ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី8

2.3K 119 6
                                    

ភាគ8
«អ្នកប្រុសតូចមិនអីទេ លោកប្រុសធំគ្រាន់តែគ្រាំក្នុងត្រូវគេវៃតែពេលនេះមិនអី អោយគាត់សំរាកអោយបានគ្រប់គ្រាន់ទៅលេងអីហើយ»លោកគ្រូពេទ្យប្រាប់ទៅជុងហ្គុកបន្ទាប់ពីពិនិត្យជីមីនរួច មុននេះគ្រាន់តែជីមីនសន្លប់គេក៏ភ័យមិនស្ទើរដែរតែថាអ្នកណាហ៊ានវៃប្រពន្ធគេទោះគេខឹងជីមីនយ៉ាងណាក៏គេមិនដែរហ៊ានវៃជីមីនដែរ
«ចេញទៅវិញបានហើយ»ជុងហ្គុកដែរឈរអោបដៃនិយាយមើលទៅអ្នកដែរសន្លប់លើគ្រែនោះទាំងទៅមុខស្មើ
«បាទលាសិនហើយលោកប្រុសធំ»លោកគ្រូពេទ្យអោនក្បាលគោរពហើយក៏ដើរចេញ
«អ្នកណាហ៊ានធ្វើអីកូនឆ្មា»ជុងហ្គុកអោនទៅអង្អែលក្បាលជីមីននិយាយតិចៗ
-មួយសន្ទុះក្រោយ-
«អឹម»ជីមីនក្រហឹមប្រឹងបើកភ្នែកមានអារម្មហ៏ថាឈឺខ្លួនហលយធ្ងន់ក្បាលណាស់
«យ៉ាងមិចភ្ញាក់ហើយហេ»ជុងហ្គុកអង្គុយនៅសាឡុងសួរជីមីន
«ហេតុអីបានបងនៅទីនេះ»ជីមីនងើបអង្គុយទាំងធីងធោង
«ឯងទៅមានរឿងជាមួយអ្នកបានគេមករករឿងបែបនេះ»ជុងងើបឈរអោបដៃសួរមុខស្មើ
«អូនមិនបានទៅរករឿងអ្នកណាទេ»ជីមីនគេនិយាយទាំងអន់ចិត្ត នេះមុខគេសមទៅរករឿងអ្នកណាមុនដែរហេ
«ចឹងអ្នកជាអ្នកវៃឯង»ជុងសួរដើរទៅជិតសួររាងតូច
«អូនមិនស្គាល់គេទេ»ជីមីនមិនចងមានរឿងឆ្លើយអោយតែរួច
«នេះឯងមានឈ្មោះជាប្រពន្ធយើងហើយទៅវៃគ្នាបែបនេះអោយយើងមុខទុកនៅទីណា»ជុងសួរមួមៅនិងអ្នកដែរកំពុងកុហកខ្លួន
«បងមិនបាច់បារម្មណ៏គ្មានអ្នកណាដឹងទេ» ជីមីន
«ឯងកុំផ្គើន យើងសួរថាអ្នកណាអ្នកធ្វើ»ជុងហ្គុកតឹងសរសៃកដាក់ជីមីន
«អូនមិនដឹង បើបងមិនស្រលាញ់អូនបងកុំខ្វល់»ជីមីននិយាយទាំងអួលដើមក
«ហើយយ៉ាងមិចឯងស្រលាញ់យើងហេបាននិយាយចឹង?»ជុងលើកចញ្ចើមសួរឌឺ
«ស្រលាញ់បងជាកំហុសអូនមែនទេជុង»ជីមីនឈឺណាស់ដឹងទេ ខ្លួនឈឺប្ដីមកឌឺដងទៀត ហើយវាខុសអីដែរគ្រាន់តែស្រលាញ់ប្ដីខ្លួនឯងនោះ
«យើងមិនបានអោយឯងស្រលាញ់យើង»ជុងញូចចុងមាត់ឌឺជីមីន
«មែនអូនសូមទោសដែរអូនស្រលាញ់ប្ដីខ្លួនឯង»ជីមីននិយាយទាំងទឹកភ្នែក
«ល្អហើយចាំទុកផងថាយើងមិនបានស្រលាញ់ប្រុសហើយឯងក៏មិនសាកសមនិងយើងតាំងពីដើម»ជុងនិយាយតែពិននឹងដើរបែរខ្នងចេញពីបន្ទប់ទុកអោយជីមីនយំតែឯង
