ភាគ31 ជុងហ្គុកកាលពីយប់មិញមិនបានទៅផ្ទះតាំងពីយប់ដល់ពេលនេះមិនបានទៅណាទេគឺដេកនៅក្នុងបន្ទប់ធ្វើការ «អូនប្រកត់អត់សូ ថាវាបានផល»ជុងកំពុងនិយាយទូរស័ព្ទជាមួយសូហ្គា «អីយា បងប្រុសគ្មានអ្នកណាទៅទ្រាំបានទេបើឃើញស្រស់»សូហ្គា សើចហើយនិយាយ «ថាមិនត្រូវទេជីមីនស្លូតសឹងស្លាប់»ជុងគេដឹងចរិកប្រពន្ធគេច្បាស់ «ហឺស ចាំមើលសិនទៅបើដើរដល់ចំណុចនេះហើយបងចង់បកក្រោយហេ»សូហ្គា «បងមិនបានចង់បកក្រោយតែបងខ្លាចកាន់តែយាប់»ជុង «ឥឡូវបន្តសិនទៅកុំភ័យពេក»សូហ្គាសើចនឹងចរិកបងប្រុសដែរគិតតែពីភ័យដូចខ្លាចណាស់ចឹង មិនដឹងថាបងប្រុសសគេចេះបាកស្បាតពីពេលណា «ចុះបើជីមីនចាប់បាននោះ»ជុងហ្គុក «ចាប់មិនបានទេបងសប្បាយចិត្តទៅកុំភ័យពេកទៅមើល»សូហ្គាសើចមិនឈប់ «បាន ហើយបងធ្វើការហើយ អរគុណអូន»ជុងហ្គុគក៏អស់សំណើចនឹងខ្លួនឯងដែរខ្លាចប្រពន្ធចាប់បានដល់ថ្នាក់នេះ «អូខេបាយបាយបងប្រុស»សូហ្គាបិទទៅជុងហ្គុគក៏អង្គុយមើលរូបថតគ្រួសារលើតុធ្វើការរបស់ខ្លួនហើយក៏បន្តធ្វើការតទៅទៀត ______ ជីមីនកំពុងអង្គយនៅបន្ទប់ទទួលភ្ញៀវជាមួយកូនៗអារម្មហ៏មិនដឹងហោះដល់ណាទេ ទឹកមុខបញ្ចាក់ច្បាស់ថាគេពិបាកចិត្តខ្លាំងណាស់ដូចមនុស្សមានទុក្ខធ្ងន់មិនទាន់រំសាយ ៚រីង រីង(ទូរស័ព្ទជីមីន) «ហាឡូ ជីមីនក្លារីសនិយាយ»ជីមីននិយាយទាំងសម្លេងផ្អែមតាមទំលាប់ «សួរស្ដីចៅហ្វាយតូច ខ្ញុំជេកណាបាទ»ជេកនិយាយធ្វើអោយជីមីនឆ្ងល់ហេតុអីសុខៗជេកខលមកខ្លួនបែបនេះ «មានអីមែនទេជេក»ជីមីនសួរ «គឺថាចៅហ្វាយគាត់អោយខ្ញុំទៅយកបញ្ចីរដេញថ្លៃភាគហ៊ុនតែខ្ញុំជាប់ទៅកាសុីណូរព្រោះមានបញ្ហាបន្ទាន់តើចៅហ្វាយអាចយកអោយចៅហ្វាយធំផងបានទេបាទ»ជេក «អូខេចាំខ្ញុំយកទៅអោយគេ»ជីមីននិយាយយ៉ាងពិរោះ ទោះជាមានកូន2ហើយក៏ដោយជីមីននៅតែជាអ្នកម៉ាក់ដែរទន់ភ្លន់សម្ដីផ្អែមដូចដើមមិនប្ដូរ «វាជាសាមីពណ៏ខ្លាញ់ក្ដាមនៅលើតុក្នុងបន្ទប់សិក្សាណាចៅហ្វាយ»ជេក «អូខេ»ជីមីន «អរគុណចៅហ្វាយតូច»ជេកនិយាយហើយបិទទៅទុកអោយជីមីនសម្លឹងមើលកូនៗដែរកំពុងលែងជាមួយគ្នា «ជុងមីនហា