ភាគ3
សូហ្គាទើបតែភ្ញាក់ដឹងខ្លួនម៉ោង6ព្រឹកបាត់ទៅហើយក៏នឹកឃើញជីមីនហើយរត់ស្ទុះទៅបន្ទប់ជីមីនចង់ដឹងយប់មិញមានគេងទីនេះឬអត់ព្រោះគេស្រវឹងខ្លាំងមិនដឹងរឿង
ក្រាក......
អ្វីដែរគេឃើញស្ទើតែមិនគួរអោយជឿនឹងភ្នែក
«បងប្រុស!!»សូហ្គាស្រែកឡើងភ្លាត់សំលេងពេលឃើញបងប្រុសខ្លូននៅលើគ្រែជាមួយមិត្ត
«មានរឿងអីចាំបាច់ស្រែកលឺម្លេះហាសូ»ជុងឆ្លើយងើបអង្គុយទាំងមិនទាន់ស្វាង
«បងមើលខ្លួនបងបានធ្វើអីខ្លះដាក់មិត្តអូន»សូសួរទាំងញ័រម៉ាត់ហើយដើរទៅរកជីមីនដែរសន្លប់មិនដឹងអី
«បងមិនដឹងមានអ្នកដាក់ថ្នាំបងហើយបងក៏»ជុងនិយាយត្រឹមនេះហើយក៍ងៀកទៅមើលអ្នកដេកជិតខ្លួនហើយព្យាយាមរកនឹកថាមានអ្វីកើតឡើងតែអ្វីដែរនឹកឃើញគឺត្រឹមសំលេងអង្វរបស់រាងតូចប៉ុននោះ
«បងហេតុអីធ្វើបែបនេះទៅរួចហា.... មីនី មីនីហា ភ្ញាក់ឡើង»សូហ្គាកំហកអោយបងប្រុសហើយខំអង្រួននឹងហៅជីមីនអោយក្រោកតែគ្មានការឆ្លើយតបសោះ
«មីនីឯងកើតអី?មីនីភ្ញាក់មកលឺទេ?»សូហ្គាពេលនេះចង់យំហើយបើជុងហ្គុកវិញដើរទៅយកខោអាវមកស្លៀកហើយឈមើលដោយទឹកមុខរៀបស្មើ
«មីនី!»សូភ្ញាក់ម្ដងទៀតពេលឃើញឈាមយ៉ាងច្រើនចេញតាមជើងរាងតូច
«មីនីកុំកើតអីណាចាំយើងយកឯងទៅពេទ្យ»សូហ្គាយំហើយពេលនេះ គេខំលើកបីជីមីនដោយមានជុងហ្គុកតាមពីក្រោយព្រោះឃើញមិនស្រួលហើយរត់ចុះក្រោមចំពេលម៉ាក់ប៉ាគេដើរចេញមកល្មម
«នេះមានរឿងអីនឹងហា!»ណាមជូនសួរទាំងមួម៉ៅ
«ប៉ាសួរបងប្រុសទៅថាធ្វើអីមិត្តកូន»សូឆ្លើយទាំងយំ
«យកគេទៅពេទ្យសិនទៅសូ»ជីននិយាយប្រាប់សូហ្គាហើយក៏នាំគ្នាដើរចេញទៅ
_______
NewYork-Presbyterian Manhattan Hospital
ម៉ាហ្វៀលំដាប់ពិភពលោក3នាក់កំពុងអង្គុយចាំដំណឹងពីបន្ទប់ICUនៅបន្ទប់VIP
«សួស្ដីខ្ញុំDr មាក ជាអ្នកមើលថែអ្នកជំងឺជីមីន»ដុទ័រចូលមកណែនាំខ្លួនទាំងញ័រម៉ាត់ព្រោះក្នុងបន្ទប់នេះសុទ្ធតែខ្លាដែរអាចផ្ដាច់ជីវីតគាត់បានបើនិយាយអីខុស
«មិត្តខ្ញុំយ៉ាងមិចហើយ»សូស្ទុះទៅសួរភ្លាម