«ជីមីនឯងមិនត្រូវយំទេ»ជីមីនខំជូតទឹកភ្នែកចេញ«លោកប្ដីគ្រាន់តែមិនទាន់ស្រលាញ់ឯង កុំយំអីដេកទៅណមីនី»ជីមីនខំដេកបន្លំខ្លួនឯងទាំងទឹកភ្នែកហូរ
-នៅបន្ទប់ទទួលភ្ញៀវ-
«យ៉ាងមិចហើយ»ជុងហ្គុកអង្គុយគងទាក់ខ្លា នៅបន្ទប់ទទួលភ្ញៀវក្របស្រាវីស្គីរបស់ខ្លួន
«រកឃើញហើយចៅហ្វាយគឺ រីណា អាលាសនីស កូនស្រីតែម្នាក់របស់លោកអាលាសនីសដែរជាម្ចាស់សាលាតែម្ដងចៅហ្វាយ»ជេកចូលមករាយការណ៏ប្រាប់ចៅហ្វាយដែរអោយខ្លួនទៅសើបថាអ្នកណាធ្វើបាបអ្នកប្រុសតូចរបស់ខ្លួន
«ល្អ ស្អែកចាំយើងទៅសួរសុខទុកនាងតូចនោះទៅចុះ»ជុងហ្កុក
«បាទចៅហ្វាយ»ជេកអោនក្បាលដើរចេញហើយមានអារម្មណ៏ព្រឺខ្នងជំនួសរីណាមិនដឹងថាអាចមានដង្ហើមដកឬអត់ដែរបានសាតានទៅលេងចឹង
«អឹម»ជុងក្រហឹមហើយក្រវីវិស្គីទាំងចិត្តនៅមិនសុខព្រោះមុននេះគេឃើញទឹកភ្នែកជីមីនមានអារម្មហ៏ថាបេះដូងឈឺឈាបៗដោយមិនដឹងមូលហេតុ
«ឈប់ឆ្កួតទៅជុងឯងមិនបានស្រលាញ់ប្រុស»ជុងលើកវីស្គីអកទាំងអស់ទាំងក្ដៅចិត្តព្រោះគេតែងគិតថាគេមិនបានស្រលាញ់ប្រុសហើយការដែរស្រលាញ់ប្រុសគឺអាបអោន
_____
ថ្ងៃថ្មី
ជីមីនថ្ងៃនេះខំងើបពីព្រឹកទៅធ្វើម្ហូបនឹងរៀបចំសំរាប់ជុងហ្គុកទាំងខ្លួនទើបនឹងជាហើយពេលនេះកំពុងរត់ដាច់ជើងប្រញាប់ទៅរៀនព្រោះជិតហួសម៉ោងទៀតហើយ
តែជីមីនត្រូវភ្ញាក់ផ្អើលព្រោះឃើញជុងនៅក្នុងឡានជាមួយគ្នា
«ហេតុអីបងនៅទីនេះ»ជីមីនសួរពេលបើកទ្វាឡានហើយមិនហ៊ានចូល
«នៅឈរយូរទៀតទេ? មេចមិនចូលមក»ជុងស្ដីអោយជីមីនប្រញាប់ចូលឡានភ្លាម
ក្នុងឡានម្នាក់ៗស្ងាត់ជ្រៀបមិនមានអ្នកណានិយាយអីទោះជីមីនឆ្ងល់ថាហេតុអីជុងហ្គុកមកនៅទីនេះក៏មិនហ៊ានសួរ
~~~~
មកដល់សាលាជីមីនចុះមុខកាន់តែឆ្ងល់ដោយសារជុងហ្គុកចុះពីកាន់ដៃខ្លួនដើរចូលសាលាហើយមានអង្គរក្សតាមមិនក្រោម10អ្នក
«បងទៅណាជុង»ជីមីនភ្យាយាមដោះដៃចេញដោយសារគេមើលមកច្រើនណាស់
«ស្ងាត់មាត់ហើយប្រាប់មកថ្នាក់ឯងនៅទីណា»ជុងសួរបន្តដឹកដៃជីមីនចូលសាលា
«នេះហើយ បងទៅវិញទៅ»មកដល់ភ្លាមជីមីននិយាយដេញភ្លាម
«ពួកឯងនៅចាំអីទៀតទៅចាប់អូសវាមក»ជុងមិនតបនិងជីមីនតែឈកាន់ដៃជីមីនហើយបញ្ជាអោយកូនចៅទៅចាប់អ្នកមក
