ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី21

4.6K 161 9
                                        

ភាគ21
ថ្ងៃនេះជីមីនត្រូវមកពីពេទ្យលឿនជាងរាល់ដងដោយសារជុងមីនមិនស្រួលខ្លួន គេក្ដៅខ្លួនហើយជីមីនគិតថាកូនមិនអីតែកាន់តែយប់ជុងមីនគាន់តែធ្វើទុកធ្វើអោយជីមីនភ័យមិនស្ទើទេ
«ម៉ាមី ជួយកូនផង កូនពិបាកដកដង្ហើមណាស់»ជុងមីនក្ដៅខ្លួនមមើលើដៃជីមីន
«ជុងមីនកូនម៉ាក់ កូនមិនអីទេណាទ្រាំតិចកូនចាំម៉ាក់យកកូនទៅពេទ្យ»ជីមីនស្ទុះស្ទាទៅយកអាវក្រៅក្រាសមកគ្រប់អោយជុងមីនព្រោះនៅក្រៅធ្លាក់ព្រិលខ្លាំងណាស់
«កូនក្ដៅណាស់ម៉ាក់»ជុងមីនធាក់ដៃជើងមិនព្រមពាក់អាវ
«កូនទ្រាំពាក់តិចណាកូនណាម៉ាក់យកកូនទៅពេទ្យហើយណា»ជីមីនគ្របអោយកូនហើយទាញកាបូបនឹងសោផ្ទះចេញទៅក្រៅដោយពកូនជាប់
«ម៉ាក់កូនពិបាកក្នុងខ្លូនណាស់ម៉ាក់»ជុងមីនយំ
«ទ្រាំតិចណាកូនណា»ជីមីនចេញមកចាក់សោផ្ទះបែរក្រោយក៏ត្រូវកាំងស្កប់នៅមួយកន្លែងនៅចំមនុស្សដែរគេបានឃើញ មនុស្សប្រុសដែរធ្វើបាបចិត្តគេមនុស្សដែរទារលេងលះទាំងដឹងគេមានកូន
«ជុងហ្គុក»ជីមីនស្ទើតែទន់ជើងដួលនៅនឹងកន្លែងហើយកាន់តែភ័យពេលជុងហ្គុកដើរមកជិតក៏ដើរថយក្រោយភាំងអស់ហើយ
«ម៉ាមី»សម្លេងស្អក់ៗរបស់កូនធ្វើអោយជីមីនភ្ញាក់មកវិញភ្លាម
«ទ្រាំតិចណាកូនម៉ាក់»ជីមីនប្រុងដើរគិចជុងហ្គុកតែត្រូវជុងហ្គុកចាប់ដៃជាប់
«អូនមិនបានរំលូតកូនមែនទេជីមីន»សំនួរត្រជាក់ស្រេបរបស់ជុងហ្គុកធ្វើអោយជីមីនខាំមាត់ទប់ទឹកភ្នែក
«ខ្ញុំមិនដឹងលោកនិយាយពីអីទេ យើងមិនដែរស្គាល់គ្នាទេលេងដៃខ្ញុំទៅ»ជីមីនទាញដៃខ្លួនមកវិញតែមិនរបូតពីដៃសាតានសោះ
«នោះជាកូនបងមែនទេផាកជីមីន»សំនួរនេះធ្វើអោយជីមីនភ័យលើសដើមខ្លាចគេពង្រាត់កូនពីគេ
«មិ មិនមែនទេ»ជីមីនឆ្លើយទាំងញ័រមាត់
«ម៉ាមី»ជុងមីនហៅម្ដាយខ្សោយៗ
«សូមអង្វជៀសផ្លូវទៅបានអត់ ខ្ញុំត្រូវយកកូនទៅពេទ្យ»ជីមីនអង្វទាំងទឹកភ្នែក
ជុងហ្គុកចូលទៅបីកូនពីដៃជីមីនធ្វើអោយជីមីនភ័យស្លេកមុខ ស្ទុះទៅតាមខ្លាចគេយកកូនទៅបាត់
«សូមអង្វជុងហ្គុក កុំអី ឲកូនមកខ្ញុំវិញមកណា»ជុងហ្កុកខ្ចិបម៉ាត់ណែនឈឺពេញទ្រូងពេលឃើញទឹកភ្នែកជីមីនយំអង្វគេបែបនេះ