«គាត់មិនអីទេ លោកប្រុសគ្រាន់តែនេះជាលើកដំបូងរបស់គាត់ហើយបង្ខំគាត់ខ្លាំងពេកណាមួយអ្នកជំងឺមានស្បូននិងបំពង់ស្បូនដូចមនុស្រីទើបទើបធ្វើអោយឈាមខ្លាំងបែបនេះតែក៏សំណាងដែរយកមកពេទ្យទាន់បើមិនចឹងខ្លាចសង្គ្រោះមិនបាន»ពេទ្យនិយាយចប់ភ្លាមមួយបន្ទប់ស្ងាត់ទាំងអស់និយាយលេងចេញ
«ពេលណាគេដឹងខ្លួន»ហូបីសួរព្រោះឃើញម្នាក់ម្នាក់គាំងអស់ហើយ
«ប្រហែលមួយសន្ទុះទៀតលោកប្រុសបើអស់អីហើយខ្ញុំសុំចេញទៅសិនហើយហើយមានអីអាចហៅបាន»គ្រូពេទ្យអោនក្បាលគោរពហើយដើរចេញទៅបាត់
«នេះបងរំលោភមិត្តខ្ញុំដល់ម្លឹងឬ»សូនិយាយទាំងទឹកភ្នែកសម្លឹងមុខបងប្រុសជាទីស្រលាញ់
«បងប្រាប់ហើយថាបងត្រូវថ្នាំ»ជុងនិយាយទាំងសំលេង រៀបស្មើដោយគ្មានអាម្មហ៏ខុសអីបន្តិច
«តែវាគ្រាន់ជាលេស»សូ
«បងត្រូវថ្នាំពិតមែនហើយថាមិនត្រូវគេជាអ្នកដាក់ផងក៏មិនដឹង»ជុងនិយាយដោយសម្លេងធម្មតា
«មីនីគេមិនធ្វើបែបនេះទេ»សូកំហកអោយ
«មនុស្សមើលមិនឃើញទេសូអូនក៏ដឹងថាគេគ្រាន់តែជាក្មេងក្រៃក្រគ្មានប្រវត្តិច្បាស់លាស់ជួនកាលគេគ្រាន់តែចងបានផលប្រយោជន៏ពីឯងផងក៏មិនដឹង»ជុងហ្គុនិយាយដោយត្រជាក់
«បានហើយជុងឈប់ស្មានទៀតទៅ»ណាមជូននិយាយដោយសារពាក្យសំដីចាក់ដោតរបស់ជុងហ្គុកអាចប៉ះពាល់ដល់អារម្មហ៏ជីនដែរធ្លាប់ជួបរឿងស្រដៀងគ្នា
«តែវាក៏ជាការពិតមិនចឹង?ហើយគ្រាន់តែអោយលុយទៅក៍ចប់»ជុងនិយាយហៃៗ
«បងប្រុសអាក្រក់ណាស់ បងធ្វើបាបមីនីបើបងមិនទទួលខុសត្រូវមិត្តអូនអូននិងស្អប់បងរហូត»សូហ្គានិយាយទាំងយំហើយបើកទ្វាចេញទៅមើលមិត្តបាត់
«ជុងអែងត្រូវរៀបការនឹងក្មេងនោះ»ណាមជូននិយាយក្រោយពេលស្ងាត់មួយសន្ទុះ
«ប៉ានិយាយពីអី?»ជុងមើលមុខណាមជូនដូចចងសុីសាច់ពេលលឺពាក្យនេះ
«ឯងត្រូងរៀបការជាមួយជីមីននៅអាទិត្យក្រោយនេះ»ណាមជូន
«ខ្ញុំមិនរៀបការ!ប៉ាយកអីមកគិត!វាជាក្មេងប្រុសណាប៉ាវាគ្មានត្រង់ណាសាកសមនឹងខ្ញុំ»ជុង
«តែវាជាទំនួលខុសត្រូវណាជុងក្នុងនាមជាកូនប្រុស»ណាមជូនតឹងសរសៃកជាមួយក្មួយប្រុសក្បាលរឹង
«ខ្ញុំមិនខ្វល់ខ្ញុំមិនបានស្រលាញ់វាទេប៉ា វាជាប្រុសមិនអាចមានកូនទេមិនចឹងអោយលុយទៅក៏ចប់ ក្មេងដូចពួកវាចងបានលុយស្រាប់ទៅហើយមិនចឹង»សម្ដីជុងទាំងប៉ុន្មានមិនបានលឺដល់ជីមីនដែរទេសន្លប់តែឈឺអ្នកដែរនៅក្នុងបន្ទប់នេះហើយអង្គុយស្ដាប់រាងក្រាសនិយាយដូចកាលលោកវ៉ារេនយកលុយកបក្បាលដេញគេកាលពី25ឆ្នាំមុនហើយអោយមនុស្សទៅវៃធ្វើបាបគេត្រូវដេកពេទ្យរាប់ខែហើយចេញមកវិញទទួលដំណឹងថាសង្សាការចោលឈឺចិត្តរហូតគិតខ្លីវិសនឹងស្លាប់
