ភាគ14
បិទបើកបិទបើកឥឡូវក៏ដល់ខួបកំណើតជុងហ្កុកហើយហើយពេលនេះជីមីនពពោះបាន3ខែពេញតែវាពិបាកណាស់ដែរជីមីនត្រូវឈឺរហូតណាចាញ់កូនណាឈឺក្បាលធ្វើអោយជីមីនមិនបានទៅរៀនអស់2អាទិត្យហើយបើសួរថាប្ដីដឹងទេចម្លើយគឺអត់ទេ។ ជុងមិនសូវមកផ្ទះបើមកក៏ចូលមកពេលព្រឹកងើយចេញទៅបាត់ហើយទុកអោយជីមីននៅបារម្មហ៏ពីប្ដីនៅរៀបចំអាហារអោយជុងហ្គុករាល់ថ្ងៃទាំងខ្លួនឈឺមិនដែរខាន
«ជីមីនចុះមកធ្វើអីក្រែងមិនស្រួលខ្លួនមែមទេ»មេដោះសួរព្រោះគាត់ក៍ដឹងថាជីមីនមានកូនដែរ
«ខ្ញុំចងមករៀនចំខួបកំណើតជុងណាមេដោះ ចុះគាត់មានមកផ្ទះកាលពីព្រឹកមិញ»ជីមីនសួរហើយដើរចូលផ្ទះបាយរៀបចំអាហារសម្រាប់ជុងហ្គុកដូចរាល់ថ្ងៃ
«អត់ទេមីនី»មេដោះឆ្លើយហើយចូលទៅរៀបចំជាមួយជីមីន
មួយសន្ទុះក្រោយមកជេកក៏ចូលមក
«សូមគោរពចៅហ្វាយតូច»ជេកដើរចូលមកគោរពជីមីនព្រោះឃើញជីមីនដើរចូលផ្ទះបាយ
«បាទ សួស្ដីបងជេកមានអីមែនទេ ហើយជុងនៅណាពេលនេះ»ជីមីនញញឹមដាក់មនុស្សជំណិតរបស់ប្ដី
«ចៅហ្វាយធំនៅក្រុមហ៊ុនហើយគាត់អោយខ្ញុំមកយករបស់អោយគាត់»ជេកកុហកជីមីនព្រោះមិនចងអោយជីមីនឈឺចាប់ដែរប្ដីកំពុងដេកជាមួយស្រីហើយប្រើអោយគេមកយកឯកសារ
«បាទចឹងបងអាចចាំតិចបានទេខ្ញុំទៅរៀបចំខោអាវហើយម្ហូបផ្ញើរអោយជុង»ជីមីនស្ទុះស្ទារធ្វើម្ហូបបន្ត
«មិនអីទេចៅហ្វាយតូចនៅក្រុមហ៊ុនក៏មានដែរបាទ»ជេកគេអាណិតចៅហ្វាយតូចគេណាស់ទាំងស្អាត ឆ្លាតហើយពូកែគ្រប់សព្វបែរជាចៅហ្វាយធំគេមើលមិនឃើញគិតតែពីរឿងថានះដែរមិនសាកសមគ្នាទាំងរៀបការរួចទៅហើយ
«មិនអីទេបង ជិតរួចហើយហើយណាមួយខ្ញុំមិនចងអោយលោកប្ដីញាំរបស់ខាងក្រៅ»ជីមីននិយាយហើយក៏បន្តធ្វើហើយវាធ្វើអោយជេកដែរឈមើលនោះអាណិតជាខ្លាំង។
មួយសន្ទុះក្រោយជីមីនកាន់ថង2-3មកអោយជេក
«នេះរបស់បង ហើយនេះរបស់ជុង ហើយខ្ញុំផ្ញើខោអាវអោយគាត់ប្ដូរផងណា» ជីមីនញញឹមហើយហុចអោយជេក
«បាទចៅហ្វាយតូចចឹងខ្ញុំលាសិនហើយ»ជេករៀបនឹងដើរចេញក៏ត្រូវជីមីនឃាត់