កូននៅមើលប្អូនបានទេម៉ាក់ទៅយកអីវ៉ាន់អោយប៉ាតិចណា»ជីមីនអង្អែលក្បាល «ម៉ាក់ទៅយូរទេហើយហេតុអីមិនអោយអង្គរក្សយកទៅ»ជុងមីនជ្រួញជញ្ចើមសួរ «ម៉ាក់ទៅតែមួយផ្លេតទេហើយមិនបាច់ពឹងអ្នកណាទេកូន កូននៅផ្ទះមើលប្អូនដឹងទេ»ជីមីននិយាយ «បាទម៉ាក់កូនដឹងហើយ»ជុងមីននិយាយហើយជីមីនក៏ងើបទៅផ្លាស់ខោអាវចេញក្រៅគេមិនចង់យកកូនទៅជាមួយណាប្រញាប់ឆាប់មកវិញផង _____ សម្ព័នក្រុមហ៊ុនយក្សក្លារីសគ្រុប ជីមីនដើរចូលមកក្នុងគ្រុមហ៊ុនដោយមានបុគ្គលិកអោនក្បាលគោរពគ្រប់គ្នាហើយជីមីនក៏គោរពគេវិញដែរតាមចរិកមិនចេះវាយរឹករបស់ខ្លួនដែរវាជាកត្តាដែរធ្វើអោយគេគោរពស្រលាញ់ជីមីនគ្រប់គ្នា «លីសា ជុងនៅខាងក្នុងទេ»ជីមីនសួរជំនួយការលេខាដែរឈគោរពជីមីន «គាត់នៅខាងក្នុងចៅហ្វាយតូច»លីសាញញឹមប្រាប់ហើយជីមីនក៏បើកទ្វាចូលតែម្ដងតែរូបភាពដែរឃើញធ្វើអោយជីមីនទប់ទឹកភ្នែកលែងជាប់ «ជុងបងកំពុងធ្វើអី»ជីមីនសួរទាំងទឹកភ្នែកសម្លេងញ័រអស់ពេលឃើញស្រីបង្ហាញម៉ូតសិចសុីអង្គុយលើផ្លូវប្ដីអោបក៏ប្ដីដែរគេអោបពេញទ្រូង នេះឬដែរថារវល់នោះ «អូនមកធ្វើអីហាសជីមិន»ជុងសួរជីមីនដោយសម្លេងត្រជាក់ស្រេបហើយមិនគិតនឹងដោះសារជាមួយជីមីនសោះ ធ្វើអោយជីមីនស្ទើស្លរឈាមស្លាប់ «អូនយកឯកសារមកអោយបង»ជីមីនទឹកភ្នែកហូរស្ទើក្លាយជាឈាម ហើយ «ក៏ទុកទីនេះហើយចេញទៅ រំខានមែន»ជុងគំរោះគំរើយដាក់ជីមីនហើយរាងតូចក៏យកឯកសារទៅទុកពីមុខប្ដី «អូនសូមទោសាដែររំខានលាហើយ»ជីមីនបែរខ្នងដើរចេញជុងហ្គុគមិនសម្បីឃាត់អីបន្តិច នេះឬស្រលាញ់នោះ ជីមីនចូលដល់ជណ្ដើរយន្តភ្លាមសម្រូតខ្លួនយំយកៗតែម្ដង«ជីមីនមិនអីទេ លោកប្ដីគ្រាន់តែលេងសើចនឹងស្រីក្រៅវាជារឿងធម្មតា កុំយំ ហឹកហឺ កុំយំអី»ជីមីនលួងខ្លួនឯងរហូតដល់ជណ្ដើរយន្តមកដល់ជាន់ក្រោម ជីមីចុះមកដល់ជាន់ក្រោមរកដើរចេញទៅមុខអាគារតែចំឡែកណាស់អាគារស្ងាត់ជ្រាប់ដូចគ្មានមនុស្សសោះតែជីមីនមិនបានខ្វល់ទេគេកំពុងឈឺចិត្តប្ដីក្បត់គ្មានអារម្មហ៏នឹងឆ្ងល់ទេតែមកដល់ទ្វាធំបែរជាបើកអត់ចេញទាញមិនមកហើយភ្លាមៗនោះភ្លើងទាំងអស់បិទដោយសារអាគារដាក់កញ្ចក់ខ្មៅស្រាប់ធ្វើអោយងងឹតស្លុបតែម្ដង