«ខ្ញុំសូមទៅមើលជីមីនសិនហើយនិយាយគ្នាបន្តចុះ»ជីនមិនអាចទ្រាំស្ដាប់កូននិយាយបានក៍ដើរចេញព្រោះក្មួយនដែរស្រលាញ់ដូចកូននិយាយបែបនេះវាឈឺជាងប៉ាក្មេកដៀលទៅទៀត
«ម៉ាក់!អូន!»ណាមជូននឹងជុងហ្គុកហៅព្រមគ្នា
«ចាំខ្ញុំទៅមើលម៉ាក់ ប៉ានឹងបងប្រុសនិយាយគ្នាទៀតចុះ»ហូបីងើបរត់ទៅតាមម៉ាក់គេបាត់
«ឯងត្រូវរៀបការជាមួយជីមីននៅអាទិត្យក្រោយនេះជាបញ្ជាបើមិនចង់អោយដឹងដល់លោកតា»ណាមជុនគំរាមនិងនិយាយដោយមុឺងម៉ាត់
«បានខ្ញុំនឹងរៀបការ»ជុងឆ្លើយ(ហើយខ្ញុំនឹងអោយគេស្គាល់ថាអ្វីជានរក)ជុងហ្គុកគិតក្នុងចិត្តហើយញញឹមចុងមាត់
________
1 week latter
Gotham Luxury wedding Hall
ពិធីរៀបការរបស់មហាសេដ្ឋីអាមេរិកនិងជាម៉ាហ្វៀធំទៀតនោះកំពុងធ្វើឡើងយ៉ាងអាធឹកអាធម្មនៅក្រោមវត្តមានរបស់មាសេដ្ឋីនឹងម៉ាហ្វៀគ្រប់ប្រទេសមកចូលរួម។ពិធីមង្គលការដ៏ធំប្រចាំឆ្នាំនេះបានធ្វើអោយគេភ្ញាក់ផ្អើលមែនទេនដែរសុខៗម៉ាហ្វៀឈាមត្រជាក់ប្រកាសរៀបការទាំងមិនដែរមានដំណឹងថាមានគូរស្នេហ៏។ចឹងទើបធ្វើអោយគ្រប់គ្នាចងដឹងថាអ្នកណាអាចចាប់ម៉ាហ្វៀម្នាក់នេះបាន!
ជីមីនពេលនេះកំពុងក្នុងបន្ទប់តែងខ្លួនជាមួយជីននឹងសូហ្គាទាំងមុខមិនសូវស្រស់ដូចចងយំបានគ្រប់ពេលដោយសារត្រូវគេចាប់អោយមករៀបការទាំងខ្លួនមិនពេញចិត្តទោះខំប្រកែកថាមិនបាច់ទទួលខុសត្រូវតែជីនលើកហេតុផលជាច្រើននឹងទាំងអង្វរជាច្រើនថ្ងៃទើបខ្លួនយល់ព្រមហើយពេលនេះកូនកំលោះក៍មិនដឹងនៅទីណា
«កុំធ្វើមុខចឹងអីកូននេះជាពិធីរៀបការរបស់កូនណា»ជីនលួងលោមកូនក្រមុំមុខដូចតុកតាជ័រ
«តែគាត់មិនបានស្រលាញ់កូនទេហើយយើងទើបនឹងស្គាល់គ្នា»ជីមីននិយាយទាំងខ្វល់ចិត្តវាក៏មែនហើយក្នុងមួយជីវិតអ្នកណាក៍ផ្សងរៀបការតែម្ដងនឹងបានប្ដីស្រលាញ់ថ្នាក់ថ្នមនេះជាសំណាងពេកទៅហើយ
«អ្វីៗអាចនឹងប្រែប្រួល កូនត្រូវយកទង្វើល្អរបស់កូនយកឈ្នះចិត្តជុង»ជីននិយាយហើយអង្អែលក្បាលជីមីន
