ភាគ10
John F. Kennedy International Airport
តឹង!
សំលេងសាររត់ចូលទូរស័ព្ទរបស់ជុងហ្គុកដែរកំពុងឈរចាំសូហ្គានៅមុខប្រលានយន្តហោះត្រៀមហោះហើរទៅជប៉ុន
*សារ«បងប្រុសទៅហាន់នីម៉ូនអោយសប្បាយចុះណាអូនអោយហូបីជូនអូនទៅកូរេសិនទើបទៅជប៉ុន🤣បងកុំចងគិចណាព្រោះអូនប្រាប់អ្នកម៉ាក់រួចហើយបើបងមិនទៅអូនប្រាប់ម៉ាក់ថាបងធ្វើបាបមិត្តអូន-សូហ្គា»*
គ្រាន់តែអានសារចប់ភ្លាមជុងហ្គុកស្ទើតែព្រុះភ្លើងតាមមាត់ទៅហើយដោយសារលោកប្អូនធ្វើសុី
«ជុងបងមិនអីទេហេស»សំលេងតូចផ្អែមរបស់ជីមីនសួរជុងហ្គុកដោយសារឃើញអង្គុយមុខក្រញៅដូចមានអ្នករំខានចិត្ត
«មិន»ជុងនិយាយទាំងមួមៅកាន់ដៃជីមីនដើរចូលក្នុងដើម្បីចេញដំណើរដោយមានអង្គរក្សរោមជិតមិនអោយអ្នកណាចូលជិតបាន
«តែទឹកមុខបងមិនល្អ បងមិនអីមែនហ៎»ជីមីនសួរដោយសារបារម្មហ៏
«យើងប្រាប់ថាអត់គឺអត់ហើយស្ងាត់ទៅ»ជីមីនស្តាត់ដូចគេចុក ដើរអោនមុខចុះអន់ចិត្តពេលត្រូវជុងស្ដីអោយនៅកណ្ដាលវាលហើយចងសួរថាសូហ្គានៅទីណាក៏មិនហ៊ានសួរ
........
នៅលើយន្តហោះជីមីននៅតែស្ងាត់ដដែរហៅជុងហ្គុកក៏មាមអារម្មហ៏មិនសូវស្រួលមិនស្រណុកពេលឃើញជីមីនបែបនេះតែមាត់រឹងមិនចងសួរ
«បងធ្វើអីនឹង»ជីមីនសួរទាំងភ័យដោយសារសុខសុខជុងចាប់អោយអង្គុយលើផ្លូវហើយអោបគេជាប់
«ដេកទៅ14ម៉ោងទើបដល់»ជុងនិយាយហើយឈ្មុលនៅកញ្ចឹងកជីមីន
«អឹម ជុងអូនសួរបន្តិចបានទេ»ជីមីនដេកលើទ្រូងធំទូលាយហើយសួរ
«អឹម អូខេ»ជុង
«សូនៅណាមិចមិនឃើញ»ជីមីនសួរ
«គេមិនមុខទេ»ជុង
«គេមិនមក?ហេតុអី»ជីមីនងើបមុខសួរ
«ជុប! គេត្រូវទៅកូេរសិន»ជុងគ្រឺតនឹងមុខមិនដឹងអីពេកក៏ថើបជីមីនមុននឹងឆ្លើយធ្វើអោយជីមីនមុខក្រហមដូចម្ទេសទុំ
«ចឹងយើងទៅប៉ុនន្មានថ្ងៃ»ជីមីនអោនដេកវិញហើយសួរ
«3-4 ថ្ងៃអីឡូវដេកទៅមុនយើងធ្វើអីផ្សេងហើយមិនបានដេក»ជុងនិយាយហើយអង្គែលខ្នងជីមីនដូចបំពេរក្មេងអោយដេក
«អឹម»ជីមីនញញឹមហើយក៏សង្ងំដេកណាមួយខ្លួនក៏ហត់ដូចគ្នា
..............