No limit in the sky That I won't fly for ya (for ya, for ya, for ya) No amount of tears in my eyes That I won't cry for ya (for ya), oh no With every breath that I take I want you to share that air with me There's no promise that I won't keep I'll climb a mountain, there's none too steep សម្លេងច្រៀងចេញពីជ្រុងម្ខាងរបស់អាគារ មានភ្លើងបាញ់ទៅជីមីនមើលតាមភ្លើងធ្វើអោយគេភ្ញាក់ផ្អើលណាស់ បុរសដែរទើបធ្វើអោយគេយំហើយអង្គុយអោបស្រីមិនចូលផ្ទះមិននឹកប្រពន្ធកូន តែពេលនេះកំពុងច្រៀងអោយគេម្នាក់នោះគឺជុងហ្គុគក្លារីសដែរកំពុងដេញព្យាណូយ៉ាងសង្ហាទៅវិញ When it comes to you There's no crime Let's take both of our souls And intertwine When it comes to you Don't be blind Watch me speak from my heart When it comes to you Comes to you Want you to share that (When it comes to you) ជុងហ្គុគច្រៀងដើរមកកាន់ជីមីនដែរយំមិនយល់សោះថាប្ដីគេកំពុងធ្វើអី Cupid ain't a lie Arrow got your name on it, oh yeah Don't miss out on a love And regret yourself on it, oh (oh, oh) Open up your mind, clear your head Ain't gotta wake up to an empty bed Share my life, it's yours to keep Now that I give to you all of me, oh When it comes to you There's no crime Let's take both of our souls And intertwine ជុងហ្គុគឈប់ច្រៀងហើយកាន់ដៃជីមីនជាប់ «បងដឹងថាបងខុសច្រើនពីមុនមកធ្លាប់ធ្វើអោយអូនទឹកភ្នែករាប់ភ្លេចតែបងចងអរគុណអូនដែរផ្ដល់ឳកាសអោយបងបានកែរខ្លួន អូនជាម្ដាយល្អប្រពន្ធល្អរបស់បង ទោះបងធ្លាប់ខុសយ៉ាងណាក៏អូនមិនដែរខឹងបង អូនជាជីវិតជាស្នាមញញឹមជាដង្ហើមរបស់បង ជីមីនក្លារីសរីករាយ ថ្ងៃកំណើតបងស្រលាញ់អូន»ជុងហ្គុគនិយាយចប់ភ្លើងក៏បើកឡើងជុងមីនកាន់នំខេកដើរចេញមកជាមួយសូហ្គាដែរពមីណា