«កូនអាចស្គាល់សុភមង្គលនឹងគេដែរមែនទេម៉ាក់»ជីមីនសួរជីន
«ប្រាកត់ណាស់កូន កូនត្រូវធ្វើជាប្រពន្ធល្អដឹងទេហើយសុភមង្គលនឹងមករកកូន»ជីន
«ចុះបើ.....»ជីមីននៅតែស្ទាក់ស្ទើរ
«មីនីឯងកុំភ័យបើបងប្រុសធ្វើអីឯងគ្រាន់តែខលប្រាប់យើងយើងនឹងមកយកឯងភ្លាម»មែនហើយសូហ្គាត្រូវទៅវិញជាមួយម៉ាក់ប៉ាគេពេលពិធីមង្គលការបញ្ចប់ព្រោះបើមិនទៅទៀតប៉ាគេគំរាមបិទហាងរបស់គេនៅប៉ារីសហើយ
«យើងអរគុណឯង»ជីមីនមានអារម្មហ៏ថាកកក្ដៅណាស់ទោះយ៉ាងណាគេមានប៉ាម៉ាក់នឹងប្អូនហើយ គេមិនមែនគ្មានគ្រួសារទៀតទេមែនទេ
«មោះចាំម៉ាក់រៀបចំខ្លួនកូនម្ដងទៀតពិធីជិតចាប់ផ្ដើមហើយ»ជីន
_______
កាត់ៗ
ពិធីសំបត់ទើបបញ្ចប់ក្រោមរូបភាពមុខងាប់មិនសម្បីញញឹមរបស់ជុងហ្គុកហើយពេលនេះគេកំពុងឈរទទួលភ្ញៀវជាមួយកូនក្រមុំមុខតានតឹងស្លេកស្លាំងជាងពណ៌ឆុតទៅទៀតដោយសារភ័យពេក
«អត់ទោសលោកជុងហេតុអ្វីមុខតានតឹងបែបនេះចាស»អ្នកការសែតសិចសុីនិយាយសម្លេងបែបទាក់ទាញហ៊ានចូលមកសំភាសកូនកំលោះទាំង2ដោយមិនខ្លាចងាប់
«ជារឿងរបស់ខ្ញុំហើយខ្ញុំក៏មិនទទួលការសម្ភាស៏ដែរ»ជុងឆ្លើយដោយសំលេងរឹងល្មមអ្នកស្ដាប់ភ័យចង់លេចនោមអោនក្បាលសូមទោសហើយដើរចេញ
«អៃយាវាថីឯងអាជុង គ្រាន់គេសួរតិចចាំបាច់បែបនេះដែរ»គីមថេយ៉ុងមិត្តស្លាប់រស់របស់ជុងហ្គុកខំជិះពីរុស្សីមកចូលមង្គលការបែបទាន់ហន់របស់មិត្តជាទីស្រលាញ់
«យើងមិនមែនព្រានដូចឯង»ជុងឆ្លើយសម្ដីរឹងដាក់មិត្ត
«មិនព្រានតែបែកសង្សាបាន1ឆ្នាំមិនទាន់ការប្រពន្ធបាត់»ថេនិយាយលេងសើចតែជាការពិត
«យើងធ្វើដោយសារមានមូលហេតុ»ជុង
«រឿងឯងយើងមិនខ្វល់ទេតែថា.....អួយរាជបុត្រតូចខ្ញុំថេយ៉ុងមិត្តរបស់ជុងហ្គុក»ថេងៀកមកចាប់អារម្មហ៏នឹងកូនក្រមុំវិញព្រោះមុននេះរវល់រាក់ទាក់មិត្តមិនបានរាក់ទាក់ជីមីនហើយក៍លាដៃស្វាគមន៏ជីមីន( ក្មេង
ប្រុសនេះអីក៏គួរអោយស្រលាញ់ម្លេះ មុខតូច ចង្កេះមួយក្ដាប់បើអោបខ្លាំងអាចបាក់ឫអត់នឹង ហើយនៅមានសម្បុលសៗនេះទៀត ថេគិតក្នុងចិត្ត)
«បាទសួរស្ដីខ្ញុំជីមីន»ជីមីននិយាយហើយញញឹមឡើងភ្នែកចំណិតព្រះខែដាក់ថេ