Remm Roppongi Tokyo Hotel
គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមជីមីនចំមាត់ធ្លុងតែម្ដងដោយសារបន្ទប់ទឹកគ្មានស្អីបិទបាត់គ្រាន់តែខាន់ដោយកញ្ចក់
«ហើយអ្នកណាធ្វើបន្ទប់ស្អីបែបនេះលោកអើយ»ជីមីនរងូវម្នាក់ឯងគ្រាន់តែឃើញបន្ទប់
«នៅឈរយូរទៀតទេ?មិនងូតទឹកទេហេ»ជុងអង្គុយលើគ្រែសួរជីមីនដែរអេះអុញមិនចងចូលងូតទឹក
«មិនងូតទេ បងងូតមុនទៅ»ជីមីននិយាយមុខក្រហម
«បើមិនងូតយើងមិនបាច់ដើរលេងស្អែកនេះទេហើយយប់នេះឯងក៏មិនបាច់ដេក»ជុងនិយាយហើយធ្វើមុខខិល
«គឺ....ក៏បាន»ជីមីនទាល់ដំរិះក៏ចូលងូតតែងូតទាំងខោអាវធ្វើអោយអាវសជីមីនទទឹកបង្ហាញរាងរៅលើសដើម
«អឹម! បងចូលមកធ្វើអី»ជីមីនភ្ញាក់ព្រឺតពេញឃើញជុងចូលមកអោបខ្លួនបែបនេះទាំងគេកំពុងទទឹកជោក
«ងូតជាមួយគ្នាសន្សំទឹកចំណេញពេល»ជុងមិនមែនត្រឹមអោបទេតែអង្អែលពេញខ្លួនជីមីន
«តែ»ជីមីនទាន់បាននិយាយផងជុងថើបបំបិទមាត់បាត់ទៅហើយហើយក៍ធ្វើរឿងនោះរហូតជីមីនសន្លប់ទើបឈប់
..........
ម៉ោង9ព្រឹកថ្ងៃថ្មី
«អឹម.....»ជុងងើបមើលមុខអ្នកកំពុងដេកលើខ្លួនដូចកូនឆ្មាដោយសារយប់មិញគេលេងធ្ងន់ពេកតែបន្ទុសគេមិនបានដោយសារជីមីនងូតទឹកទាញគេខ្លួនឯងអ្នកណាទៅទ្រាំបាន
«ជីមីនភ្ញាក់ឡើង»ជុងហៅជីមីនអោយក្រោកដោយសារខ្លាចជីមីនឈឺព្រោះកាលពីម្សិលមិញបាយយប់ក៏មិនបានញាំ
«អត់ទេអូនងងុយ»ជីមិននិយាយងងុលហើយសសុលចូលទ្រូងមាំថែមទៀត
«បើមិនក្រោកមិនបាច់ដើរមើលស្អីទេ»ជុងនិយាយតែមាត់តែដៃអង្អែលខ្លួនជីមីននឹងថើបរហូត
«ក្រោកហើយ»ជីមីនក្រោកទាំងបិទភ្នែកដដែរ
«មោះចាំងូតទឹកអោយហើយទៅរកអីញាំ»ជុងបីជីមីនទៅងូតទឹកទាំងទង្វើទាំងនេះខ្លួនមិនធ្លាប់ធ្វើដាក់អ្នកណាពីមុនមកសោះ
..............
បន្ទាប់ពីអូសជីមីនអោយក្រោកបានសម្រេចជុងហ្គុកក៏នាំជីមីនទៅញាំអីពេលញាំអីរួចក៏បបួលដើរផ្សាទីអីវ៉ាន់ដោយសារជិតល្ងាវហើយមិនអាចនាំទៅលេង tokyo disneylandបានហើយទង្វើជុងហ្គុកធ្វើអោយកូនចៅឆ្ងល់នឹងចៅហ្វាយមិនស្ទើដែរសាតានចេះនាំគេដើរលេងសូម្បីតែជុងហ្គុកខ្លួនឯងក៏មិនយល់ហេតុអីត្រូវនាំជីមីនដើរលេងដែរតែគ្រាន់តែដឹងថាគេចង់ឃើញជីមីនញញឹម
«ស្អាតទេជុង»សម្លេងជីមីនហៅធ្វើអោយជុងភ្ញាក់ពីការគិតពេលនេះជីមីនលើកអាវពណ៍ខ្មៅមួយអោយជុងហ្គុកមើល
«ក៏ស្អាតបើស្រលាញ់យកទៅ»ជុងឆ្លើយហីដាក់ព្រោះដើរយូរហើយជីមីនមិនបានទិញអីទេក្រៅពីការេមមួយដើម
«បងពាក់ទៅ»ជីមីនហុចអាវនោះអោយជុង
