គុកមួយទំហឹង សម្បីតែជុងហ្គុកនិងជេសសុីក៏ភ្ញាក់នឹងកូនដែរ គេមិនដឹងថាជុងមីនមិនចូលចិត្តអោយប៉ាគេយកអ្នកផ្សេងមកថាម៉ាក់គេ
«ស្ដាប់ណាកូន មីងជាម៉ាក់ធម៏របស់កូន ម៉ាមីជីមីននៅតែជាម៉ាក់កូន ហើយម៉ាក់ជេសសុីគ្រាន់តែជាម៉ាក់ធម៏»ជុងហ្គុកព្យាយាមពន្យល់កូន
«កូនមិនយល់ កូនមានម៉ាក់តែមួយ កូនមិនត្រូវការអ្នកផ្សេង»ជុងមីនចង់ចុះពីប៉ាគេទៅគេដើម្បីទៅរកម៉ាក់គេ
«ចាសជុងមីនមានម៉ាក់តែមួយក៏បាន មិនអីទេជុងអូនយល់ កូននៅតូចគេមិនទាន់យល់ន័យបងទេ»ជេសសុីនិយាយគេយល់ហើយកាន់តែស្រលាញ់ជុងមីនបើគេមានកូនដូចជុងមីននៅអនាគតមិនដឹងល្អយ៉ាងណា
«ហឹម កូនមានតែម៉ាក់មួយទេប៉ាសូមទោសណាកូនអត់ទោសអោយប៉ាណា»ជុងហ្គុកខ្លាចកូនខឹងកាន់តែខ្លាំងចឹងលួងមុនល្អជាង
«ប៉ាឈប់ថាកូនមានម៉ាក់ផ្សេងទៀតណា កូនមានតែម្នាក់គត់ មិនចងកូនឈប់ស្រលាញ់ប៉ាហើយបើប៉ានិយាយទៀតប៉ាមិនស្រលាញ់ម៉ាក់ទេ»ជុងមីននិយាយវែងតែម្ដង
«អត់មានលើកក្រោយទេ ហើយប៉ាស្រលាញ់ម៉ាក់កូនបើមិនស្រលាញ់មិចមានកូននោះ»ជុងហ្គុកនិយាយសើច
«ប៉ាស្រលាញ់ម៉ាក់មែនហ៎»ជុងមីនសើចមើលមុខប៉ាគេ
«ប្រាកតហើយថាស្រលាញ់ ស្រលាញ់ខ្លាំទៀតផង»ជុងហ្គុកសើចនិងកូនប្រុស
«ហិហិ កូនទៅប្រាប់ម៉ាក់សិនថាប៉ាស្រលាញ់ម៉ាក់ណាស់»ជុងមីននិយាយហើយខឹកខឹកជុងហ្គុកដាក់ជុងមីនចុះកូនរត់ត្រុយទៅរកម៉ាក់គេ
«នេះស្រលាញ់ប្រពន្ធខ្លាំងហើយហេ»ជេសសុីប្រអាប់ពេលនៅតែពីអ្នក
«ស្រលាញ់ជាងខ្លួនឯង»ជុងនិយាយញាក់ចញ្ចើមតែបែបប្រកត់ជា
-សួនក្រោយផ្ទះ-
ជីមីនមកអង្គុយយំអោបចង្គុងនៅលើស្មៅសួនក្រោយផ្ទះស្ទើដាច់ខ្យល់
«ជុងមីនជាកូនខ្ញុំ កូនខ្ញុំតែម្នាក់គត់ ខ្ញុំមិនអោយកូនខ្ញុំទៅគេទេ»ជីមីនយកដៃបិទត្រជៀកនិយាយទន្ទិញពាក្យថាកូនរបស់ខ្ញុំរហូតតាំងចេញពីក្នុងផ្ទះដូចមនុស្សបាត់សតិគ្រប់គ្រងខ្លួនឯងលេងចងជាប់ណាគេមិនបានលេបថ្នាំជំងឺគេទៀតគេកាន់តែយាប់យឺន
«ម៉ាក់»សម្លេងស្រួយស្រះរបស់ជុងមីនធ្វើអោយជីមីនងើយក្បាលរកមើលកូន
«ជុងមីន ជុងមីនកូនម៉ាក់»ជីមីនស្រវេស្រវារកកូន ឃើញចឹងជុងមីនរត់ចូលមករង្វងដៃម្ដាយភ្លាម
«ម៉ាក់ហា ម៉ាក់មកទីនេះធ្វើអី»ជុងមីនអោបសួរម្ដាយអង្គុយលើស្មៅទាំង2នាក់
«កូនម៉ាក់ ជុងមីនកូនរបស់ម៉ាក់»ជីមីនយំអោបកូនយំ
«ម៉ាក់កុំយំ»ជុងមីនលើដៃតូចមកជូតទឹកភ្នែកអោយម្ដាយ
«កូនជាកូនម៉ាក់ណាកូន កូនស្រលាញ់ម៉ាក់អត់ម៉ាក់ស្រលាញ់កូនណាស់កូនណាកុំទៅណាចោលម៉ាក់ណាកូនណា»ជីមីនយំខ្លាំងខ្លាចកូនយកអ្នកផ្សេងធ្វើម្ដាយ
«កូនស្រលាញ់ម៉ាក់ណា ម៉ាក់លះបង់អោយកូនគ្រប់យ៉ាង កូនមិនទៅណាចោលម៉ាក់ទេម៉ាក់ទៅជាយ៉ាងណាក៏កូននៅតែមានតែម៉ាក់ម្នាក់គត់»សម្ដីមិនសមអាយុរបស់ជុងមីនធ្វើអោយម្ដាយយំលើសដើម
«បាទកូនម៉ាក់ម៉ាក់ស្រលាញ់ម្ចាស់ជីវិតម៉ាក់»ជីមីនអង្គុយយំអោបកូនមួយសន្ទុះទើបដើរចូលផ្ទះទាំងត្រដាប់ត្រដួស

#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now