«ឯងមិនចូលក្នុងទេហេអាថេ»ជុងសួរទាំងមួលម៉ៅហើយទាញចង្កេះជីមីនមកអិបចូលខ្លួន
«អួយលោក ថបខ្យល់ណាស់»ជីមីនរអូបើអោបម្លឹងៗមិនអោយគ្នាថប់
«អេណេយើងដឹងថាហួងហែងហើយតែអាណិតគ្នាផង បណ្ថូរដៃខ្លះទៅឯង»ថេសើច
«យើងមិនបានហួងហែងកុំមកឆ្កួត»ជុងសម្លក់ថេស្ទើរជ្រុះគ្រាប់ភ្នែក
«លោកបណ្ថូរដៃតិចថបណាស់» ជីមីនរងូវក្នុងទ្រូងរាងក្រាស់ព្រោះវាហប់មែន
«ស្ងាត់ទៅ»ជុងអោនទៅនិយាយដាក់អ្នកក្នុងទ្រូង
«ចឹងតើបានប្រញាប់ការណាស់ នេះណាទាំងស្អាតទាំងគួរអោយស្រលាញ់បែបនេះបើយើងក៏ការភ្លាមៗហើយចាប់ចងនឹងគ្រែតែម្ដង»ថេនៅតែញោះជុងហ្គុកមិនឈប់តែជីមីននេះអៀនឡើងរឹងខ្លួនហើយ
«ឯងចូលក្នុងឬមិនចូលក្នុងអាថេ»ជុងមើលថេយ៉ាងមុត
«ចូលហើយទៅរកcrush វិញ»ថេដាក់មេផាយរត់សិនខ្លាចអាមិត្តនេះវៃលេងស្គាល់មិត្ត
«មាយា ពូកែរាយមុនស្នេហ៏ណាស់»ជុងហ្គុកនិយាយដាក់រាងតូចដែរនៅក្នុងទ្រូង
«ខ្ញុំមិនបានគិតចឹងទេជុង»ជីមីនងើបក្បាលឆ្លើយមុខដូចកូនឆ្មាទាំងសម្លេងញ័រ
«មិនបានគិតតែក៍ធ្វើហើយ យ៉ាងមេចសប្បាយចិត្តណាស់ហេដែរបានរៀបការជាមួយយើង»ជុងនៅតែបន្តនិយាយចោទជីមីន
«មិនមែនចឹងទេជុងតែអ្នកម៉ាក់ជាអ្នកស្នើសុំតើហើយអង្វរខ្ញុំខ្លួនឯង»ជីមីនព្យាយាមពន្យល់
«កុំយកម៉ាក់មកអាង ញញឹមបានក៏ញញឹមទៅហើយឯងនឹងមានវិប្បិសិរីមួយជីវិតដល់ថ្ងៃស្លាប់ដែរធ្វើបែបនេះ»ជុងហ្គុកខ្សឹបនិយាយបានតែប៉ុននឹងក៏ងៀកទៅនិយាយជាមួយដៃគូរជំនួញដែរទើបតែដើរចូលមកអបអរដោយដៃនៅតែមិនលេងពីជីមីនសោះធ្វើអោយគ្រប់គ្នាមើលមកស្ញប់ស្ញែងនឹងគូរនេះណាស់។
គ្រប់គ្នារីករាយជាមួយគេតែសាមីខ្លួនបែរជាមានអារម្មហ៏ថាដូចខ្លួនជាប់នឹងច្រវាក់ដែរមិនអាចដាច់ងាយៗតែពីពេលនេះទៅជីមីនសន្យានិងខ្លួនឯងថានឹងធ្វើជាប្រពន្ធល្អ នឹងស្រលាញ់ប្ដីព្រោះខ្លួនរៀបការរួចហើយមិនអាចកែរបានទៀតទេមានតែបន្តទៅមុខហើយសង្ឃឹមថាថ្ងៃណាមួយគេនឹងស្គាល់ពាក្យថាកកក្ដៅនឹងសេចក្ដីស្រលាញ់ពីប្ដីវិញទោះជាពេលនេះម៉ាហ្វៀកត់ចូលបញ្ជីខ្មៅរបស់គេហើយក៍ដោយជុងហ្គុកថ្ងៃរៀបការ
ជីមីនថ្ងៃរៀបការ
កន្លែងរៀបការ
#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...