«បងយកកូនទៅពេទ្យនេះយប់ហើយណា អូនប្រុងនាំកូនដើរទាំងព្រិលធ្លាក់បែបនេះហេ»ជុងនិយាយធ្វើអោយជីមីនបិទមាត់អោនមុខចុះព្រោះខ្លួនភ័យពេកទើបមិនបានគិត។
គ្រាន់តែមកដល់ឡានភ្លាមជុងហ្គុកដោះមួកកូនចេញហើយយកកន្សែងត្រជាក់មកជូតមុខសុតតែញើសរបស់កូន។ ជុងហ្គុកអោនថើបជុងមីនដែរមុខដូចគេបេះដាក់ទោះប្រាប់ថាមិនមែនកូនគេក៏គេមិនជឿរដែរ។ ទង្វើថ្នាក់ថ្នមនេះធ្វើអោយជីមីនខ្លាចគេយកកូនគេទៅណាស់ព្រោះជុងហ្គុកពេលនេះទន់ភ្លន់មើលទៅស្រលាញ់កូនមិនដូចជុងហ្គុកពីមុនដែរអោយគេទៅរំលូតកូនចោលទេ
មកដល់ពេទ្យភ្លាមជុងហ្គុកបីកូនដើរចូលពេទ្យធ្វើអោយជីមីនរត់តាមពីក្រោយស្ទើមិនទាន់ហើយក៏ហុចកូនទៅអោយដុកទ័ររៃអេន
«ហាជុងមីនតើចៅ ជីមីនជុងមីនកើតអីក្មួយ»ដុកទ័រៃអេនឃើញជុងមីនច្បាស់
«ជួយជុងមីនផងអុំប្រុស ជុងមីនក្ដៅខ្លួនហើយពិបាកពេញខ្លួន»ជីមីនយំសស្រាក់ប្រាប់ដុកទ័រ
«ជីមីនសម្រួលអារម្មហ៏កុំយំក្មួយចាំអុំជួយជុងមីន»ដុកទ័រក៏ឆ្ងល់ដែរថាបុរសឈជិតជីមីនជាអ្នកណាតែជួយជុងមីនសំខាន់ជាងទើបគាត់ស្ទុះស្ទាចូលបន្ទប់ពិនិត្យបាត់
____
នៅខាងក្រៅបន្ទប់សង្គ្រោះពិតជាតឹងតែងណាស់សម្រាប់ជីមីនដែរត្រូវមកប្រឈមមុខជាមួយសាតានដែរម្នាក់ៗមិននិយាយអីរាងខ្លូន មិនដឹងខួរក្បាលសាតានកំពុងគិតអី
«អូនមានរៀបការម្ដងទៀតទេជីមីន»សំនួរដំបូងរបស់ជុងហ្គុកធ្វើអោយជីមីនស្ទើក្អួតឈាម
«បងសួរអូន មានរៀបការម្ដងទៀតឬអត់បងនឹងបានយកកូនចេញពីអូន»មួយមាត់យ៉ាងត្រជាក់ពីជុងហ្គុកធ្វើអោយជីមីនងើយក្បាលមើលជុងហ្គុកទាំងទឹកភ្នែកទាំងក្រវីក្បាលតតាត
«អត់ទេអូនគ្មាន អ្នកណាទេ កុំយកកូនអូនទៅ សូមអង្វកុំយកគេទៅអី»ជីមីនយំសស្រាក់កាន់ដៃជុងហ្គុកអង្វគេអោយមេត្តាដល់ខ្លួន ធ្វើអោយជុងហ្គុកងាក់មុខចេញទប់ទឹកភ្នែកកុំអោយហូរ គេអាណិតជីមីនណាស់មិនដឹងប៉ុន្មានឆ្នាំនេះម្ដាយកូន2អ្នកនេះរស់លំបាកយ៉ាងណា ដែរត្រូវរស់នៅផ្ទះតូចទ្រុតទ្រមនៅតំបន់ដាច់ឆ្ងាយគេឯង មិនដឹងត្រជាក់រងារយ៉ាងណាខ្លះជីមីនក៏មិនដូចមុនមើលទៅស្គមខ្លាំងសុតតែឆ្អឹងអោយឃើញច្បាស់មុខក៏ស្លេកដូចមិនសូវមានកំលាំងទាំងដែរគេជាប្ដីជាឳពុកមានគ្រប់យ៉ាង ជាម៉ាហ្វៀជាមហាសេដ្ធីតែបែរធ្វើអោយប្រពន្ធកូនជួបរឿងបែបនេះតែមិនទាន់បាននិយាយអីផងទ្វាបន្ទប់ព្យាបាលក៏បើកចេញដុកទ័រចំណាស់ក៍ដើរចេញមក