«អោយយើងពាក់?មិនមែនឯងមើលសម្រាប់ខ្លួនឯងទេ?»ជុងទទួលអាវមកលហហើយសួរព្រោះស្មានតែជីមីនរើសសម្រាប់ខ្លួនឯង
«អត់ទេអូនរើសអោយបង»ជីមីនញញឹមពេញចិត្ត«ស្អាតណាស់»ជីមីនសារេកអាវអោយជុងហ្គុកហើយសរសើរ
«យើងស្អាតស្រាប់ហើយ»ជុងនិយាយហីៗតែក្នុងចិត្តរំភើបមិនតិចទេពេញរាងតូចសរសើរ
«បាទប្ដីអូនស្អាតអូនដឹងតើ»ជីមីននិយាយឌឺញញឹមដាក់រាងក្រាសពេញជុងហ្គុកដឹកដៃទៅគិតលុយ
-ចេញពីហាង-
បន្ទាប់ពីចេញហាងជុងក៏ឈ្លាតចូលហាងគ្រឿងអលង្កាទិញកាដូរសម្រាប់ខួបកំណើតជីនដែរជិតមកដល់
«ស្រលាញ់មែនទេ»ជុងសួរជីមីនដែរឈរសម្លឹងជញ្ចៀនធម្មតាមួយគូរដែរមើលទៅគ្មានថ្លៃអីផង
«វាស្អាត»ជីមីនសរសើរហើយក៏ចេញទៅអង្គុយចាំគេខ្ចប់កាដូរអោយជីន
«ណេះ»មកវិញជុងហុចប្រអប់ជញ្ជៀនអោយជីមីន
«បងអោយអូនមែនទេ»ជីមីនរំភើបសប្បាយចិត្តញញឹមឡើងលិនភ្នែក
«ក៏វាគ្រាន់តែជាជញ្ជៀនសម្មាញ់ថោកមួយប៉ុនោះចាំបាច់សប្បាយចិត្តយ៉ាងនេះ»ជុងឆ្ងល់នឹងរាងតូចដែរវាគ្រាន់តែជាជញ្ចៀនធម្មតាមិនមានតំលៃសម្រាប់គេតែជីមីនសប្បាយចិត្តវាជារបស់ធំដុំណាស់ចឹង
«តែវាមានតំលៃសម្រាប់អូន»ជីមីនញញឹមចង់ចេញទឹកភ្នែកហើយយកជញ្ចៀនមកពាក់នៅម្រាមដៃខ្លួន«មោះអូនពាក់អោយបង»ជីមីនចាប់ដៃជុងហ្គុកយកមកពាក់អោយគេជុងខ្ចិលប្រកែកតាមចិត្តជីមីនទៅ
«បានហើយតោះទៅវិញតិចស្អែកលេងអោយដើរ»ជុងកាន់ដៃជីមីនចេញពីហាងក្រោមការស្ញប់ស្ញែងរបស់កូនចៅនឹងបុគ្គលិកក្នុងហាងដោយនឹងស្មានមិនដល់ថាសាតានម្នាក់នេះអាចចាញ់ទេពធិតាតូចនេះមែន
______
ថ្ងៃនេះជាថ្ងៃចុងក្រោយនៅជប៉ុនរបស់ជីមីននឹងជុងហ្គុកហើយជីមីនអង្វអោយជូនមក tokyo disneyland ទំរាំជុងហ្គុកជូនមក តែថ្ងៃគេទាំងពីរអ្នកដូចcoupleចឹងព្រោះពាក់អាវពណ៍ខ្មៅដូចគ្នាជុងហ្គុកពាក់អាវយឺតពណ៍ខ្មៅជីមីនក៍ចឹងតែមានអាវស្បែកពណ៍ខ្មៅគ្រប់ពីលើមួយតងទៀត
«ជុងនោះក្បាល Mikey Mouse ហ៎»ជីមីនហូសជុងទៅកន្លែងលក់បូរនឹងកប្បាលតុក្កតាខ្ចូតៗ
«យកមួយមក»ជុងនិយាយភាសាជប៉ុនប្រាប់អ្នកលក់
«នេះពាក់ទៅ»ជុងហុចអោយជីមីន
«អរគុណបង»ជីមីនញញឹមចេញភ្នែកចំណិតព្រះខែដាក់ជុង
«ជុប!តោះរួចគ្នា»ជុងអោនទៅថើបបបូរមាត់ជីមីនហើយកាន់ដៃដើរចេញមិនខ្វល់ខ្សែភ្នែកភ្ញាក់ផ្អើលរបស់កូនចៅ
«បងជេកនេះចៅហ្វាយចេះផ្អែមដ៏ថ្នាក់នេះហេ»កូនចៅម្នាក់សួរជេកពេលកំពុងដើរតាមចៅហ្វាយពីក្រោយ
«យើងមិនដឹងទេតែយើងដឹងច្បាស់ថាបើចៅហ្វាយដឹងយើងចេះដឹងរឿងគាត់គឺបានដេញក្បាលចេញច្បាស់ណាស់»ជេកនិយាយហើយដើរចេញតាមចៅហ្វាយបាត់
«ជុងជិះពេងតែនោះអី»ជីមីនសួរជុងហ្គុកពេលឃើញពេងតែវិល
«អត់ទេជិះទៅយើងចាំ»ជុងនិយាយស្មើ
«មិនអីទេបើបងមិនជិះយើងមិនជិះក៏បាន»ជីមីននិយាយញញឹមមិនសូវសំ
«មោះក្រែងថាចងជិះហេ»ជុងព្រមជិះតាមជីមីន។ គ្រាន់តែម៉ាសុីនចាប់ផ្ដើមបង្វិលជីមីនសើចកាចកសាងរូបភាពគួរអោយស្រលាញ់មែនទែនក្នុងកែវភ្នែកជុងហ្គុក។ ជុងទ្រាំមិនបានក៏យកទូរស័ព្ទមកថតគ្រប់សកម្មភាពរបស់ជីមីនតែជីមីនមិនបានដឹងខ្លួនទេព្រោះមិនបានចាប់អារម្មហ៏។
បន្ទាប់ពីលេងយ៉ាងយូរមេឃក៏យប់ដែរហើយទើបគេកាន់ដៃបណ្ដើរគ្នាទៅវិញតែ ជីមីនសុំអោយដើរលេងតាមផ្លូវសិនមុនពេលទៅវិញចៃដន្ន ជីមីនឃើញអាស្រមគ្រូទាយមួយនៅតាមផ្លូវទៅក៏ងាកទៅទៅមើលជុងហ្គុកភ្លាម
«យ៉ាងមេច»ជុងអូសដៃជីមីនមិនមកក៏សួរ
«យើងអាចចូលបានទេ»ជីមីនសុំជុងធ្វើភ្នែកម៉ក់ៗដាក់ហើយសួរថាអ្នកណាថាអត់បាន
«ហឺយតាមចិត្ត»ជុងដកដង្ហើមធំ
«យេ អរគុណបង» ជីមីនញញឹមហើយដើរចូលទៅជាមួយគ្នាក៏ឃើញស្ត្រីចាស់ម្នាក់អង្គុយមុខតុដែរមានចង្កៀងក្រីសស្តាលមូលមួយពីមុខ
«សួរស្ដីក្មេងតូច»យាយចាស់និយាយមកជីមីន
«សួស្ដីលោកយាយ»ជីមីននិយាយភាសាជប៉ុនដាក់ព្រោះជីមីនក៏ចេះជប៉ុនដូចគ្នាហើយស្ទាត់ទៀតផង
«ក្មេងតូចជីវិតឯងកំសត់ពេកហើយ បិះស្លាប់បិះរស់រហូត តែមិនយូរទេឯងនឹងបានដេកដូចព្រះនាងនិទ្រាហើយពេលនោះព្រៀបដូចជាពេលសម្រាក់សំរាប់ឯងណា»លោកយាយចាប់ដៃជីមីននិយាយ
«ផ្ដេសផ្ដាស!ឈប់ស្ដាប់បានហើយតោះទៅវិញ»ជុងដាក់លុយលើតុអូសដៃជីមីនងើបដើរចេញក្រោយពេលលឺសំដីគ្រូទាយធ្វើអោយគេមានអារម្មហ៏មិនល្អ
«ឈប់សិនអ្នកកំលោះ ត្រូវចាំណាបើមិនចងបាត់បងគ្រាប់ពេជ្យត្រូវប្រុងប្រយ័ត្នរាល់ការសំរេចចិត្តហើយ កុំកុហកខ្លួនឯងណាអ្នកកំលោះ»លោកយាយនិយាយចប់ភ្លាមជុងហូសដៃជីមីនចេញមកភ្លាម
.......
ពេលចូលមកដល់ឡានហើយក៏ជីមីននៅតែមានអារម្មហ៏មិនល្អសោះដូចមានប្រផ្នូថាខ្លួនជិតជួបរឿងមិនល្អ
«ឯងកុំខ្វល់ច្រើនគាត់គ្រាន់តែជាគ្រូទាយផ្ដេសផ្ដាស»ជុងនិយាហើយទាញជីមីនមកអោប
«អឹម អូនមិនអីទេ»ជីមីនអោបជុងហ្គុកខ្លាំង ដោយសារសុខៗក៏មានអារម្មហ៏ចងយំហើយមានអារម្មហ៏ថាជិតឃ្លាតពីប្រុសម្នាក់នេះហើយ
«សមងំដេកសិនទៅចាំដល់ចាំយើងដាស»ជុងអង្អែលក្បាលជីមីនអោយដេក#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romantikណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...