«ពួកលោកធ្វើអីហាស»រីណាស្រែកចងបែកសំលេងពេលត្រូវមនុស្សមាឌធំគ្រៀក ឡើងផ្អើលសាលា
«បងធ្វើអីនឹងហាជុង»ជីមីនសួរដោយភ័យព្រោះដូចមិនស្រួលហើយ
«នៅអោយស្ងាមខ្លះទៅប្រយ័ត្នយប់នេះខ្ញុំមិនអោយឯងបានដេក»ពាក្យគំរាមរបស់ជុងហ្គុកធ្វើអោយជីមីនស្ងាត់ដូចគេបិទមាត់
«លោកជុងហ្គុកលោកចាប់ខ្ញុំមកធ្វើអី»រីណានិយាយទាំងញ័រមាត់លុតចង្គុងនៅមុខជុងហ្គុកដែរអង្គុយលើតុរបស់ថ្នាក់នាង
«នាងធ្វើភ្លើឬមិនដឹងមែន»ជុងនិយាយយ៉ាងត្រជាក់ដាក់
«ខ្ញុំមិនយល់លោកនិយាយពីអីទេ»រីណាព្យាយាមធ្វើភ្លើ
«វៃប្រពន្ធយើងហើយមកធ្វើភ្លើទៀត ហឺយកែមិនឡើងមែន»ជុងនិយាយដូចខ្លួនហួសចិត្តណាស់ចឹង
«ខ្ញុំមិនបានធ្វើហើយលោកក្រែងមិនខ្វល់ពីគេហេ មនុស្សមួយប្រទេសអ្នកណាមិនដឹងថាលោកមិនបានស្រលាញ់ប្រពន្ធជាប្រុស»រីណានិយាយផាំងទៅវិញដោយសារភ្លេចខ្លួន
ជុងដើរទៅជិតហើយបោចសក់នាងទៅក្រោយហើយនិយាយ
«យើងប្រាប់នាង គេជាប្រពន្ធយើងនាងគ្មានសិទ្ធប៉ះគេសម្បីមួយចុងក្រចក» ជុងនិយាយដោយភ្នែកស្រេកឃ្លានឈាម «លោកម្ចាស់កុំធ្វើអីកូនស្រីខ្ញុំអីសូមអង្វ»លោក អាលាសនីសរត់មកសំអង្វជុងហ្គុកក្រោយទើបដឹងដំនឹងពីកូនចៅ
«ជុងបងកុំធ្វើបាបមនុស្សស្រីអៃ»ជីមីនចូលមកអង្វអោយម្នាក់ទៀតដោយសារមិនចងមានរឿងតែត្រូវជុហ្គុកចាប់ទាញចង្កេះអោបចូលដើមទ្រូងទៅវិញ
«មើលទៅឯងមិនចេះស្ងាត់ទេចឹងយើងទៅផកទះវិញល្អឯងហើយ ពួកឯងប្រដៅនាងទៅមិនបាច់ដល់ស្លាន់តែត្រឹមពិបាករស់»ជុងនិយាយថាអោយជីមីនដែរនៅក្នុងទ្រូងហើយងាកមកប្រាប់កូនចៅ ហើយបន្តអូសជីមីនចេញពីថ្នាក់តែត្រូវអាកមកវិញពេលទាក់ភ្នែកនឹង លោក អាលាសនីសដែរលុតចង្គុងអង្វខ្លួន
«លោកមិនបាចអង្វខ្ញុំគេគួរគិតមុននឹងហ៊ានប៉ះប្រពន្ធខ្ញុំហើយលោកគួររីករាយដែរខ្ញុំមិនបិទសាលាលោកចោលតែថាសាលាលោកក៏តុបតែបន្ថែមដូចគ្នា »ជុងនិយាយតែប៉ុននេះហើយដើរអោបជីមីនដើរចេញទុកអោយកូនចៅយកដំបងមកវៃកំទិចនឹងចាក់ថ្នាំពណ៏ពេញនឹងស្ទើកំទិចអាគាសាលាមួយចោលទៅហើយបើរីណាវិញត្រូវគេវៃលេងសល់សភាពហើយ ច្រមុះវាច មុខមាត់បាត់ទំរងដើម ជើងដៃបាក់អស់ហើយលោក អាលាសនីសបានត្រឹមយំមើលកូនដែរត្រូវគេវៃ
#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now