«បងជេកឈប់សិន បងអាចប្រាប់អោយជុងហ្គុកអោយមកផ្ទះថ្ងៃនេះអោយឆាប់តិចបានទេបង ខ្ញុំចងរៀបចំខួបកំណលតអោយគាត់»ជីមីន
«អឺ គឺចាំខ្ញុំប្រាប់គាត់អោយឆាប់មក»អោយជេកប្រកែកយ៉ាងមេចបើជីមីនធ្វើមុខដូចកូនឆ្មាដាក់គេ
«អរគុណណាស់បង ហើយកំប្រាប់គាត់ថាខ្ញុំរៀបចំខួបកំណើតអោយគាត់ណាហើយជួប្រាប់គាត់ផងកុំធ្វើការហួសកំលាំង»ជីមីននិយាយទាំងសប្បាយចិត្ត
«បាទចឹងខ្ញុំទៅសិនហើយ»ជេកអោនក្បាលគោរពហើយដើរចេញ តែជេកដើរចេញបានបន្តិចក៏បែរមកតាមមើលខ្នងរៀងតូចដែរដើរចូលផ្ទះ «មានមនុស្សល្អមិនចេះថែរចៅហ្វាយអើយ» ជេកក្រវីក្បាលដើរចេញបាត់
«មេដោះ»ជីមីនដើរចូលមកវិញស្រែកហៅមេដោះដូចសប្បាយណាស់ចឹង
«ចាសមីនី»មេដោះឆ្លើយយ៉ាងផ្អែមដាក់ជីមីន
«មេដោះនឹងបងអេរាបន្តិចទៀតរៀបចំខ្លូនទៅយើងទៅក្រៅជាមួយគ្នាណា»ជីមីនចូលមកអោបប្រាប់មេដោះញិញក់ដូចកូនក្មេង
«ចងទៅណាអ្នកប្រុសតូច»អេរាសួរហើយនាងជាកូនរបស់មេដោះនាងស្រលាញ់ជីមីនដូចប្អូនបង្កើតចឹង
«គឺខ្ញុំចងទៅទិញរបស់ធ្វើនំខេកអោយជុងហើយក៏ចងប្រាប់ដំណឹងល្អដល់ជុងថ្ងៃនេះដែរ»ជីមីនញញឹមលឹបភ្នែកដាក់
«មិចមិនទិញតែម្ដងទៅមីនី មានផ្ទៃពោះឈរមិនល្អទេណា»មេដោះនិយាយទាំងបារម្មហ៏ទៅជីមីន
«មិនអីទេមេដោះខ្ញុំចងធ្វើខ្លួនឯង ចឹងខ្ញុំទៅខាងលើសិនណា ជុប!»ជីមីនថើបមេដោះហើយឡើងទៅលើបាត់ទុកអោយមេដោះតាមមើរទាំងញញឹម
«អ្នកប្រុសតូចគួរអោយស្រលាញ់ណាស់ម៉ែ លោកប្រុសមិនគួរធ្វើបាបចិត្តគាត់ទេ»អេរានិយាយទាំងអាណិត ព្រោះអ្នកបំរើក្នុងផ្ទះអាចដឹងរឿងជុងហ្គុកពីពួកអង្គរក្សដែរសុីត្រាវចៅហ្វាយគ្រាន់តែមិននិយាយអោយជីមីនលឺ
«ហឺយ ហើយអោយយើងធ្វើយ៉ាងមិច បានហើយទៅរៀបចំផ្ទះបាយនឹងអាលបានរៀបចំខ្លួនទៅក្រៅ»មេដោះនិយាយហើយដើរចេញព្រោះគាត់ដឹងថាអ្នកបំរើទាំងអស់គ្មានអ្នកណាមិនអាណិតនឹងស្រលាញ់ជីមីនទេព្រោះជីមីនមិនប្រកាន់ខ្លួនហើយទុកពួកគេដូចជាគ្រសារចឹង