«ចៅមីនមិនអីទេជីមីនហា គេគ្រាន់តែក្ដៅខ្លួនផ្ដាសសាយប៉ុនណោះ អស់សារ៉ូមអាចទៅផ្ទះបាន»ដុកទ័រអាណិតស្រលាញ់ជីមីននឹងកូនដូចកូនចៅចឹង
«អរគុណណាស់អុំ»ជីមីនអោនក្បាលស្ទើដល់ដីទាំងខ្លួនញ័រ ដោយសារយំយូរពេក ហើយណាខ្លួនឈឺផង
«មិនអីទេអុំទៅមើលអ្នកជំងឺសិនហើយកុំពិបាកចិត្តមិនល្អសម្រាប់សុខភាពក្មួយទេ»ដុកទ័រនិយាយញញឹមហើយដើរចេញទៅ
តែគ្រាន់តែអស់សារ៉ូមភ្លាមជុងហ្គុកមកបីកូនភ្លាមធ្វើអោយជីមីនសឹងតែស្លុតស្ទុះទៅដែរតែមិនទាន់ជុងហ្គុកដែរបីកូនបានមុន
«បងចងនាំកូនទៅណា»ជីមីនចាប់អាវជុងហ្គុកជាប់
«បងយកគេទៅអាមេរិចវិញមិនអោយគេនៅលំបាកបែបនេះទៀតទេ»ជុងហ្គុកនិយាយបែបនេះគ្រាន់តែចងអោយជីមីនមកតាមគេប៉ុនណោះគេដឹងថាជីមីននឹងមិនមកតាមគេស្រួលៗទេ
«សុំអង្វបងគេជាដង្ហើមរបស់ខ្ញុំកុំយកគេទៅ»ជីមីនអង្វរទឹកភ្នែកហូរស្រស្រាក់ទ្រូងស្ទើប្រេះបែកអស់ហើយ
«តែអូនគ្មានសមត្ថភាពចិញ្ចឹមគេអោយល្អ»ជុងនិយាយសម្លេងស្រាលខ្លាចកូននៅលើដៃភ្ញាក់
«តែខ្ញុំក៏ចិញ្ចឹមគេបានមិនបាច់មានបងមិនចឹង»ជីមីននិយាយទាំងតឹងទ្រូង
«បើចងបានកូនក៍មកនៅជាមួយគ្នាមក»ជុងហ្គុកនិយាយហើយដើរចេញបាត់ហើយជីមីនដើរតាមដោយទាល់តំរិះព្រោះគេមិនអាចបាត់បង់កូនទេ
ពេលអង្គុយក្នុងឡានចិត្តជីមីននៅតែមិនស្ងប់ខ្លាចជុងហ្គុកធ្វើបាបកូនព្រោះគេធ្លាប់មិនត្រូវការកូនតែទង្វើគេពេលនេះអោបក្រសោបកូនជាប់ដូចជាត្បូងកែវធ្វើអោយគេកាន់តែក្លាចគេយកកូនទៅបាត់
«ជុងហ្គុកអោយអូនសូមកូនមកវិញ»ជីមីននិយាយដោយសម្លេងខ្សោយៗហូចដៃទៅមុខសុំកូនមកវិញតែជុងហ្គុកមិនខ្វល់នៅតែអង្អែលខ្នងបំពេកូនអោយដេក
«ជុងហ្គុកហា....សូមមេត្តា»ជីមីនអង្វ
«ស្ងាត់ទៅជីមីនមិនឃើញកូនកំពុងដេកទេហេ»ជុងហ្គុកនិយាយបែបនេះធ្វើអោយជីមីនដកដៃមកវិញសម្លឹងជុំវិញខ្លួនធ្វើមុខមិនត្រូវ ហើយសម្លឹងចំជេកដែរញញឹមមកគេហើយឡានជិះបន្តទៅមុខរហូតដលើព្រលានយន្តហោះ

#Min_ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now