ថេនឹងជេហូបហើយនឹងបុគ្គលិកគ្រុមហ៊ុនទាំងអស់ក៏ច្រៀងជូនពរព្រមគ្នា «ហឹកបងធ្វើអីនឹងហា»ជីមីនយំកាន់តែខ្លាំងពេលគេច្រៀងចប់ធ្វើអោយជុងហ្គុគទាញជីមីនមកអោបធ្វើអោយគ្រប់គ្នាអត់សរសើរនឹងគូរនេះមិនបាន «ក៏ធ្វើអោយអូនភ្ញាក់ផ្អើលនោះអី»ជុងហ្គុគសើចនឹងចរិកមិនចេះចាស់របស់រាងតូច «ម៉ាក់ផ្លុំទាន»ជុងមីនហៅម៉ាក់គេ ធ្វើអោយជីមីនអៀនកាន់តែខ្លាំងដែរមកផ្អែមល្ហែមនៅមុខមនុស្សច្រើនបែបនេះតែជុងហ្គុកក៏អោបចង្គេះជីមីនដើរទៅរកកូននឹងគ្រប់គ្នាហើយជីមីនក៏បួងសួងនឹងផ្លូំទាន «អរគូណគ្រប់គ្នាណាស់»ជីមីនញញឹមនឹងអរគុណគ្រប់គ្នាតែក៏ទាក់ភ្នែកនឹងស្រីដែរអង្គុយលើប្ដីគេមុននេះក៏ធ្វើអោយគេនឹកឃើញរឿងមុននេះភ្លាម «ជីមីន»ជុងហៅតែជីមីនមិនឆ្លើយក៏មើលតាមភ្នែកហើយដឹងថាជីមីនកំពុងសម្លឹងមើលអី «ហឺយ សូអូនបកស្រាយប្រាប់ប្រពន្ធបងភ្លាម»ជុងសម្លឹងមុខប្អូន «អើយឯងនេះ ល្ងង់មែនយើងអោយបងជុងprank ឯងគិតថាឯងនឹងខឹងបោចសក់នាងតែមានទៅដឹងឯណាថាឯងមិនរករឿងហើយទៅពួនយំខ្លួនឯងបែបនេះ»សូហ្គាសើច «នេះពួកបងបោកអូនហេចុះប៉ុន្មានថ្ងៃនេះដែរថារវល់»ជីមីនងាក់ទៅសួរម្ចាស់រវង់ដៃ «ក៏ដេកនៅទីនេះជាមួយជេក បងប្រាប់ហើយថាអូនមិនទៅរករឿងអ្នកណាទេ បើគេសុំប្ដីសង្ស័យអោយគេទទេទៀត»ជុងហ្គុគនិយាយធ្វើអោយគេសើចគ្រប់គ្នានឹងចរិកស្លូតបូតរបស់ចៅហ្វាយតូច «អូនមិនធ្វើចឹងទេ»ជីមីនអោនមុខចុះជុងហ្គុគអោបជីមីនកាន់តែណែនហើយអោនថើបក្បាលជីមីនហើយសើចខឹកៗ «ហាហា បានហើយគ្រប់គ្នាថ្ងៃនេះខ្ញុំនឹងប៉ាវdinner គ្រប់គ្នាទុកថាជាការជប់លៀងខួបកំណើតរបស់ជីមីន»ជុងប្រកាសភ្លាមបុគ្គលិកគ្រប់គ្នាហ៊ូឡើងតែម្ដង ______ បន្ទាប់ពីពិធីជប់លៀងបញ្ចប់គ្រួសារក្លារីសក៏ចេញដំណើរទៅផ្ទះ វិញដែរមានជុងហ្គុគបើកឡានហើយកាន់ដៃជីមីនជាប់ «បងស្រលាញ់អូនប្រពន្ធសម្លាញ់»ជុងហ្គុក «ស្រលាញ់បងដូចគ្នា»ជីមីនញញឹមផ្អែមដាក់ប្ដី ទោះពីមុនគេខុសតែពេលនេះគេនឹងយកពេលមួយជីវិតមកទបស្នងក្ដីស្រលាញ់អោយប្រពន្ធគេវិញ ជីមីនជាប្រពន្ធតែម្នាក់និងជារៀងរហូតទៅ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.