________
សម្ព័នក្រុមហ៊ុនយក្សក្លារីសគ្រុប
ជេសសុីស្លៀករ៉ូបខ្មៅស្បែកជើងកែងចោតដើរយ៉ាងប្រញាន់ចូលមកក្នុងបន្ទប់ជុងហ្គុកដូចប្រញាប់មានការអីចឹង
«ជុងហ្គុកហា»ជេសសុីដើរចូលមកដល់ក៏ហៅជុងហ្គុកខ្លាំងៗ
«យ៉ាងមេចជេស មានការអីចាំបាច់ហៅលឺម្លេះ»ជុងដាក់បិចចុះសួរមិត្តស្រីដែរមើលទៅដូចខឹងអីមកចឹង
«ថ្ងៃនេះនេះជាថ្ងៃខួបកំណើតបងណាមិចបាននៅធ្វើការទៀតចឹង»ជេសសុីស្ដីអោយ
«ក៏ កម្មពិធីនៅពេលយប់មិនចឹង»ជុងលើកជញ្ចើមសួរ
«តែបងក៏មិនគួរមកធ្វើការដែរមោះជូនអូនទៅទិញស្រាសម្រាប់កម្មពិធីយប់េនះវិញ អូនបានអោយគេរៀបចំម្ហូបរួចហើយងើបមក»ជេសសុីអូសជុងហ្គុកចេញពីអូហ្វិសអោយទាល់តែបាន
«ហើយ»ជុងដកដង្ហើមធំដើរតាមការអូសរបស់ជេសសុីដោយធុញពេញបន្ទុកហើយ
________
The Shops at Columbus Circle
មិនដឹងជានិស្ស័យឬសំណាងអាក្រក់ដែរពេលនេះជុងហ្គុកនឹងជីមីនកំពុងដើរក្នុងផ្សាទំនើបតែមួយបែបនេះហើយសំខាន់នោះគឺកំពុងដើរក្នុងប្លុកតែមួយទៀតផង
«ព្រះជាម្ចាស់»មេដោះក្រលែកភ្នែកទៅឃើញជុងហ្គុកកំពុងបណ្ដើរជេសសុីមើលស្រាក្រហមចេញមុខចេញមាត់តាមទីសាធារណះតែម្ដង
«មានអីមែនទេមដោះ»ជីមីនញញឹមសួរមេដោះដែរទឹកមុខដូចជួបខ្មោច
«មិនមានទេចាសតែថាយើងដើរទៅមើលខាងនោះបន្តិចទៅល្អទេ»មេដោះចងពង្វៀងជីមីនមិនអោយឃើញរូបភាពឈឺចាប់នៅនឹងមុខបែបនេះ
«មិនអីទេយើងគិតលុយទៅវិញទៅ ខ្ញុំហត់ហើយហើយយើងក៏ទិញគ្រប់ដែរ»ជីមីននិយាយប្រាប់មេដោះ
«ចាសចឹងក៏បានមោះអោយមកណា កុំកាន់អី»មេដោះជួយកាន់អីវ៉ាន់យកទៅគិតលុយណាចងអោយឆាប់ចេញពីទីនេះផង។
នៅតាមផ្លូវក្នុងឡានជីមីនមិននិយាយអីទាំងបិទភ្នែកសំងំហើយ មេដោះនឹងអេរាគិតថាជីមីនហត់ក៏អោយសំងំសិនទៅព្រោះមិនចងរំខាន។ តាមពិតជីមីនបានឃើញគ្រប់យ៉ាងតែមិនមាត់ហើយធ្វើមិនឃើញព្រោះដោយសារការស្រលាញ់ទុកចិត្តប្ដី សុខចិត្តធ្វើល្ងងទាំងដឹងថាវាជាអ្វីទៅហើយ «កូនសម្លាញ់ មិញយើងមិនបានឃើញអីទេ ណ៎ ប៉ារវល់ធ្វើការ ម្នាក់នោះមិនមែនប៉ាទេកូន ចឹងយើងត្រូវប្រញាប់ធ្វើខេកនឹងម្ហូបឆ្ញាញ់ៗចាំប៉ាៗមកវិញណា»ជីមីននិយាយតិចៗហើយមានទឹកភ្នែកហូរលើកដៃអង្អែលពោះខ្លួនឯងបិទភ្នែកបន្លប់ទុកថាមិនបានឃើញរូបភាពប្ដីបណ្ដើរស្រីទាំងថ្ងៃ
________
ភូមិគ្រិះ ក្លូវេសនី
ពិធីខួបកំណើតជុងហ្គុកបានធ្វើឡើងនៅភូមិគ្រិះរបស់ជេសសុីដោយសារប៉ាម៉ាក់នាងមិននៅហើយណាមួយនាងចងហៅមិត្តនាងអោយមកចូលរួមផងធ្វើអោយកម្មវិធីធំល្មមដែរ
«ចៅហ្វាយថ្ងៃនេះចៅហ្វាយទៅផ្ទះទេ»ជេកដើរមកសួរដោយសារខ្លាចអ្នកប្រុសតូចគេចាំណាពេលនេះក៏យប់ណាស់ទៅហើយ
«មិនអោយទៅទេ បងត្រូវនៅជាមួយអូន»ជុងមិនទាន់បានឆ្លើយផងជេសសុីដែរស្រវឹងខ្លាំងនោះចូលមកអោបថើបហើយអង្គុយពីលើជុងហ្គុកតែម្ដងហើយនិយាយកាត់ជុងហ្គុកនឹងសើចខ្លាំងទៀត
«យើងមិនទៅទេឯងទៅវិញទៅ»ជុងនិយាយពេលប្រលែងមាត់ពីជេសសុីបាន
«តែចៅហ្វាយ»ជេកចងប្រកែកព្រោះគេពិតជាអាណិតជីមីនខ្លាំងណាស់
«ឆាប់ទៅសប្បាយទៅកុំខ្វល់ពីយើង»ជុងដេញជេកចេញហើយជេសសុីក៏លើកដៃក្រវីបាយៗជេកតាមរបៀបមនុស្សស្រវឹង ជេកបានត្រឹមតែក្រវីក្បាលហើយដើរចេញប៉ុននោះ
______
មកមើលជីមីនវិញពេញនេះម៉ោង11យប់ហើយ ហើយអ្នកបំរើក៏ទៅផ្ទះអ្នកបំរើអស់ដែរនៅតែគេម្នាក់ឯងអង្គុយនៅផ្ទះបាយមុខអាហារនិងនំខេកដែរខ្លួនខំធ្វើទុកស៊ុបហ្រ្វាយប្ដីទាំងស្មើនេះហើយគេមិនទាន់បានបាយផងទាំងដែរគេកំពុងមានកូនហើយខ្លួនក៏ឈឺទៀត
«កូនឃ្លានហើយមែនទេ ចាំតិចទៅណាកូន ប៉ាមកឥឡូវហើយ ចាំយើងញាំជុំគ្នាណ» ជីមីនអង្អែលពោះនិយាយម្នាក់ឯងទាំងទឹកភ្នែក សួរថាអ្នកណាមិនឈឺប្ដីស្រលាញ់ស្ទើលេបមានស្រីនៅនឹងមុខហើយអោយគេមានកូនមកអង្គុយចាំបែបនេះ។ ជីមីនអង្គុយយំរហូតដល់ក្រាបក្បាលនឹងតុបាយដេកលក់មិនដឹងតាំងពីពេលណារហូតដល់ព្រឹក#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...